26.5 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​សង្កេតការណ៍​ថា​ជន​ណា​ហ៊ាន​ប៉ះ​មនុស្ស​ក្នុង​របប​ដឹកនាំ​ត្រកូល​ហ៊ុន ទោះ​រត់​ដល់​ណា​ក៏​មិន​រួច​ខ្លួន​ដែរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី ជា​ភស្តុតាង​ច្បាស់​នឹង​ភ្នែក ដែល​បង្ហាញ​ថា​អ្នក​ណា​ក៏ដោយ ឲ្យ​តែ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​រួច​ខ្លួន​ឡើយ ទោះ​ពួកគេ​គេច​ខ្លួន​ដល់​ជើងមេឃ​ក៏ដោយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៥ ឧសភា ថា ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា​រូប​នេះ ដោយសារតែ​គាត់​បើក​កកាយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​របស់​ឧកញ៉ា ហ៊ុន តូ និង​អំពើ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត ការ​លាង​លុយ​កខ្វក់ រួម​ទាំង​ទម្លាយ​រឿង​អំពើពុករលួយ​នៃ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល...

សហគមន៍​អឺរ៉ុប​អះអាង​ថា​របប​លោក ហ៊ុន ម៉ាណែត យ៉ាប់​ដូច​របប​ឪពុក​គឺ​នៅតែ​រំលោភ​សិទ្ធិ​ពលរដ្ឋ

សហគមន៍​អឺរ៉ុប អះអាង​ថា រយៈពេល ១​ឆ្នាំ​ពេញ​ក្នុង​ឆ្នាំ​២០២៤ នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត មិន​បាន​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មាន​ភាព​ប្រសើរ​ឡើង​ដូច​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែរ ដោយសារ​កម្ពុជា​នៅតែ​រង​នូវ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​សិទ្ធិ​នយោបាយ​ដូច​មុន​ដដែល។ សហគមន៍​អឺរ៉ុប បាន​ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ​២០២៤ កាលពី​ពេល​ថ្មីៗ​នេះ​ថា ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហភាព​អឺរ៉ុប គឺ​ដើម្បី​បន្ត​គាំទ្រ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​មាន​លម្ហ​ប្រជាធិបតេយ្យ ក៏ដូចជា​ការ​លើក​កម្ពស់​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា​ផង​ដែរ។ ប្រភព​ដដែល អះអាង​ថា ចាប់តាំងពី​លោក...

លោក ហ៊ុន សែន ព្រមាន​ថា​ដើម្បី​កុំ​ឱ្យ​របប ប៉ុល ពត វិល​មក​វិញ ទាល់តែ​ពលរដ្ឋ​គ្រប់​រូប​ការពារ​សន្តិភាព

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន បំភ័យ​ថា ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ​បាន លុះត្រា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់វង្ស។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២០ ឧសភា នេះ​ថា ទិវា​ជាតិ​នៃ​ការ​ចងចាំ គឺជា​ថ្ងៃ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាង ៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​បាន​ដឹង និង​បាន​យល់​ច្បាស់​អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​បាន​ឆ្លងកាត់​ជិត ៣​ទសវត្សរ៍​ក្នុង​ភ្នក់ភ្លើង​សង្គ្រាម និង​ទឹកភ្នែក ការ​កាប់​សម្លាប់...

លោក ហេង សិទ្ធី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​រំដោះ​ប្រទេស​ចេញពី​អំណាច​ប្រមូលផ្ដុំ​គ្រួសារ​តែ​មួយ

ដោយ តាំង សារ៉ាដា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​លិខិត​ដោយ​ផ្ទាល់ដៃ​ចេញពី​ពន្ធនាគារ​ប្រទេស​រុស្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​តែ​មួយ​គត់​របស់​កម្ពុជា ដែល​កំពុងតែ​ដើរ​ខុស​ផ្លូវ ហើយ​ធ្វើ​ឲ្យ​អន់ថយ​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ ជាង​នេះ​ទៅ​ទៀត លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់ ដើម្បី​រំដោះ​ប្រទេស​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នៃ​ភាព​ក្រីក្រ​បច្ចុប្បន្ន។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី កាលពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​ចលនា ១៨​លាន​នាក់​របស់​លោក ដើម្បី​រំដោះ​ប្រទេស​ទាំងអស់​គ្នា​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នានា​ដែល​ដឹកនាំ​ដោយ​ការ​ប្រមូលផ្ដុំ​អំណាច​គ្រួសារ​តែ​មួយ។ លោក...

លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ឱ្យ​មាន​ព្រះជន្ម​យឺនយូរ​ដើម្បី​គង់​ជា​ម្លប់​ដល់​ប្រជានុរាស្ត្រ

លោក ហ៊ុន ម៉ាណែត ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះជន្ម ឱ្យ​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ ព្រះ​ពលានុភាព​រឹងមាំ​ខ្លាំងក្លា និង​ព្រះជន្ម​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ថ្កុំថ្កើង​រុងរឿង​របស់​មាតុភូមិ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ។ នាយករដ្ឋមន្ត្រី​ត​ពូជ​រូប​នេះ ចេញ​លិខិត​ថ្វាយ​ព្រះពរ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ខ្មែរ កាលពី​ថ្ងៃទី​១២ ឧសភា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ ឧសភា នេះ​ថា លោក​សូម​ក្រាប​ថ្វាយ​បង្គំ​នូវ​កតញ្ញុតាធម៌ និង​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ​ព្រះករុណា​ព្រះ​បរមនាថ នរោត្ដម សីហមុនី...

លោក ហ៊ុន សែន អួត​ប្រាប់​ប្រធានាធិបតី​ទីម័រឡេស្តេ ថា​លោក​ធ្វើ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ

អតីត​កម្មាភិបាល​ជាន់ខ្ពស់​ក្នុង​របប​ខ្មែរក្រហម លោក ហ៊ុន សែន អួត​ដាក់​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័រឡេស្តេ ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក​បាន​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ ទើប​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ដូច​សព្វថ្ងៃ​នេះ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទីម័រឡេស្តេ នៅ​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា លោក​បាន​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ​រហូត​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​ឆ្នាំ​១៩៩៨ ហើយ​បើ​គិត​មក​ដល់​ពេល​បច្ចុប្បន្ន គឺ​មាន​រយៈពេល ២៧​ឆ្នាំ​ហើយ។ លោក ហ៊ុន សែន លើកឡើង​ទៀត​ថា នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក គឺ​មាន​ធាតុ​ផ្សំ​សំខាន់​មួយ​ចំនួន...

ទស្សនកិច្ច​ប្រធាន​ព្រឹទ្ធសភា​ខ្មែរ​លោក ហ៊ុន សែន ទៅ​កាន់​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី តើ​ចង់​បាន​អ្វី?

ក្នុង​ទស្សនកិច្ច​ផ្លូវការ​នា​ដើម​សប្តាហ៍​ខែ​ឧសភា នេះ នៅ​រដ្ឋធានី​ហ្សាការតា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាងគេ​លើ​ពិភពលោក លោក ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​មេដឹកនាំ​ប្រទេស​កោះ​ចំនួន ១៧៥០០ ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ ក្នុង​គោលបំណង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​លើ​វិស័យ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​ខាង​យោធា ថែមទាំង​ផ្លាស់ប្ដូរ​ទស្សនៈ​សភា និង​កិច្ចការទូត ព្រមទាំង​នយោបាយ​សម្រាប់​សហគមន៍​អាស៊ាន​ផង​ដែរ ក្រៅ​តែ​វិស័យ​វប្បធម៌ សិល្បៈ​រវាង​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន បាន​ជួប​ជាមួយ​ប្រធានាធិបតី​ថ្មី ប្រាបូវ៉ូ...

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រដូច​សន្តិភាព​សម័យ​បច្ចុប្បន្ន​ស្រដៀង​សន្តិភាព​សម័យ​ខ្មែរក្រហម​ប្រើ​ត្បូងចប​និង​គល់​ឫស្សី

តំណាងរាស្ត្រ​បក្ស​ប្រឆាំង លើកឡើង​ថា សន្តិភាព​សម័យ​ខ្មែរក្រហម គឺ​ត្បូងចប និង​គល់​ឫស្សី រីឯ​សន្តិភាព​សម័យ​លោក ហ៊ុន សែន គឺ​ខ្នោះ និង​គុក សម្រាប់​អ្នក​ដែល​តវ៉ា​ប្រឆាំង​នឹង​សន្តិភាព។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សួន សុរីដា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៦ ខែ​ឧសភា ថា...

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន ថា​ជា​ទង្វើ​ស្រប​ច្បាប់​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ផ្ដាច់ការ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​នឹង​របប​ដឹកនាំ​ត្រកូល​ហ៊ុន គឺជា​ទង្វើ​ស្រប​ច្បាប់​ដែល​ជនរងគ្រោះ​ត្រូវតែ​ធ្វើ ដើម្បី​ប្រឆាំង​របប​ដឹកនាំ​របស់​ក្រុម​ឧទ្ទាម។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៥ ខែ​ឧសភា ថា ការ​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន គឺជា​ភស្តុតាង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ឈឺចាប់​របស់​ជនរងគ្រោះ​ដែល​រង​នូវ​ការ​ជិះជាន់​ពី​របប​គ្រួសារ​ផ្ដាច់ការ​និយម​សព្វថ្ងៃ​នេះ។ លោក​បន្ត​ថា ជនរងគ្រោះ​ដែល​ចែកចាយ​ក្រដាសប្រាក់​ប្រឆាំង​ត្រកូល​ហ៊ុន មិន​ប្រាកដ​ថា​ជា​អ្នកគាំទ្រ​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ឡើយ ប៉ុន្តែ​ក៏​អាច​ជា​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែរ ព្រោះ​អំពើ​អយុត្តិធម៌​នៃ​របប​ដឹកនាំ​មួយ​នេះ...

លោក ហ៊ុន សែន អួត​ក្នុង​វេទិកា​អាស៊ាន​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​កម្សត់​ដូច​អតីតកាល​ទេ​ក្នុង​ជំនាន់​របស់​គាត់

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ក្នុង​វេទិកា​អាស៊ាន​ក្នុង​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​៥ ឧសភា ថា កម្ពុជា​មិនមែន​ជា​ប្រទេស​កម្សត់​ដូច​ក្នុង​អតីតកាល​ទេ​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា។ អតីត​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម លោក ហ៊ុន សែន លើកឡើង​ថា លោក​មិនមែន​មាន​ត្រឹមតែ​បទពិសោធន៍​កសាង​ប្រទេស​កម្ពុជា​ពី​បាតដៃ​ទទេ​នោះ​ទេ សូម្បីតែ​វត្តមាន​របស់​កម្ពុជា​នៅ​ក្នុង​អាស៊ាន ក៏​លោក​ជា​អ្នក​គូសវាស​រៀបចំ​ផ្លូវ​ពី​ចំណុច​សូន្យ​ដែរ។ លោក​អះអាង​ថា ចំណុច​ចាប់ផ្ដើម​នៃ​ការ​ដឹកនាំ​របស់​លោក គឺ​កើត​ចេញពី​ភាព​ឯកោ​ខាង​នយោបាយ​ការទូត និង​សេដ្ឋកិច្ច ហើយ​ការ​តភ្ជាប់​របស់​កម្ពុជា​ជាមួយ​នឹង​អាស៊ាន គឺ​មាន​ឫសគល់​ចេញពី​ភាព​ឯកោ​នេះ​តែម្តង ព្រោះតែ​លោក​ចង់បាន​ការ​ទទួលស្គាល់​ស្មើ​មុខ...

Latest news

© 2021, ដេលី. All rights reserved.