26.6 C
Phnom Penh

TAG

ស៊ឹង សែនករុណា

នាយករដ្ឋមន្ត្រី​អះអាង​ថា​កម្ពុជា​នឹង​ត្រូវ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​សម្រាប់​ពលរដ្ឋ​ខ្មែរ​ចាប់ពី​ឆ្នាំ​២០២៦

លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ ប្រកាស​ថា ចាប់ពី​ឆ្នាំ​២០២៦ តទៅ កម្ពុជា​នឹង​ផ្តើម​អនុវត្ត​ច្បាប់​ស្ដីពី​កាតព្វកិច្ច​យោធា​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ជា​មុន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​សមស្រប​នឹង​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣២ នៃ​ទិវា​កងរាជអាវុធហត្ថ​នៅ​ថ្ងៃទី​១៤ កក្កដា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ថា វិសោធនកម្ម​ច្បាប់​នេះ នឹង​ត្រូវ​កែសម្រួល​ឱ្យ​សមស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន ដោយ​ផ្ដោត​សំខាន់​លើ​រយៈពេល​ជាប់​កាតព្វកិច្ច​រហូត​ដល់ ២៤​ខែ...

ទណ្ឌិត​ចំនួន ២៩៦​នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ​បន្ធូរបន្ថយ​ទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព អះអាង​ថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រោស​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន ២៩៦​នាក់ ក្នុង​នោះ​ស្រី ២៨​នាក់ នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា។ យោង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក គឹម សន្តិភាព បាន​សរសេរ​ថា ក្នុង​ចំណោម​ទណ្ឌិត​ទាំង ២៩៦​នាក់ មាន​ទណ្ឌិត​ចំនួន ២០៧​នាក់​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស ៣​ខែ ទណ្ឌិត ៧០​នាក់ ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស...

កម្ពុជា-ឡាវ រួម​គ្នា​លើក​កម្ពស់​វិស័យ​តុលាការ​ដើម្បី​ប្រឆាំង​បទល្មើស​និង​ដោះស្រាយ​វិវាទ​ឆ្លងដែន

កម្ពុជា-ឡាវ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​តុលាការ ដើម្បី​ជំរុញ និង​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​តុលាការ​ប្រទេស​ទាំង​ពីរ ព្រមទាំង​ប្រឆាំង​បទល្មើស និង​ដោះស្រាយ​វិវាទ​ឆ្លងដែន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​កំពូល​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ពិធី​ចុះហត្ថលេខា​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា រវាង​លោក ជីវ កេង ប្រធាន​តុលាការ​កំពូល​កម្ពុជា និង​លោកស្រី វៀងថុន ស៊ីផាន់ដង ប្រធាន​តុលាការ​ប្រជាជន​កំពូល​ឡាវ ដើម្បី​រួម​គ្នា​លើក​កម្ពស់​វិស័យ​តុលាការ​ប្រឆាំង​បទល្មើស និង​ដោះស្រាយ​វិវាទ​ឆ្លងដែន។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​លើកឡើង​ថា ការ​ពង្រឹង​ភាព​ជា​ដៃគូ​នៃ​ស្ថាប័ន​តុលាការ​ប្រទេស​ទាំង​ពីរ...

អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​តុលាការ​កំពូល​កម្ពុជា ពិនិត្យ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឡើងវិញ ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ស្រប​ពេល​ដែល​តុលាការ​នឹង​ដំណើរការ​សវនាការ​នៅ​ថ្ងៃ​ពុធ​នេះ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា ទោះ​លោក​មិន​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឱ្យ​សកម្មជន​បរិស្ថាន​ទាំងនេះ​ក៏ដោយ ក៏​លោក​នៅតែ​បន្ត​ជំរុញ​ឱ្យ​តុលាការ​ពិនិត្យ​លើ​សំណុំរឿង​យុវជន​ទាំងនេះ​ឡើងវិញ​ដែរ ព្រោះ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌។ លោក​បន្ត​ថា បើ​ជនរងគ្រោះ​ទាំងនោះ​ទទួល​បាន​នូវ​យុត្តិធម៌ តុលាការ​កម្ពុជា​ក៏​នឹង​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ អង្គការ​ជាតិ និង​អន្តរជាតិ រួម​ទាំង​ទទួល​បាន​នូវ​ការ​ជឿជាក់​លើ​ការ​អនុវត្ត​ច្បាប់ និង​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ផង​ដែរ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី...

មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​មិនមែន​តែ​ពលរដ្ឋ​ធម្មតា​ទេ សូម្បី​មន្ត្រី​រដ្ឋាភិបាល​ក៏​មិន​ឱ្យ​តម្លៃ​លើ​ប្រព័ន្ធ​អប់រំ​កម្ពុជា​ដែរ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លើកឡើង​ថា ទោះបីជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន បាន​ចេញ​មុខ​ច្រានចោល​លើ​ចំណាត់ថ្នាក់​វិស័យ​អប់រំ​កម្ពុជា​ដែល​ផ្តល់​ដោយ World Population Review ក៏​ពិត​មែន ប៉ុន្តែ​កូនៗ​របស់​មន្ត្រី​រដ្ឋាភិបាល​ទំនង​ជា​មិន​បាន​បញ្ជូន​កូនៗ​របស់​គេ​ឱ្យ​ទៅ​រៀន​នៅ​សាលា​រដ្ឋ​ដែរ។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

រដ្ឋមន្ត្រី​មហាផ្ទៃ​ប្រកាស​ថា​នឹង​បញ្ជូន​នគរបាល​ដែល​ប្រព្រឹត្ត​ល្មើស​វិន័យ​ទៅ​ធ្វើការ​នៅ​ព្រំដែន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​លើកឡើង​ថា មន្ត្រី​នគរបាល​រូប​ណា​ដែល​ប្រព្រឹត្ត​ល្មើស​វិន័យ នឹង​បញ្ជូន​ទៅ​ធ្វើការ​នៅ​តាម​ព្រំដែន​ចាប់ពី ៣​ខែ​ដល់ ៦​ខែ ដើម្បី​ឲ្យ​ដឹង​ថា​កងកម្លាំង​នៅ​ទីនោះ​លំបាក​កម្រិត​ណា ហើយ​មក​វិញ​ត្រូវតែ​កែ​ខ្លួន ខិតខំ​ធ្វើការ​ឱ្យ​បាន​ល្អ។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​អន្តរាគមន៍​រំដោះ​ចំណាប់ខ្មាំង វគ្គ​បំប៉ន​ជំនាញ​បង្ការ និង​បង្ក្រាប​សកម្មភាព​ចលាចល និង​វគ្គ​បំប៉ន​ជំនាញ​បច្ចេកទេស​ស្រាវជ្រាវ​សួរ​ចម្លើយ​នៅ​សាលា​នគរបាល​ជាតិ​មិត្តភាព​កម្ពុជា-វៀតណាម ស្ថិត​នៅ​ក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច នា​ថ្ងៃទី​១៧ ខែ​មីនា នេះ លោក​ថា​អង្គភាព​ជំនាញ​នឹង​សម្រេច​បញ្ជូន​ជំនួស​ឱ្យ​ការ​បន្ថយ​ស័ក្ដិ ហើយ​ករណី​ខ្លះ គឺ​បន្ថយ​ទាំង​ស័ក្ដិ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន​សម្រាប់​ស្មារតី​ការពារ​ទឹកដី

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះ​ស្មារតី​ការពារ​ទឹកដី​ជាតិ​របស់​ខ្លួន ព្រោះ​កម្ពុជា​មាន​កិច្ចសន្យា​ផ្លូវច្បាប់​ពេញលេញ​ក្នុង​ការ​ស្នើ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​នូវ​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ប្រទេស​កម្ពុជា​មាន​សត្រូវ​ឈ្លានពាន​ទាំង​ខាង​លិច និង​ខាង​កើត ព្រោះតែ​កម្ពុជា​មាន​មេដឹកនាំ​ខ្សោយ ប៉ុន្តែ​កម្ពុជា​មាន​ខែល​ការពារ គឺ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​រំលោភ​ទឹកដី​នៅ​ព្រំដែន​ខ្មែរ​ភាគ​ខាង​កើត គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ហ៊ាន​រិះគន់​ទេ...

ប្រធាន​តុលាការ​កំពូល៖ បើ​ចៅក្រម​មិន​គោរព​ច្បាប់ ប្រព័ន្ធ​តុលាការ​នឹង​អនាធិបតេយ្យ

ប្រធាន​តុលាការ​កំពូល លោក ជីវ កេង ណែនាំ​ឱ្យ​ចៅក្រម​ទាំងអស់​គោរព​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ធានា​ឯករាជភាព សេចក្ដី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ចៅក្រម បើ​មិន​ដូច្នេះ​ទេ វា​នឹង​កើត​ទៅ​ជា​អនាធិបតេយ្យ​ក្នុង​ប្រព័ន្ធ​តុលាការ។ ការ​ណែនាំ​របស់​ប្រធាន​តុលាការ​កំពូល ធ្វើឡើង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​វិស័យ​យុត្តិធម៌​ឆ្នាំ​២០២៤ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី​១២ ខែ​មីនា ដែល​មាន​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ថ្នាក់ដឹកនាំ​នៃ​សាលា​ជម្រះ​ក្តី​គ្រប់​ជាន់​ថ្នាក់​ទូទាំង​ប្រទេស​ប្រមាណ ៤០០​នាក់​ចូលរួម។ លោក ជីវ កេង អះអាង​ថា អង្គចៅក្រម​ត្រូវតែ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព សុចរិតភាព...

មន្ត្រី​ពាំនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថា​ក្រុម​ប្រឆាំង​ជ្រុល​និយម​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​គ្មាន​ការពិត

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ក្រុម​ប្រឆាំង​ជ្រុល​និយម​មិន​ដែល​បាន​សាង​សមិទ្ធផល​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ ក្រៅតែ​ពី​ខំប្រឹង​ប្រតិដ្ឋ​ព័ត៌មាន​ក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើស​បំភ្លៃ​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល។ ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា លើកឡើង​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី «ប្រសិទ្ធភាព​នៃ​ការងារ​ព័ត៌មាន និង​នាំពាក្យ» ក្នុង​ខេត្ត​ត្បូងឃ្មុំ ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ប្រឈមមុខ​នឹង​នយោបាយ​ទុច្ចរិត​បែប​ឈ្នានីស​ដ៏​ស្មោកគ្រោក​នៃ​ក្រុម​ប្រឆាំង​ជ្រុល​និយម អ្នក​ធ្វើការ​លើ​វិស័យ​ព័ត៌មាន ត្រូវតែ​រួសរាន់​បំភ្លឺ​ចំពោះ​ព័ត៌មាន​បំផ្លើស​បំភ្លៃ និង​បន្សាប​ព័ត៌មាន​ប្រឌិត​ទាំងនោះ​ដោយ​មិន​ទុក​ឱ្យ​ក្រុម​ជ្រុល​និយម​ចូល​មក​បំពុល​សង្គម​ជាដាច់ខាត។ មន្ត្រី​រដ្ឋាភិបាល​រូប​នេះ​លើកឡើង​ថា មាន​តែ​ការពិត​ទេ​ដែល​ជា​ឱសថ​សម្រាប់​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ប្រកប​ដោយ​ប្រសិទ្ធភាព...

Freedom House៖ កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស

អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤ ដោយ​រក​ឃើញ​ថា កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស ហើយ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង បណ្តេញ​សារព័ត៌មាន​ឯករាជ្យ​ក្រោម​ហេតុផល​នយោបាយ។ យោង​តាម​របាយការណ៍​របស់​អង្គការ Freedom House បាន​ចេញ​ផ្សាយ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប គឺ​ទទួល​បាន​ពិន្ទុ ២៣/១០០។ ការ​បន្ត​ផ្តល់​ពិន្ទុ​ដល់​កម្ពុជា​ថា​ជា​ប្រទេស​មិន​សេរី ក៏​ព្រោះតែ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន...

Latest news

© 2021, ដេលី. All rights reserved.