ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ហ៊ុន សែន
នយោបាយ
អ្នកឃ្លាំមើលសង្គម៖ កម្ពុជាគ្រប់គ្រងដោយត្រកូលហ៊ុន គ្មានទេយុត្តិធម៌សម្រាប់ជនរងគ្រោះ
ឌឹ ខេមបូឌា ដេលី
-
May 6, 2025
អ្នកឃ្លាំមើលសង្គមលើកឡើងថា បើប្រទេសកម្ពុជានៅតែបន្តគ្រប់គ្រងដោយគ្រួសារត្រកូលហ៊ុន គ្មានទេយុត្តិធម៌សម្រាប់ជនរងគ្រោះ ដែលជាសកម្មជនបរិស្ថាន អ្នកវិភាគឯករាជ្យ និងអ្នកនយោបាយ ជាដើម បន្ទាប់ពីកូនប្រុសលោក លិម គិមយ៉ា កំពុងស្វះស្វែងរកយុត្តិធម៌ជូនឪពុករបស់ខ្លួនគ្រប់ទីកន្លែង។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់សារព័ត៌ មាន The Cambodia Daily នៅថ្ងៃទី៥ ឧសភា នេះថា ការស្វះស្វែងរកយុត្តិធម៌ឱ្យលោក លិម...
នយោបាយ
លោក ហ៊ុន សែន ធ្វើទស្សនកិច្ចនៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ ក្នុងសប្តាហ៍នេះ
ឌឹ ខេមបូឌា ដេលី
-
May 6, 2025
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅឥណ្ឌូនេស៊ី និងបន្តបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ ដែលចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេសទាំងពីរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងថា លោក ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមពីថ្ងៃទី៥-៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧-៩ ខែឧសភា ឆ្នាំ២០២៥។ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា...
សេចក្ដីរាយការណ៍ពិសេស
មេធាវី៖ ការចាប់ខ្លួនលោក ហេង សិទ្ធី ដោយសារដឹងអំពីផែនការបង្កើតបក្សនយោបាយប្រឆាំងត្រកូលហ៊ុន
ឌឹ ខេមបូឌា ដេលី
-
May 4, 2025
អត្ថបទដោយ តាំង សារ៉ាដា អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលធ្លាប់វាយប្រហារមន្ត្រីជាន់ខ្ពស់កម្ពុជាពាក់ព័ន្ធនឹងរឿងអំពើពុករលួយ រកស៊ីជាមួយឧក្រិដ្ឋជន បើកល្បែងអនឡាញខុសច្បាប់ និងការជួញដូរមនុស្សតាមអនឡាញនោះ បានអះអាងពីពន្ធនាគារក្នុងប្រទេសរុស្ស៊ី ថា គណបក្សកាន់អំណាចខ្លាចលោកកៀងគរយុវជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងចងសម្ព័ន្ធភាពជាមួយប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និងចិន ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលគ្រួសារផ្ដាច់ការនៅកម្ពុជា។ មេធាវីរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី អះអាងថា គណបក្សកាន់អំណាចស្នើសុំឲ្យរុស្ស៊ី...
ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត សន្យាថានឹងកំណត់គោលដៅបង្កើនការងារឱ្យពលរដ្ឋក្រោមម្លប់សន្តិភាព
ឌឹ ខេមបូឌា ដេលី
-
May 2, 2025
ខណៈមជ្ឈដ្ឋានជាតិ និងអន្តរជាតិមើលឃើញភាពស្រុតចុះខាងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋខ្មែរបាត់បង់សិទ្ធិសេរីភាពសម្ដែងមតិរិះគន់គោលការណ៍នយោបាយជាតិមិនបាន មិនអាចគេចផុតពីការតាមចាប់ពលរដ្ឋដាក់គុក សាធារណជនខ្មែរឧស្សាហ៍ឮតែពាក្យពេចន៍ផ្គាប់ផ្គុនលើកបញ្ជោរទៅវិញទៅមករវាងកូន និងឪពុក កូនសរសើរគោលនយោបាយដឹកនាំឪពុក ឪពុកសរសើរគោលនយោបាយយុវជនឈាមថ្មីដែលរក្សាបាននូវសន្តិភាព និងស្ថិរភាព។ លោក ហ៊ុន ម៉ាណែត លើកឡើងថា កម្ពុជាមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើតឱ្យមានលក្ខខណ្ឌការងារសមរម្យ ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព។ នេះជាអំនួតខុសការពិតយ៉ាងសន្ធឹកសន្ធាប់ ព្រោះថាសន្តិភាពគេមិនសំដៅតែទៅលើអវត្តមាននៃចម្បាំងរាំងជល់បង្ហូរឈាមគ្នាមួយមុខប៉ុណ្ណោះទេ។ សន្តិភាពបែបនេះជាសន្តិភាពក្នុងគំនាប ហើយពលរដ្ឋខ្មែរពេញកម្លាំងទៅធ្វើការស្រុកក្រៅជិត ៣លាននាក់។ លោក ហ៊ុន ម៉ាណែត បានចេញលិខិតអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩...
ព័ត៌មានជាតិ
លោក ហ៊ុន សែន ថាកម្ពុជាមិនគួរសម្លឹងមើលទីផ្សារឆ្ងាយទេក្នុងស្ថានភាពសង្គ្រាមពាណិជ្ជកម្ម
ឌឹ ខេមបូឌា ដេលី
-
May 2, 2025
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា កម្ពុជា-វៀតណាម សម្រេចពឹងគ្នាទៅវិញទៅមកតាមរយៈសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រោះកម្ពុជាមិនគួរសម្លឹងមើលទីផ្សារនៅឆ្ងាយទេ ក្នុងស្ថានភាពនៃសង្គ្រាមពាណិជ្ជកម្មដែលផ្សារភ្ជាប់នឹងភូមិសាស្ត្រនយោបាយរបស់មហាអំណាចចិន និងសហរដ្ឋអាមេរិកក្នុងពេលនេះ។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រោយពីជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ (PHAM Minh Chinh) នៅថ្ងៃទី៣០ មេសា នេះថា...
ព័ត៌មានជាតិ
អ្នកឃ្លាំមើលសង្គមថាការបង្ក្រាបសកម្មភាពតវ៉ារឿងទឹកដី ជាចេតនាបំពេញបំណងបរទេសឈ្លានពាន
ឌឹ ខេមបូឌា ដេលី
-
May 1, 2025
អ្នកឃ្លាំមើលលើកឡើងថា វិធានការបង្ក្រាបសកម្មជននយោបាយ និងមន្ត្រីបក្សប្រឆាំងដែលតវ៉ារឿងទឹកដីជាមួយប្រទេសជិតខាង គឺជាយុទ្ធសាស្ត្រនយោបាយរបស់លោក ហ៊ុន សែន លួងលោមបរទេសឈ្លានពានឱ្យជួយគាំទ្រអំណាចត្រកូលហ៊ុនបន្តទៀតទៅថ្ងៃមុខ។ សកម្មជនក្នុងសហគមន៍ខ្មែរនៅទីក្រុងឡងប៊ិច លោក សារ៉ូ សូវិជ័យ លើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៨ មេសា នេះថា លោក ហ៊ុន សែន កំពុងប្រើចរន្តតវ៉ារឿងទឹកដីរបស់បក្សប្រឆាំងបង្ហាញទៅកាន់បរទេសឈ្លានពានទឹកដីខ្មែរឱ្យឃើញថា...
នយោបាយ
លោក ហ៊ុន ម៉ាណែត ថ្លែងថានឹងលាលែងតំណែង បើប្រទេសកម្ពុជាទាំងមូលគ្មានការអភិវឌ្ឍនោះ
ឌឹ ខេមបូឌា ដេលី
-
May 1, 2025
បន្ទាប់ពីរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) រឿងដីសម្បទានសេដ្ឋកិច្ច ១០០ឆ្នាំ រឿងកោះត្រល់ រឿងកោះគុត/គជ់ រឿងប្រាសាទតាមាន់ ប្រាសាទតាក្របី រឿងកំពង់ផែនាវាចរណ៍ខ្មែរ ដែលចិន គ្រប់គ្រងនៅរាម ជាដើម បានពុះកញ្ជ្រោលជ្រួលច្របល់ក្នុងមជ្ឈដ្ឋានអ្នកនយោបាយជំទាស់ និងសកម្មជនខ្មែរស្នេហាប្រជាធិបតេយ្យ អធិបតេយ្យ ឯករាជ្យជាតិ មួយរយៈកាល ហើយស្ងាត់ជ្រងំទៅវិញ ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត អះអាងថា លោកនឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រី...
នយោបាយ
អ្នកឃ្លាំមើលជំរុញឱ្យលោក ហ៊ុន សែន លើកយកបញ្ហាអធិបតេយ្យជាតិទៅពិភាក្សាជាមួយមេដឹកនាំវៀតណាម
ឌឹ ខេមបូឌា ដេលី
-
April 29, 2025
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ស្នើឱ្យប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន លើកយកបញ្ហាអធិបតេយ្យជាតិទៅពិភាក្សាជាមួយមេដឹកនាំវៀតណាម ក្នុងដំណើរទស្សនកិច្ចទៅចូលរួមខួបអនុស្សាវរីយ៍បង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី៣០ ខែមេសា។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាក្នុងប្រទេសន័រវែស លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ មេសា នេះថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន គួរតែមានភាពក្លាហានបញ្ជាក់ជំហរទៅកាន់មេដឹកនាំវៀតណាម...
បរិស្ថាន
គណៈកម្មការទន្លេមេគង្គទាមទារឱ្យកម្ពុជាផ្ដល់សេចក្តីរាយការណ៍ «លម្អិត» ពីគម្រោងព្រែកជីកហ្វូណន
ឌឹ ខេមបូឌា ដេលី
-
April 25, 2025
គណៈកម្មការទន្លេមេគង្គ ទាមទារឲ្យប្រទេសកម្ពុជាផ្តល់សេចក្តីរាយការណ៍លម្អិតអំពីគម្រោងព្រែកជីកហ្វូណន ឲ្យឆាប់រហ័ស ពីព្រោះមកទល់នឹងពេលនេះ រាជរដ្ឋាភិបាលក្រុងភ្នំពេញមិនទាន់បានផ្ដល់សេចក្តីរាយការណ៍នៃការសិក្សាលម្អិតអំពីគម្រោងព្រែកជីកហ្វូណននៅឡើយទេ។ ប្រទេសក្នុងគណៈកម្មការទន្លេមេគង្គមានបួនប្រទេស គឺរាជាណាចក្រកម្ពុជា រាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យលាវ និងសាធារណរដ្ឋសង្គមនិយមយៀកណាម ដោយចែកជាស្ថាប័នគ្រប់គ្រងអចិន្ត្រៃយ៍បីផ្នែក គឺ៖ ក្រុមប្រឹក្សាទន្លេមេគង្គ គណៈកម្មាធិការចម្រុះទន្លេមេគង្គ និងលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី២៣ មេសា បានស្រង់ប្រភពពីគណៈកម្មការទន្លេមេគង្គ ដោយអះអាងថា គិតចាប់តាំងពីគម្រោងព្រែកជីកហ្វូណនត្រូវបានប្រកាសជាផ្លូវការមក គឺមានតែព័ត៌មានមូលដ្ឋានប៉ុណ្ណោះដែលលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គទទួលបានពីភាគីប្រទេសកម្ពុជា។ ប្រភពដដែលបានអះអាងថា សេចក្តីរាយការណ៍សិក្សាលម្អិតសំខាន់សម្រាប់វាយតម្លៃ ប៉ាន់ប្រមាណថា តើគម្រោងព្រែកជីកហ្វូណនអាចបំពានដល់កិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែរឬទេ។ ការទាមទារចង់បានសេចក្តីរាយការណ៍សិក្សាលម្អិតពីខាងគណៈកម្មការទន្លេមេគង្គទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន ធ្វើឡើងបន្ទាប់ពីគម្រោងដឹកជញ្ជូនតាមផ្លូវទឹកខ្នាតធំនៅប្រទេសកម្ពុជា ចុះហត្ថលេខាជាផ្លូវការតែរវាងភាគីខ្មែរ...
ព័ត៌មានជាតិ
លោក ហ៊ុន សែន អះអាងថាពលរដ្ឋខ្មែរមិនខ្វល់ពីរឿងអាមេរិកដំឡើងពន្ធលើកម្ពុជានោះទេ
ឌឹ ខេមបូឌា ដេលី
-
April 23, 2025
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើងថា ភាពសប្បាយរីករាយរបស់ពលរដ្ឋខ្មែរក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ បានស្តែងឱ្យឃើញថាពួកគេមិនបានខ្វល់ពីរឿងអាមេរិកដំឡើងពន្ធលើកម្ពុជាឡើយ ប៉ុន្តែអ្នកឃ្លាំមើលចាត់ទុកសម្ដីលោក ហ៊ុន សែន ថាជាចេតនាបំភាន់ការពិត។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះថា មានកត្តាសំខាន់ចំនួន៤ ដែលធ្វើឱ្យពលរដ្ឋនៅទូទាំងប្រទេសមានភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ ក្នុងនោះរួមមាន កត្តាសុខសន្តិភាព កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានល្អ កត្តាមធ្យោបាយធ្វើដំណើរ...
1
...
15
16
17
...
226
Page 16 of 226
Latest news
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស
July 12, 2026
ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាអភិរក្សប្រាសាទ ព្រះវិហារ
July 12, 2026
© 2021,
ដេលី
. All rights reserved.