35 C
Phnom Penh

TAG

អំពើពុករលួយ

សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​របស់ ACU ថា​មិន​សូវ​មាន​ប្រសិទ្ធភាព​និង​យឺតយ៉ាវ

អង្គការ​មិនមែន​រដ្ឋាភិបាល រិះគន់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU ថា​ប្រតិបត្តិ​ការងារ​ហាក់​មិន​សូវ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​យឺតយ៉ាវ​ចំពោះ​ចំណាត់ការ​រឿង​ក្តី ជាពិសេស​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។ ប្រតិកម្ម​របស់​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ពី​ចំណាត់ថ្នាក់​នៃ​អំពើពុករលួយ​នៅ​កម្ពុជា​ពេលនេះ ធ្វើឡើង​នៅ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាក់ទិន​ចំណាត់ការ​របស់​ខ្លួន។ តាមរយៈ​បទបង្ហាញ​នោះ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អះអាង​ថា លោក ស៊ុំ សុជាតិ ដែល​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ត្រី​ផ្កាយ​១ និង​ជា​ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​កាន់កាប់...

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បើ​មិន​ព្រម​ដក​ខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ខេត្ត​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពួកគេ បើ​សិន​អ្នក​ទាំងនោះ​នៅតែ​មិនព្រម​អនុវត្ត​តាម។ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ព្រមាន​ដល់​បុគ្គល​ដែល​បាន​កាប់​គាស់​ឈូស​ឆាយ​ដី​ព្រៃ សង់​រោង ដាំ​ដំណាំ ឬ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ក្នុង «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ» ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ​និង​ដក​ចេញ​ដោយ​ខ្លួនឯង ដោយ​ដាក់​កំហិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ សេចក្ដី​ជូនដំណឹង​នេះ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទាំងនោះ​ដែរ បើសិនជា​អ្នក​រំលោភ​យក​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​នៅតែ​មិនព្រម​អនុវត្ត​តាម។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤ ៤៥៨​ហិកតារ)...

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ។ សេចក្ដី​ជូនដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​នេះ បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់...

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។ ការ​អះអាង​នេះ...

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ជាដើម បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​មាន​ទ្រព្យ និង​អំណាច​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លួច​ធ្វើ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំងនេះ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​បាន​ចោទ​លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​បន្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ជាន់​លើ​បរិវេណ​ដី​ព្រៃកោងកាង...

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​ក្រោយពី​អ្នក​ទាំង​ពីរ​ចូល​កាន់​តំណែង គឺ​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​បាត់បង់​ទៅៗ។ ប្រភព​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ទាំង​ពីរ​នេះ​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន​នៅ​លើ​បរិវេណ​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ព្រៃកោងកាង គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម បឹង​អូរ​ធម្មជាតិ និង​បរិវេណ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ជាដើម។ ពួកគេ​និយាយ​ថា លោក...

សមត្ថកិច្ច​បញ្ជូន​មន្ត្រី​ផ្កាយ​១​ម្នាក់​និង​យោធា​២​នាក់​ទៅ​តុលាការ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់

កម្លាំង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចាប់​ខ្លួន​មន្ត្រី​យោធា​ចំនួន ៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក និង​ជួញដូរ​អាវុធ​ដោយ​ខុសច្បាប់​ស្ថិត​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សម្ដី​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​ថា មន្ត្រី​យោធា ៣​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​វិច្ឆិកា នេះ មាន​ឈ្មោះ អូន...

ចៅហ្វាយ​ខេត្ត​បន្ទាយមានជ័យ​ចេញ​មុខ​អន្តរាគមន៍​បញ្ចប់​ទំនាស់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត

អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​នៅ​ពេល​បុគ្គលិក​សុខាភិបាល​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែត បាន​ព្រមាន​ថា នឹង​ដាក់​ពាក្យ​លាលែង​ដើរ​ចេញ​ពី​អង្គភាព។ ប្រភព​ព័ត៌មាន​ដែល​ជឿ​ទុកចិត្ត បាន​ផ្តល់​ឯកសារ​សម្ងាត់​ឱ្យ​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា បញ្ជាក់​ថា លោក អ៊ុំ រាត្រី ដែល​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​កោះ​ប្រជុំ​ភ្លាមៗ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។ ការ​ព្យាយាម​សម្របសម្រួល​កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា កន្លងទៅ​នេះ​របស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ គឺ​ដើម្បី​បញ្ចប់​ជម្លោះ​ដែល​អូស​បន្លាយ​ជាច្រើន​ខែ​មក​ហើយ​រវាង​បុគ្គលិក​សុខាភិបាល​ចំនួន ១១​រូប​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ លោក ឱក ទីនណា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា...

អាមេរិក​ព្រមាន​អ្នក​ជំនួញ​ខ្លួន​នៅ​កម្ពុជា​កុំ​ឱ្យ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ការិយាល័យ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ថ្លែងការណ៍​រួម​បី​ក្រសួង គឺ​ក្រសួង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ការបរទេស ដែល​ប្រកាស​ព័ត៌មាន​អំពី​ការ​ដាស់តឿន​ដល់​អ្នក​ជំនួញ​ជាតិ​អាមេរិក​ទាំងអស់ កុំ​ឲ្យ​ពាក់ព័ន្ធ​មុខ​ជំនួញ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ សេចក្ដី​ថ្លែងការណ៍​រួម​ដែល​ធ្វើឡើង​ដោយ​ក្រសួង​ទាំង​បី​នេះ ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា នេះ។ សេចក្ដី​ថ្លែងការណ៍​បាន​សរសេរ​លម្អិត​ថា៖ សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​ជា​យូរ​មក​ហើយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​គាំទ្រ​នីតិរដ្ឋ​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក។ ការ​វិវឌ្ឍ​ថ្មីៗ​នៅ​កម្ពុជា រួម​ទាំង​អំពើពុករលួយ​ជា​ប្រព័ន្ធ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​រំលោភ​សិទ្ធិមនុស្ស គំរាមកំហែង​ទៅលើ​ផលប្រយោជន៍​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា សម្រាប់​សហរដ្ឋ​អាមេរិក​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។ មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​ពី​កង្វល់​ទាំងនេះ​ជាមួយ​មេដឹកនាំ​កម្ពុជា ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ដែល​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ប្រកប​ដោយ​អត្ថន័យ​ម្តង​ណា​ឡើយ។ ក្រសួង​ការបរទេស ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក...

សកម្មជន​បក្ស​ប្រឆាំង​បង្ហាញ​ការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ឆ្មក់​ចាប់​ខ្លួន​អ្នក​រិះគន់​លោក ជា សុផារ៉ា

សកម្មជន​បក្ស​ប្រឆាំង​រិះគន់​ការ​ឆ្មក់​ចាប់​ខ្លួន​លោក គង់ ឃៀង ទាំងស្រុង​ក្នុង​ករណី​លោក​ចោទ​ប្រកាន់​លោក ជា សុផារ៉ា ព្រោះ​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្កើន​នូវ​ការ​សង្ស័យ​លើ​លោក ជា សុផារ៉ា កាន់តែ​ខ្លាំង​ទៅវិញ ស្រប​ពេល​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​សមាជិក​បក្ស​កាន់​អំណាច​រូប​នេះ​ទាំង​មិន​បាន​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​ថែមទៀត។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១ វិច្ឆិកា នេះ​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុវត្ត​ច្បាប់​គ្មាន​ការ​បែងចែក​ឋានៈ​បុណ្យ​ស័ក្តិ​អ្វី​នោះ​ទេ ជាពិសេស​ក្នុង​ករណី​លោក...

Latest news