28 C
Phnom Penh

អ្នកកាប់​​​ឈើ​​​ខ្មែរ​​​​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​ការ​​​បរទេស​​​បាន​​​និយាយ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នៅ​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​២៩​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ក្នុង​​​ខណៈ​​​ដែល​​​​​​​​​ពួក​​​គេ​​​កាប់​​​ឈើ​​​​​​ក្រញូង​​​នៅ​​​លើ​​​ភ្នំ​​​​​​ក្នុង​​​ខេត្ត​​​ប្រាជីន​​​បូរី ប្រទេស​​​ថៃ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ។

សេចក្តី​​​ថ្លែងការ​​​ណ៍​​​និយាយ​​​ថា អ្នក​​ទាំង​​​២៩​​​នាក់​​​គឺ​​​ជា​​​ផ្នែក​​​នៃ​​​ក្រុម​​​មាន​​​គ្នា​​​៦០​​​នាក់​​​​​​ដែល​​​​​​បាន​​​ចូល​​​ដី​​​ថៃ​​​​​​១០​​​ថ្ងៃ​​​ហើយ និង​​​ដែល​​​លួង​​​លោម​​​ដោយ​​​ឈ្មួញ​​​ឈើ​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ ដោយ​​​បាន​​​សន្យា​​​ថា​​​ទទួល​​​បាន​​​ប្រាក់​​​២០០​​​បាត (ប្រហែល​​​៦​​​ដុល្លារ​​​) ​​​​​​ចំពោះ​​​ការ​​​កាប់​​​ដើម​​​អាកាស្យា​​​មួយ​​​ដើម។ ប៉ុន្តែ​​​​​​ពេល​​​ទៅ​​​ដល់​​​ខេត្ត​​​ប្រាជីនបូរី ​​​ដែល​​​មាន​​​ចម្ងាយ​​​ប្រហែល​​​៥០​​​គីឡូ​​​ម៉ែត្រ​​​ពី​​​​​​ច្រក​​​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ បុរស​​​ទាំង​​​នោះ​​​បាន​​​បំបែក​​​គ្នា​​​ជា​​​ពីរ​​​ក្រុម​​​ ហើយ​​​ទទួល​​​ការ​​​ណែនាំ​​​ឲ្យ​​​កាប់​​​ដើម​​​ក្រញូង​​​នៅ​​​លើ​​​ភ្នំ​​​​​​ឧទ្យាន​​​​​​ជាតិ​​​ថាប់ឡាន ដែល​​​ឈើ​​​នោះ​​​​​​អាច​​​មាន​​​តម្លៃ​​​រាប់​​​ពាន់​​​ដុល្លារ​​​ក្នុង​​​មួយ​​​ម៉ែត្រ​​​គូប។

សេចក្តី​​​ថ្លែងការ​​​ណ៍​​​និយាយ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ មាន​​​នគរ​​​បាល​​​និង​​​ទាហាន​​​ថៃ​​​មួយ​​​ក្រុម​​​បាន​​​ចូល​​​មក​​​រក​​​បុរស​​​ទាំង​​​២៩​​​នាក់​​​ ហើយ​​​ត្រៀម​​​នឹង​​​ចាប់​​​ខ្លួន​​​ពួកគេ ក៏​​​ស្រាប់​​​តែមាន​​​មនុស្ស​​​ម្នាក់​​​​​​បាញ់​​​កាំភ្លើង​​​មួយ​​​គ្រាប់​​​​​​ឡើង​​​លើ ដោយ​​​បណ្តាល​​​ឲ្យ​​​បុរស​​​១៨​​​នាក់​​​​​​គេច​​​ខ្លួន​​​។

សេចក្តី​​​ថ្លែង​​​ការណ៍​​​និយាយថា ទោះ​​​ជាយ៉ាង​​​នេះ​​​ក្តី ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ ហើយ​​​នាំ​​​ចូល​​​ស្ថានីយ៍​​​នគរបាល​​​ថៃ ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​​​​កុង​​​ស៊ុល​​​កម្ពុជា​​​ប្រចាំ​​​ខេត្ត​​​សាកែវ​​​បាន​​​ជួប​​​និង​​​សម្ភាស​​​ពួក​​​គេ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បត្តិ៍។​​​​​​​​​​​​​​​

សេចក្តី​​​ថ្លែងការណ៍​​​និយាយបន្ត​​​ថា ស្ថានអគ្គ​​​កុងស៊ុល​​​កម្ពុជា​​​​​​ប្រចាំ​​​ខេត្ត​​​សាកែវ​​​នឹង​​​រក​​​មេធាវី ដើម្បី​​​ការ​​​ពារ​​​ពួក​​​គេ​​​​​​ពេល​​​ឡើង​​​តុលាការ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស