37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5864 POSTS
0 COMMENTS

មគ្គុទ្ទេសក៍​ទេសចរណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយ Covid-19

មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រចាំ​តំបន់​ប្រាសាទ​បុរាណ​ក្នុង​ខេត្ត​សៀមរាប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ទេសចរណ៍ ជួយ​គិតគូរ​ពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយសារតែ​វិស័យ​មួយ​នេះ​ត្រូវ​ផ្អាក​ដំណើរការ​អស់​រយៈពេល​ជិត ២​ឆ្នាំ ព្រោះតែ​ជំងឺ​រាតត្បាត​សកល។ ម្ចាស់​គណនី Facebook ឈ្មោះ ប៊ុន វុន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​ពិត​មែន​តែ​បាន​បណ្តុះបណ្តាល​ចេញពី​ក្រសួង​ទេសចរណ៍ ប៉ុន្តែ​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំងអស់​មិន​ត្រូវ​បាន​ចាត់​ចូល​ជា​បុគ្គលិក​របស់​រដ្ឋ​នោះ​ទេ។ ជាង​នេះ​ទៀត ពួកគេ​ត្រូវ​រក​ការងារ​ជា​ឯកជន​ផ្ទាល់ខ្លួន​ដោយ​ខ្លួនឯង ប៉ុន្តែ​រាល់​សេវា​នានា​ដើម្បី​មាន​សិទ្ធិ​ជា​អ្នក​ណែនាំ​ភ្ញៀវ​ស្រប​ច្បាប់ ពួកគេ​ត្រូវ​បង់​លុយ​ឱ្យ​ស្ថាប័ន​រដ្ឋ​ជា​ប្រចាំ។ ប្រភព​ដដែល​បាន​ត្អូញត្អែរ​ថា នៅ​ពេល​ដែល​មគ្គុទ្ទេសក៍​ទេសចរណ៍​ស្នើសុំ​ពាក្យ​ប្រឡង​ត្រូវ​បង់​លុយ​ចំនួន ៥​ដុល្លារ ហើយ​ពេល​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ត្រូវ​បង់​លុយ ៦០០​ដុល្លារ...

ភាគី​ពាក់ព័ន្ធ​សម្រេច​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​ចំនួន ២​ដុល្លារ​នៅ​ឆ្នាំ​២០២២

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ដឹង​ថា ប្រាក់ឈ្នួល​កម្មករ​និយោជិត​ដំឡើង​បាន​តែ ២​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ ដែល​ធ្វើ​ឲ្យ​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​កើន​ពី​ចំនួន ១៩២​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២១ ដល់ ១៩៤​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​ឆ្នាំ​២០២២។ ការ​ប្រកាស​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​បាន​ជួប​ចរចា​ត្រីភាគី​ជា​លើក​ទី​ពីរ ដោយ​បោះឆ្នោត​ជ្រើសរើស​យក​តួលេខ​ចុងក្រោយ​សម្រាប់​ការ​ដំឡើង​ប្រាក់ឈ្នួល​គោល​របស់​កម្មករ​ឆ្នាំ​២០២២ ខាងមុខ​នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ការ​បោះឆ្នោត​ដំឡើង​ប្រាក់ឈ្នួល​កម្មករ​នៅ​ថ្ងៃ​នេះ​ដោយ​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករ​និយោជិត​ចំនួន ១៧​រូប តំណាង​ភាគី​និយោជក​ចំនួន ១៧​រូប និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន ១៧​រូប។...

តុលាការ​របប​សឹក​ភូមា​បង្ខំ​អ្នកស្រី ស៊ូជី ឆ្លើយ​សារភាព​ថា​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ តែ​អ្នកស្រី​ថា​ជា​សិទ្ធិ​របស់​ពលរដ្ឋ

អ្នកស្រី អ៊ុងសាន ស៊ូជី អតីត​ទីប្រឹក្សា​រដ្ឋ​មាន​ឋានៈ​ស្មើ​នឹង​ប្រធានាធិបតី បាន​ថ្លែង​ថា ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ និង​កម្លាំង​របស់​រដ្ឋាភិបាល​នេះ គឺជា​សិទ្ធិ និង​ឆន្ទៈ​របស់​ប្រជាជន។ បើ​តាម​មេធាវី​របស់​អ្នកស្រី គឺ​អ្នកស្រី ស៊ូជី បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំរឿង​ពុករលួយ​ប្រឆាំង​នឹង​អតីត​ទីប្រឹក្សា​រដ្ឋ​ភូមា​រូប​នេះ ហើយ​ចម្លើយ​របស់​អ្នកស្រី គឺជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ចោទ​សួរ​របស់​រដ្ឋអាជ្ញា​ដែល​បាន​សួរ​អ្នកស្រី​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែរ​ឬ​ទេ។ នេះ​បើ​តាម​វិទ្យុ RFA ជា​ភាសា​ភូមា ដែល​បាន​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ថ្ងៃ​អង្គារ ទី​២១ កញ្ញា នេះ។ តាម​មេធាវី Khin Maung...

IDEA TALK៖ តើ​ការ​វិភាគ​ផ្តល់​ប្រយោជន៍​បែប​ណា​ដល់​សង្គម​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​វិភាគ​ផ្តល់​ប្រយោជន៍​បែប​ណា​ដល់​សង្គម​ជាតិ?»។

លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​នូវ​សន្តិភាព​ជូន​កម្ពុជា​ឲ្យខាងតែ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ

លោក ហ៊ុន សែន ប្ដេជ្ញា​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​នឹង​រក្សា​នូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក​ឱ្យ​បាន​ជាដាច់ខាត ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ក្រោយ​កម្ពុជា​ឆ្លងកាត់​នូវ​វិបត្តិ​ភ្លើង​សង្គ្រាម​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក។ បុរស​ខ្លាំង​ដែល​តែង​គំរាម​ចាប់​ពលរដ្ឋ​ខ្លួនឯង បាន​អះអាង​ថា លោក​សូម​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​អបអរ​សាទរ​ប្រារព្ធ​ទិវា​សន្តិភាព​អន្តរជាតិ​នេះ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ជា​សកល​អំពី​គុណ​តម្លៃ​នៃ​សន្តិភាព និង​បង្ហាញ​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​បន្ត​កសាង និង​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​យូរ​អង្វែង។ បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន អស់​រយៈពេល​ជាង...

ភាគ​២៖ តើ​ការ​ដក​ទ័ព​របស់​អាមេរិក​ពី​កាប៊ុល​មក​ពង្រឹង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក អាច​នាំ​ឱ្យ​មាន​ការ​ជឿជាក់​ពី​សម្ពន្ធមិត្ត​កម្រិត​ណា?

នេះ​ជា​កិច្ចសម្ភាសន៍​ភាគ​២ ក្នុង​កម្មវិធី IDEA TALK របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ពុធ ទី​២៥ ខែ​សីហា ឆ្នាំ​២០២១ ស្ដីអំពី «តើ​សម្ពន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក នឹង​មាន​ជំនឿ​ចិត្ត​ប៉ុនណា​ក្នុង​ការ​ដក​ទ័ព​ចេញពី​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដើម្បី​ផ្ដោត​លើ​យុទ្ធសាស្ត្រ​គោលនយោបាយ​ការបរទេស​អាមេរិក?»។ វាគ្មិន​ចូលរួម​ក្នុង​កម្មវិធី​នេះ​មាន​លោកស្រី អូលីវៀ អ៊ីណូស (Olivia Enos) អ្នកវិភាគ​គោលនយោបាយ​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី វិទ្យាស្ថាន Davis...

អ្នក​ឃ្លាំមើល៖ ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​អាច​ងើប​ឡើង​វិញ​បាន រដ្ឋាភិបាល​ត្រូវ​រក្សា​សុវត្ថិភាព​សុខាភិបាល​និង​សន្តិសុខ

មន្ត្រី​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត លើកឡើង​ថា ដើម្បី​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​អាច​ងើប​ឡើង​វិញ​បាន រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ធានា​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​កម្ពុជា​ជា​ចម្បង ទាំង​សុវត្ថិភាព​ផ្នែក​សុខាភិបាល និង​សុវត្ថិភាព​ផ្នែក​សន្តិសុខ​សង្គម។ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់​គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា ក្រៅពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ស្រុក និង​ភ្ញៀវ​ទេសចរ​បរទេស ក្រសួង​ទេសចរណ៍​ត្រូវតែ​ជួយ​រៀបចំ និង​ពង្រឹង​សេវា​ផ្សេងៗ​ក្នុង​វិស័យ​នេះ​តាម​គ្រប់​មធ្យោបាយ​របស់​ខ្លួន ដូចជា​វិស័យ​សណ្ឋាគារ ជាដើម ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណើរការ​ល្អ និង​មាន​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ទេសចរ​ឡើងវិញ​នៅ​ពេលនេះ។ លោក​អះអាង​ថា...

លោក ខៀវ សុភ័គ បដិសេធ​ឈ្មោះ ចាន់ វិទូ ជា​ជំនួយការ​លោក ស ខេង ហើយ​ស្នើ​ចាត់​វិធានការ​តាម​ច្បាប់

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​បដិសេធ​បុគ្គល​ម្នាក់​ឈ្មោះ ចាន់ វិទូ លែង​ជា​ជំនួយការ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៀត​ហើយ។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ទៅលើ​បុគ្គល​រូប​នេះ ប្រសិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​មួយ។ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា បន្ទាប់ពី​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​រស់នៅ​ភូមិ​ឈើទាល២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ បាន​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា​ពី​មុខ​សាលា​ខេត្ត​កណ្តាល ដោយសារ​ឈ្មោះ...

ក្រុម​អាជ្ញាធរ​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក

ក្រុម​អាជ្ញាធរ​សន្តិសុខ​របស់​ខណ្ឌ​ដូនពេញ បាន​រារាំង​ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» តវ៉ា​នៅ​មុខ​ស្ថានទូត​អាមេរិក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​លើក​ហេតុផល​ថា សម័យ Covid-19 អាជ្ញាធរ​ហាម​ការ​ជួបជុំ​គ្នា។ ក្រុម «ស្ត្រី​ថ្ងៃ​សុក្រ» ជា​ក្រុម​ដែល​ភាគច្រើន​ជា​ភរិយា និង​កូន​របស់​អតីត​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន និង​កំពុង​ជាប់​ពន្ធនាគារ។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ទាំងនោះ​មាន​គ្នា​ប្រមាណ ១០​នាក់ បាន​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល «ដោះលែង» សមាជិក​គ្រួសារ​របស់​គាត់...

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចោទ​អគ្គនាយក​កាំកុងត្រូល​ថា​កិបកេង​លុយ​ជាតិ​ជិត ១០​ម៉ឺន​ដុល្លារ​អាមេរិក

មន្ត្រី​រាជការ​ជាច្រើន​នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​អះអាង​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួង​ពាណិជ្ជកម្ម ដែល​ហៅ​កាត់​ថា ក.ប.ប. លោក ផាន អូន បាន​កិបកេង​លុយ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី ចំនួន​ជាង ៧​ម៉ឺន​ដុល្លារ​អាមេរិក​កាលពី​ពេល​ថ្មីៗ​នេះ។ មន្ត្រី​រាជការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ទាំងនោះ​បាន​បន្ត​សរសេរ​លិខិត​មក​សារព័ត៌មាន The Cambodia daily នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ដើម្បី​ឱ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ករណី​ប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ផាន អូន ដែល​បាន​កិបកេង​ថវិកា​ជាតិ​ពី​គម្រោង​ទិញ​ដី​សាងសង់​អគារ​មន្ទីរ​ពិសោធន៍​នៃ​សាខា ក.ប.ប. ប្រចាំ​ខេត្ត​រតនគិរី...

Latest news