34.5 C
Phnom Penh

CATEGORY

ប័ណ្ណសារ

ប្រវត្តិវិទូនិយាយ​​​ថា នឹង​​​គ្មាន​​​នរណា​​​អាច​​​យក​​​ឈ្នះ​​​លោក ហ៊ុន សែន

លោក ដេវិឌ ឆាណ្ឌល័រ ​​​ប្រវត្តិ​​​វិទូ​​​បរទេស​​​ដ៏​​​លេច​​​ធ្លោ​​​​​​ដែល​​​សិក្សា​​​ពី​​​ប្រវត្តិ​​​​សាស្ត្រ​របស់​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​នឹង​​​មិន​​​ទទួល ​​​បាន​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​ឡើយ​​​ ហើយ​​​ថា ការ​​​ផ្លាស់​​​ប្តូរ​​​ផ្នែក​​​នយោ បាយ​​​អាច​​​កើត​​​មាន​​​ទៅ​​​បាន​​​មាន​​​តែ​​​តាម​​​រយៈ​​​ការ​​​ផ្តួល​​​រំលំ​​​ប្រដាប់​​​អាវុធ​​​ ឬ​​​ការ​​​ស្លាប់​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​​​។ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​ជា​​​មួយ​​​វិទ្យុ​​​សំឡេង​​​សហរដ្ឋ​​​អាមេរិក​​​ (VOA) ដែល​​​ចេញ​​​ផ្សាយ​​​តាម​​​អីុនធឺណិត​​​កា​​​ល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ លោក  ដេវិឌ ឆាណ្ឌល័រ ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ជា​​​គូ​​​ ប្រជែង​​​ដ៏​​​ងាយ​​​ស្រួល​​​សម្រាប់​​​លោក ហ៊ុន សែន ក្នុង​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ហើយ​​​ថា លោក​​​​​​គិត​​​ថា ​​​អ្វីៗ​​នឹង​​​មិន​​​​ផ្លាស់​​​ប្តូរ​​​ឡើយ​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​នោះ​​​ថា "ហ៊ុន សែន ​​​អាច​​​គ្រប់​​​គ្រង​​​អ្វីៗបាន​​​ គឺ​​​អាច​ចាប់​​​ខ្លួន​​​គាត់​​​ក៏បាន ដោះ​​​លែង​​​គាត់ក៏បាន​​​​ ហើយ​​​ម្យ៉ាង​​​វិញ​​​ទៀត​​​ក៏​អាច​​​លេង​​​ល្បែង​​ជា​​​មួយ​​​​គាត់​បាន​ដែរ​​​​។ គាត់​​​ធ្វើ​​​ដូច្នោះ​​បាន ​ហើយ​​​​​​មនុស្ស​​​ ...

គណបក្សប្រឆាំង​ពេញ​​ចិត្ត​​​ការ​​លើក​ឡើង​របស់លោក ស ខេង ពាក់​ព័ន្ធ​នឹង​ “បដិវត្តន៍​ពណ៌”

ចាប់តាំង​ពី​គណបក្ស​សង្គ្រោះជាតិ និង​អ្នកគាំទ្ររបស់ខ្លួន​បាន​ចេញ​​​​​​​តវ៉ា​​ភ្លូក​​ទឹក​​​​​ភ្លូក​​​ដី​​​តាម​​​ដង​ផ្លូវ​​​​​​ក្រោយ​ការ​បោះឆ្នោត​​ជ្រើស​តាំង​​​​តំណាង​​រាស្ត្រ​​​ឆ្នាំ​​២០១៣ ដ៏​​ចម្រូង​ចម្រាស​​​មក ថ្នាក់​​ដឹក​នាំ​​​ក្នុង​​​ជួរ​រដ្ឋាភិបាល​​របស់​​​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​អំពី​​ភាព​​​គ្រោះថ្នាក់​​នៃ​​​ “បដិវត្តន៍ពណ៌” ដឹក​នាំ​​​​ដោយ​​​គណបក្ស​​​ប្រឆាំង​ដែល​​អាច​​​​ទាញ​​​​​​​​ប្រទេស​​កម្ពុជា ឱ្យ​​​​​​ធ្លាក់​​​ចូល​​ក្នុង​ភាព​ចលាចល។ លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​​លើក​ឡើង​អំពីការគំរាម​​កំហែង​​​​​​​នេះ​​​ម្តង​ហើយ​ម្តងទៀត ដោយ​​​​​ហាម​​​​​​​ប្រាម​ការ​​​​ព្យា​យាម​​​​​​​បង្ក​ចលនា​​ប្រជា​ជន​​​​បែប​​នេះ និ​ង​​​​​ថែម​ទាំង​​ចាត់​តាំង​​​​​​​កង​​កម្លាំង​ប្រដាប់អាវុធ​ឱ្យ​​​​ធានា​​ថា​​បទ​បញ្ជា​របស់​លោក​​ត្រូវ​បាន​អនុវត្ត​​ទៀត​ផ​ង​​។ ប៉ុន្តែ​កាលពី​ថ្ងៃច័ន្ទ...

រដ្ឋាភិបាល​ទិញរថយន្ត​ពន្លត់អគ្គិភ័យ​ក្នុង​ទឹកប្រាក់​ជិត​១០លាន​ដុល្លារ​

កាល​​​ពីម្សិលមិញ​​​រដ្ឋាភិបាល​​​បាន​​​ទទួល​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ថ្មី​​​ចំនួន​​​១១៣​​​គ្រឿង​​​ជា​​​ផ្លូវ​​​ការ​​​ព​​​ី​​​ប្រទេស​​​ចិន​​​នៅក្នុង​​​​ពិធី​​​ប្រគល់​​​មួយ​​​នៅ​រាជធានីភ្នំពេញ គឺ​​​កើត​​​ឡើង​​​ជិត​​​ទ្វេ​​​ដង​​​នៃ​​​​ចំនួន​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​នៅ​​​ក្នុង​​​ប្រទេស​​​។ លោក ឯម សំអាន រដ្ឋលេខា​​​ធិការ​​​ក្រសួង​​​មហាផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពិធី​​​ប្រគល់​​​​​នៅ​​​កោះ​​​ពេជ្រ​​​ក្នុង​រាជធានី​ភ្នំពេញ​ថា ​​​រថយន្ត​ម៉ាក ​​​​​​Isuzu ដែល​​​មាន​សមត្ថភាព​ផ្ទុក​​​ទឹក​​​បាន​​​ចំណុះ​៦.០០០លីត្រនេះ​ ​​​ផលិត​​​ក្នុង​​​ប្រទេស​​​ចិន​​​ ហើយ​​​បាន​​​ទិញ​​​ពី​​​ក្រុមហ៊ុន KNN Cambodia ក្នុង​តម្លៃ​​​៩,៩​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​។

មន្ត្រី​នគរបាល​ទទួល​បញ្ជា​ឲ្យ​បើក​ប្រាក់​ពិន័យ​ដល់​នគរបាល​ចរាចរណ៍

កាលពី​ថ្ងៃ​ច័ន្ទ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ដោយ​មិន​ពេញ​ចិត្ត​ថា នគរបាល​ចរាចរណ៍​មិន​ទាន់​បាន​ទទួល​ចំណែក​ប្រាក់​របស់​ខ្លួន​ពី​ប្រាក់​ពិន័យ​ចរាចរណ៍​ដែល​សន្យា ហើយ​លោក​បាន​គំរាម​ទម្លាក់​សក្តិ​មន្ត្រី​នគរបាល​ជាន់​ខ្ពស់ ប្រសិនបើ​មិន​កែ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ទេ​នោះ។ កាលពី​ចុង​ឆ្នាំ​មុន...

គណៈកម្មាធិការជាតិ​​​អូឡាំពិក​​​ស្វែង​​​រក​​​អត្តពលិក​ដែលមានឈាមជ័រ​ជាខ្មែរ​ដើម្បី​​តំណាងកម្ពុជា​

លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​​​ជាតិអូរឡាំពិក​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណៈកម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​កម្ពុជា​​​បាន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ក្រសួង​​​ការ​​​បរទេស​​​ដើម្បីស្វែង​​​រក​​​អត្ត​ពលិក​​​ដែល​​​មាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភពលោក​​​ដើម្បី​​​លើក​​​ស្ទួយ​​​ដល់​ក្រុម​​​កីឡា​​​ជាតិ។ លោក​​​ ថោង​​​ ខុន​​​ បាន​​​ពន្យល់​​​កាលពី​ម្សិល​​​មិញ​ថា "ផែន​​​ការ​​​មេ"​​​ដែល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​សម្រាប់​​​កីឡា​​​ស៊ីហ្គេម ឆ្នាំ​​​២០២៣​​​ដែល​​​កម្ពុជា​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះនោះ បាន​បញ្ចូល​ខ​មួយ​ដែល​អនុញ្ញាត​ឱ្យ​​​អត្តពលិក​ដែលមាន​​​ឈាម​​​ជ័រ​​​ជា​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ពិភ​​​ព​​​លោកអាច​​​​​​ប្រកួត​​​ដើម្បី​​​កម្ពុជា​​​។ ដោយ​​​លើក​​​ឡើង​​​អំពី​​​លិខិត​​​មួ​​យ​​​ច្បាប់​​​ដែល​​​ផ្ញើ​​​ជូន​​​ក្រសួង​​​ការបរទេស​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ស្វែង​​​រក​​​ជំនួយ​​​ពី​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ និ​ង​​​ជ្រើស​​​រើស​​​អត្តពលិកនោះ...

ដីសម្បទាន​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​របស់​​​លោក​​​ ទ្រី ភាព នៅ​​​តែដំណើរ​​​ការ​​​​​​ដដែល​​​

អនុក្រឹត្យ​​​ផ្លូវ​​​ការ​​​មួយ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​ខែ​មុន​​​បាន​​​បង្ហាញ​​​ថា លោក​ ទ្រី ភាព​ ឈ្មួញ​​​ឈើ​​​​​​ដែល​​​មាន​​​​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​និង​​​​ខ្នង​​​ក្រាស់​​​​​​​មិន​​​ដែល​​​ប្រគល់​​​ដី​​​ីស​​​ម្បទាន​របស់ខ្លួន​​​​ដែល​​​រដ្ឋាភិបាល​​​ផ្តល់​​​ឲ្យ​​​ចំនួន​​​២​​​កន្លែង​​​នៅក្នុង​​​ឧទ្យាន​​​​ជាតិ​​​វីរជ័យ​​​មកវិញ​​​​ ដូចដែល​​​​​​ក្រសួង​​​បរិស្ថាន​​​អះ​​​អាង​​​ថា លោក​​​បាន​​​ប្រគល់​​​ឲ្យ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ឡើយ។ កាល​​​ពី​​​ខែ​​​មករា​ ​ឆ្នាំ​​​មុន​​​ ក្រសួង​​​បាន​​​ប្រកាស​​​​​​ថា...

រដ្ឋាភិបាល​នឹង​ពិនិត្យ​សើរើ​អង្គភាព​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ ‘សម្តេច’

មន្ត្រី​ក្រសួង​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា នៅ​ខែ​កក្កដា​ខាង​មុខ ក្រសួង​ព័ត៌មាន​នឹង​ចាប់​ផ្តើម​ពិនិត្យ​ឡើង​វិញ​ចំពោះ​ អាជ្ញា​ប័ណ្ណ​របស់​ប្រព័ន្ធ​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ធ្វើ​តាម​បទបញ្ជា​នា​ពេល​ថ្មីៗ ឲ្យ​ពួកគេ​និយាយ​សំដៅ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ប្រើ​គោរមងារ "សម្តេច" របស់​លោក...

ខ្យល់​​​មូសុង​​​នឹង​​​ធ្វើ​​​​​​ឲ្យមាន​​​ភ្លៀងធ្លាក់​​​​​​​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​ខ្លាំង​​​

រដ្ឋាភិបាល​​​បាននិយាយ​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​ថា ខ្យល់​​​មូសុង​​​ដំបូង​​​នៃ​​​រដូវ​​​នេះ​​​រំពឹង​​​ថា​​​​​​នឹង​​​​​​ឆ្លង​​​កាត់​​​តាមទូទាំង​​​​​​​​​​​​ប្រទេស​​​កម្ពុជា​​​​​​​​​នៅ​​​សប្តាហ៍​​​នេះ ដោយ​​​មាន​​​ភ្លៀង​​​​​​ចាប់​​​​​​ផ្តើម​​​ធ្លាក់​​​ឆាប់ៗ​​​នេះ ដែល​​​នាំ​​​មក​​​នូវ​​​ភាព​​​ធូរ​​​ស្រាល​​​ក្នុង​​​ពេល​​​មាន​​​ការ​​​រាំង​​​ស្ងួត​​​​​​ធ្ងន់​​​ធ្ងរ​​​បំផុត​​​​​​ក្នុង​​​រយៈ​​​ពេល​​​រាប់​​​ទសវត្ស៍​​​មក​​​នេះ។ ក្រសួង​​​ធនធានទឹក​​​និង​​​ឧតុនិយម​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ថា ​​​ខ្យល់​​​កន្ត្រាក់​​​​​​ត្រូវ​​​ព្យាករណ៍​​​ថា​​​នឹង​​​​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​អង្គារ​​​​​​និង​​​​​​កើត​​​ឡើង​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​​​​។​​​​​​

នគរាបាល​ចាប់ខ្លួន​ជន​ជាតិ​នីហ្សេរីយ៉ា​នៅ​អាកាស​យានដ្ឋាន​ដែល​​លេប​កូកាអីុន​១គីឡូក្រាម​

នគរបាល​បាន​ចាប់​ខ្លួន​បុរស​ម្នាក់ជួញ​ដូរ​កូកាអីុន​ទម្ងន់​ជាង​១គីឡូក្រាម​ដែល​ជន​នេះ​បាន​លេប​ចូល​ក្នុង​ពោះ និង​អ្នក​សម​គំនិត​ម្នាក់ទៀត​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​​​ជាតិ​​​​ភ្នំពេញ​កាល​ពី​ម្សិលមិញ។ យោង​តាម​នគរបាល​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​នីហ្សេរីយ៉ាពីរនាក់​ឈ្មោះ អានថូនី អូកាហ្វ័រ អីុហ៊្វាន​​​យី (Anthony Okafor...

សាលា​ដំបូង​រាជធានី​​ភ្នំពេញសាកសួរ​លោក​ អ៊ូ វីរៈ ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោ​បាយ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាល​ពី​ម្សិលមិញ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​​ ដែល​ប្ដឹង​រូប​លោក​កាលពី​​ខែ​មុន​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​​ក្នុង​បណ្តឹង​នោះ​អះអាង​ថា លោក​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ "​សេចក្ដី​ថ្លៃថ្នូរ" របស់​គណបក្ស​កាន់​អំណាច​​​​នៅ​ក្នុង​​បទសម្ភាសន៍​​ជាមួយ​វិទ្យុ​មួយ​។ លោក អ៊ូ វីរៈ...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.