38.5 C
Phnom Penh

TAG

រដ្ឋធម្មនុញ្ញ

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាង​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ពលរដ្ឋ​ខ្លួនឯង ខណៈ​អង្គការ​ក្រៅ​រដ្ឋាភិបាល​៥០​ស្ថាប័ន​ជំទាស់

សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ ត្រូវ​បាន​សមាជិក​រដ្ឋសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ១២០​រូប ដែល​មាន​វត្តមាន​ក្នុង​សម័យ​ប្រជុំ​សភា​ពេញ​អង្គ​លើក​ទី​៤ នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ អនុម័ត​គាំទ្រ​ជា​ឯកច្ឆន្ទ ឬ​គាំទ្រ​ទាំងស្រុង ខណៈ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន ៥០​ស្ថាប័ន ស្នើសុំ​កុំ​ឲ្យ​រដ្ឋសភា​ជាតិ​អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​សញ្ជាតិ។ សមាជិក​រដ្ឋសភា​ចំនួន ១២០​រូប​មកពី​បក្ស​កាន់​អំណាច ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែរ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ បាន​លើក​ដៃ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ដែល​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក...

ខ្មែរ​នៅ​បរទេស​បកស្រាយ​រឿង​ក្បត់​ជាតិ៖ តើ​នរណា​ក្បត់? នរណា​មិន​ក្បត់? ក្បត់​របៀប​ដូចម្តេច?

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​សួរ​ថា បើ​លោក ហ៊ុន សែន ចាត់ទុក​ការ​ស្រឡាញ់​ពី​ពលរដ្ឋ​ថៃ នាំ​ឱ្យ​គាត់​ក្លាយ​ជា​ជន​ក្បត់​ជាតិ តើ​មេដឹកនាំ​វៀតណាម ដែល​ស្រឡាញ់​លោក ហ៊ុន សែន លើក​បន្តុប​ក្លាយ​ជា​ជន​ក្បត់​ជាតិ​វៀតណាម ឬ​យ៉ាងណា? លោក ហុង លីម សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កក្កដា នេះ...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ប៉ុន្តែ​មិន​ត្រូវ​ដក​សញ្ជាតិ​ពី​ជនជាតិ​ឯង​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បង្ហាញ​ឯកភាព​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ដើម្បី​ធានា​ដល់​ការ​ការពារ​តម្លៃ​ជនជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​លោក​មិន​ឯកភាព​នឹង​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ក្នុង​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ត្រឹមតែ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ដទៃ​ប៉ុណ្ណោះ ប៉ុន្តែ​មាត្រា​នេះ​មិន​បាន​ចែង​ពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ទាំងនោះ​ឡើយ នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់។ លោក ហ៊ីង...

នាយករដ្ឋមន្ត្រី​ខ្មែរ​ត​ពី​ឪពុក ពន្យល់​រឿង​កែ​ច្បាប់​ថា​ត្រូវ​ធ្វើ​ម្ចាស់ការ​លើ​ខ្លួនឯង​ដើម្បី​ប្រទេស​កម្ពុជា

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​កំពុង​ពង្រឹង​ភាព​ជា​ម្ចាស់​លើ​ការ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ឱ្យ​ទៅ​ជា​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​ឯកភាព ប្រសិទ្ធភាព​និង​សន្តិសុខ ស្រប​តាម​ការ​អនុវត្ត​ឲ្យ​កាន់តែ​ប្រសើរ​តាម​ស្តង់ដា​អន្តរជាតិ និង​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។ កូនប្រុស​មេដឹកនាំ​រំលោភ​ច្បាប់​ផ្ដាច់មុខ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​កែទម្រង់​ច្បាប់​នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​បាន​ផ្លាស់ប្ដូរ​ពី​ការ​ពឹងផ្អែក​លើ​ដៃគូ​អភិវឌ្ឍន៍​ក្នុង​ការ​កសាង​ច្បាប់ មក​កាន់​ភាព​ជា​ម្ចាស់​លើ​ការ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការ​ធានា​បាន​នូវ​គោល​គំនិត​រួម (សង្គតិភាព) និង​សកម្មភាព​រួម (សមានគតិ)...

ប្រធាន​បក្ស​កាន់​អំណាច​ជា​ឪពុក បញ្ជា​ឱ្យ​ចាត់ចែង​កែ​ច្បាប់​ស្តីអំពី​សញ្ជាតិ​ជំនួស​ប្រមុខ​រដ្ឋាភិបាល​ដែល​ជា​កូនបង្កើត

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ផ្តាំ​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ថា ៩​ថ្ងៃ​ទៀត រដ្ឋសភា​នឹង​កោះ​ប្រជុំ​វិសាមញ្ញ​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដក​សញ្ជាតិ​ខ្មែរ​ពី​អ្នក​គប់គិត​ជាមួយ​បរទេស។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​នៅ​មជ្ឈមណ្ឌល​អប់រំ និង​បណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២៥ ថា នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ ខាង​មុខ​នេះ...

អ្នក​ឃ្លាំមើល៖ បើ​កម្ពុជា​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​កម្ពុជា​បង្កើត​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​មែន​នោះ គឺ​មាន​ន័យ​ស្មើ​នឹង​បង្កើត​ច្បាប់​រំលាយ​ជាតិ​សាសន៍​ខ្លួនឯង​ដូច្នោះ​ដែរ។ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា ថា ការ​ព្រមាន​ដក​សញ្ជាតិ​ខ្មែរ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មិន​អាច​ធ្វើ​កើត​ទេ បើ​អ្នក​ទាំងនោះ​មាន​កំណើត​ជា​ជនជាតិ​ខ្មែរ លើកលែងតែ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​តាម​មធ្យោបាយ​ផ្សេងៗ​ប៉ុណ្ណោះ។ លោក វ៉ន ចាន់ឡូត អះអាង​ថា ជនជាតិ​ខ្មែរ​មាន​សញ្ជាតិ​ខ្មែរ ខុស​ពី​ជនបរទេស​មាន​សញ្ជាតិ​ខ្មែរ ព្រោះ​ជនជាតិ​ខ្មែរ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ទឹកដី​កំណើត ភាសា វប្បធម៌...

រដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​២៤ កញ្ញា ដើម្បី​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​ជា​រៀង​រាល់​ឆ្នាំ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​កញ្ញា ជា​រៀង​រាល់​ឆ្នាំ​ដើម្បី​ធ្វើ​ពិធី​ប្រារព្ធ​រដ្ឋធម្មនុញ្ញ នៅ​នីតិ​បូជនីយដ្ឋាន​វិមាន​រដ្ឋធម្មនុញ្ញ ជិត​វិមាន​ឯករាជ្យ ខណៈ​អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា​លោក ហ៊ុន សែន បាន​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​រូបភាព​វិសោធនកម្ម។ សារាចរ​ស្ដីពី​ការ​រៀបចំ​ប្រារព្ធ​ពិធី​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ស្មារតី​នៃ​ការ​រំលឹក​ខួប «ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ» ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី​៣ ខែ​មករា ដែល​ទើប​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៩ មករា នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​២៤ ខែ​កញ្ញា ជា​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ មាន​ចែង​ក្នុង​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន​ឈប់​សម្រាក​ការងារ...

សង្គម​ស៊ីវិល​ថា​កម្ពុជា​នឹង​មិន​ហត់​ដើរ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ទេ បើ​អនុវត្ត​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​អូស្ត្រាលី លើកឡើង​ថា មេដឹកនាំ​ខ្មែរ​នឹង​មិន​ហត់នឿយ​ក្នុង​ការ​ដើរ​សុំ​ជំនួយ​ពី​ប្រទេស​កុម្មុយនីស្ត​ដូច​ពេលនេះ​ទេ បើ​ពួកគេ​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​លើក​ស្ទួយ​សិទ្ធិមនុស្ស​ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មាន​ចែង។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋ​វិចតូរីយ៉ា ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ ធ្នូ នេះ​ថា បើ​មេដឹកនាំ​ខ្មែរ​នៅតែ​បន្ត​ពឹង​ដង្ហើម​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ដូចជា​ប្រទេស​ចិន ជាដើម ដើម្បី​រស់​ក្នុង​បំណង​រក្សា​អំណាច​ផ្ដាច់ការ​របស់​ខ្លួន នោះ​របប​ដឹកនាំ​របស់​ពួកគេ​ក៏​នឹង​មិន​អាច​បន្ត​រស់​ដោយ​និរន្តរភាព​ទៅ​មុខ​បាន​ដែរ។ លោក​ថា ការ​ដឹកនាំ​ក្រោម​គន្លង​ផ្ដាច់ការ​របស់​មេដឹកនាំ​កម្ពុជា​ជាង ៤០​ឆ្នាំ​មក​នេះ មិន​ត្រឹមតែ​សហគមន៍​អឺរ៉ុប​ទេ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ សូម្បី​បណ្តា​ប្រទេស​ផ្សេងៗ​មួយ​ចំនួន​ទៀត​ក៏​កំពុង​ត្រៀម​នឹង​អនុវត្ត​ច្បាប់​ដាក់​សម្ពាធ​លើ​កម្ពុជា​ដូច​គ្នា​ដែរ។ លោក​បន្ត​ថា...

ព្រះរាជា​ខ្មែរ​ចង់​ឃើញ​ប្រជារាស្ត្រ​រស់​ក្រោម​រដ្ឋធម្មនុញ្ញ​ដែល​អ្នក​ដឹកនាំ​រាជរដ្ឋាភិបាល​មិន​គោរព

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី អំពាវនាវ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឱ្យ​រួបរួម​សាមគ្គី​គ្នា ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស និង​ធានា​បាន​នូវ​ការ​ឯកភាព​ជាតិ​នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ។ នៅ​ក្នុង​ព្រះរាជ​ពិធី​មិទ្ទីញ​មហាជន​ខួប​លើក​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ នា​ថ្ងៃទី​៣០ ខែ​តុលា នេះ ព្រះអង្គ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន រួបរួម​សាមគ្គី​ជា​ធ្លុង​មួយ ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​រួម​ចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ។ ព្រះមហាក្សត្រ​រំឭក​ព្រះរាជ​បណ្តាំ​ព្រះបិតា​ព្រះអង្គ​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី...

ព្រះមហាក្សត្រ​និង​សម្ដេចម៉ែ​យាង​មាតុភូមិ​និវត្តន៍​វិញ​ដើម្បី​ជា​ព្រះរាជាធិបតី​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ

ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ បាន​យាង​មក​ដល់​មាតុភូមិ​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​២៣ ខែ​កញ្ញា នេះ ខណៈ​ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតី​ក្នុង​ព្រះរាជ​សម្ពោធ​វិមាន​រដ្ឋធម្មនុញ្ញ នៅ​ថ្ងៃទី​២៤ ខែ​កញ្ញា។ ព្រះករុណា នរោត្តម សីហមុនី និង​សម្ដេចម៉ែ បាន​យាង​មក​ដល់​មាតុភូមិ​វិញ បន្ទាប់ពី​ទ្រង់​ទាំង​ទ្វេ​បាន​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ប្រធាន​ព្រឹទ្ធសភា លោក...

Latest news

© 2021, ដេលី. All rights reserved.