27.5 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

លោក ហ៊ុន ម៉ាណែត សន្យា​ថា​នឹង​កំណត់​គោលដៅ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព

ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ភាព​ស្រុត​ចុះ​ខាង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋ​ខ្មែរ​បាត់បង់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​រិះគន់​គោលការណ៍​នយោបាយ​ជាតិ​មិន​បាន មិន​អាច​គេច​ផុត​ពី​ការ​តាម​ចាប់​ពលរដ្ឋ​ដាក់​គុក សាធារណជន​ខ្មែរ​ឧស្សាហ៍​ឮ​តែ​ពាក្យពេចន៍​ផ្គាប់ផ្គុន​លើក​បញ្ជោរ​ទៅវិញ​ទៅមក​រវាង​កូន និង​ឪពុក កូន​សរសើរ​គោលនយោបាយ​ដឹកនាំ​ឪពុក ឪពុក​សរសើរ​គោលនយោបាយ​យុវជន​ឈាម​ថ្មី​ដែល​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​ត្រឹម​តែ​មាន​គោលដៅ​ទាក់ទាញ​ទុន​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​មហិច្ឆតា​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព។ នេះ​ជា​អំនួត​ខុស​ការពិត​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​ថា​សន្តិភាព​គេ​មិន​សំដៅ​តែ​ទៅ​លើ​អវត្តមាន​នៃ​ចម្បាំង​រាំងជល់​បង្ហូរ​ឈាម​គ្នា​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ សន្តិភាព​បែប​នេះ​ជា​សន្តិភាព​ក្នុង​គំនាប ហើយ​ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​ទៅ​ធ្វើការ​ស្រុក​ក្រៅ​ជិត ៣​លាន​នាក់។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩...

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​ឆ្ងាយ​ទេ​ក្នុង​ស្ថានភាព​សង្គ្រាម​ពាណិជ្ជកម្ម

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា-វៀតណាម សម្រេច​ពឹង​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ព្រោះ​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​នៅ​ឆ្ងាយ​ទេ ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្សារភ្ជាប់​នឹង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ចិន និង​សហរដ្ឋ​អាមេរិក​ក្នុង​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រោយពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (PHAM Minh Chinh) នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា...

មន្ត្រី​បក្ស​ជំទាស់​ថា​ពន្ធ​កប់​ពពក​លើ​ការ​នាំចេញ​បន្ទះ​សូឡា​ប្រើ​ថាមពល​ព្រះអាទិត្យ​ជា​រឿង​កំប៉ិកកំប៉ុក

មន្ត្រី​ជាន់ខ្ពស់​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត លើកឡើង​ថា ការ​ដំឡើង​ពន្ធ​លើ​បន្ទះ​ថាមពល​ព្រះអាទិត្យ ឬ​ហៅថា​សូឡា​ផាណល (solar panel) ដែល​នាំ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋ​អាមេរិក ចំនួន​ជាង ៣៥០០% (៣៥២១%) គ្រាន់តែ​ជា​រឿង​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ បើ​មន្ត្រី​រដ្ឋាភិបាល​យល់​ពី​កិច្ចព្រមព្រៀង GATT (General Agreement on Trade and Tariffs) នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នោះ (World...

នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាន់​ជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ជាតិ គឺ​ចាប់​យក​ទាំង​អាមេរិក​និង​ចិន

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចោល​អាមេរិក​ចាប់​យក​ចិន ហើយ​ក៏​មិន​ចោល​ចិន​ចាប់​យក​អាមេរិក​ដែរ គឺ​កម្ពុជា​ប្រកាន់​គោលជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​សម្ពោធ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត នៅ​ថ្ងៃ​ចន្ទ នេះ​ថា គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ប្រកាន់​យក​ឯករាជភាព ធ្វើ​មិត្ត​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​ឡើយ ដូច្នេះ​កម្ពុជា​នឹង​មិន​ចោល​អាមេរិក ស្រវា​ចិន ឬ​ចោល​ចិន ស្រវា​អាមេរិក​ឡើយ។ កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​មួយ​ដើម្បី​ប្រឆាំង ឬ​បង្ក​បញ្ហា​ជាមួយ​ប្រទេស​ណា​ឡើយ។...

ពន្ធ​អាហរ័ណ-នីហរ័ណ​អាមេរិក​លើ​ប្រទេស​ជុំវិញ​ពិភពលោក កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​វិលមុខ

រឿង​ដំឡើង​ពន្ធ មិន​ដំឡើង​ពន្ធ ពន្យារ​ពេល​ដំឡើង​ពន្ធ​ទំនិញ​នាំចូល-នាំចេញ ហៅថា អាហរ័ណ-នីហរ័ណ​ដោយ​រដ្ឋការ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើ​ឲ្យ​អ្នកវិភាគ​សេដ្ឋកិច្ច អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម ម្ចាស់​ហាង​ទំនិញ​លក់ដុំ-លក់រាយ កសិករ​ទីផ្សារ​សន្និធិ ឬ​ផ្សារ​ហ៊ុន និង​ផ្សារ​ឥណទេយ្យ​ប័ណ្ណ​ស្ទើរតែ​ទូទាំង​សកលលោក ជ្រួលច្របល់ វិលមុខ ហើយ​អធិប្បាយ​ខុសៗ​គ្នា។ រឿង​ពន្ធ​លើ​ប្រទេស​កម្ពុជា ក៏​វិលមុខ​ដែរ។ អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​គួរតែ​ដឹង​អំពី​បំណង​របស់​សហរដ្ឋ​អាមេរិក ដែល​មិនមែន​ត្រឹមតែ​ភាព​ស្មើ​គ្នា​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ជុំវិញ​ការ​កំណត់​ពន្ធ​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន...

ត្រីមាស​ទី​១ ឆ្នាំ​២០២៥ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជិត ២០០​គម្រោង ខណៈ​គម្រោង​របស់​អាមេរិក​មាន ០,១៨%

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ នេះ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជិត ២០០​គម្រោង (១៧២​គម្រោង) ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​នឹង​បង្កើត​ការងារ​ប្រមាណ​ជិត ១២​ម៉ឺន​កន្លែង ខណៈ​គម្រោង​ជាង ៥៦% (៥៦,២៣%) គឺជា​គម្រោង​វិនិយោគ​របស់​ចិន។ អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​របាយការណ៍​ស្ដីពី​គម្រោង​វិនិយោគ​ឆ្នាំ​២០២៥ សម្រាប់​កម្ពុជា​នៅ​ថ្ងៃទី​០៩ មេសា នេះ​ថា...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​រស់នៅ​ខេត្ត​ភាគ​ឦសាន​វិនិយោគ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក ធ្វើការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជាពិសេស​អ្នក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំងនោះ​តែម្តង។ លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ មេសា នេះ សម្រេច​ប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ «កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង ៤ នៅ​ភាគ​ឦសាន» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់បាន​របស់​ពលរដ្ឋ ដោយ​ផ្ដោត​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ទេសចរណ៍។ លោក​អះអាង​ថា ការ​ជំរុញ​ការ​កសាង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន...

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និយាយ​ផ្ទុយ​គ្នា​រឿង​សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា កំពុង​ខ្វែង​គំនិត​គ្នា​ជុំវិញ​បញ្ហា​ដំឡើង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក ខណៈ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង សម្ដែង​ការ​ព្រួយបារម្ភ​ពី​ហានិភ័យ​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​នេះ។ ក្រោយពី​លោក ដូណាល់ ត្រាំ សម្រេច​ដំឡើង​ពន្ធគយ​លើ​ទំនិញ​នាំចូល​មក​កាន់​ទីផ្សារ​អាមេរិក​ចំនួន ៤៩% មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើង​ខុសៗ​គ្នា​ជុំវិញ​បញ្ហា​នេះ ក្នុង​នោះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល លើកឡើង​កិច្ច​សម្ភាសន៍​ពិសេស​ស្ដីពី​ការ​ដំឡើង​ពន្ធគយ​របស់​អាមេរិក​លើ​ទំនិញ​កម្ពុជា​នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ដំឡើង​ពន្ធ​នេះ អ្នក​ប៉ះពាល់​មុន​គេ គឺ​អាមេរិក​ដែល​ជា​អ្នក​បញ្ជា​ទិញ បន្ទាប់​មក​ទើប​ប៉ះពាល់​ដល់​ធុរកិច្ច​នៅ​កម្ពុជា។ អ្នកស្រី ចម និម្មល...

ធនាគារ​ជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន​បង្កើត​បណ្ដាញ​ផ្ញើ​ប្រាក់​ឆ្លងដែន​ថ្មី

ពលករ​ធ្វើ​ចំណាកស្រុក​ចង់​ផ្ញើ​ប្រាក់​ទៅ​គ្រួសារ​ឯ​ស្រុក ធនាគារ​ជាតិ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន បង្កើត​បណ្ដាញ​ផ្ញើ​ថ្មី​មួយ​ទៀត។ តាម​ប្រភព​ព័ត៌មាន​ខាង​បច្ចេកវិទ្យា TechNode ឬ TNGlobal ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​រួម​ដៃ​នឹង​ក្រុមហ៊ុន​ចិន ឈ្មោះ UnionPay International (UPI) បាន​ផ្តើម​ដំណើរការ​វិធី​ផ្ញើ​ប្រាក់​ឆ្លងដែន​ជា​ផ្លូវការ​សម្រាប់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃឡង់ដ៍។ តាម​ប្រភព​ព័ត៌មាន​ដដែល ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ វិធី​ថ្មី​ឈ្មោះ​ថា បាគង​ផ្ញើ​ប្រាក់​ចេញ គេ​គ្រាន់តែ​ឆូត​អត្តសញ្ញាណប័ណ្ណ ហៅថា Bakong Scan UnionPay...

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​សេដ្ឋកិច្ច​ជាតិ​មិន​អាច​ប្រកួត​នឹង​ប្រទេស​ជិតខាង​បាន​ទេ បើ​រដ្ឋ​មិន​ជួយ​ឯកជន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​អាច​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង ឬ​ប្រទេស​ដទៃ​បាន​ទេ បើ​រដ្ឋ​មិន​ផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គ្រាន់តែ​តម្លៃ​សេវា​រដ្ឋ​ខ្ពស់​ជាង​ប្រទេស​ដទៃ រួម​ទាំង​មាន​ភាព​ស្មុគស្មាញ​ជាច្រើន​ទៀត​នោះ គឺ​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​មិន​អាច​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទាំងនោះ​រួច​បាត់​ទៅ​ហើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​វះកាត់ តម្រឹម...

Latest news

© 2021, ដេលី. All rights reserved.