25.5 C
Phnom Penh

TAG

គណបក្ស​ប្រជាជន​កម្ពុជា

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​វៀតណាម​អាច​នឹង​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា

ក្រុម​អ្នក​តស៊ូ​មតិ​សម្ដែង​ការ​ព្រួយបារម្ភ​ថា វៀតណាម​អាច​នឹង​បន្ត​ព្យាយាម​លេង​ល្បែង​នយោបាយ​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត​តាម​រូបភាព​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​កាច់​ចង្កូត​របស់​កម្ពុជា​បាន​ទាំងស្រុង និង​កាន់តែ​រឹងមាំ​នៅ​ពេល​អនាគត។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា នៅ​ពេល​នេះ​ចៅហ្វាយ​ចាស់​របស់​លោក ហ៊ុន សែន គឺ​រដ្ឋាភិបាល​ក្រុង​ហាណូយ...

ចលនា​និស្សិត​ក្រៅ​ប្រទេស៖ លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​បញ្ហា​ធំៗ​ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ប្រេះ​បែក​ជា​ពីរ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) ព្រមាន​ថា លោក ហ៊ុន សែន កំពុង​ប្រឈម​មុខ​បញ្ហា​ធំ​៣ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ទី​១ គឺ​ទំនាក់ទំនង​ការបរទេស​មិន​បាន​ល្អ ទី​២ បញ្ហា​បែកបាក់​ផ្ទៃក្នុង​ជាតិ និង​ទី​៣ បញ្ហា​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​ផ្ទាល់​ផង​ដែរ។ ក្រុម​នេះ​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ដើម្បី​បន្ត​អំណាច​វង្ស​ត្រកូល​របស់​ខ្លួន មិន​គិត​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​នោះ​ឡើយ។ សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១...

IDEA TALK៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បែក​ជា​ពីរ​ដែរ​ទេ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​ប្រមូល​ផ្ដុំ​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​ឯកតោ​ភាគី?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បែក​ជា​ពីរ​ដែរ​ទេ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​ប្រមូល​ផ្ដុំ​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​ឯកតោ​ភាគី?»។

អ្នក​ឃ្លាំមើល៖ រដ្ឋប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា របស់​បក្ស​ប្រជាជន​កម្ពុជា​មាន​វៀតណាម​ជា​អ្នក​កាង

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា សោកនាដកម្ម​ដ៏​ព្រៃផ្សៃ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ គឺជា​រដ្ឋប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ទីក្រុង​ភ្នំពេញ​ដែល​លោក ហ៊ុន សែន ជា​អ្នក​បញ្ជា​ដោយ​ផ្ទាល់ និង​មាន​ការ​ជួយ​គ្រប់​បែបយ៉ាង​ពី​រដ្ឋាភិបាល​កុម្មុយនីស្ត​ក្រុង​ហាណូយ ដើម្បី​ផ្តួល​រំលំ​គូភាគី​នយោបាយ និង​ឈាន​ទៅ​រក​ការ​ក្តោបក្តាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ថា...

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ថា​បក្ស​ប្រជាជន​កម្ពុជា​គ្រាន់តែ​ជា​ឧបករណ៍​របស់​វៀតណាម​តែប៉ុណ្ណោះ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) បាន​ចាត់ទុក​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​អាយុ ៧០​ឆ្នាំ​នេះ​ជា​គណបក្ស​ដែល​កើត​ពី​វៀតណាម បម្រើ​វៀតណាម ហើយ​បំផ្លាញ​ខ្មែរ។ ក្រុម​នេះ​ចាត់ទុក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គ្រាន់តែ​ជា​ឧបករណ៍​ដើម្បី​សម្រេច​វត្ថុបំណង​លុកលុយ​ឈ្លានពាន​របស់​កងទ័ព​វៀតណាម ចូល​កាន់កាប់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ តែប៉ុណ្ណោះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​ខួប​លើក​ទី​៧០ ដែល​សមាជិក​នៃ​បក្ស​នេះ​បាន​ធ្វើ​ពិធី​អបអរ​សាទរ​នៅ​ថ្ងៃ​ចន្ទ សប្តាហ៍​នេះ យ៉ាង​គគ្រឹកគគ្រេង។ សេចក្តី​ថ្លែងការណ៍​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដែល​ធ្វើឡើង​ចំ​ថ្ងៃ​ខួប​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ២៨...

បញ្ញវន្ត​ខ្មែរ​ក្រៅ​ស្រុក​ថា​បើ​បក្ស​កាន់​អំណាច​រំឭក​ថ្ងៃ​ខួប គួរតែ​រំឭក​គុណ​វៀតណាម ហូ ជីមិញ ផង​ដែរ​ទៅ

ក្រុម​អ្នក​តស៊ូ​មតិ​លើកឡើង​ថា បើ​គណបក្ស​កាន់​អំណាច​រំឭក​ខួប​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា គួរតែ​បង្ហាញ​ពី​គុណសម្បត្តិ​របស់​មេដឹកនាំ​វៀតណាម លោក ហូ ជីមិញ ដែល​បាន​បង្កើត​គណបក្ស​នេះ​ឡើង​កាលពី​ឆ្នាំ​១៩៥១ ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន បាន​លើកឡើង​ពី​គុណសម្បត្តិ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មុន​ថ្ងៃ​ខួប ៧០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​របស់​ពួកគេ។ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក ហ៊ុន ម៉ានី ដែល​ជា​កូនប្រុស​ទី​៣ របស់​លោក ហ៊ុន សែន...

Latest news

© 2021, ដេលី. All rights reserved.