25.9 C
Phnom Penh

TAG

មាជ សុវណ្ណារ៉ា

តើ​កម្ពុជា​អាច​ប្រកាស​ឯករាជ្យ​តាម​វិធី​ណា ស្រប​ពេល​បរទេស​ជិតខាង​មាន​បំណង​ឈ្លានពាន​ឥត​ឈប់​បែប​នេះ?

ទឹកដី​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​មាន​ប្រវត្តិ​ជូរចត់​ដោយសារ​ការ​រំលោភបំពាន​ពី​បរទេស​ជិតខាង​ជាច្រើន​សម័យកាល ជាពិសេស​ប្រទេស​វៀតណាម តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ពួកគេ​បាន​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព បើ​ទោះបីជា​សកម្មភាព​ទាំងនោះ​ត្រូវ​គេ​មើលឃើញ​ថា​ជា​ការ​ធ្វើ​ទំនាក់ទំនង​ការទូត ការ​ជួយ​ឧបត្ថម្ភ ឬ​ការ​ចង​សម្ព័ន្ធមិត្ត​យ៉ាងណាក៏ដោយ គឺ​គ្រាន់តែ​ជា​ការ​លាក់​មហិច្ឆតា​ដើម្បី​ទន្ទ្រាន និង​រំលោភ​ទឹកដី​របស់​ខ្មែរ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ឃ្លាំមើល​រិះគន់​ថា ក្រោយ​ពេល​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​នៅ​ឆ្នាំ​១៩៨៥ ក្រោយ​មក​កម្ពុជា​បាន​ផុង​ខ្លួន​បន្តិច​ម្តងៗ​ចូល​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម ទាំង​វិស័យ​នយោបាយ និង​យោធា ដែល​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យភាព​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​លើ​ឆាក​អន្តរជាតិ​តែម្តង។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​សន្ធិសញ្ញា​ខុស​ច្បាប់​គ្រប់​បែបយ៉ាង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​សុទ្ធសឹងតែ​ជា​កិច្ចព្រមព្រៀង...

មន្ត្រី​បក្ស​ប្រឆាំង​ថា​កោះត្រល់​របស់​ខ្មែរ​ដែល​វៀតណាម​ត្រួតត្រា​អាច​រក​ចំណូល​ចូល​ជាតិ​គេ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ខ្មែរ​ពិតជា​ឈឺ​ចិត្ត​ណាស់ ព្រោះ​កោះត្រល់​ដែល​ជា​របស់​ដូនតា​ខ្មែរ​ត្រូវ​បាន​វៀតណាម​ត្រួតត្រា ថែមទាំង​អាច​រក​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ត្រឹម​ឈរ​មើល​គេ​រកស៊ី​លើ​ទឹកដី​ខ្លួនឯង​ប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​យក​កោះត្រល់​ដែល​ពួកគេ​រំលោភ​យក​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រកួត​រក​ចំណូល​សេដ្ឋកិច្ច​ឲ្យ​ជាតិ​គេ​ជាមួយ​នឹង​កោះភូកេត ប្រទេស​ថៃ និង​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី បាន​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ លោក​អះអាង​ថា កោះត្រល់​ដែនដី​ខ្មែរ​ក្បែរ​ខេត្ត​កំពត ចម្ងាយ​មិន​ដល់ ២០​គីឡូម៉ែត្រ​ផង​នោះ ត្រូវ​វៀតណាម​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ...

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​រស់​ដោយ​គ្មាន​សេរីភាព​លើទឹក​ដី​កំណើត ខណៈ​វៀតណាម​រំលោភ​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា គឺជា​ខួប ៧២​ឆ្នាំ​ដែល​ខ្មែរក្រោម​ឈឺចាប់​ព្រោះ​តែ​ទឹកដី​កូសាំងស៊ីន ឬ​ទឹកដី​កម្ពុជាក្រោម បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម បន្ត​ពី​អាណានិគមនិយម​បារាំង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម តែងតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ទឹកដី​កម្ពុជា​ទៅ​គ្រប់គ្រង​ក្រោម​អំណាច​របស់​ខ្លួន​ទៅតាម​កាលៈទេសៈ​នយោបាយ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។ លោក​អះអាង​ថា អំណាច​រដ្ឋការ​ក្រុង​ហាណូយ ត្រូវ​បាន​គេ​មើលឃើញ​ថា ពួកគេ​កំពុងតែ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​បំបែក​បំបាក់​ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការឈ្លានពាន ដោយ​ការ​ប្រឹង​ព្យាយាម​រំលោភ​យក​ទឹកដី​ខ្មែរ​តាម​គ្រប់​រូបភាព ដូចជា​ការរំលោភ​យក​ទឹកដី​កម្ពុជាក្រោម​ក្នុង​ឆ្នាំ​១៩៤៩ និង​ការ​ខ្ចី​ដី​ខ្មែរ​ធ្វើ​ទីលាន​សមរភូមិ​ឈរ​ជើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​មកពី​ចិន​ឬ​អាមេរិក​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ហា​ស្លាក់​ខ្ជាក់​ស្លែង​រវាង​ចិន ឬ​អាមេរិក​នោះ​ទេ ប៉ុន្តែ​ជា​រឿង​កម្ពុជា​ខ្លួនឯង​ដែល​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ប៉ុណ្ណោះ។មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នេះ​ថា នៅ​ពេល​កម្ពុជា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ត្រឹមត្រូវ​ហើយ​នោះ គ្មាន​រដ្ឋ​បរទេស​ណា​អាច​មក​រំលោភ​បំពាន​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជ្យ​ជាតិ និង​អព្យាក្រឹតភាព​របស់​កម្ពុជា​បាន​ឡើយ ជាពិសេស​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា គឺជា​រដ្ឋធម្មនុញ្ញ​ឯករាជ្យ​ស្របតាម​ខ្លឹមសារ​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​យ៉ាង​ពេញលេញ។ លោក​អះអាង​ថា សហគមន៍​អន្តរជាតិ​តែង​ចង់​ឃើញ​កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ ជាពិសេស​គឺ​កា​របើក​លំហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ឱ្យ​បាន​ទូលំទូលាយ​ឡើងវិញ និង​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​លើ​មេ​បក្ស​ប្រឆាំង​លោក...

Latest news

© 2021, ដេលី. All rights reserved.