27.1 C
Phnom Penh

TAG

ឧកញ៉ា ហេង សិទ្ធី

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ទម្លាយ​ប្រភព​ចំណូល​ពុករលួយ​របស់​មេ​នគរបាល​ជាតិ

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ព្រមាន​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ចុះចេញ​ពី​តំណែង បើ​មិន​ចង់​ឱ្យ​លោក​ទម្លាយ​ពី​ប្រភព​ចំណូល​ដែល​បាន​មកពី​ការប្រព្រឹត្ត​អំពើពុករលួយ​ប្រចាំ​ខែ​ទេ​នោះ។ អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បញ្ចេញ​សារ​សំឡេង​ប្រវែង​ជិត ១០​នាទី​ដែល​បាន​ឆ្លើយតប​ទៅ​កាន់​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ ថា លោក​នឹង​ទម្លាយ​សេចក្តី​រាយការណ៍​ប្រភព​ចំណូល​របស់​លោក ស ថេត ដែល​បាន​មកពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ទាំងអស់...

អតីត​អ្នកឧកញ៉ា​រង​ពាក្យបណ្ដឹង បន្ត​ស្នើ​នាយករដ្ឋមន្ត្រី​ខ្មែរ​ស៊ើបអង្កេត​មុខរបរ​ជីដូនមួយ​របស់​ខ្លួន

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ច្បាប់​លើ​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ល្មើស​ច្បាប់ ប្រសិនបើ​ពួកគាត់​នៅតែ​ការពារ​បុគ្គល​ខុស​ច្បាប់​ដែល​មាន​ត្រកូល​ហ៊ុន នោះ​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​គ្រោះ​មហន្តរាយ​ធំ។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ធ្នូ នេះ​ថា ក្នុង​រង្វង់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ពិតប្រាកដ​មិន​មាន​អ្នក​ប្រព្រឹត្ត​អាក្រក់​ទេ ចំណែកឯ​សមាជិក​ត្រកូល​ហ៊ុន​ដែល​ធ្លាប់​ប្រព្រឹត្ត​មិន​ល្អ​កាលពី​ក្មេង...

អតីត​អ្នកឧកញ៉ា​និយាយ​រឿង​ឧក្រិដ្ឋកម្ម​មាន​ទោស​ដល់​ខ្លួន បង្ហាញ​ឈ្មោះ​ឧក្រិដ្ឋជន​ធំ​លាង​លុយ​កខ្វក់

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បន្ត​បញ្ចេញ​មុខ​ឧក្រិដ្ឋជន​នៅ​ពីក្រោយ​នៃ​ការ​លាង​លុយ​កខ្វក់ ឆបោក​តាម​អ៊ីនធឺណិត​ខុស​ច្បាប់ ការ​ខ្ចី​បុល​អនឡាញ​ខុស​ច្បាប់ បើក​ធនាគារ​លាង​លុយ ដើម្បី​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋជន​ទាំងនោះ​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ការពារ​ឧក្រិដ្ឋជន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ជាបន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​បង្ហាញ​ឈ្មោះ​លោក យ៉ាន ណារ៉ុង ដែល​ជា​ឧក្រិដ្ឋជន​ដ៏​ធំ​បំផុត​នៅ​ពីក្រោយ​ការ​លាង​លុយ​កខ្វក់...

គ្រួសារ​ត្រកូល​ហ៊ុន​ចេញ​ទាមទារ​រក​យុត្តិធម៌​រឿង​មន្ត្រី​ប្រព្រឹត្ត​អំពើពុករលួយ ប៉ុន្តែ​ពលរដ្ឋ​ជេរ​តែ​ត្រកូល​ហ៊ុន

សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​លោក ហ៊ុន សែន ផ្តើម​ទាមទារ​រក​យុត្តិធម៌​ឲ្យ​ពូជពង្ស។ ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត បន្ទោស​ថា មន្ត្រី​ពុករលួយ​ម្នាក់ៗ​ខំ​សម្ញែង​ទ្រព្យសម្បត្តិ​ដែល​បាន​មកពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ពេញ​សង្គម ប៉ុន្តែ​ពលរដ្ឋ​ជេរ​បញ្ចោរ​ប្រមាថ​តែ​ត្រកូល​ហ៊ុន​ប៉ុណ្ណោះ ខណៈ​អ្នកស្រី​មិន​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ម្តង​ផង។ ប្អូនស្រី​បង្កើត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​សំដៅ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ពុករលួយ​មិន​ចំ​ឈ្មោះ​មួយ​ចំនួន​នៅ​ថ្ងៃទី​២៥ ធ្នូ នេះ​ថា...

អតីត​អ្នកឧកញ៉ា​អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ស៊ើបអង្កេត​លើ​លោក ស សុខា និង​លោក ស ថេត ពាក់ព័ន្ធ​អំពើពុករលួយ

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន ណារិន្ទ អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើពុករលួយ...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រកាស​ប្រាប់​ស្ថានទូត​បរទេស​អំពី​អំពើ​និង​ទង្វើ​ឆបោក​នៅ​ប្រទេស​កម្ពុជា

អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវ​ទៅ​កាន់​ស្ថានទូត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឱ្យ​ចាត់​វិធានការ​លើ​ឧក្រិដ្ឋជន​ដែល​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ពួកគេ​ទទួល​បាន​ទិដ្ឋាការ​ជា​មធ្យោបាយ​ក្នុង​ការ​បោកប្រាស់​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​បន្ត​ទៅ​ទៀត។ អតីត​អ្នកឧកញ៉ា​ខ្មែរ​លោក ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស កាលពី​យប់​ថ្ងៃទី​១៨ ធ្នូ ថា ឯកអគ្គរាជទូត និង​រដ្ឋទូត​ទាំងអស់​សុទ្ធតែ​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ផ្ទះ​សម្រាប់​ឧក្រិដ្ឋជន​ចម្រុះ​ជាតិ​សាសន៍​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ឆបោក​នានា រួម​ទាំង​អំពើ​ហិង្សា និង​ចាប់​ជំរិត​មនុស្ស​ផង​ដែរ។ លោក​ថា ជា​រឿង​គួរ​ឱ្យ​ស្រក់​ទឹកភ្នែក​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ជនរងគ្រោះ​ទាំងអស់​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន សហរដ្ឋ​អាមេរិក...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី រង់ចាំ​ប៉ូលិស​ប្រគល់​ដីកា​ទៅ​បង្ហាញ​ខ្លួន​រឿង​បណ្តឹង​របស់​ជនជាតិ​សិង្ហបុរី

អតីត​អ្នកឧកញ៉ា​វ័យក្មេង ហេង សិទ្ធី អះអាង​ថា លោក​កំពុង​រង់ចាំ​លិខិត​អញ្ជើញ​ពី​ប៉ូលិស និង​ដីកា​តុលាការ បន្ទាប់ពី​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ដែល​លោក​ចោទ​ថា​ជា​ឧក្រិដ្ឋជន​លាង​លុយ និង​រកស៊ី​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា ប្តឹង​លោក​ទាមទារ​សំណង​ជំងឺចិត្ត ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា​លោក​បោះបង់​គោរមងារ​តាំង​ពី​មុន​ព្រះមហាក្សត្រ​ដក​ទៅ​ទៀត

អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា លោក​បាន​ប្រកាស​បោះបង់​គោរមងារ​ជា​អ្នកឧកញ៉ា​ដោយ​ខ្លួនឯង​តាំងពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មក​ម្ល៉េះ ខណៈ​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ដែល​ប្រកាស​លុប​គោរមងារ​អ្នកឧកញ៉ា​លើ​រូបលោក ទើប​តែ​ធ្វើ​ឡើង​នៅ​ដើម​ខែ​ធ្នូ នេះ​ប៉ុណ្ណោះ។ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​សម្រេច​លុប​គោរមងារ​អ្នកឧកញ៉ា​ចំពោះ​អ្នកឧកញ៉ា ហេង សិទ្ធី តាម​សំណើ​ទូល​ថ្វាយ​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។...

ព្រះមហាក្សត្រ​បញ្ចប់​គោរមងារ​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​លាតត្រដាង​ឧក្រិដ្ឋកម្ម​អនឡាញ​ជនជាតិ​សិង្ហបុរី

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​នរោត្តម សីហមុនី សម្រេច​លុប​គោរមងារ​ជា​អ្នកឧកញ៉ា​ចំពោះ​អ្នកឧកញ៉ា ហេង សិទ្ធី តាម​ការ​ស្នើសុំ​ពី​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​ត្រូវ​រង​នូវ​បណ្តឹង​ទាមទារ​ឱ្យ​បង់​លុយ ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​បុរស​ជនជាតិ​សិង្ហបុរី ក្រោយពី​អ្នកឧកញ៉ា​រូប​នេះ​បាន​លាតត្រដាង​អំពី​ទង្វើ​ខុស​ច្បាប់​នៃ​បុរស​សិង្ហបុរី​សញ្ជាតិ​ខ្មែរ ឈ្មោះ Phua Gek Seng ហៅ Tak ដែល​ជា​ឧក្រិដ្ឋជន​រកស៊ី​លាង​លុយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សម្តេច​ព្រះ​នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៦...

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រង​ការ​ចោទ​ថា​ប្រើ​ល្បិចកល​ឧក្រិដ្ឋ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកឧកញ៉ា ហេង សិទ្ធី

អ្នកឧកញ៉ា ហេង សិទ្ធី ដាក់​ការ​សង្ស័យ​លើ​សកម្មភាព​គំរាម​អ្នក​បើក​ល្បែង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ និង​ជន​ឆបោក​ជនជាតិ​ចិន ពី​សំណាក់​មន្ត្រី​ប៉ូលិស និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន ក្រោម​ហេតុផល​ប្រមូល​លុយ​ឱ្យ​រូបលោក​ដើម្បី​យក​ទៅ​ជួយ​បក្ស​កាន់​អំណាច គឺជា​ល្បិចកល​មន្ត្រី​នគរបាល​ក្នុង​ចេតនា​ទម្លាក់​កំហុស​លើ​រូបលោក។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ ធ្នូ នេះ​ថា ក្នុង​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ មាន​អ្នក​សារព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​នាក់ និង​មនុស្ស​មួយ​ចំនួន​ដែល​ប្រើ​គណនី​ហ្វេសប៊ុក​ដោយ​ដាក់​តាំង​រូប​ស្រី​ស្អាត​លើ​ប្រូហ្វាល់ (Profile) បាន​ព្យាយាម​ទាក់ទង​សុំ​លុយ​ពី​បុគ្គលិក​របស់​លោក​ចន្លោះ​ពី ៥០​ដុល្លារ​ទៅ ១០០​ដុល្លារ​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.