28 C
Phnom Penh

TAG

អ៊ុំ សំអាន

លោក អ៊ុំ សំអាន ព្រមាន​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត​ទៅ​ថៃ នោះ​នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​បើ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត ទៅ​ឱ្យ​ប្រទេស​ថៃ ទាំងស្រុង​ដូច​នាយករដ្ឋមន្ត្រី​ថៃ អះអាង​មែន​នោះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ត្រកូល​ហ៊ុន​ជា​ជន​ក្បត់​ជាតិ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​បញ្ជាក់​ថា ២​ភាគ​៣ នៃ​ទឹកដី​កោះ​គុត គឺជា​របស់​ខ្មែរ។ លោក​ថា ការពិត​ជាក់ស្តែង សន្ធិសញ្ញា​បារាំង-សៀម ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧ ចែង​ថា «ព្រំប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន​បារាំង​សែស និង​ប្រទេស​សៀម...

អ្នកស្រី ប៊ុន រ៉ានី អរគុណ​រដ្ឋាភិបាល​វៀតណាម​ដែល​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ

ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​វៀតណាម ដោយ​អះអាង​ថា​បាន​បង្ក​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​រស់នៅ គោរព​ប្រតិបត្តិ​សាសនា វប្បធម៌​ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​រហូត​មក និង​រាប់​ជំនាន់​ទៅ​មុខ​ទៀត ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែរក្សា​បេតិកភណ្ឌ​មនុស្ស​ជាតិ។ អ្នកស្រី ប៊ុន រ៉ានី បាន​លើកឡើង​ក្នុង​ពិធី​អង្គ​កឋិនទាន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ នៅ​វត្ត​ពោធិគិរីវង្សារាម ខេត្ត​ត្រាវិញ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃទី​០៤ ខែ​វិច្ឆិកា ដោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​បន្ត​ថែរក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត​ជំនាន់​កន្លង​មក។ អ្នកស្រី​បញ្ជាក់​ថា អង្គ​កឋិនទាន​នេះ​គឺជា​អង្គ​កឋិនទាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ភាតរភាព មិត្តភាព...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ទាមទារ​ទឹកដី​ខ្មែរ​ពី​ថៃ​វិញ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ (Permanent Court of Arbitration = PCA) នៅ​ទីក្រុង​ឡាអេ ទាមទារ​ទឹកដី​ខ្មែរ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ត្រួត​ស៊ី​គ្នា​ជាមួយ​ប្រទេស​ថៃ យក​មក​គ្រប់គ្រង​វិញ។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៤ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវតែ​ប្រើប្រាស់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៧ និង​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទាមទារ​យក​ដែនដី ២​ភាគ​៣ នៃ​កោះ​គុត...

មន្ត្រី​បក្ស​ជំទាស់​ថា​ការ​ប្រកាស​ដក​ខ្លួន​ពី​គម្រោង CLV-DTA តែ​ឯកឯង ជា​ទង្វើ​បំពាន​រដ្ឋធម្មនុញ្ញ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចាត់ទុក​សេចក្តី​ថ្លែងការណ៍​ពី​រាជរដ្ឋាភិបាល បញ្ជាក់​ពី​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) តែ​ឯកឯង គឺជា​ទង្វើ​បំពាន​ច្បាប់ និង​បំពាន​លើ​ព្រះមហាក្សត្រ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​បាន​ក្លាយ​ជា​ច្បាប់​តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ហើយ​ព្រះរាជក្រម​ក៏​បាន​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ​ផង​ដែរ។ លោក​ថា នីតិវិធី​បញ្ចប់​គម្រោង​នេះ រដ្ឋសភា​ត្រូវ​អនុម័ត​បញ្ចប់​ដោយ​ផ្ទាល់ និង​មាន​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​លើ​ព្រះរាជក្រម​បញ្ចប់​គម្រោង​នេះ​ថែម​ទៀត នោះ​ទើប​កិច្ច​សហប្រតិបត្តិការ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​ស្រប​ច្បាប់​ជា​ស្ថាពរ ព្រោះ​លក្ខខណ្ឌ​ច្បាប់...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វះ​កាត់​សាច់​ស្អុយ​ដើម្បី​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឱ្យ​អស់​ពី​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​វះកាត់​សាច់​ស្អុយ​លុប​បំបាត់​អំពើពុករលួយ ដើម្បី​បោស​សម្អាត​អំពើ​ឧក្រិដ្ឋកម្ម​ឱ្យ​អស់​ពី​កម្ពុជា ព្រោះ​អំពើ​ទាំងនោះ​បាន​កើត​ជា​ប្រព័ន្ធ​ក្នុង​ចង្កោម​មន្ត្រី​រដ្ឋាភិបាល។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​ដោះសា​របស់​រដ្ឋាភិបាល​នៅ​ពេល​ដែល​ប្រទេស​ជិតខាង​ចេញ​វិធានការ​ទប់ស្កាត់​ពលរដ្ឋ​របស់​គេ​មិន​ឱ្យ​ទៅ​លេង​ប្រទេស​កម្ពុជា ព្រោះតែ​អំពើ​ឆបោក មិនមែន​ជា​ដំណោះស្រាយ​ទេ ផ្ទុយទៅវិញ​ការ​ដោះសា​នេះ​គ្រាន់តែ​បង្ហាញ​ពី​ការ​លាក់​បាំង​នូវ​រាល់​អំពើ​ឧក្រិដ្ឋ​នៅ​កម្ពុជា​ទៅវិញ​ប៉ុណ្ណោះ។ លោក អ៊ុំ សំអាន ព្រមាន​ថា ការ​ដោះសា​របស់​រដ្ឋាភិបាល​កម្ពុជា​រឹតតែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិតខាង​ខ្លាចរអា​មិន​ហ៊ាន​ទៅ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង​ថែម​ទៀត។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ប្រព័ន្ធ​ដឹកនាំ​ដែល​កំពុង​រៀបចំ​ដោយ​ក្រុម​គ្រួសារ​លោក...

នាយករដ្ឋមន្ត្រី​ថា​ប្រសិន​បើ​កម្ពុជា​មិន​បាន​ដក​ខ្លួន​ពី CLV នោះ​នឹង​ត្រូវ​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​ក្នុង​ខែ​ធ្នូ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ថា នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​នេះ ប្រទេស​កម្ពុជា​នឹង​ត្រូវ​ទទួល​ភារកិច្ច​រៀបចំ​កិច្ចប្រជុំ​អំពី «គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA» ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​បាន​ដក​ខ្លួន​ចេញពី​ការ​អភិវឌ្ឍ​តំបន់​នេះ​រួម​គ្នា​កាលពី​ប៉ុន្មាន​ខែ​មុន​ទេ​នោះ។ ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទំនប់​អូរតេធិបតី ទំនប់​សែនសុខដុម និង​ទំនប់​សែនមនោរម្យ ក្នុង​ខេត្ត​មណ្ឌលគិរី ថ្ងៃទី​២៤ តុលា នេះ ថា​ការ​បន្ត​បំផុស​រឿង CLV-DTA គឺ​បង្ក​ឱ្យ​ខ្មែរ​បែកបាក់​ផ្ទៃក្នុង ដែល​ជា​ចេតនា​ដ៏​អាក្រក់​ពី​ក្រុម​ប្រឆាំង​ជ្រុលនិយម​នៅ​ក្រៅ​ស្រុក ខណៈ​ដែល​ប្រទេស​កម្ពុជា​ខិតខំ​យ៉ាង​លំបាក​ដើម្បី​ស្វែងរក​សន្តិភាព និង​អភិវឌ្ឍ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ។ លោក...

លោក អ៊ុំ សំអាន អះអាង​ថា​ពលរដ្ឋ​វៀតណាម​រាប់​សិប​ម៉ឺន​នាក់​កំពុង​បង្កើត​ជា​ភូមិ​រស់នៅ​ស្រប​ច្បាប់​ក្នុង​ខេត្ត​នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទម្លាយ​ថា ពលរដ្ឋ​វៀតណាម​រាប់​សិប​ម៉ឺន​នាក់​ដែល​កំពុង​រស់នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំង​៤ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ដែល​រដ្ឋាភិបាល​កម្ពុជា​ប្រគល់​ឱ្យ​យោធា និង​ក្រុមហ៊ុន​វៀតណាម កំពុង​នាំគ្នា​បង្កើត​ទៅ​ជា​ភូមិ​របស់​វៀតណាម សម្រាប់​រស់នៅ​ដោយ​ស្រប​ច្បាប់​លើ​ទឹកដី​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២២ តុលា នេះ​ថា ពលរដ្ឋ​វៀតណាម កំពុង​សកម្ម​ក្នុង​ការ​រៀបចំ​ការ​រស់នៅ​ឱ្យ​ក្លាយ​ទៅ​ជា​ម្ចាស់​មូលដ្ឋាន​ដោយ​ស្រប​ច្បាប់...

លោក អ៊ុំ សំអាន ថា​បើ​លោក ហ៊ុន សែន ហែ​កឋិន​ទៅ​កម្ពុជា​ក្រោម​ព្រោះ​មនសិការ​ជាតិ នោះ​ត្រូវតែ​ដក​ខ្លួន​ចេញពី CLV ដោយ​ពិតប្រាកដ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច​មាន​សុឆន្ទៈ​ដង្ហែ​អង្គ​កឋិន​ទៅ​ទឹកដី​កម្ពុជា​ក្រោម​ដោយ​សុទ្ធចិត្ត និង​ស្នេហា​ជាតិ លោក ហ៊ុន សែន ត្រូវតែ​ដក​ខេត្ត​ខ្មែរ​ទាំង ៤ ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដោយ​ពិតប្រាកដ និង​ដកហូត​គម្រោង​អភិវឌ្ឍន៍​នានា​ក្រោម​ឆត្រ CLV ទាំងអស់​ផង​ដែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ តុលា នេះ​ថា ការ​ដង្ហែ​អង្គ​កឋិន​របស់​លោក ហ៊ុន សែន...

អ្នកវិភាគ​ថា​កម្ពុជា ឡាវ និង​វៀតណាម កំពុង​គប់គិត​គ្នា​ប្តូរ​ឈ្មោះ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV

អ្នកវិភាគ​នយោបាយ លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម កំពុង​គប់គិត​គ្នា​ប្តូរ​ឈ្មោះ​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) មក​ជា «កិច្ច​សហប្រតិបត្តិការ​រដ្ឋ​ត្រីភាគី​ជា​ប្រពៃណី» វិញ ដែល​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​រក​វិធី​បោកប្រាស់​ពលរដ្ឋ​របស់​ខ្លួន​ក្រោម​រូបភាព​នៃ​ការ​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ តុលា នេះ​ថា លោក...

លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន កំពុង​ថ្ពិន​ភ្នែក​ពលរដ្ឋ​ពី​ការ​ដក​ខ្លួន​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ប្រកាស​ដក​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ធ្វើ​ឡើង​តែ​លើ​បបូរមាត់​តែប៉ុណ្ណោះ ព្រោះ​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ក្រោម​ឆត្រ CLV គឺ​នៅតែ​បន្ត​រក្សា​ទុក​ដូច​មុន​ដដែល។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ តុលា នេះ​ថា ក្នុង​អត្ថបទ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម (Vietnam+) បាន​ស្រង់​សម្ដី​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា...

Latest news

© 2021, ដេលី. All rights reserved.