30 C
Phnom Penh

TAG

អំពើពុករលួយ

មន្ត្រី​នគរបាល​ជាច្រើន​នាក់​ចោទ​អធិការ​ស្រុក​ប្រាសាទបាគង​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ

មន្ត្រី​នគរបាល​ជាច្រើន​នាក់ ចោទ​ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប លោក លឹម សម្បត្តិ ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​បង្ក​បាតុភាព​គ្មាន​សណ្ដាប់ធ្នាប់​នៅ​ក្នុង​ទីតាំង​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​យ៉ាង​អនាធិបតេយ្យ។ មន្ត្រី​នគរបាល​ប្រចាំ​ស្រុក​ប្រាសាទបាគង ជាច្រើន​រូប បាន​ផ្សព្វផ្សាយ​ពាក្យ​បណ្តឹង​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ ទី​២០ តុលា នេះ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា អធិការ​ស្រុក​ប្រាសាទបាគង លោក លឹម សម្បត្តិ បាន​ប្រព្រឹត្ត​អំពើពុករលួយ​ជាច្រើន​លើក​ច្រើនសា​ដែល​ខុស​ទៅ​នឹង​តួនាទី​ភារកិច្ច​របស់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ។ ប្រភព​ដដែល​អះអាង​ថា សព្វថ្ងៃ​នេះ អធិការ​ស្រុក​រូប​នេះ​មិន​ខ្វល់​នឹង​ការ​បង្ក្រាប​បទល្មើស​ដែល​បាន​កើតឡើង​នៅ​ក្នុង​ស្រុក​ដែល​ខ្លួន​បំពេញ​តួនាទី​នោះ​ទេ ប៉ុន្តែ​បែរជា​ចូល​ដៃ​ជាមួយ​ជនល្មើស ដោយ​ការ​ទទួល​ប្រាក់​សំណូក​ជា​ថ្នូរ​នឹង​ការ​បើក​ឱ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​កើតមាន​នៅ​ក្នុង​ស្រុក​យ៉ាង​អនាធិបតេយ្យ​ទៅវិញ។ មន្ត្រី​នគរបាល​ទាំងនោះ​បញ្ជាក់​ថា...

ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​រង​ការ​ចោទ​ថា​យក​លុយ​ជា​សាធារណៈ

អាណាព្យាបាល​មួយ​ចំនួន​បាន​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​បាន​ឃុបឃិត​គ្នា​បង្កើត​កម្មវិធី​ប្រមូល​លុយ​ពី​អាណាព្យាបាល​ជា​សាធារណៈ លើ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដល់​កុមារ ដែល​ប្រាសចាក​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ អាណាព្យាបាល​ម្នាក់​មាន​វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ខណ្ឌ​សែនសុខ ដែល​នាំ​កូនស្រី​ទៅ​ចាក់​វ៉ាក់សាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ដឹង​តាម Messenger Facebook នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​តុលា នេះ​ថា រូបភាព​នៃ​ការ​ប្រមូល​លុយ​ពី​អាណាព្យាបាល​កុមារ​របស់​ក្រុម​គ្រូពេទ្យ​នោះ ធ្វើឡើង​ដោយ​យក​ប្រអប់ ឬ​កេស​សម្រាប់​ដាក់​ម៉ាស់...

បែក​ធ្លាយ​មេដឹកនាំ​កំពូលៗ​មាន​ប្រាក់​វាល់​លាន​យក​ទៅ​លាក់​នៅ​ដែន​កោះ​សាយប្រឹស​នៃ​ទ្វីប​អឺរ៉ុប​ក្នុង​នោះ​មាន​ទាំង​លោក ហ៊ុន សែន

ក្រុមហ៊ុន​មេធាវី​ដែល​បង្កើត​ដោយ​ប្រធានាធិបតី​នៃ​ប្រទេស​ដែន​កោះ​សាយប្រឹស (Cyprus) ត្រូវ​បាន​ចោទ​ថា​បាន​ជួយ​លាក់​ទ្រព្យសម្បត្តិ​របស់​ពួក​មន្ត្រី​ធំៗ​ពុករលួយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដែល​ឈរ​ក្រោម​ផ្លាក​នៃ​ក្រុមហ៊ុន​ក្លែងក្លាយ​មួយ​ចំនួន​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ យក​មក​លាក់​ទុក​នៅ​ក្នុង​ដែន​កោះ​មួយ​នេះ។ សាយប្រឹស ជា​ប្រទេស​មួយ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ហើយ​ក៏​ជា​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ុប ២៧​ប្រទេស​ផង​ដែរ។ ដែន​កោះ​មួយ​នេះ​មាន​ប្រវត្តិ​ជា​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​រស់នៅ​ដល់​បណ្ដាជន​ទាំងឡាយ​ណា​ដែល​មាន​ប្រាក់​ស្ដុកស្ដម្ភ​មក​រស់នៅ​ក្នុង​ប្រទេស​នេះ ជាមួយ​នឹង​ការ​បង់​ប្រាក់​ធានា​ការ​រស់នៅ​រាប់​រយ​លាន​ដុល្លារ។ ឯកសារ​ចំនួន ១២​លាន​របស់​សមាគម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​ហៅថា Pandora Papers រក​ឃើញ​មេដឹកនាំ ៣៥​រូប​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដោយ​គេច​ពី​ការ​បង់​ពន្ធ​ក្នុង​ប្រទេស និង​ប្រព្រឹត្ត​អំពើពុករលួយ។ តាមរយៈ​ការ​ស៊ើបអង្កេត​អន្តរជាតិ​មួយ​មាន​ភស្តុតាង​ឯកសារ​រាប់​ពាន់​ទំព័រ​ត្រូវ​បាន​ទម្លាយ​ថា អ្នក​នយោបាយ និង​អ្នកជំនួញ​ដែល​មាន​ទ្រព្យសម្បត្តិ​មហាសាល និង​មាន​អំណាច​បាន​លាក់​ការ​វិនិយោគ​របស់​ពួកគេ​ទៅលើ​ភូមិគ្រឹះ ទ្រព្យសម្បត្តិ​ជលសា ក៏ដូចជា​ទ្រព្យ​អចលនៈ​ដទៃ​ទៀត​រាប់​រយ​ពាន់​លាន​ដុល្លារ​តាមរយៈ​វិធី​ផ្សេងៗ។ ការ​ស៊ើបអង្កេត​របស់​ក្រុម​អ្នក​សារព័ត៌មាន​ជាង ៦០០​នាក់​មកពី​បណ្ដា​ស្ថាប័ន​ចំនួន​១៥០ នៃ​ប្រទេស​១១៧...

មន្ត្រី​នគរបាល​ប្តឹង​លោក​ផ្កាយ​៣ និង​បក្ខពួក​ទៅ​លោក ហ៊ុន សែន ថា​យក​កន្លែង​ធ្វើការ​សម្រាប់​ជួបជុំ​ផឹកស៊ី​និង​ច្រៀង​ឡូឡា

អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ធ្វើ​លិខិត​សរសេរ​ស្នើ​លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​មាន​ចំណាត់ការ​ផ្លូវច្បាប់​ទៅលើ​ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រា និង​បក្ខពួក ដែល​បាន​នាំគ្នា​ប្រមូល​ផ្តុំ​ផឹកស៊ី​ច្រៀង​រាំ​បង្ក​សំឡេង​រំខាន​នៅ​ក្នុង​អង្គភាព​របស់​ខ្លួន នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​កងកម្លាំង​នគរបាល​ជាតិ។ ការ​ស្នើ​ឲ្យ​មាន​វិធានការ​រដ្ឋបាល​ចំពោះ​ឧត្ដម​មន្ត្រី​ទាំងនោះ គឺ​បន្ទាប់ពី​ម្ចាស់​គណនី Facebook ឈ្មោះ San Bora បាន​ខំមិន (Comments) ចូល...

IDEA TALK៖ តើ​អំពើពុករលួយ​ជះ​ឥទ្ធិពល​អាក្រក់​បែប​ណា​ដល់​សង្គម​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​អំពើពុករលួយ​ជះ​ឥទ្ធិពល​អាក្រក់​បែប​ណា​ដល់​សង្គម​ជាតិ?»។

អ្នក​ឃ្លាំមើល៖ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ជាបន្តបន្ទាប់​កន្លងមក ប៉ុន្តែ​ដើម្បី​ឱ្យ​ជាក់ច្បាស់ និង​ចៀសវាង​ការ​ចោទប្រកាន់ និង​ការ​ប្រកែក​ដោះសា ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ករណី​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ការ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នេះ គឺ​ដើម្បី​រក្សា​កិត្តិយស​របស់​អាជ្ញាធរ និង​ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា...

សមត្ថកិច្ច​ចរាចរណ៍​ផ្លូវ​គោក​ប្រតិកម្ម​នឹង The Cambodia Daily ផ្សាយ​ពី​ការ​ផាក​ពិន័យ​ដើម្បី​រក​លុយ​ចូល​ហោប៉ៅ​ជាជាង​ពង្រឹង​ច្បាប់​ចរាចរណ៍

អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បដិសេធ​ព័ត៌មាន​ដែល The Cambodia Daily បាន​ចុះផ្សាយ​ថា សកម្មភាព​សមត្ថកិច្ច​នគរបាល​ដាក់​ពង្រាយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ធ្វើឡើង​ដើម្បី​រក​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ដោយ​ភ្ជាប់​រូបភាព print screen របស់​គេហទំព័រ​សារព័ត៌មាន The Cambodia Daily ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ជាពិសេស​គឺ​ការ​ចុះផ្សាយ​មាន​លក្ខណៈ​ប្រមាថ​លើ​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ។ The Cambodia...

ពលរដ្ឋ​រិះគន់​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ចរាចរណ៍​ថា​ជា​ការ​រក​ប្រាក់ចំណូល​ជាជាង​អនុវត្ត​ច្បាប់​អំឡុង​វិបត្តិ​កូវីដ-១៩

មន្ត្រី​រាជការ​ថ្នាក់​ទាប និង​សាធារណជន​សម្ដែង​ការ​ហួសចិត្ត​កាលបើ​ពិនិត្យ​ឃើញ​ថា សកម្មភាព​របស់​សមត្ថកិច្ច​នគរបាល​ដែល​ដាក់​ពង្រាយ​ការ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ​រាល់​ថ្ងៃ​នេះ ធ្វើឡើង​តែ​ដើម្បី​រក​ប្រាក់ចំណូល​ចូល​ហោប៉ៅ ជាជាង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​ប្រសិទ្ធភាព។ មន្ត្រី​រាជការ និង​ពលរដ្ឋ​មួយ​ចំនួន​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily តាម Messenger Facebook នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​កញ្ញា នេះ​ថា ជា​រៀងរាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​ផ្លូវ​ជាតិ​នានា ឬ​នៅ​តាម​ទីប្រជុំជន​ក្នុង​រាជធានី-ខេត្ត​ទូទាំង​ប្រទេស គឺ​បាន​យក​ការងារ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​សម្រាប់​តែ​រក​ប្រាក់ចំណូល​ប្រចាំ​ថ្ងៃ ដើម្បី​ចែក​គ្នា​ចាយ​តែប៉ុណ្ណោះ។ ពលរដ្ឋ​បាន​ថ្លែង​ថា ជានិច្ចកាល ពួកគាត់​តែង​ឃើញ​មន្ត្រី​នគរបាល​នៅ​តាម​គោលដៅ​នីមួយៗ​បាន​ឃុបឃិត​ជាមួយ​ម្ចាស់​យានយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​មួយ​ចំនួន...

ក្រុម​ឈ្មួញ​ចោទ​ប្រធាន​គយ​ចល័ត​តំបន់​៣ និង​បក្ខពួក​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ទំនិញ

មេ​ឈ្មួញ​ប្រកប​របរ​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៤៨ ផ្លូវ​ជាតិ​លេខ​៣ និង​ផ្លូវ​ជាតិ​លេខ​៤ ជាដើម ចោទ​លោក នុត លីឆូយ ប្រធាន​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់​ពន្ធ​តំបន់​៣ ដែល​ទទួល​បន្ទុក ៥​ខេត្ត រួម​មាន​ខេត្ត​កោះកុង ព្រះសីហនុ កំពត កែប និង​កំពង់ស្ពឺ ថា​បាន​គាបសង្កត់​សកម្មភាព​ដឹក​ទំនិញ​របស់​ពួកគាត់ គំរាម​ជំរិត​ទារ​ប្រាក់​តាម​តែ​ចិត្ត​ចង់​បាន។ ឈ្មួញ​មួយ​ចំនួន​បាន​អះអាង​ថា ជាបន្តបន្ទាប់​មកនេះ រាល់​ការ​ដឹក​ទំនិញ​របស់​ពួកគាត់ ទោះបី​ការ​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​បាន​បង់​ពន្ធ​នាំចូល​ត្រឹមត្រូវ​បែប​ណា​ក្តី ក៏​ចៀស​មិន​ផុត​ពី​ក្រុម​មន្ត្រី​គយ​ចល័ត​តំបន់​៣ ដឹកនាំ​ដោយ​លោក នុត...

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​ប្រើ​ភ្នែក​ទិព្វ​រាប់​ពាន់ និង​ដៃ​ទិព្វ​រាប់​ពាន់​របស់​ខ្លួន​សម្រាប់​ចាប់​មន្ត្រី​ពុករលួយ មន្ត្រី​រំលោភ​អំណាច មន្ត្រី​បំពាន​សិទ្ធិមនុស្ស មិន​បម្រើ​រាស្ត្រ...

Latest news