32 C
Phnom Penh

TAG

គណបក្ស​កម្លាំង​ជាតិ

គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​យក​ពន្ធ​ប្រេងឥន្ធនៈ​បណ្ដោះអាសន្ន​ដើម្បី​ជួយ​ជីវភាព​ពលរដ្ឋ

គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​យក​ពន្ធ​នាំចូល​ក្នុង​អន្តរកាល​លើ​តម្លៃ​ប្រេងឥន្ធនៈ ដើម្បី​ដោះស្រាយ​បន្ទុក​ជីវភាព​របស់​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវភាព​ដោយសារ​ប្រេង​ឡើង​ថ្លៃ​ក្នុង​ពេលនេះ។ គណបក្ស​ជំនាន់​ថ្មី បាន​ចេញ​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ ខែ​មីនា នេះ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​តម្លៃ​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​ការ​លួចលាក់​ដំឡើង​ថ្លៃ​ឱ្យ​មាន​ប្រសិទ្ធភាព។ ជាង​នេះ​ទៀត ក៏​គួរ​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ប្រើប្រាស់​ថាមពល​ជំនួស ដូចជា ថាមពល​អគ្គិសនី ការ​ប្រើប្រាស់​ថាមពល​សូឡា ជាដើម។ ប្រភព​ដដែល​អះអាង​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កម្ពុជា​បាន​ជួបប្រទះ​បញ្ហា​ខ្វះខាត​ប្រេងឥន្ធនៈ និង​មាន​ការ​ឡើង​ថ្លៃ​ប្រេង​ជាបន្តបន្ទាប់ ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ កសិករ កម្មករ និង​អាជីវករ ដែល​បញ្ហា​ទាំងនេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច...

គណបក្ស​កម្លាំង​ជាតិ​សន្យា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត​ពេល​ខ្លួន​ដឹកនាំ​ប្រទេស

គណបក្ស​កម្លាំង​ជាតិ សន្យា​ថា​នឹង​ស្វែងរក​យុត្តិធម៌​ជូន​វីរជន​កម្មករ​ខ្មែរ លោក ជា វិជ្ជា និង​ជនរងគ្រោះ​ដទៃ​ទៀត ពេល​ដែល​ខ្លួន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ក្នុង​ខួប ២២​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ធ្វើ​ឃាត​លោក ជា វិជ្ជា នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា លោក ជា វិជ្ជា ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​យ៉ាង​ឃោរឃៅ ខណៈ​ឃាតករ​ពិតប្រាកដ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នេះ នៅតែ​គេច​ផុត​ពី​សំណាញ់​ច្បាប់​នៅឡើយ។ ប្រភព​ដដែល​លើកឡើង​ថា ការ​បាត់បង់​ជីវិត​របស់​លោក ជា...

គណបក្ស​កម្លាំង​ជាតិ តវ៉ា​ជំនួស​រដ្ឋាភិបាល​កម្ពុជា ទាមទារ​ឱ្យ​ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ទឹកដី​ខ្មែរ

គណបក្ស​ក្រៅ​រដ្ឋាភិបាល អះអាង​ថា ត្រឹមតែ​ដោះលែង​វីរកងទ័ព​កម្ពុជា ទាំង ១៨​រូប មិន​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ឱ្យ​វិលត្រឡប់​ទៅ​ស្ថានភាព​ដើម​វិញ នោះ​ទើប​ជា​រឿង​ត្រឹមត្រូវ និង​ត្រូវ​ទទួល​ខុស​ចំពោះ​ការ​ចូល​កាន់កាប់​លើ​ទឹកដី​ខ្មែរ​គ្រប់​បែប​យ៉ាង​ថែមទៀត។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ មករា នេះ​ថា អាជ្ញាធរ​ថៃ ត្រូវ​គោរព​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ថែមទាំង​ត្រូវ​សង​ជំងឺចិត្ត​រាល់​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិ​របស់​កម្ពុជា​ថែមទៀត ដូចជា សាលារៀន...

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​បញ្ជូន​អនុសញ្ញា​ស្ដីពី​ច្បាប់​សមុទ្រ​ទៅ​រដ្ឋសភា​ផ្ដល់​សច្ចាប័ន

គណបក្ស​កម្លាំង​ជាតិ ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បញ្ជូន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ទៅ​រដ្ឋសភា​ជាតិ ដើម្បី​ផ្តល់​សច្ចាប័ន​ឱ្យ​បាន​ឆាប់ សម្រាប់​ធ្វើ​ជា​មូលដ្ឋាន​រឹងមាំ​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​របស់​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២០ ឧសភា នេះ បាន​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ឱ្យ​កម្ពុជា​ទទួល​បាន​ច្បាប់​អន្តរជាតិ​ការពារ​ដែនសមុទ្រ​កម្ពុជា ដើម្បី​រក្សា​បាន​នូវ​អធិបតេយ្យ បូរណភាព​ទឹកដី និង​ទំនាក់ទំនង​ដោយ​ស្មើភាព​ជាមួយ​ប្រទេស​ក្បែរ​ខាង។ ប្រភព​ដដែល​លើកឡើង​ថា ច្បាប់​អន្តរជាតិ​មួយ​នេះ គឺជា​មូលដ្ឋាន​ដ៏​រឹងមាំ​សម្រាប់​ការពារ​បូរណភាព​ព្រំដែន​សមុទ្រ ព្រមទាំង​ជា​បទដ្ឋាន​គតិយុត្តិ​អន្តជាតិ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​សមុទ្រ​ដោយ​សន្តិវិធី...

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នៅ​ដើម​ខែ​ក្រោយ​លើ​ទឹកដី​អង្គរ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២៥ ខាងមុខ​នេះ​នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ស្ថិត​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ ៥០០​នាក់។ គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៥ នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្ដីពី​ការ​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន បន្ទាប់ពី​គណបក្ស​បាន​ជូនដំណឹង​ដល់​ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។ គណបក្ស​កម្លាំង​ជាតិ បាន​ដាក់​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៥ ទៅ​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​ជូនដំណឹង​អំពី​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ដែល​គ្រោង​នឹង​ប្រមូល​អ្នកគាំទ្រ​ចូលរួម​ប្រមាណ ៥០០​នាក់...

គណបក្ស​កម្លាំង​ជាតិ​បន្ត​ស្នើសុំ​អង្គការ​សហប្រជាជាតិ​និង​ឥណ្ឌូនេស៊ី​អន្តរាគមន៍​រដ្ឋាភិបាល​ខ្មែរ​បើក​លម្ហ​ប្រជាធិបតេយ្យ

គណបក្ស​កម្លាំង​ជាតិ បន្ត​សុំ​អន្តរាគមន៍​ពី​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ឥណ្ឌូនេស៊ី ឱ្យ​ជួយ​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ សេរីភាព និង​ប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​បាន​ស្នើសុំ​អន្តរាគមន៍​ទៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប និង​ប្រទេស​មួយ​ចំនួន​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។ គណបក្ស​កម្លាំង​ជាតិ បាន​ផ្ញើ​លិខិត​សុំ​អន្តរាគមន៍​មួយ​កាលពី​ថ្ងៃទី​១៩ ខែ​មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២១ មីនា នេះ ដោយ​សុំ​ឱ្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres និង​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក Prabowo Subianto ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា...

លោក រ៉ុង ឈុន សុំ​ពន្យារ​ពេល​ចូល​តុលាការ ដោយសារ​លោក​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ

មេធាវី​ការពារ​ក្តី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​លើក​ពេល​សវនាការ​របស់​លោក រ៉ុង ឈុន ទៅ​ពេល​ក្រោយ ដោយសារ​លោក​មាន​ភារកិច្ច​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ តាម​ការ​កំណត់​របស់​វេជ្ជបណ្ឌិត ប៉ុន្តែ​មិន​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ទេ។ មេធាវី​ការពារ​ក្តី​ឱ្យ​លោក រ៉ុង ឈុន គឺ​លោក ជូង ជូងី ចេញ​លិខិត​មួយ​ទៅ​កាន់​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១៩ មីនា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២០ មីនា នេះ​ថា ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែ​មីនា លោក​មាន​ភារកិច្ច​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឯ​ប្រទេស​ថៃ តាម​ការ​កំណត់​ពី​វេជ្ជបណ្ឌិត។ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ...

គណបក្ស​មួយ​ស្នើ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជួយ​អន្តរាគមន៍​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លម្ហ​សិទ្ធិ​នយោបាយ​ឡើងវិញ

គណបក្ស​ក្រៅ​រដ្ឋាភិបាល ស្នើ​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ជិត ១០ ជាពិសេស​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជួយ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ សេរីភាព និង​ប្រជាធិបតេយ្យ​ឡើងវិញ ស្រប​ពេល​ដែល​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។ គណបក្ស​កម្លាំង​ជាតិ បាន​ចេញ​លិខិត​កាលពី​ថ្ងៃទី​១៤ មីនា ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១៧ មីនា នេះ ដោយ​សុំ​ឱ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ប្រធាន​គណៈកម្មការ​អឺរ៉ុប ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​នាយករដ្ឋមន្ត្រី​ជប៉ុន ជួយ​អន្តរាគមន៍​ទៅ​កាន់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បើក​លម្ហ​សិទ្ធិ​នយោបាយ...

លោក រ៉ុង ឈុន អះអាង​ថា​នឹង​បង់​លុយ​សង​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ដំណាក់កាល

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅតែ​រក្សា​ជំហរ​បង់​លុយ​សង​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១​សែន​ដុល្លារ​អាមេរិក តាម​ដីកា​បង្គាប់​របស់​តុលាការ ប៉ុន្តែ​លោក​ស្នើសុំ​បង់​លុយ​ទៅ​តាម​ដំណាក់កាល ព្រោះ​ការ​អនុវត្ត​តាម​វិធី​នេះ គឺជា​ជម្រើស​ចុងក្រោយ​ដែល​លោក​អាច​ធ្វើ​បាន​ចំពោះ​ដីកា​បង្គាប់​មួយ​នេះ។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១២ មីនា នេះ​ថា ដើម្បី​ឱ្យ​លោក​អាច​បន្ត​កិច្ចការ​នយោបាយ​ទៅ​មុខ​ទៀត​បាន មាន​តែ​បង់​លុយ​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ប៉ុណ្ណោះ ប៉ុន្តែ​ការ​ស្នើសុំ​បង់​សំណង​តាម​ដំណាក់កាល​នេះ មិន​ទាន់​ត្រូវ​បាន​តុលាការ​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ។ លោក រ៉ុង ឈុន អះអាង​ថា បន្ទាប់ពី​គណបក្ស​កម្លាំង​ជាតិ...

គណបក្ស​កម្លាំង​ជាតិ​ធ្វើ​សន្និសីទ​កាសែត​រឿង​តុលាការ​ឱ្យ​ទីប្រឹក្សា​របស់​ខ្លួន​សង​ប្រាក់ ១​សែន​ដុល្លារ

គណបក្ស​កម្លាំង​ជាតិ ប្រកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ នេះ ជុំវិញ​ដីកា​តុលាការ​ដែល​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​សង​សំណង​ខូចខាត​ទៅ​ឱ្យ​គណៈកម្មាធិការ​ព្រំដែន​ចំនួន ១​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក ខណៈ​ពេលវេលា​កំណត់​នៃ​ការ​បង់​លុយ​នេះ​ជិត​ផុត​កំណត់​ទៅ​ហើយ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី​១២ ខែ​មីនា នេះ ស្ដីពី​ការ​សម្រេច​របស់​តុលាការ​ដែល​បង្គាប់​ឱ្យ​លោក​បង់​លុយ​សង​សំណង​ខូចខាត​ទៅ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ចំនួន ១០​ម៉ឺន​ដុល្លារ​កាលពី​ខែ​មុន។ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក...

Latest news

© 2021, ដេលី. All rights reserved.