33.8 C
Phnom Penh

TAG

ស៊ន តារា

អ្នក​ឃ្លាំមើល​ស្នើ​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​សំណុំរឿង​ឪពុក​លោក ស៊ន តារា ដែល​ពលរដ្ឋ​អាច​ទុកចិត្ត​បាន

អ្នក​សង្កេតការណ៍​ស្នើ​ឱ្យ​សមត្ថកិច្ច​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​ដែល​ពលរដ្ឋ​អាច​ទុកចិត្ត​បាន​លើ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​របស់​លោក សុខ ស៊ុនណារ៉េត ដើម្បី​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា និង​មុខមាត់​របស់​រដ្ឋាភិបាល។ អ្នក​ប្រឹក្សា​យោបល់​ខាង​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodai Daily នៅ​ថ្ងៃទី​២៥ វិច្ឆិកា ថា ទោះ​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ជា​ការពិត​ក៏ដោយ ប៉ុន្តែ​បើ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ត​ច្បាប់។ បន្ថែម​ពី​នេះ ក៏​ជា​ការ​ដាក់​បន្ទុក​ដល់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​ថែមទៀត ព្រោះតែ​សមត្ថកិច្ច​មិន​អាច​លាតត្រដាង​នូវ​របាយការណ៍​ស៊ើបអង្កេត​របស់​ខ្លួន ដែល​មិន​អាច​បញ្ជាក់​ពី​ទោស​កំហុស​របស់​ជន​ត្រូវ​ចោទ​ឱ្យ​បាន​ជាក់លាក់។ លោក សេក...

មន្ត្រី​បក្ស​ប្រឆាំង​ចាត់ទុក​ការ​ឃុំ​ខ្លួន​ឪពុក​លោក ស៊ន តារា ថា​ជា​ល្បិចកល​នយោបាយ​កខ្វក់​របស់​លោក ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង ចាត់ទុក​ការ​ឃុំ​ខ្លួន​លោក សុខ ស៊ុនណារ៉េត ឪពុក​របស់​សកម្មជន​បក្ស​ប្រឆាំង​លោក ស៊ន តារា ជា​ល្បិចកល​នយោបាយ​ខ្មៅ​កខ្វក់​របស់​លោក ហ៊ុន សែន ដើម្បី​ទុក​ធ្វើ​ជា​ចំណាប់ខ្មាំង​បង្ក្រាប​ក្រុម​ប្រឆាំង​មិន​ឱ្យ​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត...

អ្នក​តាមដាន​ស្ថានការណ៍​ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​របៀប «អារ​ក​មាន់​បន្លាច​ស្វា»

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) ចាត់ទុក​ការ​ចាប់​ខ្លួន​ឪពុក​បង្កើត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា ស្ថិត​ក្រោម​របៀបវារៈ​នយោបាយ​ដែល​ជា​ល្បិចកល​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ក្នុង​ការ​បំបិទ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា Cambodian Advocacy Team ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៥ វិច្ឆិកា នេះ​ថា លោក ហ៊ុន សែន កំពុង​អនុវត្ត​ទ្រឹស្ដី​កុម្មុយនីស្ត​ដោយ​ចាត់ទុក​អ្នក​ដែល​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​របស់​ខ្លួន ដូច្នេះ​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា គឺជា​ការ​ដាក់​សម្ពាធ​ដើម្បី​បំបិទ​មាត់​សកម្មជន​នយោបាយ​រូប​នេះ...

ចលនា KMD ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​វិធី​បំបិទ​មាត់​អ្នក​នៅ​ក្រៅ​ស្រុក​មិន​ឱ្យ​បន្ត​រិះគន់​រដ្ឋាភិបាល​ត​ត្រកូល

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) ចាត់ទុក​ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត ដែល​ត្រូវ​ជា​ឪពុក​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ន តារា គឺជា​អំពើ​គាបសង្កត់​ឆ្លងដែន​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​នៅ​ក្រៅ​ស្រុក។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២១ វិច្ឆិកា ថា របប​ក្រុង​ភ្នំពេញ​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​លោក ហ៊ុន សែន កំពុង​ប្រើ​លោក សុខ ស៊ុនណារ៉េត ជា​ចំណាប់ខ្មាំង​ដើម្បី​បំបិទ​ការ​រិះគន់​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ធ្វើ​ចំណាប់ខ្មាំង​ឱ្យ​ចុះចូល​ដូច​លោក ហៃ វណ្ណា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាប់​ខ្លួន​លោក សុខ ស៊ុនសារ៉េត គឺ​ដើម្បី​ធ្វើ​ជា​ចំណាប់ខ្មាំង​ឱ្យ​លោក ស៊ន តារា ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា...

លោក ហ៊ុន សែន ព្រមាន​ដក​តំណែង​គ្រួសារ​លោក ស៊ន តារា

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤​ទសវត្សរ៍​នៅ​កម្ពុជា គំរាម​ដក​តំណែង និង​គំរាម​ឪពុកម្ដាយ ព្រមទាំង​ប្អូនៗ​របស់​លោក ស៊ន តារា បើសិនជា​សកម្មជន​នយោបាយ​រូប​នេះ​នៅតែ​បន្ត​រិះគន់​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា និង​គ្រួសារ​ត្រកូល​ហ៊ុន​ទៀត។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​គរុសិស្ស គរុនិស្សិត និស្សិត និង​បុគ្គលិក​អប់រំ នៅ​ថ្ងៃ​អង្គារ ទី​២៥ មេសា នេះ លោក ហ៊ុន សែន ថ្លែង​ថា កន្លងមក លោក ស៊ន តារា...

លោក ហ៊ុន សែន ប្រកាស​បើក​ផ្លូវ​ឱ្យ​លោក ស៊ន តារា ជានិច្ច​បើសិនជា​ចង់​ចូល​កម្ពុជា​វិញ

លោក ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា​នឹង​បើក​ផ្លូវ​ឲ្យ​លោក ស៊ន តារា ជានិច្ច បើសិនជា​ចង់​ត្រឡប់​មក​ចូល​ប្រទេស​កម្ពុជា​វិញ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) នា​ថ្ងៃ​សុក្រ ទី​២៤ កុម្ភៈ នេះ លោក ហ៊ុន សែន ថ្លែង​ថា ទោះបីជា​លោក ស៊ន តារា មិន​ស្ដាប់​រូបលោក ប៉ុន្តែ​ក៏​គួរ​ស្ដាប់​ឪពុក​ម្ដាយ ព្រមទាំង​បងប្អូន​របស់​ខ្លួន​ដែល​កំពុង​នៅ​ប្រទេស​កម្ពុជា​ដែរ។ លោក​បញ្ជាក់​ថា លោក...

Latest news

© 2021, ដេលី. All rights reserved.