31.8 C
Phnom Penh

TAG

ដូណាល់ ត្រាំ

រុស្ស៊ី​បន្ត​ដាក់​លក្ខខណ្ឌ​ផ្ដល់​សន្តិភាព​ឱ្យ​អ៊ុយក្រែន លុះណាតែ​ដក​អំណាច​ពី​លោក ហ្សេឡេនស្គី និង​ចុះចាញ់​ជា​មុន

វិមាន​ក្រឹមឡាំង បន្ត​ទាមទារ​ឱ្យ​អ៊ុយក្រែន ចុះចាញ់​មុន​ពេល​សន្តិភាព​កើតឡើង ដោយ​ព្រមាន​ថា សន្តិភាព​ចុងក្រោយ​បង្អស់​របស់​វិមាន​ក្រឹមឡាំង ផ្ដល់​ឱ្យ​អ៊ុយក្រែន លុះណាតែ​អ៊ុយក្រែន យល់ព្រម​សម្រប​ទៅ​តាម​អ្វី​ដែល​ជា​គោលបំណង​ដើម​របស់​រុស្ស៊ី ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​ដោយ​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ដែល​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន EUROMAIDAN កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០២៥។ កាលពី​ថ្ងៃទី​២០ ខែ​កក្កដា អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov អះអាង​ជា​សាធារណៈ​ថា ទីក្រុង​មូស្គូ បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ចរចា​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​លុះត្រាតែ​លក្ខខណ្ឌ​ទាំងអស់​របស់​រុស្ស៊ី ត្រូវ​បាន​ទទួលយក​ជា​មុន​សិន​ពី​ភាគី​អ៊ុយក្រែន។ ចាប់តាំងពី​ឆ្នាំ​២០២២...

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បញ្ជូន​សារ​ប្រាប់​អ៊ីរ៉ង់ ថា​កុំ​ព្យាយាម​បន្ត​មហិច្ឆតា​ផលិត​អាវុធ​បរមាណូ

កាលពី​ថ្ងៃទី​២០ ខែ​កក្កដា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ព្រមាន​អ៊ីរ៉ង់ កុំ​ព្យាយាម​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើងវិញ។ ការ​ព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ត្រាំ អះអាង​ថា ការ​វាយប្រហារ​របស់​អាមេរិក​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​បាន​បំផ្លាញ​ទាំងស្រុង​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ចំនួន ៣​ទីតាំង​កាលពី​ថ្ងៃទី​២១ ខែ​មិថុនា។ លោក​ប្រធានាធិបតី​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា ទីតាំង​នុយក្លេអ៊ែរ​ទាំង​បី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​ឱ្យ​អ៊ីរ៉ង់...

ចិន​សន្យា​គាំទ្រ​ការពារ​រុស្ស៊ី កាន់តែ​រឹងមាំ ខណៈ​អាមេរិក​ព្រមាន​បន្ថែម​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​ប៉ះពាល់​ដល់​ចិន​ដែរ

ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ព្រមាន​ថា ប្រសិនបើ​ប្រទេស​រុស្ស៊ី មិន​ព្រម​ចូលរួម​ចរចា​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​រយៈពេល ៥០​ថ្ងៃ​ទៀត​នេះ​ទេ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ពន្ធ​ធ្ងន់​លើ​ប្រទេស​ដែល​បង្ក​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន ហើយ​និង​ប្រទេស​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​រុស្ស៊ី។ ជាមួយ​គ្នា​នេះ លោក ត្រាំ ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ថ្មីៗ​ដល់​អ៊ុយក្រែន មាន​ដូចជា ប្រព័ន្ធ​ការពារ​ដែនអាកាស និង​អាវុធ​ដែល​អាច​បាញ់​ទៅ​ដល់​ទីក្រុង​មូស្គូ។ វិធានការ​ថ្មី​នេះ បង្ហាញ​អំពី​ការ​ប្រែប្រួល​នយោបាយ​អាមេរិកាំង​ចំពោះ​រុស្ស៊ី និង​ជម្លោះ​នៅ​អ៊ុយក្រែន ប៉ុន្តែ​ការ​ប្រកាស​របស់​លោក ត្រាំ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រុស្ស៊ី រង​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​ទំហំ​ទណ្ឌកម្ម ៥០០​ភាគរយ​ទៅ​លើ​ប្រទេស​ទិញ​ប្រេង​រុស្ស៊ី...

ប្រទេស​រុស្ស៊ី ថា​ត្រៀម​ខ្លួន​ចរចា​ជាមួយ​ប្រទេស​អ៊ុយក្រែន ជា​លើក​ទី​៣ បន្ទាប់ពី​លោក ត្រាំ ព្រមាន​ទុក​ពេល​ឱ្យ ៥០​ថ្ងៃ

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បាន​រាយការណ៍​ថា ភាគី​រុស្ស៊ី បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​បន្ត​ការ​ចរចា​ជាមួយ​អ៊ុយក្រែន ដើម្បី​ដោះស្រាយ​វិបត្តិ​សង្គ្រាម​ជាមួយ​នឹង​អ៊ុយក្រែន។ បើ​តាម​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង Dmitry Peskov ភាគី​រុស្ស៊ី បាន​យល់ព្រម​ថា​ការ​ចរចា​ជុំ​ទី​៣ ជាមួយ​អ៊ុយក្រែន គួរ​មាន​ឡើង​វិញ។ លោក Peskov បាន​បញ្ជាក់​ថា «ជា​ការ​ប្រសើរ​ណាស់ ហើយ​ច្បាស់​ណាស់​ថា​ទីក្រុង​គៀវ មើល​ទៅ​ដូចជា​មិន​ចង់​ប្រញាប់​ចរចា​ទេ។ តែ​សម្រាប់​ក្រុង​មូស្គូ តែង​រង់ចាំ​ការ​បញ្ជាក់​ពេលវេលា ដើម្បី​បើក​ចរចា ហើយ​ភាគី​រុស្ស៊ី ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​បន្ត​ចរចា​ឡើងវិញ។» ប៉ុន្តែ​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង ព្រមាន​ថា ការ​ចរចា​អាច​នឹង​កើតមាន​វិញ​បាន...

បេសកជន​ពិសេស​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គៀវ មួយ​សប្ដាហ៍ ចំ​ពេល​រុស្ស៊ី បង្កើន​ការ​វាយប្រហារ​កាន់តែ​ខ្លាំង

នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ កក្កដា បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក គឺ​លោក Keith Kellogg បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​គៀវ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិសុខ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ផ្តល់​ប្រព័ន្ធ​ការពារ​ដែនអាកាស Patriot ថ្មីៗ​ឱ្យ​អ៊ុយក្រែន។ លោក Keith Kellogg ឧត្ដមសេនីយ៍ឯក​ចូលនិវត្តន៍​របស់​អាមេរិក កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​គៀវ (Kyiv) ចាប់ពី​ពី​ថ្ងៃ​ច័ន្ទ ទី​១៤...

រុស្ស៊ី បាញ់​ដ្រូន​ស្រោច​លើ​ទីក្រុង​គៀវ ក្រោយពី​កិច្ច​សន្ទនា​រវាង​លោក ត្រាំ និង​លោក ពូទីន ជាង​១​ម៉ោង​មិន​ចុះ​ធ្លុង​គ្នា

អាជ្ញាធរ​អ៊ុយក្រែន នៅ​ទីក្រុង​គៀវ បាន​ឱ្យ​ដឹង​ថា រុស្ស៊ី​បាន​ប្រើប្រាស់​យន្តហោះ​ដ្រូន​បាញ់​ស្រោច​មក​លើ​រដ្ឋធានី​គៀវ ពេញ​មួយ​យប់​កាលពី​រំលង​អាធ្រាត្រ​ចូល​ថ្ងៃទី​៤ កក្កដា បណ្តាល​ឱ្យ​មនុស្ស​យ៉ាងហោច ២៣​នាក់​របួស ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង ហើយ​ធ្វើ​ឱ្យ​អគារ និង​យានជំនិះ​ឆាបឆេះ​ពាសពេញ​រដ្ឋធានី​នៃ​ប្រទេស​ដែល​កំពុង​ហួងហែង​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ឱ្យ​ដឹង​ថា ក្រោយ​ការ​បន្លឺ​សំឡេង​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​អស់​រយៈពេល​ប្រមាណ ៨​ម៉ោង ហើយ​បញ្ចប់​ទៅវិញ​នៅ​ម៉ោង ៥​ទៀបភ្លឺ នា​ថ្ងៃ​សុក្រ ទី​៤ កក្កដា នេះ អភិបាល​ទីក្រុង​គៀវ លោក Vitali...

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ប្រកាស​ពី​ការ​រៀបចំ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ម្ដង​ទៀត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បញ្ជាក់​ឡើងវិញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​លោក​មិន​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់ មាន​អាវុធ​នុយក្លេអ៊ែរ​ជាដាច់ខាត។ លោក ត្រាំ ព្រមាន​ដូច្នេះ បន្ទាប់ពី​អ៊ីរ៉ង់ មិន​ព្រម​ចូល​ខ្លួន​មក​ចុះ​កិច្ចព្រមព្រៀង​បញ្ឈប់​ផែនការ​ផលិត​សារធាតុ​អ៊ុយរ៉ាញូម ដែល​ជា​ធាតុផ្សំ​ដ៏​សំខាន់​នៃ​ការ​បង្កើត​គ្រាប់បែក​នុយក្លេអ៊ែរ។ ការ​បិទ​បញ្ចប់​សង្គ្រាម ១២​ថ្ងៃ​រវាង​អ៊ីស្រាអែល និង​អ៊ីរ៉ង់ ក្រោយពី​អាមេរិក​បាន​ធ្វើ​អន្តរាគមន៍​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​តាមរយៈ​ការ​ស្នើសុំ​របស់​លោក ត្រាំ ឱ្យ​អ៊ីស្រាអែល និង​អ៊ីរ៉ង់ បញ្ឈប់​ការ​វាយប្រហារ​គ្នា។ លោក ត្រាំ បាន​ហៅ​ជា​មហា​ជោគជ័យ​នៃ​ព្រឹត្តិការណ៍​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​ទាំង ៣ របស់​អ៊ីរ៉ង់ គឺ​ទីតាំង...

លោក ដូណាល់ ត្រាំ ព្រមាន​ថា​អាមេរិក​នឹង​មិន​បន្ត​ព្យួរ​ការ​អនុវត្ត​ពន្ធ​លើស​ពី ១០​ថ្ងៃ​ទៀត​ឡើយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ទៅ​កាន់​ប្រទេស​ដែល​ជាប់​ពន្ធ​បដិការ​របស់​អាមេរិក នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា អាមេរិក​មិន​មាន​គម្រោង​បន្ត​ព្យួរ​ការ​អនុវត្ត​ពន្ធ​លើ​ប្រទេស​ទាំងនោះ​ឱ្យ​លើស​ពី ១០​ថ្ងៃ​ទៀត​ឡើយ ប្រសិនបើ​ពួកគេ​មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​អាមេរិក។ សារព័ត៌មាន​អន្តរជាតិ AP ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា នេះ​ថា អាមេរិក​នឹង​ជូនដំណឹង​ដល់​បណ្ដា​ប្រទេស​ដែល​ជាប់​ពន្ធ​ជាមួយ​អាមេរិក អំពី​ពេលវេលា​នៃ​ការ​ព្យួរ​ពន្ធ​ដែល​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៥ ខាងមុខ​នេះ បន្ទាប់ពី​ត្រូវ​បាន​ពន្យារ​ការ​អនុវត្ត​អស់​រយៈពេល ៩០​ថ្ងៃ​មក​នោះ។ ប្រភព​ដដែល អះអាង​ថា លិខិត​ជូនដំណឹង​របស់​សហរដ្ឋ​អាមេរិក...

វត្តមាន​លោក ត្រាំ នៅ​ឯ​ជំនួប​កំពូល​ណាតូ (NATO) គឺ​ចំ​ពេល​សម្ព័ន្ធ​យោធា​មួយ​នេះ​ត្រូវ​ពង្រឹង​ខ្លួន​ទប់ទល់​នឹង​រុស្ស៊ី

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ពុធ បាន​ជួប​ជាមួយ​នឹង​សមាជិក​នៃ​សម្ព័ន្ធភាព​ណាតូ (NATO) ដែល​មេដឹកនាំ​មហាអំណាច​មួយ​នេះ​ត្រូវ​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ដើម្បី​សន្តិសុខ​អឺរ៉ុប​ជាមួយ​នឹង​ការ​ស្នើ​របស់​សមាជិក NATO ទាំងអស់ ក្នុង​ការ​បង្កើន​កញ្ចប់​យោធា​ឱ្យ​បាន ៥% នៃ​ទំហំ​ផលិតផល​ក្នុង​ស្រុក GDP របស់​ខ្លួន។ សមាជិក​អង្គការ​យោធា NATO មាន​ការ​ខកចិត្ត​ចំពោះ​លោក ត្រាំ ដែល​ដាក់​ផែនការ​កាត់បន្ថយ​ជំនួយ​យោធា​របស់​អាមេរិក ក្នុង​ការ​ជួយ​ពង្រឹង​ប្រទេស​សមាជិក NATO ដែល​បង្ក​ឱ្យ​មាន​ការ​សង្ស័យ​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ធានា​ការពារ​អង្គការ​អឺរ៉ុប​មួយ​ដែល​កំពុង​ទប់ទល់​នឹង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​ពី​សង្គ្រាម​របស់​រុស្ស៊ី ឈ្លានពាន​ប្រទេស​អ៊ុយក្រែន...

ប្រមុខ​ការទូត​អាមេរិក​ថា​ការ​វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ បង្ហាញ​ថា​លោក ត្រាំ មិនមែន​លេង​ហ្គេម​នោះ​ទេ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Marco Rubio កាលពី​ថ្ងៃ​អាទិត្យ បាន​និយាយ​ថា របប​នៅ​ទីក្រុង​តេហេរ៉ង់ បាន​ឆ្លងកាត់​ហើយ​នៅ​ពេលនេះ​នៃ​ការ​វាយប្រហារ​របស់​សហរដ្ឋ​អាមេរិក ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​លោក​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ មិនមែន​លេង​ហ្គេម (Game) នោះ​ទេ។ លោក Marco Rubio ពន្យល់​ថា​វា​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​ណាស់​ដែល​អាមេរិក​ត្រូវ​សម្រេច​ការ​ចូលរួម​ជាមួយ​អ៊ីស្រាអែល ដើម្បី​បង្ខំ​អ៊ីរ៉ង់ ទៅ​ទទួលយក​កិច្ចព្រមព្រៀង ឬ​ក៏​ទីក្រុង​តេហេរ៉ង់ សម្រេច​សងសឹក។ លោក Marco Rubio...

Latest news

© 2021, ដេលី. All rights reserved.