33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5917 POSTS
0 COMMENTS

លោក ហ៊ុន សែន ឌឺដង​ទៅ​អាមេរិក​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​មួយ​នេះ​ទេ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និយាយ​ផ្លែផ្កា​ឌឺដង​ទៅ​កាន់​មហាអំណាច​សហរដ្ឋ​អាមេរិក ថា​លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​នេះ​នោះ​ទេ ហើយ​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ជា​លេស​នយោបាយ​ប៉ុណ្ណោះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​នឹង​ទៅ​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​លោក ចូ បៃដិន នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នោះ។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ...

តំណាង​កម្ពុជា​ព្រមាន​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​កុំ​ឲ្យ​ជ្រៀតជ្រែក​ដែន​អធិបតេយ្យ​របស់​កម្ពុជា

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ព្រមាន​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ឱ្យ​រក្សា​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព និង​ដែន​យុត្តាធិការ​ក្នុង​ស្រុក​របស់​រដ្ឋ​នីមួយៗ ជាពិសេស​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​តែម្តង។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ថា ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ច្រាន​ចោល​ទាំងស្រុង​ចំពោះ​ការ​អត្ថាធិប្បាយ​ដែល​បង្ក​ការ​ភ័ន្ត​ច្រឡំ មាន​លក្ខណៈ​នយោបាយ និង​មាន​បុរេវិនិច្ឆ័យ​របស់​អ្នក​នាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) លោក Rupert Colville លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ពុំ​ដែល​ព្រងើយកន្តើយ​ចំពោះ​សេចក្តី​រាយការណ៍​អំពី​ឧក្រិដ្ឋកម្ម​ណា​មួយ​នោះ​ទេ ហើយ​ពួកគេ​បាន​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់​ដោយ​ផ្ទៀងផ្ទាត់​ជាមួយ​ភស្តុតាង និង​សាក្សី រហូត​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ស្រប​ទៅ​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ...

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បើ​មិន​ព្រម​ដក​ខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ខេត្ត​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពួកគេ បើ​សិន​អ្នក​ទាំងនោះ​នៅតែ​មិនព្រម​អនុវត្ត​តាម។ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ព្រមាន​ដល់​បុគ្គល​ដែល​បាន​កាប់​គាស់​ឈូស​ឆាយ​ដី​ព្រៃ សង់​រោង ដាំ​ដំណាំ ឬ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ក្នុង «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ» ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ​និង​ដក​ចេញ​ដោយ​ខ្លួនឯង ដោយ​ដាក់​កំហិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ សេចក្ដី​ជូនដំណឹង​នេះ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទាំងនោះ​ដែរ បើសិនជា​អ្នក​រំលោភ​យក​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​នៅតែ​មិនព្រម​អនុវត្ត​តាម។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤ ៤៥៨​ហិកតារ)...

IDEA TALK៖ តើ​អ្វី​នៅ​ពី​ក្រោយ​ការ​បង្កើន​និយាយ​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​បរិបទ​នយោបាយ​ចុងក្រោយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​អ្វី​នៅ​ពី​ក្រោយ​ការ​បង្កើន​និយាយ​អំពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​បរិបទ​នយោបាយ​ចុងក្រោយ?»។

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ចាត់ទុក​ថា សកម្មភាព​របស់​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី កន្លងមក​គ្រាន់តែ​ជា​ទង្វើ​របស់​ពលរដ្ឋ​សាមញ្ញ​ម្នាក់​ប៉ុណ្ណោះ មិន​ស័ក្ដិសម​ជា​មេដឹកនាំ​ចលនា​ប្រឆាំង​នោះ​ទេ។ បន្ថែម​ពី​នេះ លោក សម រង្ស៊ី គ្រាន់តែ​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​នយោបាយ ដើម្បី​ប្រមូល​ស្រោមសំបុត្រ​ពី​អ្នកគាំទ្រ​ប៉ុណ្ណោះ។ កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ Facebook...

IDEA TALK៖ ជំហរ​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចម្រូងចម្រាស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «ជំហរ​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ចម្រូងចម្រាស?»។

លោក ហ៊ុន សែន៖ បើ​គ្មាន​ថ្ងៃ​២​ធ្នូ និង​ជ័យជម្នះ ៧​មករា ទេ កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ

មេដឹកនាំ​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២ ធ្នូ ឆ្នាំ​១៩៧៨ និង​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ទេ​នោះ ប្រទេស​កម្ពុជា​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ ដែល​ព្រឹត្តិការណ៍​នេះ​គឺជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។ មេដឹកនាំ​កម្ពុជា​ដែល​ត្រូវ​បាន​លើក​បន្តុប​ដោយ​កងទ័ព​វៀតណាម លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១...

ភាគ​១២៖ ប្រតិកម្ម​របស់​អ្នកគាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស​ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​នឹង​ការ​អំពាវនាវ​ពី​ក្រុម​ប្រឆាំង ឲ្យ​ដក​សញ្ជាតិ ព្រោះ​តែ​គាំទ្រ​រដ្ឋាភិបាល និង​បក្ស​ផ្ដាច់ការ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ គេ​នាំគ្នា​ប្រឆាំង​លោក សម រង្ស៊ី តាម​ការ​អំពាវនាវ​ពី​លោក ហ៊ុន សែន ឲ្យ​សភា​អាមេរិកាំង​ដក​សញ្ជាតិ។ តើ​អ្នក​ចូល​សញ្ជាតិ​ចាំ​ពាក្យពេចន៍​ក្នុង​សម្បថ​ដូចម្តេច​ខ្លះ? សហរដ្ឋ​អាមេរិក​ដែល​ផ្តើម​ពី​រដ្ឋ​អាណានិគម​ចំនួន​១៣ (13 colonies) រហូត​ផ្តុំ​បង្កើត​បាន​រដ្ឋ​ចំនួន​៥០ គឺ​ផុស​ចេញពី​ស្មារតី​រើបម្រះ​រំដោះ​ខ្លួន​ចេញ​ឲ្យ​រួច​ផុត​ពី​នឹម​អាណានិគម​គាប​ត្បៀត​ពី​សំណាក់​ព្រះរាជា​ផ្ដាច់ការ ស្វែងរក​សិទ្ធិ​សេរីភាព​រស់នៅ​ជា​ពលរដ្ឋ​ឯករាជ្យ អធិបតេយ្យ និង​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ​១៧៨៣។ អ្នក​ស្នេហា​ជាតិ​អាមេរិកាំង​ធ្វើ​បដិវត្តន៍​ក្នុង​ឆ្នាំ​១៧៧៥ ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ​១៧៧៦ ហើយ​ច្បាំង​នឹង​អង់គ្លេស​រយៈពេល...

IDEA TALK៖ តើ​សម្ពន្ធភាព​បក្ស​ភ្លើង​ទៀន និង​បក្ស​សិទ្ធិ​មនុស្ស ស្ថិត​លើ​មហាវិថី​មួយ​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​សម្ពន្ធភាព​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​សិទ្ធិ​មនុស្ស ស្ថិត​លើ​មហាវិថី​មួយ​ណា?»។

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​ក្រោយពី​អ្នក​ទាំង​ពីរ​ចូល​កាន់​តំណែង គឺ​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​បាត់បង់​ទៅៗ។ ប្រភព​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ទាំង​ពីរ​នេះ​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន​នៅ​លើ​បរិវេណ​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ព្រៃកោងកាង គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម បឹង​អូរ​ធម្មជាតិ និង​បរិវេណ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ជាដើម។ ពួកគេ​និយាយ​ថា លោក...

Latest news