38 C
Phnom Penh

ជប៉ុននៅតែទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា អះអាងថា ជប៉ុនបានសម្តែងក្តីបារម្ភជាថ្មីអំពីការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។

ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កែវ រ៉េមី បានប្រាប់ក្រុមអ្នកសាព័ត៌មានក្រោយពេលជាមួយឯកអគ្គរាជទូតទទួលបន្ទុកកិច្ចសហប្រជាជាតិនៃក្រសួងការបរទេសជប៉ុន លោក ម៉ាសាតុ អូតាកា កាលពីព្រឹកម៉ិញនេះថា តំណាងរដ្ឋាភិបាលជប៉ុន បានលើកឡើងនូវបញ្ហានានាជាមួយក្រុមមន្ត្រីនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជា អំពីការធ្លាក់ចុះនៃលំហសេរីភាព ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសករណី រំលាយគណបក្សសង្គ្រោះជាតិការឃុំខ្លួនលោក កឹម សុខា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី សេរីភាពក្នុងការបញ្ចេញមតិរបស់សង្គមស៊ីវិល និងការជួបប្រជុំជាដើម។

លោក កែវ រ៉េមី បានប្រាប់ទៅភាគីជប៉ុនវិញថា កម្ពុជាមិនមានការរំលោភសិទ្ធិមនុស្ស ឬការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់សង្គមស៊ីវិលនោះទេ ប៉ុន្តែមានតែសង្គមស៊ីវិលប៉ុណ្ណោះ ដែលមិនសូវសហការជាមួយអាជ្ញាធរ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់សាព័ត៌មានThe Cambodia Daily នៅមុនការផ្សាយនេះបន្តិចថាជប៉ុនបានចាប់ផ្តើមនិយាយអំពីបញ្ហាការធ្លាក់ចុះនៃការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន បញ្ហានយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា ពីព្រោះបញ្ហាទាំងអស់នេះមិនអាចបិទបាំងជិត ប្រៀបបានទៅហ្នឹងដំរីងាប់មិនអាចយកចង្អេបិទបាំង មិនជិតនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស