32.7 C
Phnom Penh

TAG

គណបក្ស​ប្រជាជន​កម្ពុជា

IDEA TALK៖ ទស្សនៈ​យុវជន​លើ​យុទ្ធសាស្ត្រ​បក្ស​ប្រជាជន​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «ទស្សនៈ​យុវជន​ទៅ​លើ​យុទ្ធសាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង»។

លោក ហ៊ុន ម៉ាណែត ថា​ការ​ចូល​ជា​សមាជិក​បក្ស​ប្រជាជន​គឺ​ដើម្បី​សងគុណ​បក្ស​ដែល​បាន​ជួយ​ជីវិត​មនុស្ស

កូនប្រុស​ច្បង​របស់​បុរស​ខាំ្លង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត អះអាង​ថា​បុព្វហេតុ​នៃ​ការ​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ដើម្បី​ធ្វើ​ការងារ​បម្រើ និង​តបស្នង​សងគុណ​ដល់​គណបក្ស​ដែល​បាន​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​កន្លងមក។ ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត ធ្វើឡើង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ប្រចាំការ​នៅ​តាម​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​កូរ៉េ ជប៉ុន ម៉ាឡេស៊ី និង​ថៃ ជាដើម កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២២។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​នៅតែ​បន្ត​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខៗ...

លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​បក្ស​ទប់ស្កាត់​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម

ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជំរុញ​ឱ្យ​មន្ត្រី​គណបក្ស​កាន់​អំណាច​ទាំងអស់​ការពារ​ដាច់ខាត​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ឱ្យ​បាន​ដាច់ខាត​ដោយ​គ្មាន​ករណី​លើកលែង​ឡើយ ចំពោះ​ការ​ប៉ុនប៉ង​បង្ក​ចលាចល​របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម។ លោក ហេង សំរិន បាន​ព្រមាន​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ទីស្នាក់ការ​គណបក្ស​កាន់​អំណាច​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ ថា ត្រូវ​ការពារ​ឱ្យ​មាន​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដើម្បី​បង្ហាញ​ពី​ភាព​ចាស់ទុំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។ លោក ហេង សំរិន អំពាវនាវ​ឱ្យ​មន្ត្រី​បក្ស​កាន់​អំណាច​គ្រប់​ជាន់ថ្នាក់​របស់​ខ្លួន...

អ្នក​ឃ្លាំមើល៖ ការ​ចោទ​ក្រុម​ប្រឆាំង​គ្រាន់តែ​ជា​លេស​បិទ​បាំង​ការ​ប្រេះឆា​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ចោទប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​ក្រុម​ប្រឆាំង​ប៉ុនប៉ង​បំផ្លាញ​ដល់​ដំណើរការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​លេស​ដើម្បី​បិទ​បាំង​ភាព​ប្រេះឆា​ផ្ទៃក្នុង​បក្ស បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​បេក្ខភាព​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​បន្ត​ពី​លោក។ ក្នុង​សុន្ទរកថា​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃទី​១៦ និង ១៧ ខែ​កក្កដា នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា គណបក្ស​ទទួល​បាន​ជ័យជម្នះ និង​សមិទ្ធផល ឬ​ស្នាដៃ​ដែល​សម្រេច​បាន​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ ដោយសារ​គណបក្ស​មាន​ភាព​ត្រឹមត្រូវ​ខាង​នយោបាយ ដោយ​មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​រឹងមាំ...

តើ​ការ​ប្រកាស​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស ជា​ជោគជ័យ​អ្វី?

ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ទិសដៅ​ឲ្យ​សមាជិក​បក្ស​របស់​ខ្លួន រួម​ទាំង​កូន​នាម៉ឺន​មន្ត្រី​ទាំងឡាយ​ឲ្យ​បង្កើត​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក អ្នក​គាំទ្រ​គ្រប់​ភេទ​គ្រប់​វ័យ​ឲ្យ​បម្រើ​មហិច្ឆតា​ត្រកូល ហ៊ុន។ ក្រោយពី​មាន​ការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ និង​មាន​ការ​បែកបាក់​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នៅ​បរទេស គេ​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា​ចាប់ផ្តើម​ជះ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដែល​មិន​ធ្លាប់​មាន ដើម្បី​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ទាំងនោះ​ឲ្យ​បង្កើត​រចនាសម្ព័ន្ធ​បម្រើ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ក្រុម​អ្នក​សង្កេតការណ៍​នៅ​ឯនាយ​សមុទ្រ​ព្រួយ​បារម្ភ​អំពី​វិនិយោគទុន​ទិញ​ទឹកចិត្ត​របស់​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ផ្លាស់ប្ដូរ​ចរន្ត​ហិរញ្ញវត្ថុ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់​ជួយ​ដល់​បុព្វហេតុ​ប្រជាធិបតេយ្យ​ឲ្យ​ហូរ​ខុស​ផ្លូវ​វិញ​ម្តង។ តើ​ការ​ប្រកាស​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បរទេស ជា​ជោគជ័យ​អ្វី? លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិស្ដារ។ រយៈពេល​ប្រមាណ ៨​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២២ បក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ទិសដៅ ឬ​ប្រគល់​ភារកិច្ច និង​ការ​ទទួល​ខុសត្រូវ​ឲ្យ​សមាជិក​បក្ស ជា​កូន​ចៅ​មន្ត្រី​ជាន់ខ្ពស់​បក្ស​បង្កើត​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ ដើម្បី​រើស​សមាជិក...

លោក ហ៊ុន សែន៖ បក្ស​ប្រជាជន​ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ​ដើម្បី​សង្គម​កម្ពុជា

លោក ហ៊ុន សែន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក គណបក្ស​ប្រជាជន​កម្ពុជា បាន​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាជន និង​ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រួញរា​ដើម្បី​វឌ្ឍនភាព​សង្គម​កម្ពុជា​ទាំងមូល។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៧១​ឆ្នាំ​នៃ​ថ្ងៃ​កំណើត​គណបក្ស​របស់​ខ្លួន នៅ​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ គណបក្ស​កាន់​អំណាច​បាន​ប្រែ​ក្លាយ​កម្ពុជា​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ និង​ពី​សមរភូមិ​នៃ​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ ពី​ការ​បែកបាក់​ជាតិ និង​គំនរ​ផេះផង់​ទៅ​ជា​ទឹកដី​សន្តិភាព ឯកភាព...

បក្ស​កាន់​អំណាច​នឹង​ធ្វើ​សន្និបាត​វិសាមញ្ញ​ដាក់​យុទ្ធសាស្ត្រ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣

គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ធ្វើ​សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល​បក្ស​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២២ ក្រោយពី​លទ្ធផល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មីៗ​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់​នៅ​ទូទាំង​ប្រទេស ដើម្បី​ទៅ​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។ សេចក្តី​ជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦-១៧ ខែ​កក្កដា ឆ្នាំ​២០២២។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សន្និបាត​វិសាមញ្ញ​នៅ​ខែ​កក្កដា ខាង​មុខ អាច​លើក​យក​ប្រធានបទ​ពាក់ព័ន្ធ​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាសនៈ​ច្រើន​លើសលប់។ លោក សុខ ឥសាន...

បក្ស​ភ្លើង​ទៀន​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រកាស​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះបីជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ ទី​៦ មិថុនា នេះ​ថា គណបក្ស​ភ្លើង​ទៀន​គ្មាន​ផែនការ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ ទោះបី​ដឹង​ថា​កា​របោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌​ក៏ដោយ។ លោក សុន ឆ័យ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​លទ្ធផល មិនមែន​មាន​ន័យ​ថា​គណបក្ស​នេះ​យល់ស្រប​ថា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។...

បក្ស​កាន់​អំណាច​ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​កន្លងទៅ

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ជាង​ការ​បោះឆ្នោត​នា​ពេល​កន្លងទៅ ខណៈ​បក្ស​ភ្លើង​ទៀន និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី និង​មិន​យុត្តិធម៌។ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​អាណត្តិ​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ជាង​អាណត្តិ​មុនៗ​ទាំងអស់។ លោក​បាន​ចាត់ទុក​ការ​ប្រកាស​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ថា​ការ​បោះឆ្នោត​នេះ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ធ្វើឡើង​ក្នុង​ចេតនា​ចង់​ប្រឆាំង​នឹង​ការ​បោះឆ្នោត​តែប៉ុណ្ណោះ។ ក្រៅពី​ការ​លើកឡើង​របស់​លោក សុខ ឥសាន នោះ គណបក្ស​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​ខ្មែរ​តែ​មួយ...

ថ្ងៃ​បិទ​បញ្ចប់​ឃោសនា​បោះឆ្នោត បក្ស​បី​ធ្វើ​នៅ​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល ១៤​ថ្ងៃ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​៣ បាន​ធ្វើ​ការ​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ ខណៈ​បក្ស​មួយ​ចំនួន​ទៀត​ធ្វើ​តាម​ខេត្ត។ ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​ធំ​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ ខណៈ​ថ្ងៃ​ទី​៤ មិថុនា គេ​ហៅថា​ថ្ងៃ «ស» ដោយ​គណបក្ស​នយោបាយ​ទាំងអស់​មិន​អាច​ធ្វើការ​ឃោសនា​ឡើយ។ គណបក្ស​នយោបាយ​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​មួយ​ចំនួន​ទៀត​ធ្វើ​នៅ​តាម​ខេត្ត ហើយ​បក្ស​ខ្លះ​ទៀត​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​យុទ្ធនាការ​ធំ​នៅ​ថ្ងៃ​បិទ​បញ្ចប់។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អ្នក​ចូលរួម​ហែ​ក្បួន​ចន្លោះ​ពី...

Latest news

© 2021, ដេលី. All rights reserved.