32.4 C
Phnom Penh

TAG

ធម្មយាត្រា

លោក ដូណាល់ ត្រាំ សង្ឃឹម​ថា​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព​កត់សម្គាល់​ពី​ព្រះសង្ឃ​ខ្មែរ​ហែ​ធម្មយាត្រា​អរគុណ​លោក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើកឡើង​ពី​ព្រះសង្ឃ​កម្ពុជា ដែល​បាន​ថ្លែង​អំណរគុណ​ដល់​រូបលោក​ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់​សម្រាប់​សង្គ្រាម​រវាង​កម្ពុជា-ថៃ ខណៈ​សកម្មភាព​នេះ លោក​សង្ឃឹម​ថា​គួរតែ​ត្រូវ​បាន​កត់សម្គាល់​ដោយ​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា ព្រះសង្ឃ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​បញ្ឈប់​សង្គ្រាម​កម្ពុជា-ថៃ ហើយ​លោក​សង្ឃឹម​ថា​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព ក៏​នឹង​កត់សម្គាល់​អំពី​រឿង​នេះ​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះសង្ឃ​កម្ពុជា​បាន​ធ្វើ​ធម្មយាត្រា​សន្តិភាព អរគុណ​ដល់​លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​បញ្ឈប់​សង្គ្រាម​រវាង​កម្ពុជា-ថៃ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ស្នើ​បេក្ខភាព​របស់​លោក​ជា​បេក្ខជន​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ​នោះ។ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥...

ព្រះសង្ឃ​ខ្មែរ​ជាង​២​ពាន់​អង្គ​ដង្ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព​ថ្លែង​អំណរគុណ​លោក ដូណាល់ ត្រាំ

ព្រះសង្ឃ​ខ្មែរ​ជាង ២​ពាន់​អង្គ និង​ពុទ្ធបរិស័ទ​រាប់​រយ​នាក់ ដង្ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព ថ្លែង​អំណរគុណ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) សម្រាប់​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ស្នើ​ឱ្យ​ថៃ ដោះលែង​ទាហាន​ខ្មែរ ១៨​នាក់។ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥ ព្រះសង្ឃ​ខ្មែរ​ជាង ២​ពាន់​អង្គ (២៥៦៩​អង្គ) និង​ពុទ្ធបរិស័ទ​រាប់​រយ​នាក់ បាន​ជួបជុំ​ហែ​ក្បួន​ធម្មយាត្រា​សន្តិភាព ដើម្បី​ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់​ជា​និរន្តរ៍​រវាង​កម្ពុជា-ថៃ ដោយ​ដង្ហែ​ចេញពី​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ

មន្ត្រី​ជាន់ខ្ពស់​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា អាដហុក អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ទាំង​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា លើកឡើង​ក្នុង​ពិធី​ធម្មយាត្រា​នៅ​ថ្ងៃទី​៦ ធ្នូ នេះ​ថា លោក​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ដែល​ជា​តួអង្គ​សំខាន់​នៃ​ហត្ថលេខី​របស់​ឧបករណ៍​សិទ្ធិមនុស្ស ត្រូវ​ឈរ​លើ​ស្មារតី​នៃ​ការ​គោរព​សិទ្ធិមនុស្ស ដោយ​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​អំពី​សិទ្ធិមនុស្ស ដូចជា ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​ប្រើ​សិទ្ធិ​របស់​ពួកគេ​កន្លង​មក ជាដើម ដើម្បី​ធានា​នូវ​សុខ​សន្តិភាព និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​មិន​ឱ្យ​តម្លៃ​ទៅ​លើ​សិទ្ធិមនុស្ស គឺជា​មហន្តរាយ​សម្រាប់​មនុស្ស​ជាតិ​ធ្ងន់ធ្ងរ​បំផុត...

សមត្ថកិច្ច​ចាប់​ផ្សឹក​ព្រះសង្ឃ សយ សាត ទាំង​កណ្ដាល​យប់ រួច​វាយ​ខ្នោះ​បញ្ជូន​ទៅ​ស្នងការ​បាត់ដំបង

សមត្ថកិច្ច​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ សយ សាត ទាំង​កណ្ដាល​យប់ រួច​វាយ​ខ្នោះ និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង ភ្លាមៗ តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោយ​បង្គាប់​ឲ្យ​ព្រះអង្គ​ចូល​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ បន្ទាប់ពី​ព្រះអង្គ​បាន​ធ្វើ​ធម្មយាត្រា​តែ​មួយ​អង្គ​ឯង​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ព្រំដែន​ថៃ។ ព្រះតេជព្រះគុណ សយ សាត ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា និង​ព្រះ​អនុគណ​ក្រុង​ចាប់​ផ្សឹក​ដោយ​បង្ខំ​នៅ​អំឡុង​ម៉ោង ៩​យប់​នា​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៣ រួច​សមត្ថកិច្ច​បាន​វាយ​ខ្នោះ និង​រុញ​ចូល​រថយន្ត​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ទាំង​យប់។ ការ​ចាប់​ផ្សឹក​ព្រះតេជព្រះគុណ...

អ្នក​តស៊ូ​មតិ​ជំរុញ​ឱ្យ​អង្គការ​សមាគម​និង​បក្ស​នយោបាយ​ធ្វើ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម

ក្រុម​អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​ក្រុម​អង្គការ សមាគម សហជីព និង​គណបក្ស​នយោបាយ​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌​ពី​ការ​គាប​សង្កត់​របស់​បក្ស​កាន់​អំណាច គួរ​នាំគ្នា​ចេញ​ធ្វើ​ធម្មយាត្រា​ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​របៀប​ដឹកនាំ​តាម​បែប​គាប​សង្កត់ មក​ជា​ការ​បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិមនុស្ស។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កុម្ភៈ នេះ​ថា វត្ថុបំណង​សំខាន់ៗ​របស់​ក្បូន​ធម្មយាត្រា​ដែល​ដឹកនាំ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ គឺជា​រឿង​ល្អ ដើម្បី​ជួយ​ស្ដារ​សីលធម៌​សង្គម​នៅ​កម្ពុជា​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ជាពិសេស​គឺជា​សញ្ញា​នៃ​ការ​ជំរុញ​ឲ្យ​អ្នក​ដឹកនាំ​នយោបាយ និង​អ្នក​ដឹកនាំ​ប្រទេស គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជា​ធំ...

លោក រ៉ុង ឈុន៖ ធម្មយាត្រា​៦​ថ្ងៃ អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ទុក្ខបុកម្នេញ​ខ្លះ​និង​ជួយ​ការពារ​ខ្លះ

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ត្អូញត្អែរ​ថា ធម្មយាត្រា​រយៈពេល ៦​ថ្ងៃ​បាន​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ដែល​ជា​ទង្វើ​បំពាន​លើ​សេចក្តី​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ​បញ្ចប់​ក្បួន​ធម្មយាត្រា​នៅ​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ​ថា ក្បួន​ធម្មយាត្រា​នេះ​ពិត​មែន​តែ​បាន​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ និង​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ប៉ុន្តែ​ក៏​មាន​ការ​រំខាន​ពី​អាជ្ញាធរ​នៅ​ទីតាំង​ខ្លះ​រហូត​អ្នក​ចូលរួម​ទាំងអស់​រក​កន្លែង​ឈប់​សម្រាក​មិន​បាន​ផង​ដែរ ជាពិសេស​ការ​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​មក​ចូលរួម​ពិធី​គោរព​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង នៅ​ថ្ងៃ​បញ្ចប់​ក្បួន​ធម្មយាត្រា​នៅ​ថ្ងៃទី​៧ កុម្ភៈ នេះ។ លោក...

លោក រ៉ុង ឈុន សង្ឃឹម​ថា​លោកតា​ឃ្លាំងមឿង​ជួយ​ដាស់​សតិ​អ្នក​នយោបាយ​ឱ្យ​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ

លោក រ៉ុង ឈុន បង្ហាញ​ក្ដី​សង្ឃឹម​ថា លោកតា ឃ្លាំងមឿង នឹង​ជួយ​ដាស់​សតិ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ឲ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ជា​ធំ ដោយ​បញ្ឈប់​ការ​ប្រើ​ពាក្យ​អសុរោះ និង​យក​ខ្មែរ​គ្នា​ឯង​ជា​សត្រូវ។ ការ​បង្ហាញ​ក្ដី​សង្ឃឹម​នេះ បន្ទាប់ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បាន​ចាប់ផ្ដើម​ធម្មយាត្រា​ថ្មើរ​ជើង​ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម។ ធម្មយាត្រា​ចាប់ផ្ដើម​ចេញ​ដំណើរ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ពោធិ៍សាត់ ក្រោម​ការ​ឃ្លាំមើល​របស់​សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ថា ការ​ធ្វើ​ធម្មយាត្រា​ដោយ​មើល​ឃើញ​សីលធម៌​សង្គម​នា​ពេល​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះ​ខ្លាំង សូម្បីតែ​លោក ហ៊ុន សែន...

ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​នៅ​ដើម​ខែ​ក្រោយ

ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហែ​ធម្មយាត្រា​ក្នុង​គោលបំណង​លើក​កម្ពស់​សីលធម៌​សង្គម នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ប៉ុន្តែ​ត្រូវ​ធ្វើ​ការ​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ដោយ​អនុញ្ញាត​ឱ្យ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ធម្មយាត្រា​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​ធ្វើ​ការ​សម្របសម្រួល និង​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ ដើម្បី​កំណត់​អំពី​ទីតាំង​ជួបជុំ​ឱ្យ​បាន​ច្បាស់លាស់។ លោក ស ខេង...

Latest news

© 2021, ដេលី. All rights reserved.