26.6 C
Phnom Penh

TAG

ម៉េង សុភារី

ក្រុម​មេធាវី​លោក កឹម សុខា៖ ពាក្យ​ផ្លាស់ប្ដូរ​មេដឹកនាំ​របស់​កូនក្ដី​គឺ​ធ្វើ​តាមរយៈ​ការ​បោះឆ្នោត មិន​មែន​ផ្ដួល​រំលំ​ទេ

ក្រុម​មេធាវី​របស់​លោក កឹម សុខា អះអាង​ថា គោលបំណង និង​ខ្លឹមសារ​របស់​កូនក្ដី​ពួកគេ​ដែល​និយាយ​អំពី​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ គឺ​ធ្វើឡើង​តាមរយៈ​ការ​បោះឆ្នោត មិនមែន​ធ្វើឡើង​តាមរយៈ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ការ​ប្រើ​ហិង្សា និង​ធ្វើ​បដិវត្តន៍​ពណ៌​ឡើយ។ ការ​លើកឡើង​របស់​មេធាវី​ប្រធាន​បក្ស​ប្រឆាំង​នេះ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បន្ត​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ពុធ ទី​២ កុម្ភៈ នេះ ដោយ​ការ​ចាក់​បង្ហាញ​វីដេអូ​ភស្តុតាង ៦​ឃ្លីប​ដែល​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក កឹម សុខា បញ្ជាក់​ភាព​ស្អាតស្អំ​កូនក្ដី។ វីដេអូ​ទាំង ៦​ឃ្លីប​ចាក់​បង្ហាញ​នៅ​ពេលនេះ គឺជា​វីដេអូ​ដែល​ធ្វើឡើង​នៅ​ខែ​កក្កដា ក្នុង​ឆ្នាំ​២០១២...

ក្រុម​មេធាវី៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​ជា​ការ​រំលោភ​ច្បាប់​ធ្ងន់ធ្ងរ

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា ការ​ទាមទារ​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា សារភាព​តាម​ការ​ចោទប្រកាន់​របស់​តុលាការ គឺជា​ការ​រំលោភ​លើ​បទដ្ឋាន​គតិយុត្តិ សិទ្ធិមនុស្ស ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ថា​ដំណើរការ​នីតិវិធី​រឿង​ក្តី​ឆាប់​រហ័ស មិន​មែន​បង្ខំ​ឲ្យ​ភាគី​ជនជាប់ចោទ​សារភាព​នោះ​ទេ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​អះអាង​នៅ​មុខ​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម...

អ្នក​ច្បាប់​ថា​មាន​អង្គ​ហេតុ​ជាច្រើន​ទៀត​ដែល​តុលាការ​ត្រូវ​សាកសួរ​លោក កឹម សុខា

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ថ្ងៃ​អង្គារ​នេះ​តុលាការ​នឹង​ដំណើរការ​ក្តី​លើ​លោក កឹម សុខា បន្ត​ទៀត ព្រោះ​ថា​នៅ​មាន​អង្គ​ហេតុ​ជាច្រើន​ដែល​តុលាការ​ត្រូវ​សាកសួរ។ អ្នក​ច្បាប់​រូប​នេះ​បញ្ជាក់​ថា វា​ជា​រឿង​ល្អ ប្រសិនបើ​តុលាការ​បន្ថែម​ចំនួន​ថ្ងៃ​សវនាការ​ឱ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង ១​សប្តាហ៍ ដើម្បី​ពន្លឿន​រឿង​ក្តី​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ឆាប់​ចប់។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៤ មករា ថា អ្នកស្រី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​នូវ​រាល់​បទ​ចោទ​ទាំងអស់​លើ​លោក កឹម...

អ្នក​ជំនាញ​ផ្នែក​ច្បាប់​ថា​ប្រាក់កម្ចី​មាន​ការប្រាក់​លើស​ពី​ការ​កំណត់​នៅ​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ

ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ការ​ព្រមព្រៀង​គ្នា​លើ​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​បាន​កំណត់​ក្នុង​ច្បាប់ នឹង​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​ត្រឹម​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​តែប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​នៅ​កម្ពុជា អ្នកស្រី ម៉េង សុភារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២១ តុលា នេះ​ថា ឧបសគ្គ​ម្ចាស់​បំណុល និង​កូនបំណុល​ក្នុង​ការ​ខ្ចី​ប្រាក់​ដោយ​យក​ការប្រាក់​ខ្ពស់ កំពុង​តែ​បន្ត​កើតមាន​ឥត​ឈប់ឈរ ប៉ុន្តែ​កម្ពុជា​បាន​ចែង​យ៉ាង​ច្បាស់​នូវ​ក្រម​រដ្ឋប្បវេណី​ស្ដីពី​ការ​កំណត់​អត្រា​ការប្រាក់​ខ្ពស់​បំផុត​ក្នុង​កម្រិត​ត្រឹមតែ ១៨​ភាគរយ​ប៉ុណ្ណោះ​ក្នុង ១​ឆ្នាំ។ ប្រភព​ដដែល​បាន​លើក​ឡើង​ជា​សំណួរ​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​នៅ​ពេល​ម្ចាស់​បំណុល និង​កូន​បំណុល​ចុះ​កិច្ចសន្យា​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​លើស​ពី​ច្បាប់​កំណត់? អ្នក​ច្បាប់​រូប​នេះ​បាន​ពន្យល់​ថា ប្រសិនបើ​ម្ចាស់បំណុល និង​កូនបំណុល​បាន​ព្រមព្រៀង​គ្នា​ក្នុង​អត្រា​ការប្រាក់​លើស​ពី​អត្រា​ការប្រាក់​ដែល​មាន​កម្រិត​ក្នុង​ច្បាប់ នោះ​ចំនួន​អត្រា​ការប្រាក់​ដែល​លើស​នោះ​ត្រូវ​ចាត់ទុក​ជា​មោឃៈ ដូច្នេះ​កូនបំណុល​មាន​កាតព្វកិច្ច​សង​តែ​ចំពោះ​ការប្រាក់​ដែល​មាន​ចែង​ក្នុង​ច្បាប់​កំណត់​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត...

Latest news

© 2021, ដេលី. All rights reserved.