30.3 C
Phnom Penh

CATEGORY

ប័ណ្ណសារ

មនុស្ស​​ប្រាំបី​នាក់​​​​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​​ខ្លួន​កាលពី​ម្សិល​មិញ​​ពាក់​ព័ន្ធ​ការ​តវ៉ា​ “ថ្ងៃច័ន្ទពណ៌​ខ្មៅ​”​​

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​​ និង​សកម្មជន​​​ប្រាំបី​នាក់​​​​ដែល​ស្លៀក​ពាក់​ពណ៌​ខ្មៅ ត្រូវបាន​ចាប់​ខ្លួន​កាលពីម្សិលមិញ អំឡុង​ការ​តវ៉ា​ "ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ" ក្នុង​រាជធានី​ភ្នំពេញ ​ជា​ការ​តវ៉ា​ដំបូង​​​ក្នុង​យុទ្ធនាការ​​មួយ​ដើម្បី​​ទាម​ទារ​ឲ្យ​​ដោះលែង​មន្ត្រី​​​​អង្គការ​​​​​សិទ្ធិ​មនុស្ស​បួន​រូប និង​មន្ត្រី​ គ.ជ.ប. ​​មួយ​រូប​ដែល​​ត្រូវបាន​​ដាក់​ពន្ធនាគារ​កាលពី​ចុង​ខែ​មុន​​តាម​បទ​ចោទ​ប្រកាន់​​ដែល​​មជ្ឈដ្ឋាន​ទូទៅ​​​​​ជឿ​​ថាជាហេតុ​ផល​នយោ​បាយ​។ មន្ត្រី​និយាយ​ថា...

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​ចាប់​ខ្លួន​មន្ត្រី​​​​​ម្នាក់​​ទៀត​ដែល​​ជាប់​ចោទ​ថាបាន​​ទទួល​​ប្រាក់​សំណូក​

មន្ត្រី​ម្នាក់​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ត្រូវបាន​ចោទប្រកាន់​ពីបទ​ស៊ី​សំណូក​កាល​ពី​ចុង​​សប្តាហ៍​​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​​បន្ទាប់ពី​ស្ថាប័ន​​ប្រឆាំង​​​​អំពើ​ពុក​រលួយ​នេះ​​បាន​ចាប់​ខ្លួន​មន្ត្រី​ក្រសួង​ការ​បរទេស​ម្នាក់​ និង​ជា​ឯក​អគ្គរាជ​ទូត​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ លោក លី សុផាន់ណា អ្នក​នាំពាក្យ​តុលា​ការ​​​​​​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក ឡាយ ថារ័ត្ន អាយុ​៣៣​ឆ្នាំ​​ត្រូវ​បាន​បញ្ជូន​ទៅ​​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​​​ថ្ងៃ​​​សៅរ៍...

កសិករ​​​វ័យ​​​ចំណាស់​​​​ម្នាក់​ត្រូវ​​​គេ​​​សម្លាប់​​​ទាក់ទិន​​​នឹង​​​​​​អំពើ​​​អាប​​​ធ្មប់

កសិករ​​​វ័យ​​​ចំណាស់​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​លប​​​ចាក់​​​សម្លាប់​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​ខេត្ត​​​កំពង់ស្ពឺ​​​កាលពី​​​ថ្ងៃ​​​សុក្រ ជា​​​ករណី​​​មួយ​​​ដែល​​​នគរបាល​​​ជឿ​​​ថា​​​មាន​​​ជាប់​​​ទាក់ទង​​​នឹង​​​ការ​​​ចោទ​​​ថា ជន​​​រង​​គ្រោះ​​​បាន​​​ប្រើ​​​អំពើ​​​អាប​​​ធ្មប់ ដែល​​​បណ្តាល​​​ឲ្យ​​​​កើត​មាន​​​ការ​​​ស្លាប់​​​ជា​​​បន្ត​​​បន្ទាប់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ។ នេះ​​​ជា​​​ឃាតកម្ម​​​លើក​​​ទី​​​២​​​ហើយ​​​ទៅ​​​លើ​​​អ្នក​​​ជាប់​​​ចោទ​​​ថា​​​ចេះ​​​ធ្មប់​​​នៅ​​​ខេត្ត​​​នេះ​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មីៗ ក្រោយ​​​ពី​​​មាន​​​ការ​​​កាត់​​​ក​​​ម្ចាស់​​​ចម្ការ​​​ស្វាយ​​​ម្នាក់ ដែល​​​តាម​​​ចោទ​​​ថា​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​កូន​​​ប្រសា​​​ស្រី​​​និង​​​មីង​​​របស់​​គាត់។ អធិការ​​​រង​​​នគរបាល​​​ស្រុក លោក កែវ ​សារឿន ​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ​លោក ​មៀន សៀន អាយុ​​​៧៩​​​ឆ្នាំ ជា​​​កសិករ​​​និង​​​ជា​​​អ្នក​​​ភ្លុក ត្រូវ​​​បាន​​​គេ​​​ចាក់​​​ប្រាំ​​​បី​​​កាំបិត​​​ត្រង់​​​ពោះ​​​​​​ពេល​​​កំពុង​​​នៅ​​​ចង្ក្រាន​​​បាយ​នៅ​ជាន់​ផ្ទាល់​​​​​​​​​ដី ក្នុង​​​ឃុំ​វាល ស្រុក​​​គងពិសី ខេត្ត​​​កំពង់ស្ពឺ នៅ​​​ម៉ោង​​​៨​​​និង​​​៣០​​​នាទី​​​​យប់​។ លោក សារឿន បាន​​​និយាយ​​​ថា "គាត់​​​កំពុង​​​​​​រៀបចំ​​​បាយ​​​ល្ងាច  ពេល​​​​ប្រពន្ធ​​​របស់​​​គាត់​​​​​ផ្លាស់​​​ប្តូរ​​​សម្លៀក​​​បំពាក់​​​នៅ​​​ខាង​​​លើ​​​ផ្ទះ"។ ​លោក​​​​​​​​​បាន​​​និយាយ​​​បន្ថែម​​​ថា ស្ត្រី អាយុ​​​៦៦ ​ឈ្មោះ ​​សួស ឃឿន ប្រញាប់​​​ប្រញាល់​​​ចុះ​​​មក​​​ក្រោម នៅ​​​ពេល​​​នោះ​​​គាត់​​​បាន​​​ឮ​​​ប្តី​​​របស់​​​គាត់​​​​ដួល ប៉ុន្តែ​​​មក​​​ដល់​​​យឺត​​​ពេល​​​​ពេក​ មិន​​​អាច​​​មើល​​​ឃើញ​​​ឃាតករ​​​ដែល​​​សម្លាប់​​​គាត់​​​ថា​​​មាន​​​​​​​​ប៉ុន្មាន​​​នាក់​​​នោះ​​​ទេ។ មន្ត្រី​​​នគរបាល​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​ជិត​​​ខាង​​​របស់​លោក មៀន សៀន បាន​​​សង្ស័យ​​​​​​គាត់​​​យូរ​​​ហើយ​​​ថា​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់ ហើយ​​​ថា​​​ប្រជាជន​​​បី​​​ភូមិ​​​ក្នុង​​​ស្រុក​​​នោះ​​​បាន​​​ប្តឹង​​​ទៅ​​​អាជ្ញាធរ​​​នៅ​​​ឆ្នាំ​​​នេះ ដោយ​​​ចោទ​​​ថា​​​គាត់​​​ចេះ​​​អំពើ​​​អាប​​​ធ្មប់។ លោក សារឿន បាន​​​និយាយ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​កើត​​​​ឡើង​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ស្លាប់​​​ឥត​​​មូលហេតុ​​​ជា​​​បន្តបន្ទាប់​​​ក្នុង​​​តំបន់​​​នោះ ប៉ុន្តែ​​​លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា មិន​​​មាន​​​ភ័ស្តុ​តាង​​​​ដើម្បី​​​សន្និដ្ឋាន​​​ថា ការ​​​ស្លាប់​​​ទាំង​​​នោះ​​​ដោយ​សារ​​​​​​អ្វី​​​ទេ ក្រៅតែ​​​ដោយ​​​ជំងឺ ឬ​​​ចាស់​​​ប៉ុណ្ណោះ។ លោក សារឿន បាន​​​និយាយ​​​អំពី​​​លោក ​មៀន សៀន ថា "ខ្ញុំ​​​បាន​​​ពិនិត្យ​​​ផ្ទះ​​​របស់​​​គាត់ ​ប៉ុន្តែ ​មិន​​​មាន​​​ការ​​​រៀបចំ ឬ​​​វត្ថុ​​​សង្ស័យ​​​ដែល​​​បង្ហាញ​​​ថា គាត់​​​ជា​​​ធ្មប់ និង​​​ចេះ​​​អំពើ​​​ធ្មប់​​​ឡើយ"។ លោក​​​និយាយ​​​ថា "មនុស្ស​​​ជា​​​ច្រើន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​នៅ​​​តែ​​​ជឿ​​​យ៉ាង​​​ខ្លាំង​​​ថា ​នៅ​​​​មាន​​​អំពើ​​​អាប​​​ធ្មប់​​​​នៅ​ឡើយ​។ វា​​​ពិបាក​​​ទប់​​​ស្កាត់​​​ប្រជាជន​​​មិន​​​ឲ្យ​​​ប្រព្រឹត្ត​​​ឃោរឃៅ​​​ដែល​​​ឈាន​​​​​ដល់​​​ការ​​​សម្លាប់​​​ជន​​​ស្លូតត្រង់​​​ណាស់"។ មេ​​​របស់​​​លោក សារឿន គឺ​​​លោក ទូ ​ថេន ​អធិការ​​​នគរបាល​​​ស្រុក ​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​លើ​​​លោក មៀន សៀន ត្រូវ​​​គេ​​​ដឹង​​​ទូទៅ ​​​ហើយ​​​កើត​មាន​​​យ៉ាង​​​ហោច​​​ណាស់​​​ពីរ​​​ទស​វត្សរ៍​​​ហើយ។ លោក ថេន បាន​​​និយាយ​​​ថា "កាលពី​​​ឆ្នាំ​​​២០១១ គាត់​​​បាន​​​មក​​​ជួប​​​យើង និង​​​​​​និយាយ​​​ថា ​​​គាត់​​​មិន​​​មែន​​​ជា​​​ធ្មប់​​​ទេ ហើយ​​​មិន​​​ចេះ​​​សម្លាប់​​​មនុស្ស​​​ដោយ​​​ប្រើ​​​អំពើ​​​អាប​​​ធ្មប់​​​ឡើយ"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា នៅ​​​ការ​​​ប្រជុំ​​​​សហគមន៍​​​ដែល​​​ធ្វើ​​​ឡើង​​​នា​​​ពេល​​​មិន​​​យូរ​​​បន្ទាប់​​​​​មក លោក មៀន សៀន បាន​​​លើក​​​ឡើង​​​ជា​​​សាធារណៈ​​​ថា លោក​​​មិន​​​មែន​​​ជា​​​ធ្មប់​​​ទេ ​ហើយ​​​​​នគរបាល​​​នៅ​​​ពេល​​​នោះ​​​បាន​​​ព្រមាន​​​ថា​​​នឹង​​​ចាត់​​​​​វិធានការ​​​តាម​​​ផ្លូវ​​​ច្បាប់ នៅ​​​ពេល​​​ដែល​​​នរណា​​​​​​ម្នាក់​​​ប្រព្រឹត្ត​​​ក្រៅ​​​ច្បាប់​​​លើ​​​រូប​​​គាត់៕និត​  

​នាយក​រដ្ឋមន្ត្រី​បន្ទោស​​ ‘ក្រុម​ប្រឆាំង​’ ចំពោះ​ការ​ចូលប្លន់​គេហទំព័រ

គេហទំព័រ​​ផ្ទាល់​ខ្លួន​​របស់​លោកនាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន ​ត្រូវ​បាន​ចូល​ប្លន់​ដោយ​សមា​ជិក​ក្រុម​អនាមិក​​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​គេហទំព័រ​នេះ​ត្រូវបាន​ជំនួស​ដោយ​​រូប​​ភាព​វីដេអូ​បង្ហាញ​រូប​ថត​​អ្នក​ដែល​បាន​ស្លាប់ និង​អំពើ​ហិង្សា​ដែល​គាំទ្រដោយ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​​រយៈពេល​ជាង​​៣០​ឆ្នាំ​កន្លង​មក​។ នៅក្នុង​សារ​តាម​ហ្វេស​ប៊ុក​​កាលពី​រសៀល​​​ថ្ងៃសៅរ៍ លោក ហ៊ុន សែន បាន​​មាន​ប្រសា​សន៍​ថា ​​គេហទំព័រ​​​​នេះ​​ត្រូវ​បាន​ចូល​ប្លន់​នៅ​ម៉ោង​ប្រហែល​​​​៤និង​១២នាទី​​ទៀប​ភ្លឺ​​ក្នុងការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី "​បំផ្លាញ​កិត្តិយស​របស់​លោក"។ គេហ​ទំព័រ​នេះ​ត្រូវ​បាន​ជួស​ជុល​​ឡើង​​​​វិញ​នៅ​ល្ងាច​ថ្ងៃសៅរ៍ ហើយ​បាន​ដំណើរ​​​​ការ​ដូច​ធម្មតា​កាល​ពី​យប់​មិញ។ លោក​នាយក​រដ្ឋមន្ត្រីបាន​សរសេរ​​នៅក្នុង​​ទំព័រ​ហ្វេស​ប៊ុក​របស់លោក​ថា...

រដ្ឋាភិបាល​​​ព្រមាន​អ្នក​តវ៉ា​​ប្រឆាំង​ ​អង្គភាព​  AC U ដោយ​​ចាត់​​ទុក​វា​​​ថា​ជា​ ”​ការ​បះបោរ​​នៅ​ក្នុង​ទីក្រុង​”

កាលពី​​​ម្សិលមិញ ​រដ្ឋាភិបាល​​បាន​ព្រមាន​​បង្ក្រាប​​សកម្មជន​ និង​​ក្រុម​តស៊ូមតិ​​ដែល​រៀប​ចំ​​​ការ​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បួន​រូប​ និង​មន្ត្រី​​ គ.ជ.ប.​មួយរូប ​ដោយ​ចាត់​ទុក​​ការ​តវ៉ា​​ដែល​មាន​​ការ​​គ្រោង​ទុក​នេះ​ថា​ជា​​ទង្វើ​ "​បះបោរ​​ក្នុង​ទីក្រុង​"។ សកម្មជន​​ និង​អង្គការ​​នានា​​កំពុង​អំពាវ​នាវ​​​សុំ​ឲ្យ​ដោះលែង​​បុគ្គល​ទាំង​ប្រាំរូប​​​នេះ​​​​ ដោយ​​​បួន​រូប​ក្នុង​ចំណោម​នោះ​​ត្រូវ​បាន​​បញ្ជូន​ខ្លួន​​​ទៅ​​​​​​ពន្ធនាគារ​ព្រៃស​​ក្នុង​រាជធានី​ភ្នំពេញ​​​ហើយ​​​​កាលពី​សប្ដាហ៍​មុន​​ពីបទ​ឃុបឃិត​​​សូកប៉ាន់​​នារី​ម្នាក់​​​ឲ្យ​បដិសេធ​ស្នេហា​លួចលាក់​របស់​ខ្លួន​ជាមួយ​លោក កឹម...

អ្នកកាប់​​​ឈើ​​​ខ្មែរ​​​​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ថៃ

ក្រសួង​​​ការ​​​បរទេស​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នៅ​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​២៩​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ក្នុង​​​ខណៈ​​​ដែល​​​​​​​​​ពួក​​​គេ​​​កាប់​​​ឈើ​​​​​​ក្រញូង​​​នៅ​​​លើ​​​ភ្នំ​​​​​​ក្នុង​​​ខេត្ត​​​ប្រាជីន​​​បូរី ប្រទេស​​​ថៃ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។ សេចក្តី​​​ថ្លែងការ​​​ណ៍​​​និយាយ​​​ថា អ្នក​​ទាំង​​​២៩​​​នាក់​​​គឺ​​​ជា​​​ផ្នែក​​​នៃ​​​ក្រុម​​​មាន​​​គ្នា​​​៦០​​​នាក់​​​​​​ដែល​​​​​​បាន​​​ចូល​​​ដី​​​ថៃ​​​​​​១០​​​ថ្ងៃ​​​ហើយ និង​​​ដែល​​​លួង​​​លោម​​​ដោយ​​​ឈ្មួញ​​​ឈើ​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ ដោយ​​​បាន​​​សន្យា​​​ថា​​​ទទួល​​​បាន​​​ប្រាក់​​​២០០​​​បាត (ប្រហែល​​​៦​​​ដុល្លារ​​​) ​​​​​​ចំពោះ​​​ការ​​​កាប់​​​ដើម​​​អាកាស្យា​​​មួយ​​​ដើម។ ប៉ុន្តែ​​​​​​ពេល​​​ទៅ​​​ដល់​​​ខេត្ត​​​ប្រាជីនបូរី ​​​ដែល​​​មាន​​​ចម្ងាយ​​​ប្រហែល​​​៥០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​​​​ច្រក​​​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បុរស​​​ទាំង​​​នោះ​​​បាន​​​បំបែក​​​គ្នា​​​ជា​​​ពីរ​​​ក្រុម​​​ ហើយ​​​ទទួល​​​ការ​​​ណែនាំ​​​ឲ្យ​​​កាប់​​​ដើម​​​ក្រញូង​​​នៅ​​​លើ​​​ភ្នំ​​​​​​ឧទ្យាន​​​​​​ជាតិ​​​ថាប់ឡាន ដែល​​​ឈើ​​​នោះ​​​​​​អាច​​​មាន​​​តម្លៃ​​​រាប់​​​ពាន់​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​គូប។ សេចក្តី​​​ថ្លែងការ​​​ណ៍​​​និយាយ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ មាន​​​នគរ​​​បាល​​​និង​​​ទាហាន​​​ថៃ​​​មួយ​​​ក្រុម​​​បាន​​​ចូល​​​មក​​​រក​​​បុរស​​​ទាំង​​​២៩​​​នាក់​​​ ហើយ​​​ត្រៀម​​​នឹង​​​ចាប់​​​ខ្លួន​​​ពួកគេ ក៏​​​ស្រាប់​​​តែមាន​​​មនុស្ស​​​ម្នាក់​​​​​​បាញ់​​​កាំភ្លើង​​​មួយ​​​គ្រាប់​​​​​​ឡើង​​​លើ ដោយ​​​បណ្តាល​​​ឲ្យ​​​បុរស​​​១៨​​​នាក់​​​​​​គេច​​​ខ្លួន​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​និយាយថា ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ហើយ​​​នាំ​​​ចូល​​​ស្ថានីយ៍​​​នគរបាល​​​ថៃ ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​​​​កុង​​​ស៊ុល​​​កម្ពុជា​​​ប្រចាំ​​​ខេត្ត​​​សាកែវ​​​បាន​​​ជួប​​​និង​​​សម្ភាស​​​ពួក​​​គេ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បត្តិ៍។​​​​​​​​​​​​​​​ សេចក្តី​​​ថ្លែងការណ៍​​​និយាយបន្ត​​​ថា ស្ថានអគ្គ​​​កុងស៊ុល​​​កម្ពុជា​​​​​​ប្រចាំ​​​ខេត្ត​​​សាកែវ​​​នឹង​​​រក​​​មេធាវី ដើម្បី​​​ការ​​​ពារ​​​ពួក​​​គេ​​​​​​ពេល​​​ឡើង​​​តុលាការ៕

គណបក្ស​​​ជន្ល​​​ដាល់​​​គ្នា ប៉ុន្តែ​​​​​​​តើនរណា​​​ដឹង​​​ថា​​​ អ្នក​​​ណា​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព?

មួយ​​​ឆ្នាំ​​​​​​​​​ទៀត​​​ដល់​​​​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ដែល​​​នឹង​​​​​​ឃើញ​​​ទំនោរ​​​សំឡេង​​​ឆ្នោត​​​​​​ដំបូង​​​​​​ចាប់​​​​​​តាំង​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​នា​​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នោះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន​​​ និង​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​គឺ លោក សម រង្ស៊ី នៅ​​​សប្តាហ៍​​​នេះ​​​​​​​​​លាប​​​ពណ៌​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​​​​យ៉ាង​​​ខ្លាំង​​​​​​​​​ ដោយ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​លះ​​​បង់​​​​​​ចោល​​​អស់​​​ហើយ​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ហ៊ុន សែន​​​ បាន​​​សរសេរ​​​​​​នៅ​​​លើ​​​ហ្វេសប៊ុក​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​ផ្តល់​​​ទឡ្ហីករណ៍​​​ថា ​​​គេ​​​ទើប​​​តែ​​​យល់​​​ដឹង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គ្មាន​​​​​​​​​ប្រវត្តិ​​​ស្នាដៃ​​​អ្វី​​​​​​​​​សម្រាប់​​​ជាតិ​​​និង​​​ប្រជា​​​ជន​​​​​​ក្រៅ​​​តែ​​​ពី​​​​​​​​មាន​​រឿង​​​អាស្រូវ​​​​​​មួយចំនួន​​​ថា "ពល​​​រដ្ឋលែង​​​លង់ជឿ​​​លើពាក្យលួង​​​លោមសន្យា​​​តាម​​​ខ្យល់​​​តទៅទៀត​​​ហើយ"។​​​ លោក រង្ស៊ី ដែល​​​មិន​​​​​​ចាញ់​​​ប្រៀប​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ក្រោយ​​​មក​​​ថា ​​​រលក​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​ថ្មីៗ​​​នេះ​​​លើ​​​​​​តំណាង​​​រាស្ត្រ​​​ អ្នករិះ​​​គន់​​​រដ្ឋាភិបាល​​​និង​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​​​​បង្ហាញ​​​ថា លោក ហ៊ុន សែន គឺ​​​ភ័យ​​​ខ្លាច​​​ស្ទើរ​​​ស្លាប់​​​​​​ចំពោះ​​​​​​អ្វីដែល​​​​​​​​​ជា​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រឹម​​​ត្រូវ។​​​​​​​​​ លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​​​​ក្នុង​​​សារ​​​អ៊ីម៉េល​​​ពី​​​ក្រុង​​​​​​ប៉ារីស​​​ថា "ឥឡូវនេះ​​​ច្បាស់​​​ក្រឡែតថា​ ហ៊ុន សែន កំពុង​​​ព្យាយាម​​​ធ្វើឲ្យ​​​ខូច​​​ ឬធ្វើឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​​​​ធ្ងន់​​​លើ​​​ដំណើរ​ការ​​​​បោះឆ្នោត​​​ ពីព្រោះ​​​គាត់ដឹងថា  គណបក្ស​​​​​​ប្រជាជន​​​កម្ពុជារបស់គាត់​​​នឹង​​​ចាញ់ឆ្នោត​​​ពិត​​​ប្រាកដ​​​ក្នុង​​​​​​ឆ្នាំ​​​២០១៧​​​ និងឆ្នាំ​​​២០១៨​​​"។ នៅ​​​ក្នុង​​​ប្រទេស​​​ជា​​​ច្រើន ការ​​​ប្រកាស​​​បែប​​​ហ្នឹង​​​នឹង​​​​​​ដាក់ផ្គូ​​​គ្នា​​​​​​ប្រឆាំង​​​នឹង​​​​​​រង្វាស់​​​វិទ្យាសាស្ត្រ​​​​​​នៃ​​​អារម្មណ៍​​​​​​​​​​​​សាធារណៈ។​​​​​​​​​​​​ ប៉ុន្តែ​​​ការ​​​ស្ទង់​​​មតិ​​​បែប​​​ហ្នឹង ជា​​​ការរំខាន​​​របស់​​​មេដឹកនាំ​​​ដែល​​​ខំ​​​ប្រឹង​​​ទាំង​​​លំបាក​​​ទូទាំង​​​ពិភព​​​លោក គឺ​​​មិន​​​មាន​​​ធ្វើ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ។​​​ លោក គល់ បញ្ញា នាយក​​​អង្គការ​​​ខុម​​​ហ្វ្រែល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា "នៅ​​​ទី​​​នេះ​​ គេ​​​មិន​​​ស្ទង់​​​មតិ​​​ដូច​​​នៅ​​​ក្នុង​​​ប្រទេស​​​ផ្សេង​​​ទៀត​​​ទេ។ វា​​​អាច​​​ពិបាក គឺ​​​​​​រសើប​​​ណាស់ ព័ត៌មាន​​​បែប​​​នេះ"។​​​ លោក បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ចង់​​​បាន​​​ខ្លាំង​​​ណាស់​​​​​​​​​ការ​​​ស្ទង់​​​មតិ ដោយ​​​ចង្អុល​​​​​​ទៅ​​​លើ​​​​​​ការ​​​ស្ទង់​​​មតិ​​​ដែល​​​គេ​​​ធ្វើ​​​ឡើង​​​​​​ក្នុង​​​ប្រទេស​​​​​​លោក​​​ខាង​​​លិច​​​​​​ដោយ​​​មាន​​​ការ​​​ផ្គូ​​​ឲ្យ​​​ស៊ីគ្នា​​​ជា​​​សម្មតិកម្ម​​​ គឺ​​​មាន​​​ដូច​​​ជា​​​​​​ឱកាស​​​​​​របស់​​​លោក ដូណាល់ ត្រាម ទល់​​​នឹង​​​​​​អ្នកស្រី ហិលឡារី គ្លីន​​​តុន​​​​​​​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​​នៅ​​​ឆ្នាំ​​​នេះ។​​​​​​ លោក បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ក្នុង​​​ប្រទេសដ​​​ទៃ​​​ទៀត គេ​​​ស្ទង់​​​មតិ​​​ច្បាស់​​​ណាស់​​​ គឺ​​​នរណា​​​នាំ​​​មុខ នរណា​​​ទី​​​ពីរ នរណា​​​នាំ​​​មុខ​​​ នរណា​​​តាមពី​​​ក្រោយ​​​។ ​​​យើង​​​អាច​​​មើល​​​ឃើញ​​​ថា លោក ត្រាម​​​នាំ​​​មុខ​​​គេ ហើយ​​​ឥឡូវ​​​នេះ គ្លីន​​​តុន​​​នាំ​​​មុខ​​​ អូ​​​ ឥឡូវ​​​​​​ត្រាម​​​នាំ​​​មុខ​​​វិញ​​​ម្តងហើយ"។ លោក បញ្ញា បាន​​​មាន​​​ប​​​្រសាសន៍​​​ថា "ក្នុង​​​ស្ថានការណ៍​​​បច​​​្ចុប្បន្ន  ​​​ដោយ​​​មាន​​​ការយាយី​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​​​​មនុស្ស តើ​​​ពល​​​រដ្ឋ​​​មាន​​​ប្រតិកម្ម​​​ដូចម៉្តេច​​​ចំពោះ​​​រឿង​​​នោះ? ទាក់​​​ទង​​​នឹង​​​បក្ស​​​ប្រឆាំង​​​ រដ្ឋាភិបាល​​​ តើ​​​ពលរដ្ឋ​​​គិត​​​ដូច​​​ម៉្តេច?"។ លោក បញ្ញា​​​ គឺ​​​មិន​​​មែន​​​​​​មនុស្ស​​​តែ​​​ម្នាក់​​​​​​ទេ ដែល​​​ចង់​​​បាន​​​ការ​​​ស្ទង់​​​មតិ​​​ល្អប្រសើរ​​​លើ​​​អារម្មណ៍​​​​​​​​​សាធារណជន​​​។ លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​​​​ដែល​​​​​​ដឹក​​​នាំ​​​ក្រុម​​​តស៊ូ​​​មតិ​​​​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​បាន​​​សម្តែង​​​ការ​​​សោក​​​ស្តាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​ត្រូវ​​​ផ្អែក​​​លើ​​​​​​ការ​​​​​​សង្កេត​​​រៀបរាប់​​​ផ្ទាល់​​​​​​ខ្លួន​​​ ដើម្បី​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​លើ​​​​​​និន្នាការ​​​បោះ​​​ឆ្នោត។​​​​​​​​​ កាល​​​ពី​​​ដើម​​​ខែ​​​នេះ លោក ធន់ សារ៉ាយ ប្រធាន​​​សមាគម​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​​​​អាច​​​ដើរ​​​តួ​​​ជា"ការ​​​បោះ​​​ឆ្នោត​​​"​​​សម្រាប់​​​ស្ទង់​​​ប្រសិទ្ធភាព​​​​​​នៃ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​របស់​​​លោក ហ៊ុន សែន ដើម្បី​​​​​​ទប់ស្កាត់​​​ការ​​​គំរាម​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​លោក រង្ស៊ី ក្នុង​​​ពេល​​​ដែល​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​​​​កាន់​​​តែ​​​ខិត​​​មក​​​កៀក។​​​​​​ លោក សារ៉ាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ធម្មតា នៅ​​​ក្នុង​​​សង្គម​​​ប្រជា​​​ធិបតេយ្យ គេ​​​​​​​​​ស្ទង់​​​មតិ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ ប៉ុន្តែ​​​​​​ឥឡូវ​​​នេះ យើង​​​មិន​​​អាច​​​​​​ដឹង​​​ថា តើ​​​វា​​​ជា​​​​​​ឥទ្ធិពល​​​​​​នៃ​​​គោល​​​នយោបាយ​​​និង​​​ស្នៀត​​​របស់​​​លោក ហ៊ុន​​​ សែន​​​យ៉ាង​​​ដូច​​​ម៉្តេច​​​​​​ ដើម្បី​​​ទទួល​​​បាន​​​ប្រជាប្រិយ​​​ភាព​​​ទេ"។ លោក សារ៉ាយ ​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា "​​​យើង​​​នឹង​​​​​​ឃើញ​​​នៅ​​​ឆ្នាំ​​​២០១៧​​​ថា​​​មាន​​​អ្វី​​​​​​នឹង​​​កើត​​​ឡើង។ ប្រសិន​​​បើ​​​​​​គេ​​​ឈ្នះ​​​នៅ​​​ឆ្នាំ​​​២០១៧ អ៊ីចឹង​​​គេ​​​នឹង​​​បន្ត​​​​​​រហូត​​​ដល់​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​ឆ្នាំ​​​២០១៨ ប៉ុន្តែ​​​​​​ប្រសិន​​​បើ​​​​​​​​​គេ​​​មិន​​​ឈ្នះ​​​នៅ​​​ឆ្នាំ​​​២០១៧​​​ទេ ​​​វាអាច​​​មាន​​​បញ្ហា​​​ខ្លះ​​​​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៨"។​​​ ការស្ទាប​​​​​​ស្ទង់​​​មតិ​​​​​​បាន​​​បង្ហាញ​​​ថា​​​មាន​​​បញ្ហា​​​​​​កាល​​​ពី​​​មុន ដោយ​​​​​​វិទ្យាស្ថាន​​​សាធារណរដ្ឋ​​​​​​អន្តរជាតិ​​​​​​ដែល​​​ផ្តល់​​​មូលនិធិ​​​ដោយ​​​​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ធ្វើ​​​ការស្ទង់​​​​​​មតិ​​​គាំទ្រ​​​របស់​​​អ្នក​​​បោះ​​​ឆ្នោត​​​ មុន​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣ គឺ​​​​​​ដែល​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​​​​គំរាម​​​​​​​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​បក្ស​​​ប្រឆាំង​​​។ មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​៣​​​រូប​​​​​​ត្រូវ​​​ចាប់​​​ឃុំ​​​ខ្លួន​​​មួយ​​​សប្តាហ៍​​​មុន​​​នឹង​​​​​​ដល់​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ ដោយ​​​សារ​​​ចែក​​​​​​ការ​​​ស្ទង់​​​មតិ​​​​​​ដែល​​​​​​គេ​​​អះអាង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​ឈ្នះ​​​​​​៦៤​​​កៅ​​​អី​​​ទល់​​​នឹង​​​​​​៥៩​​​កៅ​​​អី​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។​​​ រដ្ឋាភិបាល​​​​​​​​​បាន​​​ហៅ​​​ការ​​​ស្ទង់​​​មតិ​​​​​​នោះ​​​​​ថា​​​ក្លែង​​​បន្លំ ហើយ​​​ក៏​​​បាន​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន​​​នរណា​​​ក៏​​​ដោយ​​​​​​ដែល​​​ចែក​​​​​​ការ​​​ស្ទង់​​​មតិ​​​នោះ។​​​​​​​​​​​​ វិទ្យាស្ថាន​​​សាធារណរដ្ឋ​​​អន្តរជាតិ​​​​​​បាន​​​បដិសេធ​​​មិន​​​​​​បញ្ចេញ​​​ការ​​​ស្ទង់​​​​​​មតិ​​​ជា​​​សាធារណៈ​​​ទេ ដោយ​​​​​​ចាត់​​​ទុក​​​ថា​​​ជា​​​​​​"ទិន្នន័យ​​​ផ្ទៃ​​​ក្នុង"​​​​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​បក​​​ស្រាយ​​​ខុស​​​​​​​​​ដោយ​​​គណបក្ស​​​នានា​​​​​​ជា​​​ច្រើន​​​លើ​​​កច្រើន​​​សា"។​​​​​​ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា លោក​​​​​​មិន​​​ច្បាស់​​​​​​​​​ថា គោល​​​នយោបាយ​​​របស់​​​រដ្ឋា​​​ភិបាល​​​​​​យ៉ាង​​​ដូច​​​ម៉្តេច​​​​​​ទៅ​​​លើ​​​ការ​​​ស្ទង់​​​មតិ​​​ទេ ប៉ុន្តែ​​​​​​ការ​​​ស្ទង់​​​មតិ​​​ខ្លះ​​​​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​​​​លេង​​​ល្បិច​​​ជា​​​ជាង​​​​​​ផ្តល់​​​ដំណឹង​​​ដល់​​​សាធារណជន។​​​ លោក ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​មាន​​​ក្រុម​​​​​​ហ៊ុន​​​​​​ឯកជន​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​ប្រមូល​​​ទិន្នន័យ​​​​​​អំពី​​​គណបក្ស​​​នយោបាយ​​​ ហើយ​​​ក្លែង​​​ទិន្នន័យ។ ខ្ញុំ​​​មិន​​​សំដៅ​​​លើ​​​​​​នរណា​​​ម្នាក់​​​ពិត​​​ប្រាកដ​​​ទេ។ ប៉ុន្តែ​​​​​​គេ​​​​​​​​​បំផ្លើស​​​ទិន្នន័យ​​​"។​​​​​​ ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ភាពស្រប​​​ច្បាប់​​​និង​​​​​​ភាព​​​រសើប​​​ផ្នែក​​​នយោបាយ​​​​​​មិន​​​ត្រឹម​​​តែ​​​​​​ជា​​​ឧបសគ្គ​​​ចំពោះ​​​​​​ការ​​​ធ្វើ​​​​​​ការ​​​ស្ទាប​​​ស្ទង់​​​​​​ជា​​​ប្រចាំ​​​ប៉ុណ្ណោះ​​​ទេ។​​​​​​​​​ លោក ស៊ីឡាស អ៊ីវឺរ៉ែត​​​ អ្នក​​​តំណាង​​​​​​ប្រទេស​​​របស់​​​មូលនិធិ អាស៊ី បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​សារ​​​អ៊ី​​​ម៉េល​​​ថា "​​​បញ្ហា​​​ធំ​​​បំផុត​​​​​​សម្រាប់​​​ធ្វើ​​​ការ​​​ស្ទង់​​​មតិ​​​​​​ឲ្យ​​​រួច គឺ​​​ថា​​​​​​តើ​​​នរណា​​​នឹង​​​ចេញ​​​ប្រាក់​​​ធ្វើ?” ក្នុង​​​ខែ​​​ធ្នូ ឆ្នាំ​​​២០១៤ ក្រុម​​​របស់​​​លោក​​​បាន​​​ចេញ​​​​​​របាយការណ៍​​​​​​៩៧​​​ទំព័រ​​​ស្តី​​​ពី"លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​កម្ពុជា​​​: ការ​​​ស្ទង់មតិ​​​​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​កម្ពុជា" ដែល​​​បាន​​​រក​​​ឃើញ​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ត្រឹម​​​តែ​​​​​​៣២​​​ភាគរយ​​​ប៉ុណ្ណោះ​​​ដែល​​​ជឿ​​​ថា ​​​ប្រទេស​​​នេះ​​​ដើរ​​​ឆ្ពោះ​​​ទៅ​​​រក​​​ទិស​​​ដៅ​​​ត្រឹម​​​ត្រូវ​​​ ពោល​​​គឺ​​​​​​ចុះ​​​ពី​​​​​​៨១​​​ភាគ​​​រយ​​​​​​កាល​​​ពី​​​ការ​​​ស្ទង់​​​មតិ​​​​​​​​​លើក​​​មុន​​​ក្នុង​​​ឆ្នាំ​​​២០០៣។​​​ លោក អ៊ីវឺរ៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​នៅ​​​កម្ពុជា ការ​​​ស្ទង់​​​មតិ​​​ជា​​​សាធារណៈ​​​ដែល​​​តំណាង​​​ទូទាំង​​​ប្រទេស​​​គឺ​​​​​​ចំណាយ​​​អស់​​​ប្រាក់​​​ច្រើន ពីព្រោះ​​​​​​រហូត​​​មកដល់​​​ពេល​​​នេះ​​​ការ​​​ស្ទង់​​​មតិ​​​បែប​​​ហ្នឹង​​​​​​ គឺ​​​ពឹង​​​ផ្អែក​​​​​​លើ​​​​​​ការ​​​ប្រមូល​​​ទិន្នន័យ​​​​​​តាម​​​រយៈ​​​​​​បញ្ជី​​​សំណួរ​​​​​​ផ្អែក​​​​​​លើ​​​ក្រដាស"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​និង​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​សម្ភាស​​​តែ​​​មួយ​​​អាច​​​ចំណាយ​​​អស់​​​​​​១០​​​ដុល្លារ ហើយ​​​លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា ​​​ការ​​​ស្ទង់​​​​​​មតិ​​​តាម​​​ទូរស័ព្ទ​​​មាន​​​សក្តានុពល​​​​​​ ដើម្បី​​​​​​បញ្ចុះ​​​ការ​​​ចំណាយ​​​ ប៉ុន្តែ​​​​​​នៅ​​​តែ​​​ជា​​​សូចនាករ​​​គួរ​​​ឲ្យ​​​សង្ស័យ​​​​​​ទាក់​​​ទង​​​នឹង​​​មតិ​​​សាធារណជន។​​​​​​​​​​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ហួស​​​ពី​​​ការ​​​​​​ប្រមូល​​​​​​ទិន្នន័យ​​​ ដែល​​​ក្រុមហ៊ុន​​​​​​ធ្វើ​​​​​​ការ​​​ស្ទង់​​​មតិ​​​ជា​​​ប្រចាំ​​​ និង​​​បង្ហាញ​​​​​​ការ​​​រក​​​ឃើញ កាល​​​ពី​​​​​​មុន​​​បទ​​​ពិសោធន៍​​​​​​គឺ​​​ថា មាន​​​និន្នាការ​​​​​​បន្ទោស​​​លើ'​​​អ្នក​​​ប្រាប់​​​រឿង​​​អាក្រក់​​​' ប្រសិន​​​​​​​​​បើ​​​​​​លទ្ធផល​​​​​​ស្ទង់​​​មតិ​​​មិន​​​​​​ត្រូវ​​​នឹង​​​​​​ទស្សន​​​ពិត​​​ប្រាកដ​​​របស់​​​នរណា​​​ម្នាក់​​​​​​ ឬ​​​ក៏​​​​​​​​​​​​គេ​​​​​​​​​ចង់​​​​​​ឲ្យ​​​ការ​​​ពិត​​​មើល​​​ឃើញ​​​យ៉ាង​​​​​​ម៉េច​​​នោះ។ សង្ឃឹម​​​ថា ​​​កម្លាំង​​​នេះ​​​គឺ​​​ផ្លាស់​​​ប្តូរ"។​​​​​​​​​​​​ ក្នុង​​​ប្រទេស​​​ជា​​​ច្រើន​​​ដោយ​​​មាន​​​ការស្ទង់​​​មតិ​​​​​​ជា​​​ប្រចាំ​​​ គឺ​​​បណ្តាញ​​​សារព័ត៌មាន​​​​​​បង់​​​ប្រាក់​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន ដើម្បី​​​​​​ធ្វើ​​​ការ​​​ស្ទង់​​​មតិ​​​ ហើយ​​​លោក សយ សុភាព​​​ ដែល​​​គ្រប់​​​គ្រង​​​វិបសាយ​​​ដើមអម្ពិល​​​ បាន​​​និយាយ​​​ថា ​​​លោក​​​​​​ក៏​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ស្ទង់​​​មតិ​​​នៅ​​​ទី​​​នេះដែរ។​​​ ប៉ុន្តែ​​​​​​លោក​​​បាន​​​និយាយ​​​ថា បណ្តាញ​​​ព័ត៌មាន​​​​​​ជា​​​ច្រើន​​​​​​ដូច​​​ជា​​​វិប​​​សាយ​​​របស់​​​លោក​​​​​​កាល​​​ពី​​​មុន​​​ពឹង​​​ផ្អែក​​​លើ​​​​​​អង្គការ​​​នានា​​​មាន​​​ដូច​​​ជា វិទ្យាស្ថាន​​​សាធារណរដ្ឋ​​​អន្តរ​​​ជាតិ​​​​​​និង​​​សម​​​ភាគី​​​​​​​​​​​​ក្នុង​​​ការ​​​ធ្វើ​​​​​​ការ​​​ស្ទង់​​​​​​​​​តាម​​​វិធី​​​សាស្ត្រ​​​​​​នៃ​​​មតិ​​​សាធារណៈ។​​​ លោក សុភាព បាន​​​និយាយ​​​ថា "​​​គេ​​​មាន​​​អ្នក​​​ជំនាញ គេ​​​មាន​​​សមត្ថភាព  ហើយ​​​គេ​​​​​​មាន​​​ធន​​​​​​ធាន​​​មនុស្ស។ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​របស់​​​យើង​​​​​​គឺ​​​ប្រសើរ​​​ជាង​​​មុន...​​​ហើយ​​​​​​យើង​​​មាន​​​គំនិត​​​បែប​​​នេះ ប៉ុន្តែ​​​​​​យើង​​​គិត​​​ថា ​​​យើង​​​មិន​​​មាន​​​អ្នក​​​ជំនាញ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ធ្វើ​​​បាន​​​ទេ។ វា​​​នឹង​​​ល្អ​​​ហើយ​​​ បើ​​​យើង​​​អាច​​​ធ្វើ​​​បាន"៕(រាយការណ៍​​​បន្ថែម​​​ដោយ ឃួន ណារិម)  

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​​ចូល​បំភ្លឺ​នៅ​តុលាការ​​ទាក់​ទង​នឹង​បណ្ដឹង​បរិហារកេរ្តិ៍​លោក អ៊ូ វីរៈ​

ពាក្យ​បណ្ដឹង​បរិហារកេរ្តិ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​​ប្រឆាំង​នឹង​​អ្នក​វិភាគ​នយោបាយ​​ដ៏​លេចធ្លោ​​គឺ​លោក អ៊ូ វីរៈ ​បាន​ដំណើរ​ការ​​នៅ​ថ្ងៃ​សុក្រ​​ ក្នុងពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​សាកសួរ​លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​។ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្ដឹង​លោក វីរៈ ​ពីបទ​បរិហារកេរ្តិ៍​កាលពី​ចុង​ខែ​មុន​​ទាក់​ទង​នឹង​កិច្ច​សម្ភាស​មួយ​ដែល​លោក​ធ្វើ​ជាមួយ​វិទ្យុ​អាស៊ីសេរី​ ក្នុង​ពេល​នោះ​លោក​ផ្ដល់​យោបល់​ថា ​គណបក្ស​កំពុង​កាន់​អំណាច ​គឺ​កំពុង​ប្រើ​ប្រាស់​រឿង​អាស្រូវ​ផ្លូវ​ភេទ​​​​ ដែល​ទាក់​ទង​នឹង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ ដើម្បី​ធ្វើ​ឲ្យ​ខូច​បក្ស​ប្រឆាំង​។

រដ្ឋាភិបាល​លើកឡើង​ថា តំណាង​រាស្ត្រ​ត្រូវ​គោរព​ដីកាកោះ​ហៅ​

កាល​ពី​ម្សិលមិញ ក្រសួង​យុត្តិធម៌​​បាន​ច្រាន​​​ចោល​ការ​​ជំទាស់​របស់​គណបក្ស​សង្គ្រោ​ះ​​​​ជាតិ​​ដែល​បដិសេធ​ការ​សាក​សួរ​របស់​​ព្រះ​រាជ​អាជ្ញា​ធរ​​ជុំវិញ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក កឹម សុខា អនុប្រធានគណបក្ស​ ដោយ​ហៅ​ការ​អះ​អាង​​​របស់​​គណបក្ស​​​​​​​នេះ​​​ថាជា "​ការ​​​មួល​បង្កាច់​​” ផ្ទុយ​រដ្ឋធម្មនុញ្ញ​"។ គណបក្ស​ប្រឆាំង​ទទួលបាន​ការ​គាំទ្រ​លើសលប់​​ពី​​សង្គម​ស៊ីវិល​​ដែល​​ហៅ​ការ​​​​ស៊ើប​​​អង្កេត​របស់​រដ្ឋាភិបាល​លើ​រឿង​​ស្នេហាលួច​លាក់​នោះ​ថា ជាការ​វាយ​ប្រហារ​​​នយោបាយ​ដោយ​ឥត​លាក់​លៀម​​។ កាលពី​ថ្ងៃពុធ គណបក្ស​សង្គ្រោះជាតិ​​បាន​​​លើក​ឡើង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ មិន​មាន​សិទ្ធិ​​កោះ​ហៅ​លោក កឹម...

រដ្ឋាភិបាល​ថា ​“​​​គ្មាន​ជម្រើស​​” ក្រៅ​ពី​ចាប់​​ខ្លួន​អ្នក​​​​រិះគន់​ ដើម្បី​​រក្សា​សន្តិភាព​​​នៅ​ក្នុង​ប្រទេស

លោក អ៊ូច បូរិទ្ធ រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​​​បាន​​ទាញ​​​​ទឡ្ហីករណ៍​​​នៅ​​ចុង​​បញ្ចប់​​នៃ​កិច្ច​ប្រជុំ​​​រយៈពេល៣​​ថ្ងៃ​ជាមួយ​​​តំណាង​មក​​​​ពី​​​សហ​ភាព​​អឺរ៉ុប កាល​ពី​​​ថ្ងៃ​​​​ពុធ​​ថា ការ​បង្ក​រឿង​​ដោយ​គណ​បក្ស​​​ប្រឆាំង​​​ក្នុង​រយៈ​ពេល​​​ជាង​២ឆ្នាំ​មក​​នេះ ​បាន​​ធ្វើ​​ឱ្យ​​គណបក្ស​ប្រជា​ជន​កម្ពុជា កំពុង​កាន់​អំណាច “គ្មាន​ជម្រើស” ក្រៅ​ពី​ប្រើ​ប្រាស់​​​តុលាការ​​​ដើម្បី​​​រក្សា​​សន្តិ​ភាព​​ក្នុង​ប្រទេស។ ដោយ​​​ហាក់​ដូច​មិនជឿ​​ជាក់​​លើ​ការ​លើក​​​ឡើង​របស់លោក...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.