30.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

អគ្គនាយកអគ្គិសនីអះអាងថាកម្ពុជា គ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គថែមទៀតទេ

អគ្គនាយកអគ្គីសនីកម្ពុជា លោក កែវ រតនៈ អះអាងថា កម្ពុជាគ្មានគម្រោងក្នុងការសាងសង់ទំនប់វារីអគ្គិសនីកាត់ផ្ទៃទន្លេមេគង្គថែមទៀតនោះឡើយ ដោយថា ដើម្បីថែរក្សាប្រព័ន្ធការពារបរិស្ថាន ឬប្រព័ន្ធអេកូឡូស៊ី ធម្មជាតិរបស់ទន្លេឱ្យនៅគង់វង្ស។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះអគ្គនាយកអគ្គីសនីកម្ពុជា លោក កែវ រតនៈ ថាកម្ពុជាជៀសវាងដាច់ខាតនូវគម្រោងការសាងសង់ ទំនប់វារីអគ្គិសនីណាមួយកាត់ដងទន្លេមេគង្គបន្ថែមទៀត ខណៈលោកថាគម្រោងដែលមានការសិក្សាកន្លងមក គឺគ្រាន់តែសិក្សាពីសក្ដានុពលប៉ុណ្ណោះ។ លោកក៏បានប្រាប់ពលរដ្ឋកុំមានការបារម្ភចំពោះពាក្យចរចាមអារ៉ាមថា កម្ពុជានឹងសាងសង់ទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គបន្ថែមទៀតនោះ ដោយថាកម្ពុជានឹងរកវិធីបំពេញសេចក្តីខ្វះខាតអគ្គិសនីជូនពលរដ្ឋដោយវិធីផ្សេងជំនួសវិញ។ ការអះអាងនេះ ក្រោយពេលមានការសិក្សាអំពីគម្រោងសក្តានុពលនៅតំបន់ទន្លេគង្គលើនៅខាងខេត្តក្រចេះ និងស្ទឹងត្រែង ដោយពលរដ្ឋ និងអ្នកស្រលាញ់បរិស្ថានយល់ថាការសិក្សានោះ រដ្ឋាភិបាលនឹងផ្តល់សិទ្ធិវិនិយោគទៅឱ្យក្រុមហ៊ុនឯកជនដើម្បីសាងសង់ទំនប់វារីអគ្គិសនីឆ្លងកាត់ទន្លេមេគង្គបន្ថែមទៀត...

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សម្រេចរំសាយគម្រោងប្រមូលផ្តុំសម្តែងមតិក្រោយសមាជិករបស់ខ្លួនអវត្តមានក្នុងស្រុក

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្រេចរំសាយចោលគម្រោងប្រមូលផ្តុំគ្នាដើម្បីសម្តែងមតិនៅពាក់កណ្តាលខែនេះ ដើម្បីទាមទារឱ្យតុលាការ ដោះលែងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងអតីតប្រធានបក្សប្រឆាំងមួយរូបទៀតកំពុងរស់នៅក្រៅប្រទេស គឺលោក សម រង្ស៊ី។ ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់សមាគមនាថ្ងៃព្រហស្បតិ៍នេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ឲ្យដឹងថា សមាគមសម្រេចលើកពេលនៃការជួបជុំតវ៉ានេះហើយ ព្រោះតែសមាជិកមួយចំនួន បានធ្វើដំណើរទៅក្រៅប្រទេស។ យ៉ាងនេះក្តីលោកនៅតែរក្សាជំហរប្រមូលផ្តុំសម្តែងមតិដដែល ដើម្បីឱ្យតុលាការដោះលែងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា និងលើកលែងទោសដល់លោក សម...

សមាគមមីក្រូហិរញ្ញវត្តុកម្ពុជាបានច្រានចោលរបាយការណ៍អង្គការសិទ្ធិមនុស្សក្នុងស្រុក ថាមិនបានឆ្លុះបញ្ចាំងពីការពិត

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ ដោយចាត់ទុករបាយការណ៍នោះថា ជាការបង្ខូចកេរ្តិ៍ឈ្មោះវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូល។ ការច្រានចោលរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានេះ ក្រោយពីអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយ របាយការណ៍ថ្មីមួយក្រោមចំណងជើងថា ការធ្វើឱ្យខូចខាតទ្រព្យដាក់បញ្ចាំ៖ ការបាត់បង់ដីធ្លី និងការរំលោភបំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា កាលពីថ្ងៃម្សិលមិញដោយថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានបង្កឱ្យករណីរំលោភពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ទៅលើពលរដ្ឋដែលជាកូនបំណុល។ អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកទាំងពីរនេះ បានរកឃើញថា ពលរដ្ឋជាង២លាននាក់ ដែលកំពុងជាប់បំណុលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្តុក្នុងប្រទេសកម្ពុជា។ ពលរដ្ឋជាកូនបំណុលមួយចំនួន ត្រូវបានរងការរំលោភបំពានសិទ្ធិមនុស្សជាច្រើនរួមមាន ការបង្ខំឱ្យលក់ដី លក់ផ្ទះសម្បែង ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការបង្ខំចិត្តឈប់រៀនរបស់កូនបំណុលដើម្បីទៅរកការងារធ្វើដោយយកប្រាក់មកដោះបំណុល ការធ្វើចំណាកស្រុកដោយសារបំណុលនិងការបញ្ចាំខ្លួនដើម្បីដោះបំណុលជាដើម។  សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានរបស់...

ចិនធ្វើសមយុទ្ធនៅសមុទ្រចិនខាងបណ្ដាលឱ្យពលរដ្ឋវៀតណាមបង្ហាញកំហឹង

សមយុទ្ធរបស់កងទ័ពជើងទឹកចិន បានចាប់ផ្ដើមហើយ នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលមើលទៅក្រុងប៉េកាំងធ្វើផ្គើន សមាជិកសមាគមអាស៊ានដែលសុំអោយមានភាពស្ងប់ស្ងាត់ នៅសមុទ្រចិនខាងត្បូងនោះ។ សារព័ត៌មានវៀតណាម VN Express បានរាយការណ៍ថា អាជ្ញាធរខេត្តហានណាន់ បានឱ្យដឹងថាចិនចាប់ផ្ដើមធ្វើសមយុទ្ធជាថ្មីម្ដងទៀត នៅតំបន់ប្រជុំកោះ ប៉ារ៉ាហ្សែល ហើយថាសមយុទ្ធនេះចិនបានចាប់ផ្ដើមតាំងពីថ្ងៃអង្គារមកទល់ថ្ងៃអង្គារ។ ប្រភពដដែលឲ្យដឹងថា ចិនបានហាមឃាត់មិនឱ្យកប៉ាល់ប្រទេសដទៃមកក្បែរតំបន់នោះទេ។ ការធ្វើសមយុទ្ធជាថ្មីទៀតរបស់កងទ័ពជើងទឹកចិន នៅពេលនេះ បាននាំអោយ ប្រជាជនវៀតណាម ផ្ទុះកំហឹង។ VN Express បានចុះផ្សាយថា ពលរដ្ឋវៀតណាមនាំគ្នាមកធ្វើបាតុកម្មនៅមុខស្ថានទូតចិននៃទីក្រុងហាណូយដើម្បីសួរនាំឱ្យបានច្បាស់អំពី សិទ្ធិរបស់ពួកគេដែលចិនហាមមិនឱ្យនេសាទនិងធ្វើអាជីវកម្មរ៉ែនៅតំបន់នៃកោះប៉ារ៉ាហ្សែល។ ក្នុងពេលបាតុកម្មនេះ បាតុករបានទាមទារអោយចិននាំ កប៉ាល់របស់ខ្លួន ទាំងអស់ចេញឆ្ងាយពីទីនោះ។ យ៉ាងណា មន្ត្រីចិនអះអាងថា...

គណបក្សសង្រ្គោះជាតិ ប្រាប់ឱ្យរដ្ឋាភិបាលលោកហ៊ុន សែន បើកលំហប្រជាធិបតេយ្យដើម្បីរក្សា EBA

គណបក្សសង្រ្គោះជាតិ បានចេញលិខិតចំហជាថ្មីទៀត អំពាវនាវទៅរដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ។ លិខិតរបស់គណបក្សសង្រ្គោះជាតិកាលពីថ្ងៃម្សិលមិញ បានលើកឡើងថា គណបក្សប្រឆាំងមួយនេះ គាំទ្រជំហររបស់សហភាពអឺរ៉ុប ដែលបានលើកឡើងនៅឯសន្និសីទរបស់ខ្លួន ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ខែសីហា ដែលថាខ្លួនមិនប្តូរជំហរក្នុងការចាត់វិធានការក្នុងការជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។ លិខិតដដែលបាន លើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីទៀតថាខ្លួនមានឆន្ទះ រួមចំណែកជំរុញឱ្យមានការផ្លាស់ប្តូរក្នុងគុណតម្លៃដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លិខិតនេះ ចាត់ទុកថា ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាដោយសន្តិវិធីរបស់ លោក...

លទ្ធផលជំរឿនបង្ហាញថា កម្ពុជាមានប្រជាជនចំនួនជាង១៥លាននាក់ ដោយមិនទាន់រាប់បញ្ចូលពលរដ្ឋរស់នៅនិងធ្វើការងារនៅក្រៅប្រទេស

យោងតាមលទ្ធផលនៃការជំរឿន នៅឆ្នាំនេះ បង្ហាញថាកម្ពុជាមានប្រជាជនសរុបជាង១៥លាននាក់ (១៥.២៨៨.៤៨៩) ដោយក្នុងនោះចំនួនមនុស្សប្រុសមាន ជាង៧លាននាក់ (៧.៤១៨.៥៧៧) ហើយស្រីមានចំនួនជិត៨លាននាក់(៧.៨៦៩.៩១២)។ ចំនួននេះ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ដែលបង្ហាញដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ក្នុងពិធីប្រកាសតួលេខនៃការជំរឿនប្រជាជនកម្ពុជាលើកទី៣ កាលពីព្រឹកម៉ិញនេះ។ លទ្ធផលជំរឿនចំនួនប្រជាជនកម្ពុជានេះ គឺមិនទាន់បញ្ចូលចំនួនពលរដ្ឋខ្មែរដែលបានចេញទៅធ្វើការងារនៅក្រៅប្រទេសនៅឡើយទេ ពោលគឺគិតតែចំនួនពលរដ្ឋដែលកំពុងរស់នៅក្នុងប្រទេសបច្ចុប្បន្នប៉ុណ្ណោះ។ យ៉ាងណាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នាំមុនថា ពលរដ្ឋខ្មែរមានចំនួនជាង១លាននាក់ ដែលកំពុងរស់នៅនិងធ្វើការ នៅក្រៅប្រទេស...

ក្រុមសិទ្ធិមនុស្សក្នុងស្រុករកឃើញថា បំណុលគ្រឹះស្ថានហិរញ្ញវត្ថុបង្កឱ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

អង្គការក្នុងស្រុកចំនួនពីរដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្សនៅ កម្ពុជា បានរកឃើញថា បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបង្កឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងបានធ្វើឡើងជាលក្ខណៈប្រព័ន្ធប្រព័ន្ធទៀតផង។ អង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញរបាយការណ៍របស់ខ្លួននៅថ្ងៃនេះ ដែលមានចំណងជើងថា “ការធ្វើឱ្យខូចខាតទ្រព្យបញ្ចាំ៖ រឿងរ៉ាវបាត់បង់ដីធ្លី និងរំលោភបំពាន ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា” ។ របាយការណ៍នេះ បានលើកឡើងថាបច្ចុប្បន្នប្រជាជនកម្ពុជាមានចំនួនជាង២លាននាក់ដែលខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ បំណុលពលរដ្ឋកម្ពុជាកាន់តែកើនខ្លាំងឡើងៗ ដែល            បណ្តាលឱ្យមានការរំលោភសិទ្ធិមនុស្សជាច្រើន រួមមានការបង្ខំឱ្យកូនបំណុលលក់ដី លក់ផ្ទះសម្បែង ការកែងប្រវ័ញ្ចកម្លាំងពលកម្មកុមារ។ ការធ្វើចំណាកស្រុកដោយសារបញ្ហាបំណុលនិងការបញ្ចាំខ្លួនដើម្បីដោះស្រាយបំណុលឬ លោះបំណុលជាដើម។  អង្គការទាំងពីរបានឲ្យដឹងថា...

របបម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ជិតដល់ថ្ងៃចុងក្រោយ

ប្រេសិតពិសេស របស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកកិច្ចប្រទេសវេណេហ្សូអេឡា លោក អេលីយូត អាប្រាម បានព្រមានថា របបលោកម៉ាឌូរ៉ូនឹងមិនអោយបន្តរស់រៀនមានជីវិតដល់ ឆ្នាំ២០២០ នោះឡើយ ។ លោក បានប្រាប់ទៅលោកម៉ាឌូរ៉ូ អោយស្វែងរកប្រទេសណាមួយដើម្បីជ្រកកោនអោយហើយទៅ។ លោក អេលីយូត អាប្រាម បានប្រាប់បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN ថាសហគមន៍អន្តរជាតិ នឹងមិនទុកអោយ របបលោកម៉ាឌ៉ូរ៉ូ បន្ត ធ្វើអោយពលរដ្ឋឈឺចាប់ទៀតទេ។ លោកថា...

កម្ពុជាស្នើ រដ្ឋាភិបាលថៃ ដោះលែងពលរដ្ឋខ្មែរជិត១០០នាក់ដែលកំពុងជាប់ពន្ធនាគារលើសពេលកំណត់

ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានធ្វើលិខិតជាផ្លូវការស្នើឲ្យអាជ្ញាធរថៃដោះលែងពលរដ្ឋខ្មែរចំនួន ៨៥ នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅខេត្តស្រះកែវ អស់រយៈពេលជាង ៣ ខែ មកហើយនោះ។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពីសាច់ញាតិរបស់ពួកគេអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ទៅភាគីថៃដោយអះអាងថាសមត្ថកិច្ចថៃចាប់ខ្លួនអ្នកទាំងនោះដាក់គុកជាង ៣ ខែមកហើយ។ កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីរបស់ អ្នកនាំពាក្យក្រសួងការបរទេស លោក កេត សោផាន់ ចុះផ្សាយនៅថ្ងៃនេះថា ស្ថានទូតកម្ពុជាកាលពីម្សិលមិញ បានធ្វើលិខិតជាផ្លូវការស្នើសុំឲ្យអាជ្ញាធរថៃដោះលែងពលករខ្មែរ ទាំង៨៥ នាក់នោះជាបន្ទាន់។ ប្រភពដដែលបានលើកឡើងថា កម្ពុជា បានធ្វើលិខិតជាផ្លូវការស្នើសុំឲ្យមានការដោះលែងជាបន្ទាន់តាមដែលអាចធ្វើទៅបាន ហើយខាងពន្ធនាគារថៃបានសន្យាថា នឹងជួយដោះស្រាយរឿងនេះឲ្យបានឆាប់ផងដែរ។ លោក...

ជប៉ុននៅតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញ

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា ជប៉ុនបានសម្តែងក្តីបារម្ភជាថ្មីអំពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។ ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានប្រាប់ក្រុមអ្នកសាព័ត៌មានក្រោយពេលជាមួយឯកអគ្គរាជទូតទទួលបន្ទុកកិច្ចសហប្រជាជាតិនៃក្រសួងការបរទេសជប៉ុន លោក ម៉ាសាតុ អូតាកា កាលពីព្រឹកម៉ិញនេះថា តំណាងរដ្ឋាភិបាលជប៉ុន បានលើកឡើងនូវបញ្ហានានាជាមួយក្រុមមន្ត្រីនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជា អំពីការធ្លាក់ចុះនៃលំហសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសករណី រំលាយគណបក្សសង្គ្រោះជាតិការឃុំខ្លួនលោក កឹម សុខា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី សេរីភាពក្នុងការបញ្ចេញមតិរបស់សង្គមស៊ីវិល...

Latest news

© 2021, ដេលី. All rights reserved.