26.7 C
Phnom Penh

TAG

គណបក្ស​ប្រជាជន​កម្ពុជា

បក្ស​កាន់​អំណាច​ចុះ​បង្រៀន​គូស​សន្លឹកឆ្នោត​និង​ចែក​ថវិកា​ដល់​ពលរដ្ឋ​ដើម្បី​បោះឆ្នោត​ឱ្យ​បក្ស​ខ្លួន

គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចុះ​បង្រៀន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​គូស​សន្លឹកឆ្នោត ឬ​បោះឆ្នោត ព្រមទាំង​ចែក​ថវិកា​ដើម្បី​ឱ្យ​បោះឆ្នោត​ដល់​គណបក្ស​របស់​ខ្លួន​យ៉ាង​សកម្ម ស្រប​ពេល​នឹង​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២។ កូនៗ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គ្រាក់ៗ​បាន​នាំគ្នា​ចុះ​ជួប និង​លើក​ដៃ​សំពះ​ពលរដ្ឋ​ដល់​ក្នុង​ផ្ទះ រួម​ទាំង​តាម​ផ្លូវ​សាធារណៈ ទាំង​រាជធានី​ភ្នំពេញ និង​នៅ​តាម​មូលដ្ឋាន​នៃ​ខេត្ត​នីមួយៗ។ ក្រៅពី​លើក​ដៃ​សំពះ និង​ចុះ​ជួប​ហើយ ពួកគេ​ក៏​បាន​នាំគ្នា​យក​អំណោយ​ដោយ​មាន​សារ៉ុង ប៊ីចេង និង​ថវិកា​ចន្លោះ​ពី ១​ម៉ឺន​រៀល​ទៅ ២​ម៉ឺន​រៀល​ឱ្យ​ពលរដ្ឋ​ផង​ដែរ។ ការ​ផ្ដល់​ជា​អំណោយ​នោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ​ឃោសនា​ស្វែងរក​សំឡេង​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

បទវិភាគ៖ តើ​សមាជិក​បក្ស​ប្រជាជន​គាំទ្រ​ការ​គ្រប់គ្រង​អំណាច​របស់​គ្រួសារ​ត្រកូល ហ៊ុន ដែរ​ឬ​ទេ?

លោក ហ៊ុន សែន ធ្លាប់​អួត​ថា ពលរដ្ឋ​ខ្មែរ​គាំទ្រ​តែ​រូបលោក និង​កូន​របស់​លោក ក្នុង​ការ​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួតប្រជែង​យក​មុខ​នាទី ឬ​អំណាច​ដោយ​វិធី​តម្លាភាព សេរី និង​យុត្តិធម៌​ឡើយ ទាំង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ និង​ក្របខ័ណ្ឌ​បក្ស។ តើ​អ្វី​ទៅ​ជា​មូលហេតុ​ដែល​លោក ហ៊ុន សែន មិន​ដែល​ហ៊ាន​ប្រកួត​យក​អំណាច​តាម​វិធី​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ? លោក ហ៊ុន សែន បាន​កាន់កាប់​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ មក។...

បទវិភាគ៖ តើ​អំណាច​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​វេទនា​ដែរ​ឬ​ទេ?

ឆន្ទៈ និង​អត្តចរិត​របស់​មេដឹកនាំ គឺជា​កត្តា​សំខាន់​ចំពោះ​ជោគវាសនា​របស់​ពលរដ្ឋ និង​សង្គម។ ការ​កាន់​អំណាច​ដ៏​យូរលង់​របស់​លោក ហ៊ុន សែន និង​ស្ថានភាព​ជាក់ស្តែង​របស់​សង្គម និង​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ អាច​ជា​ខ្នាត​វាស់វែង ឬ​ជា​ការ​វិភាគ​អំពី​របៀប​គ្រប់គ្រង​អំណាច និង​ចេតនា​របស់​គាត់។ បន្ទាប់ពី​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​ឲ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​១៩៨៥ អំណាច​របស់​លោក ហ៊ុន សែន បាន​កើន​ខ្លាំង​ឡើងៗ​ជាបន្តបន្ទាប់។ អំណាច​របស់​លោក ហ៊ុន សែន ដ៏​ខ្លាំងក្លា​នេះ...

បុរស​ខ្លាំង​នៅ​កម្ពុជា​ព្រមាន​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា របស់​ខ្លួន

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ទិវា​ជ័យជម្នះ​ថ្ងៃ ៧​មករា ដោយ​លោក​បញ្ជាក់​ថា ការ​អាក់ខាន​នៃ​ការ​ប្រារព្ធ​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ គឺ​ដោយសារ​បក្ស​កាន់​អំណាច​មិន​ចង់​ឱ្យ​ទិវា​ជ័យជម្នះ​របស់​ខ្លួន​ក្លាយ​ជា​ចំណុច​ដែល​នាំ​ឱ្យ​ផ្ទុះឡើង​នូវ​ជំងឺ Covid-19 ប៉ុណ្ណោះ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី ៤​ទសវត្សរ៍ លោក ហ៊ុន សែន បាន​ប្រតិកម្ម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា «គ្មាន​ពេល​ណា​ដែល​បក្ស​កាន់​អំណាច​ត្រូវ​បំភ្លេច​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩...

ភាគ​១៤៖ បក្ស​ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​បង្កើន​សមត្ថភាព​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ

គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រៀបចំ​អង្គការ​ចាត់តាំង​ក្រុម​ការងារ​យុវជន​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍​ទេ​ចាប់ពី​ឆ្នាំ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម​ភារកិច្ច​ពង្រឹង​បក្ស​ឯ​បរទេស​លើ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជា​សមាជិក​អាស៊ាន។ ក្នុង​ភាគ​ទី​១៤ លោក ហាស់ សាន ពិនិត្យ​មើល​កិច្ច​ចាប់ផ្តើម​រៀប​រចនាសម្ព័ន្ធ​ចាត់តាំង​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​គេ​ថា​ដើម្បី​កសាង និង​ពង្រឹង​បក្ស។ រយៈពេល​ប្រមាណ ១៦​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា ជា​អតីត​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បែក​ឫស​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដឹកនាំ​ដោយ​បក្ស​ពលករ​យៀកណាម បាន​រៀបចំ​បណ្ដាញ​ចាត់តាំង​សាខា​បក្ស​តាម​សហគមន៍​ខ្មែរ​ឯ​បរទេស​ពី​អាស៊ី ដល់​អឺរ៉ុប ដល់​អាមេរិក​ខាងជើង ប្រកប​ដោយ​ជោគជ័យ​ក្នុង​កម្រិត​មួយ។ តាមរយៈ​ស្ថានទូត​នៃ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយៗ មាន​ឯកអគ្គរាជទូត​តំណាង​ឲ្យ​បក្ស គេ​យក​មុខងារ មុខតំណែង​នេះ ដែល​មាន​អភ័យ​ឯកសិទ្ធិ​ការទូត...

ហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន?

បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន​ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន គឺ​លោក ម៉ៅ ធនិន។ មូលហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ និង​មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន? តើ​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ? លោក ម៉ៅ ធនិន បច្ចុប្បន្ន​នេះ​ជា​អភិបាល​ខេត្ត​កំពត ទើប​បាន​តែងតាំង​ថ្មី​ជំនួស​លោក ជាវ តាយ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ខេត្ត​ពោធិ៍សាត់ វិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក...

លោក ហ៊ុន សែន គំរាម​ថា​អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​ថា អ្នក​ណា​ដែល​ចង់​ផ្លាស់ប្ដូរ​ទិសដៅ​នយោបាយ​របស់​លោក គឺ​ត្រូវ​ធ្វើ​ឃាត​លោក​ជា​មុន​សិន ប៉ុន្តែ​អ្នក​ដែល​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ពួកគេ​ក៏​មិន​ប្រាកដ​ថា​នៅ​មាន​ជីវិត​ដែរ។ អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជា​មេដឹកនាំ​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​ក្នុង​ពិភពលោក​រូប​នេះ បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ​លេខ​១១ និង​សាងសង់​គន្លង​ផ្លូវ​ថ្មី​វាង​ក្រុង​ព្រៃវែង នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១ ថា អ្នក​ដែល​មាន​បំណង​ចង់​សម្លាប់​រូបលោក​កាល​ពី​មុន ហើយ​ចង់​ធ្វើ​ឃាត​លោក​នៅ​ពេលនេះ​ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី​ទៀត​នោះ ពួកគេ​ក៏​មិន​រួច​ខ្លួន​ដែរ ព្រោះ​ថា​លោក ហ៊ុន សែន...

លោក ជាម យៀប ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ទី​១​រដ្ឋសភា​ជា​ផ្លូវការ​ដោយ​រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច

រដ្ឋសភា​ឯក​បក្ស​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​បោះឆ្នោត​អនុម័ត​ជ្រើសតាំង​លោក ជាម យៀប ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ វិច្ឆិកា។ សមាជិក​សភា​ដែល​មកពី​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ចំនួន ១០៧​នាក់ បាន​បើក​កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី​៦ នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​សម្រេច​ជា​ឯកច្ឆន្ទ​បោះឆ្នោត​ជ្រើសតាំង​លោក ជាម យៀប ដែល​កំពុង​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ...

ភាគ​៣៖ តើ​អ្នក​ចូល​ជា​សមាជិក​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​នៅ​អាមេរិក នឹង​ជួប​ឧបសគ្គ​បែប​ណា?

ការ​តាមដាន​មួយ​បាន​កត់សម្គាល់​ឃើញ​ថា បក្ស​ប្រជាជន​កម្ពុជា ប្រើ​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​រើស​យក​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​ឯ​បរទេស​ចូល​ជា​សមាជិក​បក្ស​ក្តាប់​អំណាច។ មាន​អ្នក​សង្កេតការណ៍​សួរ​ថា តើ​គេ​មាន​បំណង​អ្វី គេ​បង្កើត​បណ្ដាញ​នៅ​បរទេស​របៀប​ណា ហើយ​អ្នក​ណា​ជា​មេខ្លោង​ក្នុង​រឿង​នេះ? ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា បាន​ផ្តើម​ធ្វើ​សកម្មភាព​បញ្ចុះបញ្ចូល​កៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា ពី​តំបន់​ខាងកើត​ទៅ​ខាងលិច ពី​ខាងជើង​ទៅ​ខាងត្បូង ចាប់ពី​ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​ឯកអគ្គរាជទូត ជុំ ប៊ុនរ៉ុង។ សកម្មភាព​បាន​បន្ត​រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​រយៈពេល​ជាង ៦​ឆ្នាំ​ហើយ។ តាម​ការ​ពិនិត្យ​តាមដាន និង​តាម​ព័ត៌មាន​ពី​ប្រភព​ច្បាស់​ការណ៍ អ្នក​ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា ដើរ​តាម​មាគ៌ា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត ឬ​បក្ស​ពលករ​យៀកណាម ដើម្បី​បណ្ដុះ និង​ពង្រឹង​កម្លាំង​យុវជន​គ្រប់​ទីកន្លែង​ដើម្បី​ស្នង​កេរ សម្បាច់​មនោគមន៍វិជ្ជា​ផ្ដាច់មុខ...

ភាគ​១៖ តើ​បណ្ដាញ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ធ្វើ​សកម្មភាព​អ្វី​ខ្លះ ហើយ​មាន​បំណង​អ្វី​នៅ​បរទេស?

តាម​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្កើន​ការ​ប្រើប្រាស់​បណ្ដាញ​យុវជន​ឲ្យ​ធ្វើ​សកម្មភាព​ជ្រើសរើស​មនុស្ស​ក្នុង​សហគមន៍​ខ្មែរ​នៅ​បរទេស​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន​យ៉ាង​គគ្រឹកគគ្រេង។ តើ​ការ​រៀបចំ និង​ការ​បង្កើន​នូវ​បណ្ដាញ​របស់​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​មាន​បំណង​អ្វី? តើ​ពួកគេ​បង្កើត​បណ្ដាញ​នៅ​បរទេស​ដោយ​របៀប​ណា ហើយ​អ្នក​ណា​ជា​មេ​គំនិត? គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​ប្រធាន​ថ្មី គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នាម​ដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយ​ពី​លោក ជា ស៊ីម ប្រធាន​បក្ស​ពីមុន​បាន​ទទួល​មរណភាព​បាន​ខិតខំ​ប្រឹងប្រែង​ពង្រឹង​ពង្រីក​ទំហំ​សមាជិកភាព​បក្ស​ឥត​ឈប់ឈរ ដោយ​ផ្តើម​ពី​ក្នុង​ប្រទេស ហើយ​បន្ត​ទៅ​ក្រៅ​ប្រទេស​ថែមទៀត។ ក្នុង​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.