26.7 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះជន្ម​យឺនយូរ​ដើម្បី​គង់​ជា​ម្លប់​ដល់​ប្រជានុរាស្ត្រ

លោក ហ៊ុន ម៉ាណែត ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ ព្រះ​ពលានុភាព​រឹងមាំ​ខ្លាំងក្លា និង​ព្រះជន្ម​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ថ្កុំថ្កើង​រុងរឿង​របស់​មាតុភូមិ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ។ នាយករដ្ឋមន្ត្រី​ត​ពូជ​រូប​នេះ ចេញ​លិខិត​ថ្វាយ​ព្រះពរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ កាលពី​ថ្ងៃទី​១២ ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា លោក​សូម​ក្រាប​ថ្វាយ​បង្គំ​នូវ​កតញ្ញុតាធម៌ និង​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា​ព្រះ​បរមនាថ នរោត្ដម សីហមុនី...

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន ថា​ជា​ទង្វើ​ស្រប​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន គឺជា​ទង្វើ​ស្រប​ច្បាប់​ដែល​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​ឧសភា ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ជិះជាន់​ពី​របប​គ្រួសារ​ផ្ដាច់ការ​និយម​សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា ជនរងគ្រោះ​ដែល​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ឡើយ ប៉ុន្តែ​ក៏​អាច​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ព្រោះ​អំពើ​អយុត្តិធម៌​នៃ​របប​ដឹកនាំ​មួយ​នេះ...

អ្នក​សង្កេតការណ៍​ថា​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង បើ​វិវាទ​ការងារ​កូដករ​ណាហ្គា​ត្រូវ​បាន​ដោះស្រាយ

អ្នក​សង្កេតការណ៍​លើកឡើង​ថា បើ​វិវាទ​ការងារ​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ត្រូវ​បាន​ដោះស្រាយ នោះ​រដ្ឋាភិបាល​នឹង​ចំណេញ​គ្រប់​យ៉ាង ព្រមទាំង​ទទួល​បាន​នូវ​ការ​សាទរ​ពី​ភាគី​ពាក់ព័ន្ធ​នានា ចំណែក​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​សិទ្ធិ​កម្មករ ក៏​នឹង​មិន​ហ៊ាន​ប្រព្រឹត្ត​អំពើ​រំលោភ​ច្បាប់​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ គឺជា​គុណតម្លៃ​ដ៏​ធំធេង​សម្រាប់​យុត្តិធម៌​សង្គម​ផង និង​សម្រាប់​កម្មករ​និយោជិត​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​ដទៃ​ទៀត​ផង។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរតែ​អរគុណ​ដល់​ក្រុម​កូដករ​ទាំងនេះ​ដែល​ប្តូរផ្តាច់​ចេញ​មុខ​តវ៉ា​ទាមទារ​នូវ​សិទ្ធិ​ការងារ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ត្រូវ​បាន​ភាគី​និយោជក​រំលោភ​បំពាន។ ផ្ទុយទៅវិញ ការ​ចោទប្រកាន់​ថា​ពួកគេ​ស៊ីឈ្នួល​ធ្វើ​កូដកម្ម​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល...

មេធាវី៖ ការ​ចាប់​ខ្លួន​លោក ហេង សិទ្ធី ដោយសារ​ដឹង​អំពី​ផែនការ​បង្កើត​បក្ស​នយោបាយ​ប្រឆាំង​ត្រកូល​ហ៊ុន

អត្ថបទដោយ តាំង សារ៉ាដា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ រកស៊ី​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​អនឡាញ​នោះ បាន​អះអាង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​កាន់​អំណាច​ខ្លាច​លោក​កៀងគរ​យុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និង​ចិន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​នៅ​កម្ពុជា។ មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី...

អ្នក​ឃ្លាំមើល​ថា​ភាគី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​អានសេះ​ដោយ​ឯកតោ​ភាគី គឺ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​បិទ​ច្រក​ទ្វារ​អានសេះ ពី​សំណាក់​ភាគី​ថៃ ដោយ​ឯកតោ​ភាគី គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​កម្សោយ​នៃ​ការ​ដឹកនាំ​នយោបាយ​ត្រកូល​ហ៊ុន ដែល​យកចិត្ត​ត្រកូល ស៊ីណាវ៉ាត់ ជួយ​ការពារ​អំណាច​ខ្លួនឯង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា ភស្តុតាង​ជាក់ស្តែង​ដែល​ថា​ត្រកូល​ហ៊ុន​យកចិត្ត​ត្រកូល​ស៊ីណាវ៉ាត់ គឺ​នៅ​ត្រង់​ថា ពេល​ដែល​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់...

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នឹង​ចរចា​ជាមួយ​អាមេរិក​លើ​ការ​កំណត់​ពន្ធ ៤៩% នៅ​ពាក់កណ្តាល​ខែ​ឧសភា

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ក្រុម​ការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី កម្ពុជា-អាមេរិក នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សម្រាប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​ឈាន​ទៅ​រក​ការ​ស្នើសុំ​បញ្ចុះ​ពន្ធគយ ៤៩% របស់​អាមេរិក​លើ​កម្ពុជា នៅ​ពាក់កណ្តាល​ខែ​ឧសភា នេះ។ អង្គភាព​អ្នក​នាំពាក្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែ​ឧសភា នេះ​ថា អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល បាន​ជួប​ប្រជុំ​ជាមួយ​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក...

លោក ហ៊ុន ម៉ាណែត អួត​ថា​លម្ហ​សេរីភាព​សារព័ត៌មាន​កាន់តែ​ល្អ ខណៈ​អង្គការ​អន្តរជាតិ​ថា​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន

លោក ហ៊ុន ម៉ាណែត អួត​អំពី​លម្ហ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៥ ថា​កាន់តែ​មាន​សណ្ដាប់ធ្នាប់ ខណៈ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders (RSF) បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​លេខ ១៦១ សម្រាប់​ឆ្នាំ​២០២៥ នេះ។ លោក ហ៊ុន ម៉ាណែត ចេញ​លិខិត​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ៣ ឧសភា កាលពី​ថ្ងៃទី​១ ឧសភា ថា កម្ពុជា​បាន​ចាត់ទុក​សារព័ត៌មាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ ពង្រឹង​ចំណេះដឹង​ពលរដ្ឋ...

អ្នក​ស្រាវជ្រាវ​វិភាគ​កិច្ចការ​យោធា​បកស្រាយ​អំពី​មូលដ្ឋាន​នាវាចរណ៍​ខ្មែរ​រាម និង​ឥទ្ធិពល​ចិន

ដំណឹង​ផ្សាយ​ចេញពី​ប្រទេស​ម្ញ៉ាន់ម៉រ ឬ​ភូមា ថា​បន្ទាប់ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អ្នក​ដឹកនាំ​ចិន សម្ពោធ​ទីតាំង​ចិន ជួយ​សង់​រួចរាល់​ជា​ស្ថាពរ ជប៉ុន​បាន​បញ្ជូន​នាវាចម្បាំង​ចូល​ចត​នៅ​កំពង់ផែ​កង​នាវាចរណ៍​ខេមរភូមិន្ទ​រាម មុន​គេ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កំពង់ផែ​នេះ​មិនមែន​សម្រាប់​តែ​នាវា​ចិន នោះ​ទេ គឺ​ប្រទេស​ណា​ក៏​អាច​ចូល​សំចត​បាន​ដែរ ហើយ​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​លោកខាងលិច ក៏​ចង់​ដឹង​ឲ្យ​ច្បាស់​ដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​តាម​នាវាចរណ៍​ទៅ​កាន់​ប្រទេស​ចំនួន ១១ ដោយ​បញ្ជូន​នាវា​បុងហ្គោ និង​អ៊ីតាជីម៉ា (Bungo and...

លោក ហ៊ុន ម៉ាណែត សន្យា​ថា​នឹង​កំណត់​គោលដៅ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព

ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ភាព​ស្រុត​ចុះ​ខាង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋ​ខ្មែរ​បាត់បង់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​រិះគន់​គោលការណ៍​នយោបាយ​ជាតិ​មិន​បាន មិន​អាច​គេច​ផុត​ពី​ការ​តាម​ចាប់​ពលរដ្ឋ​ដាក់​គុក សាធារណជន​ខ្មែរ​ឧស្សាហ៍​ឮ​តែ​ពាក្យពេចន៍​ផ្គាប់ផ្គុន​លើក​បញ្ជោរ​ទៅវិញ​ទៅមក​រវាង​កូន និង​ឪពុក កូន​សរសើរ​គោលនយោបាយ​ដឹកនាំ​ឪពុក ឪពុក​សរសើរ​គោលនយោបាយ​យុវជន​ឈាម​ថ្មី​ដែល​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​ត្រឹម​តែ​មាន​គោលដៅ​ទាក់ទាញ​ទុន​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​មហិច្ឆតា​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព។ នេះ​ជា​អំនួត​ខុស​ការពិត​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​ថា​សន្តិភាព​គេ​មិន​សំដៅ​តែ​ទៅ​លើ​អវត្តមាន​នៃ​ចម្បាំង​រាំងជល់​បង្ហូរ​ឈាម​គ្នា​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ សន្តិភាព​បែប​នេះ​ជា​សន្តិភាព​ក្នុង​គំនាប ហើយ​ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​ទៅ​ធ្វើការ​ស្រុក​ក្រៅ​ជិត ៣​លាន​នាក់។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩...

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​ឆ្ងាយ​ទេ​ក្នុង​ស្ថានភាព​សង្គ្រាម​ពាណិជ្ជកម្ម

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា-វៀតណាម សម្រេច​ពឹង​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ព្រោះ​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​នៅ​ឆ្ងាយ​ទេ ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្សារភ្ជាប់​នឹង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ចិន និង​សហរដ្ឋ​អាមេរិក​ក្នុង​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រោយពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (PHAM Minh Chinh) នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.