34 C
Phnom Penh

TAG

បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្តក្រុងស្រុកខណ្ឌ

លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​របស់​លោក

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រកាស​ថា​ខ្លួន​នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​នានា ដើម្បី​រក្សា​បរិយាកាស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌។ នៅ​ក្នុង​សារ​លិខិត​ចុះ​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៤ ក្នុង​ឱកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ លោក ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​សូម​ប្រកាស​ជា​ឱឡារិក​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី...

គណបក្ស​បី​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ​២០២៤

ខណៈ​ខ្មែរ​នៅ​អូស្ត្រាលី ទាមទារ​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ បើក​លំហ​សេរីភាព​ដល់​សកម្មជន​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា គណបក្ស​ចំនួន ៣ បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ឆ្នាំ​២០២៤។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា មាន​គណបក្ស​ចំនួន ៣ បាន​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី-ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤...

រដ្ឋាភិបាល​យក​ថ្ងៃទី​២៦-ឧសភា-២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ

រដ្ឋាភិបាល​កម្ពុជា​សម្រេច​យក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ សម្រាប់​អាណត្តិ​ទី​៤។ នាយករដ្ឋមន្ត្រី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ឱ្យ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​មុខងារ​សាធារណៈ និង​ប្រធាន​ស្ថាប័ន​ពាក់ព័ន្ធ អនុវត្ត​នូវ​សេចក្តី​សម្រេច​ខាងលើ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់ ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក...

Latest news