30.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

916 POSTS
0 COMMENTS

គណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កោះហៅឧកញ៉ាម្នាក់ទៀតចូលបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើ

ឧកញ៉ាមួយរូបទៀត ដែលល្បីល្បាញរកស៊ីឈើនៅតំបន់ភូមិភាគឦសាន្ត ឈ្មោះ គង់ គ្រឹង ដែលជាម្ចាស់សិប្បកម្មឈើឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កោះហៅឱ្យចូលបំភ្លឺជុំវិញករណីបទល្មើសព្រៃឈើ នៅថ្ងៃទី១៥ សីហាខាងមុខ។ ប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរបស់គណៈកម្មាធិការជាតិ លោក ហុង វិណុល បានចេញលិខិតមួយដោយ បានបង្គាប់ឱ្យលោក គង់ គ្រឹង យកឯកសារលិខិតស្នាមនានា ដែលទាក់ទងនឹងករណីបទល្មើសព្រៃឈើទៅជាមួយផង សម្រាប់ការឆ្លើយបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើ។ ការសួរនាំឧកញ៉ា...

Human Right Watch ថាសាលាក្តីខ្មែរក្រហម នឹងបរាជ័យបើមន្ត្រីជាន់ខ្ពស់សម័យខ្មែរក្រហមដទៃទៀត មិនត្រូវយកមកកាត់ទោស

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch បានលើកឡើងថា ប្រសិនបើអតីតថ្នាក់ដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហមផ្សេងទៀត មិនត្រូវបានសាលាក្តីខ្មែរក្រហមយកមកកាត់ទោសទេ នោះការចំណាយប្រាក់ជាង៣រយលានដុល្លារសហរដ្ឋអាមេរិក ក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋជារឿងបរាជ័យ។ នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស  Human Right Watch ទទទួលបន្ទុកកិច្ចការតំបន់អាស៊ីលោក Phil Robertson អះអាងថា មេដឹកនាំជាន់ខ្ពស់ដទៃទៀតនៃរបបខ្មែរក្រហម មិនត្រូវបាននាំយកទៅកាត់ទោសនៅសាលាក្ដីកូនកាត់មួយនេះឡើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ការខកខាននេះ ក្រោយពេលមានការរារាំងពីលោក ហ៊ុន សែន ដែលជាអតីតមេបញ្ជាការមួយរូបរបស់ខ្មែរក្រហមផងដែរ ដោយធ្លាប់បានព្រមានមិនឱ្យតុលាការកូនកាត់មួយនេះ យកថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម័យខ្មែរក្រហមដទៃទៀតមកកាត់ទោសនោះឡើយ ដោយថានឹងអាចនាំឱ្យខ្មែរនឹងមានបញ្ហាធំជាថ្មីទៀត។ មន្ត្រីជាន់ខ្ពស់សម័យខ្មែរក្រហមមួយចំនួន ដែលគេស្គាល់ និងកំពុងកាន់ដំណែងធំៗក្នុងជួររដ្ឋាភិបាល រួមមាន ប្រធានរដ្ឋសភា...

តើបាតុករក្រុងហុងកុងនឹងក្លាយជាឧទ្ទាមបដិវត្តន៍ពណ៌ដែរឬទេ?

ប្រជាជនក្រុងហុងកុងបានបន្ដធ្វើបាតុកម្មនៅពាសពេញអតីតដែនដីអាណានិគមអង់គ្លេសមួយនេះឡើងវិញហើយនៅថ្ងៃចន្ទ ទី៥ ខែសីហានេះ។ មូលហេតុដែលនាំអោយមានបាតុកម្មរបស់ពលរដ្ឋហុងកុងឡើងវិញនេះ ដោយសារលោកស្រី ការី ឡាំ មិនព្រមចុះចេញពីតំណែងជាអភិបាល ក្រុង ហើយរៀបចំការបោះឆ្នោតអភិបាលក្រុងឡើងវិញ។ បាតុកម្មកាលពីនៅចុងសប្ដាហ៍កន្លងមកនេះ នាំឲ្យមានការចាប់ខ្លួនក្រុមបាតុកររាប់សិបនាក់ បន្ទាប់ពីពួកគេរំលោភលើបំរាមរបស់អាជ្ញាធរ។ នៅថ្ងៃច័ន្ទទី៥សីហានេះបាតុករបាននាំគ្នាឈប់ធ្វើការមួយថ្ងៃដើម្បីធ្វើកូដកម្មប្រឆាំងនឹងអជ្ញាធរក្រុងប៉េកាំងដែលនៅបន្ដឲ្យលោកស្រី  ការីឡាំ ធ្វើជាអភិបាលក្រុងបន្ដទៀតនេះ។ បាតុកម្មមកដល់ពេលនេះគឺមានរយៈពេល៩សប្ដាហ៍មកហើយ។ ខណៈបាតុកម្មកំពុងផ្ទុះឡើងយ៉ាងពេញទំហឹង ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចេញវីឌីអូឃ្លីបមួយពីការធ្វើសមយុទ្ធរបស់ប៉ូលីសបង្រ្កាបកុបកម្ម ដើម្បីត្រៀមបង្ក្រាបបាតុកម្មនៅពេលណាស្ថានការណ៍មិនអាចគ្រប់គ្រងបាន។ បាតុកម្មលើក នេះគឺរឹតតែអាចបង្ហាញថាប្រជាជនក្រុងហុងកុងមិនអាចទទួលយកបានទេចំពោះគោលនយោបាយរបស់ទីក្រុងប៉េកាំងដែលដាក់ឲ្យអនុវត្តន៍ ប្រទេសមួយប្រព័ន្ធពីរ ដែលជាគោលនយោបាយ មានចរិតរឹតត្បិតសេរីភាពរបស់ពលរដ្ឋ។ ប៉ុន្តែអ្នកណាក៏ដឹងដែរថាដើមចមនៃការធ្វើបាតុកម្មរបស់ប្រជាជនទីក្រុងហុងកុងគឺដើមដំបូងប្រឆាំងទីក្រុងប៉េកាំងដែលបានធ្វើច្បាប់នាំជនជាប់ចោទពីទីក្រុងហុងកុងយកទៅកាត់ទោសនិងឃុំខ្លួននៅទីក្រុងប៉េកាំង។ បាតុកម្មលើកនេះ ក្រុមបាតុករមានគ្នារាប់ម៉ឺននាក់បានទៅប្រមូលផ្ដុំគ្នានៅសួនដ៏ធំមួយនៅជាយក្រុង គឺសួន MongKok។...

អ្នកឃ្លាំមើលព្រមានថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះធ្ងន់ធ្ងរប្រសិនបើ រដ្ឋាភិបាលនៅតែធ្វើឲ្យពលរដ្ឋគ្មានជំនឿ

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ អះអាងថាអភិបាលកិច្ចនៅកម្ពុជានៅមិនទាន់មានជំនឿទុកចិត្តពីមហាជននៅឡើយ ជាពិសេសការសំរេចចិត្តរបស់រដ្ឋាភិបាលក្នុងការសម្បទានដីធ្លី ព្រៃឈើ និងធនរ៉ែ ទៅឲ្យបរទេសដោយមិនបានឈរលើគោលការណ៍អភិបាលកិច្ចល្អដែលនាំឲ្យពលរដ្ឋនៅតែរងគ្រោះ និងរងការប៉ះទង្គិចពីការសំរេចចិត្តរបស់រដ្ឋាភិបាល។ ការអះអាងរបស់លោក សន ជ័យ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន  ថ្លែងចំពោះមុខថ្នាក់ដឹកនាំនគរបាលគ្រប់ជាន់ថ្នាក់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនាយនគរបាលបន្តវេន នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាខេត្តកណ្ដាលថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមិនរក្សាលំនឹងបាន៧ភាគរយទេ បើសិនជាអភិបាលកិច្ចស្មោកគ្រោក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលនិយាយថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងធ្លាក់ចុះយ៉ាងខ្លាំងហើយអាចនាំឲ្យសង្គមទាំងមូល ជួបមហាគ្រោះដ៏ធំតាមរយៈការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមអឺរ៉ុប គឺ EBA និងប្រព័ន្ធអនុគ្រោះព័ន្ធរបស់អាមេរិក GSP ប្រសិនបើរដ្ឋាភិបាលលោក...

អ្នកវិភាគអះអាងថាកម្ពុជានៅតែបរាជ័យក្នុងការទប់ស្កាត់បទល្មើសលាងលុយកខ្វក់

ក្រុមអ្នកឃ្លាំមើល ទទួលស្គាល់ពីជោគជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់មិនឲ្យកម្ពុជាក្លាយជាជម្រកនៃចលនាភេរវកម្ម ការលាងលុយកខ្វក់តាមធានាគារ ប៉ុន្តែក្រៅប្រព័ន្ធធានាគារវិញលោកថា កម្ពុជាបរាជ័យក្នុងការទប់ស្កាត់ចរាចរណ៍លុយកខ្វក់ចូលមកក្នុងប្រទេសទៅវិញ ដែលលោកថា បញ្ហានេះបណ្ដាលមកពីប្រព័ន្ធគ្រប់គ្រងរដ្ឋបច្ចុប្បន្ន នៅមានភាពទន់ខ្សោយនៅឡើយ។ អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានប្រាប់សាព័ត៌មាន The Cambodia Daily ថា បរាជ័យក្នុងការលាងលុយកខ្វក់ដោយសារមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយចំនួនអាចមានការប្រឡាក់ឡូកក្នុងបញ្ហានេះ។ លោកបណ្ឌិតបានផ្តល់អនុសាសន៍ថា រដ្ឋាភិបាលត្រូវដកមន្រ្តីខិលខូច ហើយដាក់ជំនួសដោយមន្រ្តីត្រឹមត្រូវ មានគុណភាព និងសមត្ថភាពខ្ពស់។ ការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន...

មូលដ្នានទ័ពចិននៅកម្ពុជានាំឲ្យអាមេរិកពង្រឹងយុទ្ធសាស្ដ្រយោធាជាមួយប្រទេសដៃគូក្នុងតំបន់ថែមទៀត

ប្រមុខការទូតសហរដ្ឋអាមេរិ បានសម្ដែងការបារម្ភ អំពីសកម្មភាព របស់ចិន ទៅលើប្រទេសក្នុងតំបន់ទន្លេមេគង្គនិងក្នុងតំបន់អាស៊ានដោយហៅថាជានិន្នាការដ៏គួឲ្យពួ្រយបារម្ភមួយ។ ភ្នាក់ងារសារព័ត៌មាន AP បានដកស្រង់សម្តីលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសអាមេរិក ចុះផ្សាយថា ចិន កំពុងវាតទី នៅតំបន់ទន្ល  មេគង្គ មានដូចជា ការស្ថាបនាទំនប់វារីអគ្គិសនី ដែលនាំអោយប៉ះទង្គិចដល់អាងស្តុបទឹក និងចរន្តទឹក ហើយនាំអោយខូចខាតដល់ បរិស្ថានរបស់ទន្លេទៀតផង។ កិច្ចប្រជុំការបរទេសអាស៊ាន ក្នុងទីក្រុងបាងកក ត្រូវគេមើលឃើញថាមានរបៀបវារៈជាច្រើននិយាយអំពីសន្តិសុខតំបន់ ជម្លោះសមុទ្រចិនខាងត្បូង និងឥទ្ធិពលនៃភូមិសាស្រ្ដនយោបាយ និងយោធា។ លោក Mike Pompeo បានថ្លែងក្នុងកិច្ចប្រជុំនេះដោយអំពាវនាវឱ្យប្រទេសសមាជិកអាស៊ានការពារអធិបតេយ្យ របស់ខ្លួនទប់ទល់នឹងយោធានូបនីយកម្មរបស់ចិន។ កិច្ចប្រជុំនេះត្រូវបានអ្នកសង្កេតការណ៍មើលឃើញថាមានភាពតានតឹងចំពេលដែលលោក Pompeo និយាយប៉ះពាល់ដល់ប្រទេសចិន ។ សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថា លោក Mike...

អាជ្ញាធរក្រុងភ្នំពេញព្រមានចាត់វិធានការលើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើហ៊ានប្រមូលផ្តុំគ្នាទាមទារដោះលែង លោក កឹម សុខា

អាជ្ញាធររាជធានីភ្នំពេញ បានព្រមានចាត់វិធានទៅលើគម្រោងជួបជុំសម្ដែងមតិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសមាគមមួយនេះនៅតែបន្តប្រមូលផ្តុំគ្នាទាមទារឱ្យដោះលែងអតីតប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា និងលើកលែងទោសដល់ លោក សម រង្ស៊ី នៅពេលខាងមុខនោះ។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញលិខិតមួយផ្ញើទៅសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកាលពីថ្ងៃមិ្សលមិញ ដោយប្រាប់ទៅថ្នាក់ដឹកនាំសមាគមនេះថា មិនអនុញ្ញាតឲ្យមានការជួបជុំសម្ដែងមតិនោះឡើយ ហើយប្រាប់ថា ការជួបជុំនេះ ប្រឆាំងនឹងសេចក្ដីសម្រេច ឬអំណាចរបស់តុលាការ។ លោកឃួង ស្រេង បានព្រមានថ្នាក់ដឹនាំសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថា ប្រសិនបើនៅតែចចេះដឹកនាំកម្លាំងប្រមូលផ្តុំគ្នាទាមទារដោះលែងលោក កឹម សុខា...

ភ្ញៀវទេសចរមកទស្សនាតំបន់អង្គរធ្លាក់ចុះជាង១លាននាក់ក្រោយពេលទំនាក់ទំនងជាមួយប្រទេសលោកសេរីមានភាពល្អក់កករ

ក្រសួងទេសចរណ៍ អះអាងថាចំនួនភ្ញៀវទេសចរមកទស្សនាតំបន់អង្គរក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានការធ្លាក់ចុះជាង១លាននាក់ ឬស្មើជិត១០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កាលពីថ្ងៃម្សិលមិញ បានដកស្រង់សម្តី លោក ថោង ខុន ចុះផ្សាយថា ក្រសួងកំពុងសហការជាមួយភាគីពាក់ព័ន្ធ រៀបចំការងារមួយចំនួនដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។ ក្រសួងក៏បានដាក់ចេញផែនការរួមមាន ការជំរុញឲ្យមានផលិតផលទេសចរណ៍ថ្មីៗទូទាំងខេត្ត និងពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរ។ ជាងនេះទៅទៀតក្រសួងក៏បានជំរុញឲ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។ កន្លងមករដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះធ្លាប់បានបន្ទោស ភ្នាក់ងារទេសចរណ៍ ដែលបានលក់កញ្ចប់ទេសចរណ៍របស់ខ្លួនឱ្យភ្ញៀវមានការបោកប្រាស់ ទើបជាមូលហេតុធ្វើឱ្យចំនួនភ្ញៀវទេសមកទស្សនាតំបន់អង្គរធ្លាក់ចុះ។ តំបន់អង្គរ ធ្លាប់តែមានភ្ញៀវទេសចរ ពិសេសក្រុមទេសចរមកពីប្រទេសលោកខាងលិចយ៉ាងច្រើនកុះករនោះ បច្ចុប្បន្នប្រែជាស្ងប់ស្ងាត់ ដោយមានភ្ញៀវទេសចរភាគច្រើនជាជនជាតិចិនប៉ុណ្ណោះ។ មគ្គុទេសទេសចរណ៍នៅតំបន់អង្គរមួយចំនួនបានលើកឡើងថា អាចមានហេតុផលមួយចំនួនធ្វើឱ្យភ្ញៀវទេសចរមកទស្សនាតំបន់អង្គរធ្លាក់ចុះ...

សហរដ្ឋអាមេរិក ថាកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះ ដោយសារប្រទេសចិនបិទប្រភពទឹកប៉ែកខាងលើ

សហរដ្ឋអាមេរិកតាមរយៈមន្ត្រីជាន់ខ្ពស់របស់ខ្លួន បានលើកឡើងថា ការធ្លាក់ចុះនៃកម្ពស់ទឹកទន្លេមេគង្គផ្នែកខាងក្រោម ឈានដល់កម្រិតទាបបំផុតដែលមិនធ្លាប់មាន ដោយសារតែប្រទេសចិនបិទទំនប់ប៉ែកខាងលើ។ ថ្លែងពីរាជធានីបាងកក ប្រទេសថៃ ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទសអាស៊ាន-អាមេរិកលើកទី៥២ រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) កាលពីថ្ងៃម្សិលមិញ បានរិះគន់ទៅប្រទេសចិន ចំពោះហេតុផលដែលធ្វើឱ្យកម្រិតទឹកទន្លេមេគង្គផ្នែកខាងក្រោមធ្លាក់ចុះយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារការខ្ទប់ទឹកទន្លេប៉ែកខាងលើ តាមរយៈទំនប់វារីអគ្គិសនីជាច្រើនរបស់ខ្លួន ជាហេតុរាំងខ្ទប់ទឹកទន្លេមិនឱ្យហូរចូលមកផ្នែកខាងក្រោមបាន។ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ហើយថាចិនបានបើកទឹកច្រើនជាងធម្មតាដើម្បីដោះស្រាយបញ្ហាខ្វះទឹកនៅផ្នែកខាងក្រោម។ បញ្ហាកម្រិតទឹកទន្លេមេគង្គធ្លាក់ចុះខ្លាំង ធ្វើឱ្យរដូវទឹកឡើងត្រូវបានពន្យារពេលខុសពីធម្មតា។ បញ្ហានេះ...

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ាន នៅក្រុងបាងកកសុទ្ធតែរបៀបវារៈក្ដៅ

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ានចាប់ផ្ដើមហើយនៅទីក្រុងបាងកក ពីថ្ងៃ៣១ ខែកក្កដា រហូតដល់ថ្ងៃទី៣សីហា។ កិច្ចប្រជុំនេះធ្វើឡើងចំពេលដែលជម្លោះសមុទ្រចិនខាងត្បូងនិងបញ្ហាតំបន់មានភាពតានតឹង។ អំឡុងការចាប់ផ្តើមបើកកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខ រវាងរដ្ឋមន្រ្តីការបរទេសមកពី សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងមកពីបណ្តាប្រទេសជាមហាអំណាចពិភពលោក នៅឯរាជធានីបាងកកនៃប្រទេសថៃ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានប្រាប់ប្រមុខការទូតនៃបណ្តាប្រទេសអាស៊ាន ថា សហរដ្ឋអាមេរិកមិនដែលស្នើឲ្យប្រជាជាតិនៃតំបន់នេះ ជ្រើសរើសយកក្រុមនេះ ឬក្រុមនោះឡើយ។ លោក Pompeo បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានតម្រូវឲ្យប្រជាជាតិអាស៊ាន ទៅចាប់យកប្រទេសណាមួយ ធ្វើជាខ្នងបង្អែកខ្លួនឡើយ។ លោកពន្យល់ថា នយោបាយការទូតអាមេរិកជាមួយអាស៊ាន...

Latest news

© 2021, ដេលី. All rights reserved.