32 C
Phnom Penh

TAG

គណបក្ស​កម្លាំង​ជាតិ

អ្នកវិភាគ​ជំរុញ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ​តែងតាំង​លោក រ៉ុង ឈុន ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ប្រកួត​ជាមួយ​លោក ហ៊ុន ម៉ាណែត

អ្នកវិភាគ​ជំរុញ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ តែងតាំង​លោក រ៉ុង ឈុន ដែល​កំពុង​ជាប់​ពាក្យបណ្ដឹង​នៅ​តុលាការ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ប្រកួត​ជាមួយ​លោក ហ៊ុន ម៉ាណែត នៅ​ឆ្នាំ​២០២៨ ជាជាង​ការ​វក់វី​នឹង​ការ​រៃអង្គាស​លុយ​បង់​ឱ្យ​តុលាការ​តេឡេ។ អ្នកវិភាគ​នយោបាយ លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៦ កុម្ភៈ ថា លោក រ៉ុង ឈុន គួរ​ផ្ដល់​យោបល់​ដល់​អ្នកគាំទ្រ​របស់​លោក កុំ​ឲ្យ​វក់វី​នឹង​ការ​រៃអង្គាស​លុយ​សង​ជំងឺចិត្ត​តាម​ការ​បង្គាប់​របស់​តុលាការ​បន្ត​ទៀត ព្រោះ​គាត់​អាច​នឹង​ជាប់​ចំណង​ផ្លូវច្បាប់​ទៅវិញ។ លោក គឹម សុខ...

អតីត​ប្រធាន​បក្ស​កម្លាំង​ជាតិ​សម្រេច​មិន​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍ ដោយសារ​អស់​ជំនឿ​លើ​តុលាការ​កម្ពុជា

អតីត​ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ជាប់​ឃុំ ច្រានចោល​សេចក្តី​សម្រេច​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​បដិសេធ​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ ដោយសារតែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។ អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពី​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ស្គាល់​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្រប់​ជាន់ថ្នាក់​អស់​ហើយ តាំងពី​សាលាដំបូង​រហូត​ដល់​សាលា​កំពូល គឺជា​ស្ថាប័ន​គ្មាន​ឯករាជ្យ គ្មាន​យុត្តិធម៌ និង​ជា​ស្ថាប័ន​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ។ លោក ស៊ុន ចន្ធី លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​នៅ​ពេលនេះ គឺជា​ហេតុផល​នយោបាយ​សុទ្ធសាធ ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ការ​ដក​សិទ្ធិ​នយោបាយ​របស់​លោក​អស់​មួយ​ជីវិត​នៅ​ពេលនេះ គឺជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ហ៊ុន...

លោក រ៉ុង ឈុន បដិសេធ​មិន​ចូលរួម​សវនាការ​តាម​ដីកា​កោះ​របស់​តុលាការ​ដោយសារ​អវត្តមាន​មេធាវី

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បដិសេធ​មិន​ចូលរួម​សវនាការ​តាម​ដីកា​កោះ​របស់​តុលាការ​ទេ នៅ​ថ្ងៃ​សុក្រ​នេះ ដោយសារ​មេធាវី​របស់​លោក​អវត្តមាន។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៦ មករា នេះ​ថា សវនាការ​លើ​សំណុំរឿង​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅ​ថ្ងៃទី​១៧ ខែ​មករា នេះ ត្រូវ​បាន​មេធាវី​របស់​លោក​សុំ​លើក​ពេល​ដោយសារ​បញ្ហា​សុខភាព ដូច្នេះ​លោក រ៉ុង ឈុន ក៏​នឹង​មិន​ចូលរួម​ក្នុង​សវនាការ​នេះ​ដែរ ដោយសារ​គ្មាន​មេធាវី​ការពារ​ក្តី​ជូន​រូបលោក។ នៅ​ថ្ងៃទី​១៦ ខែ​មករា...

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​នឹង​ចូល​ខ្លួន​ទៅ​តុលាការ ក្រោយពី​ជាប់​ចោទ​រឿង​និយាយ​ញុះញង់

អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចេញ​ដីកា​កោះហៅ​លោក រ៉ុង ឈុន ឲ្យ​ចូល​បំភ្លឺ​ក្នុង​បទល្មើស​មិន​រាងចាល​នៅ​ថ្ងៃទី​១៧ មករា ខាងមុខ​នេះ។ យោង​តាម​ដីកា​កោះ​នោះ តុលាការ​បាន​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន ចូល​ខ្លួន​បំភ្លឺ​ក្នុង​សវនាការ​ជា​កំហិត​ក្នុង​បទ​ចោទ​មិន​រាងចាល បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ក្នុង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ក្នុង​សង្គម​កាលពី​ឆ្នាំ​២០២៤។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ទទួល​បាន​កាដូ​ឆ្នាំ​ថ្មី គឺ​ដីកា​កោះហៅ​ឲ្យ​ចូល​សវនាការ។ លោក​ថា នេះ​ជា​រឿង​ចម្លែក​ដែល​តុលាការ​ចោទប្រកាន់​លោក​ពី​បទ​មិន​រាងចាល ព្រោះ​លោក​មិន​បាន​ធ្វើ​អ្វី​ផ្ទុយ​ពី​បម្រាម​របស់​តុលាការ​នោះ​ផង​ទេ។ ប្រភព​ដដែល​អះអាង​ថា...

គណបក្ស​កម្លាំង​ជាតិ​គ្រោង​ធ្វើ​សមាជ​បោះឆ្នោត​ជ្រើស​ប្រធាន​បក្ស​ថ្មី​បន្ទាប់ពី​មេដឹកនាំ​អស់​សិទ្ធិ​ធ្វើ​នយោបាយ

គណបក្ស​កម្លាំង​ជាតិ គ្រោង​រៀបចំ​សមាជ​បក្ស​ក្នុង​ពេល​ឆាប់ៗ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​ថ្មី ក្រោយពី​តុលាការ​បាន​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោក ស៊ុន ចន្ធី អស់​មួយ​ជីវិត ក្រោម​បទ​ចោទ «ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គណបក្ស​កម្លាំង​ជាតិ នឹង​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​សមាជ ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​គណបក្ស​ឱ្យ​ត្រូវ​ទៅ​តាម​នីតិវិធី ពីព្រោះ​មុខនាទី​ប្រធាន​បក្ស​មិន​អាច​ទុក​នៅ​ទំនេរ​បាន​ទេ។ លោក​បន្ថែម​ថា គណបក្ស​កម្លាំង​ជាតិ នឹង​ស្វែងរក​យុត្តិធម៌​ដល់​លោក ស៊ុន ចន្ធី និង​សកម្មជន​នយោបាយ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ គណបក្ស​កម្លាំង​ជាតិ...

តុលាការ​កាត់ទោស​មេ​បក្ស​កម្លាំង​ជាតិ​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ដកសិទ្ធិ​ធ្វើ​នយោបាយ​អស់​មួយ​ជីវិត

សាលាដំបូង​ក្រុង​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពិន័យ​ប្រាក់ ៤​លាន​រៀល និង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​អស់​មួយ​ជីវិត។ សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​បាន​ដាក់​បម្រាម​មិន​អនុញ្ញាត​ឱ្យ​សាច់ញាតិ សកម្មជន និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ចូលរួម​ស្តាប់​ក្នុង​ពេល​ប្រកាស​សាលក្រម​នេះ​ទេ...

ក្រសួង​អប់រំ​សម្រេច​លុប​ឈ្មោះ​គ្រូបង្រៀន​ម្នាក់​ពី​ក្របខ័ណ្ឌ ព្រោះតែ​ចូលរួម​ជីវភាព​នយោបាយ​ខុស​បក្ស

ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​លុប​ឈ្មោះ​លោក យិន ឈឿន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ជំនាន់​ថ្មី ចេញពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្ដមសិក្សា ក្រោម​ហេតុផល​សាមី​ខ្លួន​បោះបង់​ពី​ការងារ បន្ទាប់ពី​បុគ្គល​រូប​នោះ​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ជំនាន់​ថ្មី ជិត​កន្លះ​ឆ្នាំ។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃទី​២១ ខែ​តុលា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ បាន​សម្រេច​លុប​ឈ្មោះ​លោក យិន ឈឿន ចេញពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​កម្រិត​ឧត្ដមសិក្សា ដែល​បាន​បម្រើ​ការងារ​នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កំពត នា​ពេល​កន្លង​មក។ សេចក្តី​ប្រកាស​ដដែល​នេះ​បញ្ជាក់​ថា...

គណបក្ស​កម្លាំង​ជាតិ​ថា​ទោះបី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មាន​អាយុ​៣៣​ឆ្នាំ​ក៏ដោយ ក៏​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ​នៅឡើយ

គណបក្ស​កម្លាំង​ជាតិ លើកឡើង​ថា ទោះបីជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​អាយុ ៣៣​ឆ្នាំ​ហើយ​ក៏ដោយ ក៏​ភាគី​ពាក់ព័ន្ធ​មិន​ទាន់​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឯកភាព​ជាតិ និង​ធានា​បាន​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើយ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី​២២ តុលា នេះ​ថា ការ​ចូលរួម​អបអរ​សាទរ "ខួប​អនុស្សាវរីយ៍​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​កម្ពុជា គឺ​ស្មើ​នឹង​ការ​ចូលរួម​លើក​កម្ពស់​ស្មារតី និង​កាតព្វកិច្ច​របស់​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នេះ"។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​ចាត់ទុក​ការ​បង្កើត​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​នាំ​ឱ្យ​មាន​ស្មារតី​នៃ​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ​ពិតប្រាកដ ដូច្នេះ​គ្រប់​ភាគី​នយោបាយ​ទាំងអស់ ត្រូវតែ​ស្វែងរក​ការ​សន្ទនា​សម្របសម្រួល​នយោបាយ ដើម្បី​ឱ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ និង​ឯកភាព​ជាតិ​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ។ គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បើក​លំហ​ប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ប្រសើរ...

អ្នក​ឃ្លាំមើល​លើក​ទឹកចិត្ត​ឱ្យ​បក្ស​កម្លាំង​ជាតិ​ពិនិត្យ​សមាសភាព​មេដឹកនាំ​ដើម្បី​ចៀស​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើក​ទឹកចិត្ត​ឱ្យ​អង្គ​សមាជ​របស់​គណបក្ស​កម្លាំង​ជាតិ ពិនិត្យ​សមាសភាព​មេដឹកនាំ និង​កំណត់​សកម្មភាព​នយោបាយ​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​បក្ស​កាន់​អំណាច​ក្នុង​គោលដៅ​បម្រើ​នយោបាយ​របស់​ពួកគេ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា ក្នុង​ស្ថានភាព​ដ៏​តឹងតែង​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច​នៅ​ពេលនេះ គណបក្ស​កម្លាំង​ជាតិ ត្រូវតែ​រួបរួម​កម្លាំង​ផ្ទៃក្នុង​របស់​ខ្លួន​ជាមួយ​នឹង​ពលរដ្ឋ​ឱ្យ​កាន់តែ​ខ្លាំង។ លោក​ថា នៅ​ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​បែកបាក់​សាមគ្គីភាព​របស់​បក្ស​នេះ​យ៉ាង​គំហុក។ លោក ម៉ែន ណាត...

គណបក្ស​កម្លាំង​ជាតិ​ប្រកាស​លើក​ពេល​ធ្វើ​សមាជ​វិសាមញ្ញ​ទៅ​ពេល​ក្រោយ​វិញ​បន្ទាប់ពី​រង​ការ​ព្រមាន

គណបក្ស​កម្លាំង​ជាតិ ប្រកាស​លើក​ពេល​ប្រារព្ធ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ទៅ​ពេល​ក្រោយ តាម​ការ​ស្នើ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ហេតុផល​ទប់ស្កាត់​ផែនការ​ប្រមូលផ្ដុំ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ។ គណបក្ស​កម្លាំង​ជាតិ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា គណបក្ស​សូម​ប្រកាស​លើក​ពេល​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ទៅ​ពេល​ក្រោយ​វិញ ហើយ​គណបក្ស​នឹង​ជូនដំណឹង​សាជាថ្មី​អំពី​ពេលវេលា និង​ទីតាំង​ជាក់លាក់​តាម​ក្រោយ។ ប្រភព​ដដែល​បញ្ជាក់​ថា គណបក្ស​គ្រោង​នឹង​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​សីហា ខាងមុខ​នេះ ប៉ុន្តែ​ក្រោយ​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​សាលា​រាជធានី​ភ្នំពេញ ខាង​សាលាក្រុង​ភ្នំពេញ​បាន​សម្រេច​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​រៀបចំ​ពិធី​សមាជ​វិសាមញ្ញ​នេះ​ទេ ដោយ​ស្នើ​ឱ្យ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ។ កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៤ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​កាន់​គណបក្ស​កម្លាំង​ជាតិ ដោយ​ស្នើ​ឱ្យ​គណបក្ស​កម្លាំង​ជាតិ លើក​ពេល​ប្រារព្ធ​ពិធី​សមាជ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៥ សីហា...

Latest news

© 2021, ដេលី. All rights reserved.