36 C
Phnom Penh

TAG

គឹម សុខ

ក្រុម​អ្នកវិភាគ​ថា​ព្រែកជីក​ហ្វូណន​ជួយ​ទាំង​សេដ្ឋកិច្ច​និង​ឯករាជភាព​របស់​កម្ពុជា​ពី​វៀតណាម

អ្នកវិភាគ​លើកឡើង​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន មិន​ត្រឹមតែ​អាច​ជួយ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​បាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​នឹង​ក្លាយ​ជា​របត់​ភូមិសាស្ត្រ​នយោបាយ​ថ្មី​មួយ​ដែល​ជួយ​ឱ្យ​កម្ពុជា​រួច​ផុត​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​វៀតណាម ផង​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​មេសា ថា ការ​រើ​បម្រះ​ចេញពី​មនោគមន៍​ត្រួតត្រា​របស់​វៀតណាម គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន តែ​ម្នាក់​គត់ ថា​តើ​គាត់​ហ៊ាន​ធ្វើការ​លះបង់​ដោយ​ធានា​ឱ្យ​មាន​ការ​លើកកម្ពស់​សិទ្ធិមនុស្ស...

លោក ហ៊ុន ម៉ាណែត ព្រមាន​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​ត្រូវ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ដើម្បី​ថែរក្សា​សន្តិភាព

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត អះអាង​ថា រាល់​សកម្មភាព​របស់​កម្លាំង​អមិត្ត ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា និង​បង្ក​អសន្តិសុខ​ដល់​សង្គម​ជាតិ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ត្រូវ​ថែរក្សា​សន្តិភាព​ឲ្យ​បាន។ ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​សហ​សិក្សា អគារ​ស្នាក់នៅ និង​អគារ​អាហារដ្ឋាន​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ លោក ហ៊ុន ម៉ាណែត អះអាង​ថា កងយោធពល​ខេមរភូមិន្ទ​ត្រូវតែ​ជា​កម្លាំង​ដែល​មាន​ថាមពល​ខ្លាំង ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នៅ​គ្រប់​កាលៈទេសៈ រាល់​ឧបាយកល...

អ្នកវិភាគ៖ លោក ហ៊ុន សែន សុំ​ជួប​មេ​រដ្ឋប្រហារ​ភូមា​គឺ​ដើម្បី​បង្កើត​ទំនាក់ទំនង​អំណាច​គ្រួសារ​ហ៊ុន មិន​មែន​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា​ទេ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ប្រកាស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន សុំ​ជួប​ជាមួយ​មេ​យោធា​នៃ​របប​សឹក​ភូមា​លោក មីន អ៊ុងឡាំង នៅ​ពេលនេះ គឺ​ដើម្បី​បង្កើត​ចំណង​ទំនាក់ទំនង​អំណាច​គ្រួសារ​របស់​គាត់​ឱ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ មិនមែន​ដើម្បី​ដោះស្រាយ​វិបត្តិ​ភូមា ទេ ព្រោះ​វិបត្តិ​ភូមា មាន​ប្រធាន​អាស៊ាន​ចូល​ទៅ​ដោះស្រាយ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មេសា នេះ​ថា លោក...

ក្រុម​អ្នកវិភាគ​ថា​ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប​គឺ​ដើម្បី​គំរាម​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា

អ្នកវិភាគ​លើកឡើង​ថា ការ​រំលឹក​ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប កាលពី​ជាង ២០​ឆ្នាំ​មុន​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​ភូត​កុហក និង​ដើម្បី​គំរាម​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ដែល​មិន​ពេញចិត្ត​នឹង​ការ​រៀបចំ​អំណាច​គ្រួសារ​របស់​គាត់​នៅ​ពេលនេះ​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន ពី​ប្រវត្តិ​នៃ​ការ​បំផ្ទុះ​គ្រាប់​រ៉ុក្កែត​នៅ​ខេត្ត​សៀមរាប គឺ​ដើម្បី​គំរាម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត...

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​ឯកភាព​ជាតិ​ទេ

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក លើកឡើង​ថា កម្ពុជា​គឺ​ជា​ប្រទេស​ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ឯកភាព​ជាតិ​ទេ ព្រោះ​កម្ពុជា​កំពុង​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដែល​ពុះ​ច្រៀក​ដោយ​ទំនាស់​បុគ្គល​ដែល​ជា​មេដឹកនាំ​នយោបាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​រាប់​ទសវត្សរ៍​កន្លង​មក។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ ខែ​មីនា នេះ​ថា បើ​មើល​ជា​រួម ដូចជា​គ្មាន​តំបន់​អបគមន៍ មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គ្មាន​សង្គ្រាម មេដឹកនាំ...

ក្រុម​អ្នកវិភាគ៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​បក្ស​ភឿថៃ​នៅ​កម្ពុជា​គឺ​ដើម្បី​ប្រយោជន៍​ត្រកូល​ហ៊ុន​និង​ត្រកូល​ស៊ីណាវ៉ាត្រា

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​ភឿថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ទៅ​ប្រទេស​កម្ពុជា ក្នុង​នាម​គណបក្ស​ភឿថៃ និង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេលនេះ គឺ​ដើម្បី​រឹតចំណង​បក្ស​និង​បក្ស គ្រួសារ​និង​គ្រួសារ សម្រាប់​ផល​ប្រយោជន៍​ត្រកូល​ហ៊ុន និង​ត្រកូល​ស៊ីណាវ៉ាត្រា តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily...

អ្នកវិភាគ៖ ករណី​ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង​បង្ហាញ​អំពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត តាម​ច្បាប់​ទ័ព​ព្រៃ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ការ​ធ្វើ​អត្តឃាត​របស់​ពលរដ្ឋ​ក្នុង​ភូមិ​ម្រេច ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ ក្រោយ​អាជ្ញាធរ​ដុត​ផ្ទះសម្បែង និង​បង្ក្រាប​ដោយ​កាំភ្លើង​ប្លន់​យក​ដីធ្លី បង្ហាញ​ថា លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​តាម​ច្បាប់​ឧទ្ទាម​ទ័ព​ព្រៃ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មីនា នេះ​ថា ទង្វើ​របស់​អាជ្ញាធរ​ស្រុក​គូលែន...

អ្នកវិភាគ​ថា​ការ​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា គឺជា​សេចក្ដី​ប្រាថ្នា​របស់​សហគមន៍​អន្តរជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ផ្ដល់​សេរីភាព​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​សេចក្តី​ប្រាថ្នា​នៃ​សហគមន៍​អន្តរជាតិ ជាពិសេស​ប្រទេស​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ ហើយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក៏​នឹង​ទទួល​បាន​ការ​សាទរ​ពី​ប្រទេស​សេរី​ប្រជាធិបតេយ្យ​ដែរ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មីនា នេះ​ថា នយោបាយ​ការបរទេស​របស់​លោក ហ៊ុន ម៉ាណែត នឹង​ទទួល​រង​នូវ​ការ​បរាជ័យ ប្រសិនបើ​គាត់​នៅតែ​បន្ត​រឹតត្បិត​លើ​សេរីភាព​របស់​លោក កឹម សុខា...

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​សរសើរ​ស្ញប់ស្ញែង​អតីត​ប្រមុខ​រដ្ឋាភិបាល​ថា​ជា​វីរបុរស​សិទ្ធិមនុស្ស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ចាត់ទុក​ការ​លើកឡើង​ពី​ប្រធាន​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដែល​អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ជា​វីរជន​សិទ្ធិមនុស្ស​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​បំភ្លៃ​ការពិត និង​និយាយ​ក្នុង​បំណង​ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ពី​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មីនា នេះ​ថា...

នាយករដ្ឋមន្ត្រី​ត​ត្រកូល​ថា​នឹង​កែទម្រង់​រាជរដ្ឋាភិបាល​ឱ្យ​ស៊ីជម្រៅ ដើម្បី​បង្កើន​វិនិយោគទុន​បរទេស

នាយករដ្ឋមន្ត្រី​ត​ត្រកូល​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ថា​នឹង​ដឹកនាំ​រាជរដ្ឋាភិបាល​ថ្មី​ដោយ​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ ដើម្បី​ជំរុញ​បរិយាកាស​អំណោយ​ផល​ដល់​អាជីវកម្ម និង​ការ​វិនិយោគទុន​ក្នុង​គោលបំណង​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ឱ្យ​ទៅ​ជា​គោលដៅ​ទាក់ទាញ​សម្រាប់​ការ​បណ្ដាក់​ទុន​ពី​បរទេស។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​វេទិកា​ធុរកិច្ច​អូស្ត្រាលី-កម្ពុជា នៃ​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី ក្នុង​ទីក្រុង​មែលប៊ន នៅ​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត​កំណែ​ទម្រង់​ស៊ីជម្រៅ​ហើយ ដោយ​បាន​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធុរកិច្ច និង​អ្នក​វិនិយោគ​ក្នុង​ស្រុក និង​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ធានា​ដល់​អាជីវកម្ម និង​ការ​វិនិយោគ​ឱ្យ​មាន​និរន្តរភាព។ លោក ហ៊ុន...

Latest news