38.8 C
Phnom Penh

អាមេរិក​នឹង​ដាក់ទណ្ឌកម្ម​លើ​នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​ចំនួន៥០គ្រឿង​បន្ថែម​ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​បណ្ដោយ អោយ​នាវា ដឹង​ប្រេង​របស់​អ៊ីរ៉ង់​យ៉ាងតិច ចំនួន៤គ្រឿង ឆ្លង​ចូល​ដែនសមុទ្រ​នៃ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា កាលពី​ចុងខែ​ឧសភា នោះ នៅ​ពី​ថ្ងៃទី១៤ ខែមិថុនា សហរដ្ឋអាមេរិក ប្រកាស​ថា រាល់​នាវា​ទាំងឡាយ​ណា​ដែល ចូល​ដែនទឹក​វេ​ណេហ្សូ​អេ​ឡា គឺជា​ការបំពាន​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ លើ​របប នៃ​លោក​ប្រធានាធិបតី​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ។

សហរដ្ឋ​បាន​ប្រកាស​ថា​ខ្លួន​នឹង​កត់ត្រា នាវា​របស់​ប្រទេស​អ៊ីរ៉ង់​យ៉ាងតិច​ចំនួន ៥០គ្រឿង នៅក្នុង​បញ្ជី​នៃ​ការ​ជាប់​ក្នុង​ការ​ដាក់ទណ្ឌកម្ម មិន​អោយ​បើក​ចូល​ដែនទឹក​នៃ​ប្រទេស វេ​ណេហ្សូ​អេ​ឡា​ទៀត​ឡើយ។

សារព័ត៌មាន​របស់ អ៊ី​រ៉ង Tehran times បាន​ចុះផ្សាយ​ថា រដ្ឋការ​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ កំពុង​រក​វិធានការ​ពង្រីក​ការ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស អ៊ីរ៉ង់​បន្ថែម​ទៀត ជាពិសេស​លើ​ការ​ដឹកជញ្ជូន​តាមផ្លូវទឹក និង​ទៅលើ​នាវា​ដឹក​ប្រេង​ចំនួន៥០គ្រឿង របស់​អ៊ីរ៉ង់ ដែល​កំពុង​ប្រតិបត្តិ​ការ លើ​ពិភពលោក ដោយ​ហាម​នាវា​ទាំងនោះ​បើក​ចូល​ដែនសមុទ្រ​នៃ​ប្រទេស​វេ​ណេ្ស​អេ​ឡា និង​ច្រកសមុទ្រ​ប្រេស៊ីល​កា​រ៉ា​បៀន។

កាល​ចុងខែ​ឧសភា ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជូន​ប្រេង​ចំនួន៥នាវា ឬស្មើនឹង ១លាន ៥សែន បារ៉ែល ទៅ​អោយ​របបផ្ដាច់ការ​នៃ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា ក្រោម​ការដឹកនាំ​របស់​លោក​នី​កូ​ឡាស់​ម៉ា​ឌូ​រ៉ូ ដែល​សហរដ្ឋអាមេរិក​ចោទ​ពី​បទឧក្រិដ្ឋ​កម្ម​គ្រឿងញៀន។ប៉ុន្តែ នាវា​ចំនួន៤គ្រឿង នេះ ត្រូវ​បាន​កងទ័ព​អាមេរិក​បណ្ដោយ​អោយ​បើក​ឆ្លងកាត់​ច្រកសមុទ្រ​កា​រ៉ា​បៀន មកដល់​ដែនសមុទ្រ​នៃ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា ហើយ​ចំណែក​មួយ​គ្រឿង​ទៀត ត្រូវ​កងទ័ព​អាមេរិក រាំង​ខ្ទប់​ដោយ​អោយ​បើក​ត្រឡប់ទៅ​ក្រោយ​វិញ​ដែល​ធ្វើអោយ​នាវា​នោះ ខកខាន​ដឹក​ប្រេង​ទៅ​អោយ​របប​នៃ​មេដឹកនាំ​ផ្ដាច់ការ​ម៉ា​ឌូ​រ៉ូ។

កាល​ថ្ងៃ​ចន្ទ​ទី១៥មិថុនា​នេះ មន្ត្រី​អាមេរិក​ម្នាក់ បាន​ប្រាប់ សារព័ត៌មាន Bloomberg ថា ការ​ដាក់​ទណ្ឌ​លើ​នាវា​ដឹក​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ គឺ​អាមេរិក ចង់​បញ្ជៀស ការ​ប្រឈម​ដាក់គ្នា​ផ្នែក​កងទ័ព ទាំង​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​ប្រទេស​វេ​ណេហ្សូ​អេ​ឡា។តែ​បែបនេះ​ក្ដី អ្នកសង្កេតការណ៍ បា​នប្រ​មើ មើល​ថា រដ្ឋការ​របស់​ប្រធានាធិបតី​ត្រាំ ពិតជា​មាន​ផែនការ​ហំ​ព័ន្ធ​នាវា​ទាំងនោះ ដោយ​ទុក​អោយ​របប​របស់​លោក​ម៉ា​ឌូ​រ៉ូ​កាន់​តែ​ធា្ល​ក់​ក្នុង​ស្ថានភាព ធ្ងន់ធ្ងរ ហើយ សេដ្ឋកិច្ច​នៃ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា​វិញ ក៏​កាន់តែ​គ្រោះថ្នាក់​ដែរ។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា ប្រតិបត្តិ​ការ​ដឹក​ប្រេង​សម្រាប់​ទីផ្សារ​ពិភពលោក កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយមាន​ការ​ព្រួយ ពី​ការពង្រីក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។ អ្នកវិភាគ​ព្រមាន​ថា កុំថាឡើយ ប្រទេស​វេ​ណេហ្សូ​អេ​ឡា ជួប​វិបត្តិសេដ្ឋកិច្ច​កាន់តែ​ធ្ងន់ គឺ​សេដ្ឋកិច្ច​ប្រទេស​អ៊ី​រ៉ង ក៏​នឹង​កាន់​យ៉ាប់​យឺន​ថែមទៀត។ចំណែក​ប្រទេស វេ​ណេហ្សូ​អេ​ឡា ដែល​ជា​ប្រទេស​ផលិត​ប្រេង​ដ៏​ធំ​មួយ​ដែរ​នៃ ពិភពលោក​បាន​ក្លាយជា​ប្រទេស​គ្មាន​ប្រេង​ប្រើប្រាស់ ដោយសារតែ​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។

ករណីនេះ បាន​នាំ​អោយ ក្រុមហ៊ុន​ប្រេង​ធំៗ​របស់ រុស្ស៊ី ចិន និង​សហរដ្ឋអាមេរិក ខ្លួន​គេ​ផ្ទាល់ បាន​ផ្អាក​ប្រតិបត្តិ​ការ​ចំរាញ់​ប្រេង ដោយសារ​គ្មាន​ការ​បញ្ជាទិញ ហើយ​ការ​ដឹក​ប្រេង​ចេញពី​ប្រទេស​វេ​ណេហ្សូ​អេ​ឡា ក៏​មិន​អាច​ដំណើរ​បាន​ដែរ។

ដោយឡែក​ប្រទេស ជិតខាង​វេ​ណេហ្សូ​អេ​ឡា លើកលែងតែ​ប្រទេស​គុយបា មួយ​ប៉ុណ្ណោះ ដូចជា​ប្រទេស​ប្រេស៊ីល កូ​ឡំ​ប៊ី ប៉េ​រ៉ូ អា​ហ្សង់​ទិន ឈីលី ជាដើម​ក៏បាន​ចូលរួម បិទ​សមុទ្រ​របស់​ពួក​គេ មិន​អោយ​នាវា​ដឹក​ប្រេង​ចេញពី​វេ​ណេហ្សូ​អេ​ឡា ទៅកាន់​ប្រទេស​ដទៃ​ឡើយ។ប្រទេស​អ៊ីរ៉ង់​នឹង​វេ​ណេហ្សូ​អេ​ឡា ធ្លាប់​បាន​ប្ដឹង​អាមេរិក​ទៅកាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ដោយ​ស្នើសុំ​អោយ​ក្រុង​វ៉ាស៊ីនតោន ដក​ទណ្ឌកម្ម លើ​ប្រទេស​ទាំងពីរ​នេះ ប៉ុន្តែ​រក​សំឡេង មិនបាន​គ្រប់គ្រាន់​នោះ​ទេ ដោយ​ប្រទេស​សម្ព័ន្ធភាព​របស់​អាមេរិក​មាន​ដូចជា បារាំង អង់គ្លេស មិន​គាំទ្រ។

ក្រសួង​ការបរទេស អ៊ីរ៉ង់​បាន​ចេញ​សេចក្ដីថ្លែង​ការណ៍ ដោយ​អំពាវនាវ​សុំ​អោយ អាមេរិក​ពិចារណា ឡើងវិញ ប៉ុន្តែ​បាន​ព្រមាន​ថា អ៊ីរ៉ង់​អាច​ជ្រើសរើស វិធានការ​សងសឹក បើស​ហរ​ដ្ឋ​អាមេរិក​មិន​ដកថយ​វិញ​ទេ​នោះ។អ៊ី​រ៉ង និង​វេ​ណហ្សូ​អេ​ឡា បាន​សន្យា​នឹងគ្នា​ថា នឹង​រួមគ្នា អោយ​កាន់​តែ​សិ្អ​តរ​មួត​ថែមទៀត​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​គ្រប់​វេទិកា​ទាំងអស់​ទោះជា ក្ដៅ​ឬត្រជាក់​ក៏ដោយ។មកដល់ពេលនេះ មិនទាន់​ឃើញ​ប្រទេស​មហាអំណាច​ធំ២ គឺ​ចិន និង​រុស្ស៊ី ដែល​ជាម​ហា​មិត្ត​អ៊ីរ៉ង់​និង​វេ​ណេហ្សូ​អេ​ឡា ប្រតិកម្ម​នឹង​សហរដ្ឋអាមេរិក​នោះ​នៅឡើយ​ទេ។ ប៉ុន្តែ​ប្រទេស​ទាំង២នេះ គឺជា​ម្ចាស់បំណុល​ពាន់​លាន​ដុល្លារ នៃ​របប​លោក​ម៉ា​ឌូ​រ៉ូ។ របប​លោក​ម៉ា​ឌូ​រ៉ូ កំពុង​ធ្លាក់​ក្នុង​បំណុល​ចិន ៧០ពាន់​លាន​ដុល្លារ ។

រី​ឯប្រទេស រុស្ស៊ី ៣០ពាន់​លាន​ដុល្លារ។ ប្រទេស២នេះ ធ្លាប់​បាន​ជំរុញ​អោយ របប លោក​ម៉ា​ឌូ​រ៉ូ និង មេ​បក្ស​ប្រឆាំង វ័ន្ត​កៃ​ដូ ដែល​សហរដ្ឋអាមេរិក​គាំទ្រ បើក​ការចរចា ដើម្បី​បញ្ចប់​វិបត្តិសេដ្ឋកិច្ច ប៉ុន្តែ​ក្រុមប្រឆាំង​មិន​ចូលរួម​ចរចា ដោយ​ទាមទារ​អោយ លោក​ម៉ា​ឌូ​រ៉ូ​ចុះចេញ​ពី​តំណែង​ជាមុន​សិន​ទើប​ខ្លួន​យល់ព្រម។

តែ​យ៉ាងណា ទាំង​របប វេ​ណេហ្សូ​អេ​ឡា និង​រដ្ឋាភិបាល អ៊ីរ៉ង់ កំពុង​បន្ត​សុំ​ឲ្យ​ប្រទេស​ចិន និង​រុស្ស៊ី ជួយ​បញ្ចុះ​បញ្ជូល​អោយ មូល​និ​ធិ​រប៉ី​យ វត្ថុ​អន្តរជាតិ IMF ជួយ​ផ្ដល់​ប្រាក់កម្ចី ម្នា​ក់ៗ ៥ពាន់​លាន​ដុល្លារ​ដើម្បី​យក​មក​ស្រោ​យស្រង់​សេដ្ឋកិច្ច​ឡើងវិញ ។ ប៉ុន្តែ IMF មិន​ហ៊ាន​អោយ​ខ្ចី​ដោយសារ​សហរដ្ឋអាមេរិក​ជំទាស់​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស