29 C
Phnom Penh

គណបក្ស​​​ជន្ល​​​ដាល់​​​គ្នា ប៉ុន្តែ​​​​​​​តើនរណា​​​ដឹង​​​ថា​​​ អ្នក​​​ណា​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​​​ឆ្នាំ​​​​​​​​​ទៀត​​​ដល់​​​​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​ដែល​​​នឹង​​​​​​ឃើញ​​​ទំនោរ​​​សំឡេង​​​ឆ្នោត​​​​​​ដំបូង​​​​​​ចាប់​​​​​​តាំង​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​នា​​​​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​ដ៏​​​ចម្រូង​​​ចម្រាស​​​នោះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន សែន​​​ និង​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​គឺ លោក សម រង្ស៊ី នៅ​​​សប្តាហ៍​​​នេះ​​​​​​​​​លាប​​​ពណ៌​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​​​​យ៉ាង​​​ខ្លាំង​​​​​​​​​ ដោយ​​​អ្នក​​​បោះ​​​ឆ្នោត​​​​​​លះ​​​បង់​​​​​​ចោល​​​អស់​​​ហើយ​​​​​​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ុន សែន​​​ បាន​​​សរសេរ​​​​​​នៅ​​​លើ​​​ហ្វេសប៊ុក​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​ផ្តល់​​​ទឡ្ហីករណ៍​​​ថា ​​​គេ​​​ទើប​​​តែ​​​យល់​​​ដឹង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​គ្មាន​​​​​​​​​ប្រវត្តិ​​​ស្នាដៃ​​​អ្វី​​​​​​​​​សម្រាប់​​​ជាតិ​​​និង​​​ប្រជា​​​ជន​​​​​​ក្រៅ​​​តែ​​​ពី​​​​​​​​មាន​​រឿង​​​អាស្រូវ​​​​​​មួយចំនួន​​​ថា “ពល​​​រដ្ឋលែង​​​លង់ជឿ​​​លើពាក្យលួង​​​លោមសន្យា​​​តាម​​​ខ្យល់​​​តទៅទៀត​​​ហើយ”។​​​

លោក រង្ស៊ី ដែល​​​មិន​​​​​​ចាញ់​​​ប្រៀប​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ក្រោយ​​​មក​​​ថា ​​​រលក​​​នៃ​​​ការ​​​ចាប់​​​ខ្លួន​​​ថ្មីៗ​​​នេះ​​​លើ​​​​​​តំណាង​​​រាស្ត្រ​​​ អ្នករិះ​​​គន់​​​រដ្ឋាភិបាល​​​និង​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​​​​​​​បង្ហាញ​​​ថា លោក ហ៊ុន សែន គឺ​​​ភ័យ​​​ខ្លាច​​​ស្ទើរ​​​ស្លាប់​​​​​​ចំពោះ​​​​​​អ្វីដែល​​​​​​​​​ជា​​​ការ​​​បោះ​​​ឆ្នោត​​​​​​ត្រឹម​​​ត្រូវ។​​​​​​​​​

លោក រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​​​​ក្នុង​​​សារ​​​អ៊ីម៉េល​​​ពី​​​ក្រុង​​​​​​ប៉ារីស​​​ថា “ឥឡូវនេះ​​​ច្បាស់​​​ក្រឡែតថា​ ហ៊ុន សែន កំពុង​​​ព្យាយាម​​​ធ្វើឲ្យ​​​ខូច​​​ ឬធ្វើឲ្យ​​​ប៉ះពាល់​​​យ៉ាង​​​​​​ធ្ងន់​​​លើ​​​ដំណើរ​ការ​​​​បោះឆ្នោត​​​ ពីព្រោះ​​​គាត់ដឹងថា  គណបក្ស​​​​​​ប្រជាជន​​​កម្ពុជារបស់គាត់​​​នឹង​​​ចាញ់ឆ្នោត​​​ពិត​​​ប្រាកដ​​​ក្នុង​​​​​​ឆ្នាំ​​​២០១៧​​​ និងឆ្នាំ​​​២០១៨​​​”។

នៅ​​​ក្នុង​​​ប្រទេស​​​ជា​​​ច្រើន ការ​​​ប្រកាស​​​បែប​​​ហ្នឹង​​​នឹង​​​​​​ដាក់ផ្គូ​​​គ្នា​​​​​​ប្រឆាំង​​​នឹង​​​​​​រង្វាស់​​​វិទ្យាសាស្ត្រ​​​​​​នៃ​​​អារម្មណ៍​​​​​​​​​​​​សាធារណៈ។​​​​​​​​​​​​

ប៉ុន្តែ​​​ការ​​​ស្ទង់​​​មតិ​​​បែប​​​ហ្នឹង ជា​​​ការរំខាន​​​របស់​​​មេដឹកនាំ​​​ដែល​​​ខំ​​​ប្រឹង​​​ទាំង​​​លំបាក​​​ទូទាំង​​​ពិភព​​​លោក គឺ​​​មិន​​​មាន​​​ធ្វើ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ។​​​

លោក គល់ បញ្ញា នាយក​​​អង្គការ​​​ខុម​​​ហ្វ្រែល​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា “នៅ​​​ទី​​​នេះ​​ គេ​​​មិន​​​ស្ទង់​​​មតិ​​​ដូច​​​នៅ​​​ក្នុង​​​ប្រទេស​​​ផ្សេង​​​ទៀត​​​ទេ។ វា​​​អាច​​​ពិបាក គឺ​​​​​​រសើប​​​ណាស់ ព័ត៌មាន​​​បែប​​​នេះ”។​​​

លោក បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ចង់​​​បាន​​​ខ្លាំង​​​ណាស់​​​​​​​​​ការ​​​ស្ទង់​​​មតិ ដោយ​​​ចង្អុល​​​​​​ទៅ​​​លើ​​​​​​ការ​​​ស្ទង់​​​មតិ​​​ដែល​​​គេ​​​ធ្វើ​​​ឡើង​​​​​​ក្នុង​​​ប្រទេស​​​​​​លោក​​​ខាង​​​លិច​​​​​​ដោយ​​​មាន​​​ការ​​​ផ្គូ​​​ឲ្យ​​​ស៊ីគ្នា​​​ជា​​​សម្មតិកម្ម​​​ គឺ​​​មាន​​​ដូច​​​ជា​​​​​​ឱកាស​​​​​​របស់​​​លោក ដូណាល់ ត្រាម ទល់​​​នឹង​​​​​​អ្នកស្រី ហិលឡារី គ្លីន​​​តុន​​​​​​​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​ប្រធានាធិបតី​​​សហរដ្ឋអាមេរិក​​​នៅ​​​ឆ្នាំ​​​នេះ។​​​​​​

លោក បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ក្នុង​​​ប្រទេសដ​​​ទៃ​​​ទៀត គេ​​​ស្ទង់​​​មតិ​​​ច្បាស់​​​ណាស់​​​ គឺ​​​នរណា​​​នាំ​​​មុខ នរណា​​​ទី​​​ពីរ នរណា​​​នាំ​​​មុខ​​​ នរណា​​​តាមពី​​​ក្រោយ​​​។ ​​​យើង​​​អាច​​​មើល​​​ឃើញ​​​ថា លោក ត្រាម​​​នាំ​​​មុខ​​​គេ ហើយ​​​ឥឡូវ​​​នេះ គ្លីន​​​តុន​​​នាំ​​​មុខ​​​ អូ​​​ ឥឡូវ​​​​​​ត្រាម​​​នាំ​​​មុខ​​​វិញ​​​ម្តងហើយ”។

លោក បញ្ញា បាន​​​មាន​​​ប​​​្រសាសន៍​​​ថា “ក្នុង​​​ស្ថានការណ៍​​​បច​​​្ចុប្បន្ន [​​​នៅ​​​កម្ពុជា] ​​​ដោយ​​​មាន​​​ការយាយី​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​​​​មនុស្ស តើ​​​ពល​​​រដ្ឋ​​​មាន​​​ប្រតិកម្ម​​​ដូចម៉្តេច​​​ចំពោះ​​​រឿង​​​នោះ? ទាក់​​​ទង​​​នឹង​​​បក្ស​​​ប្រឆាំង​​​ រដ្ឋាភិបាល​​​ តើ​​​ពលរដ្ឋ​​​គិត​​​ដូច​​​ម៉្តេច?”។

cam-polling-WEB-ONLY-e1462408694718លោក បញ្ញា​​​ គឺ​​​មិន​​​មែន​​​​​​មនុស្ស​​​តែ​​​ម្នាក់​​​​​​ទេ ដែល​​​ចង់​​​បាន​​​ការ​​​ស្ទង់​​​មតិ​​​ល្អប្រសើរ​​​លើ​​​អារម្មណ៍​​​​​​​​​សាធារណជន​​​។ លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​​​​ដែល​​​​​​ដឹក​​​នាំ​​​ក្រុម​​​តស៊ូ​​​មតិ​​​​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​បាន​​​សម្តែង​​​ការ​​​សោក​​​ស្តាយ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ថា លោក​​​ត្រូវ​​​ផ្អែក​​​លើ​​​​​​ការ​​​​​​សង្កេត​​​រៀបរាប់​​​ផ្ទាល់​​​​​​ខ្លួន​​​ ដើម្បី​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​លើ​​​​​​និន្នាការ​​​បោះ​​​ឆ្នោត។​​​​​​​​​

កាល​​​ពី​​​ដើម​​​ខែ​​​នេះ លោក ធន់ សារ៉ាយ ប្រធាន​​​សមាគម​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​សង្កាត់​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​​​​អាច​​​ដើរ​​​តួ​​​ជា”ការ​​​បោះ​​​ឆ្នោត​​​”​​​សម្រាប់​​​ស្ទង់​​​ប្រសិទ្ធភាព​​​​​​នៃ​​​កិច្ច​​​ប្រឹង​​​ប្រែង​​​​​​របស់​​​លោក ហ៊ុន សែន ដើម្បី​​​​​​ទប់ស្កាត់​​​ការ​​​គំរាម​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​លោក រង្ស៊ី ក្នុង​​​ពេល​​​ដែល​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​ឆ្នាំ​​​២០១៨​​​​​​កាន់​​​តែ​​​ខិត​​​មក​​​កៀក។​​​​​​

លោក សារ៉ាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ធម្មតា នៅ​​​ក្នុង​​​សង្គម​​​ប្រជា​​​ធិបតេយ្យ គេ​​​​​​​​​ស្ទង់​​​មតិ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ ប៉ុន្តែ​​​​​​ឥឡូវ​​​នេះ យើង​​​មិន​​​អាច​​​​​​ដឹង​​​ថា តើ​​​វា​​​ជា​​​​​​ឥទ្ធិពល​​​​​​នៃ​​​គោល​​​នយោបាយ​​​និង​​​ស្នៀត​​​របស់​​​លោក ហ៊ុន​​​ សែន​​​យ៉ាង​​​ដូច​​​ម៉្តេច​​​​​​ ដើម្បី​​​ទទួល​​​បាន​​​ប្រជាប្រិយ​​​ភាព​​​ទេ”។

លោក សារ៉ាយ ​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “​​​យើង​​​នឹង​​​​​​ឃើញ​​​នៅ​​​ឆ្នាំ​​​២០១៧​​​ថា​​​មាន​​​អ្វី​​​​​​នឹង​​​កើត​​​ឡើង។ ប្រសិន​​​បើ​​​​​​គេ​​​ឈ្នះ​​​នៅ​​​ឆ្នាំ​​​២០១៧ អ៊ីចឹង​​​គេ​​​នឹង​​​បន្ត​​​​​​រហូត​​​ដល់​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​ឆ្នាំ​​​២០១៨ ប៉ុន្តែ​​​​​​ប្រសិន​​​បើ​​​​​​​​​គេ​​​មិន​​​ឈ្នះ​​​នៅ​​​ឆ្នាំ​​​២០១៧​​​ទេ ​​​វាអាច​​​មាន​​​បញ្ហា​​​ខ្លះ​​​​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​២០១៨”។​​​

ការស្ទាប​​​​​​ស្ទង់​​​មតិ​​​​​​បាន​​​បង្ហាញ​​​ថា​​​មាន​​​បញ្ហា​​​​​​កាល​​​ពី​​​មុន ដោយ​​​​​​វិទ្យាស្ថាន​​​សាធារណរដ្ឋ​​​​​​អន្តរជាតិ​​​​​​ដែល​​​ផ្តល់​​​មូលនិធិ​​​ដោយ​​​​​​សហរដ្ឋ​​​អាមេរិក​​​ដែល​​​ធ្វើ​​​ការស្ទង់​​​​​​មតិ​​​គាំទ្រ​​​របស់​​​អ្នក​​​បោះ​​​ឆ្នោត​​​ មុន​​​នឹង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នា​​​ឆ្នាំ​​​២០១៣ គឺ​​​​​​ដែល​​​បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​​​​គំរាម​​​​​​​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​បក្ស​​​ប្រឆាំង​​​។

មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​៣​​​រូប​​​​​​ត្រូវ​​​ចាប់​​​ឃុំ​​​ខ្លួន​​​មួយ​​​សប្តាហ៍​​​មុន​​​នឹង​​​​​​ដល់​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​​​​ ដោយ​​​សារ​​​ចែក​​​​​​ការ​​​ស្ទង់​​​មតិ​​​​​​ដែល​​​​​​គេ​​​អះអាង​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​ឈ្នះ​​​​​​៦៤​​​កៅ​​​អី​​​ទល់​​​នឹង​​​​​​៥៩​​​កៅ​​​អី​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។​​​ រដ្ឋាភិបាល​​​​​​​​​បាន​​​ហៅ​​​ការ​​​ស្ទង់​​​មតិ​​​​​​នោះ​​​​​ថា​​​ក្លែង​​​បន្លំ ហើយ​​​ក៏​​​បាន​​​បញ្ជា​​​ឲ្យ​​​ចាប់​​​ខ្លួន​​​នរណា​​​ក៏​​​ដោយ​​​​​​ដែល​​​ចែក​​​​​​ការ​​​ស្ទង់​​​មតិ​​​នោះ។​​​​​​​​​​​​

វិទ្យាស្ថាន​​​សាធារណរដ្ឋ​​​អន្តរជាតិ​​​​​​បាន​​​បដិសេធ​​​មិន​​​​​​បញ្ចេញ​​​ការ​​​ស្ទង់​​​​​​មតិ​​​ជា​​​សាធារណៈ​​​ទេ ដោយ​​​​​​ចាត់​​​ទុក​​​ថា​​​ជា​​​​​​”ទិន្នន័យ​​​ផ្ទៃ​​​ក្នុង”​​​​​​​​​ដែល​​​​​​ត្រូវ​​​បាន​​​បក​​​ស្រាយ​​​ខុស​​​​​​​​​ដោយ​​​គណបក្ស​​​នានា​​​​​​ជា​​​ច្រើន​​​លើ​​​កច្រើន​​​សា”។​​​​​​

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា លោក​​​​​​មិន​​​ច្បាស់​​​​​​​​​ថា គោល​​​នយោបាយ​​​របស់​​​រដ្ឋា​​​ភិបាល​​​​​​យ៉ាង​​​ដូច​​​ម៉្តេច​​​​​​ទៅ​​​លើ​​​ការ​​​ស្ទង់​​​មតិ​​​ទេ ប៉ុន្តែ​​​​​​ការ​​​ស្ទង់​​​មតិ​​​ខ្លះ​​​​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​​​​លេង​​​ល្បិច​​​ជា​​​ជាង​​​​​​ផ្តល់​​​ដំណឹង​​​ដល់​​​សាធារណជន។​​​

លោក ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​មាន​​​ក្រុម​​​​​​ហ៊ុន​​​​​​ឯកជន​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ដែល​​​បាន​​​ប្រមូល​​​ទិន្នន័យ​​​​​​អំពី​​​គណបក្ស​​​នយោបាយ​​​ ហើយ​​​ក្លែង​​​ទិន្នន័យ។ ខ្ញុំ​​​មិន​​​សំដៅ​​​លើ​​​​​​នរណា​​​ម្នាក់​​​ពិត​​​ប្រាកដ​​​ទេ។ ប៉ុន្តែ​​​​​​គេ​​​​​​​​​បំផ្លើស​​​ទិន្នន័យ​​​”។​​​​​​

ទោះ​​​ជា​​​យ៉ាង​​​នេះ​​​ក្តី ភាពស្រប​​​ច្បាប់​​​និង​​​​​​ភាព​​​រសើប​​​ផ្នែក​​​នយោបាយ​​​​​​មិន​​​ត្រឹម​​​តែ​​​​​​ជា​​​ឧបសគ្គ​​​ចំពោះ​​​​​​ការ​​​ធ្វើ​​​​​​ការ​​​ស្ទាប​​​ស្ទង់​​​​​​ជា​​​ប្រចាំ​​​ប៉ុណ្ណោះ​​​ទេ។​​​​​​​​​

លោក ស៊ីឡាស អ៊ីវឺរ៉ែត​​​ អ្នក​​​តំណាង​​​​​​ប្រទេស​​​របស់​​​មូលនិធិ អាស៊ី បាន​​​មាន​​​ប្រសាសន៍​​​ក្នុង​​​សារ​​​អ៊ី​​​ម៉េល​​​ថា “​​​បញ្ហា​​​ធំ​​​បំផុត​​​​​​សម្រាប់​​​ធ្វើ​​​ការ​​​ស្ទង់​​​មតិ​​​​​​ឲ្យ​​​រួច គឺ​​​ថា​​​​​​តើ​​​នរណា​​​នឹង​​​ចេញ​​​ប្រាក់​​​ធ្វើ?”

ក្នុង​​​ខែ​​​ធ្នូ ឆ្នាំ​​​២០១៤ ក្រុម​​​របស់​​​លោក​​​បាន​​​ចេញ​​​​​​របាយការណ៍​​​​​​៩៧​​​ទំព័រ​​​ស្តី​​​ពី”លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​កម្ពុជា​​​: ការ​​​ស្ទង់មតិ​​​​​​​​​អ្នក​​​បោះ​​​ឆ្នោត​​​កម្ពុជា” ដែល​​​បាន​​​រក​​​ឃើញ​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ត្រឹម​​​តែ​​​​​​៣២​​​ភាគរយ​​​ប៉ុណ្ណោះ​​​ដែល​​​ជឿ​​​ថា ​​​ប្រទេស​​​នេះ​​​ដើរ​​​ឆ្ពោះ​​​ទៅ​​​រក​​​ទិស​​​ដៅ​​​ត្រឹម​​​ត្រូវ​​​ ពោល​​​គឺ​​​​​​ចុះ​​​ពី​​​​​​៨១​​​ភាគ​​​រយ​​​​​​កាល​​​ពី​​​ការ​​​ស្ទង់​​​មតិ​​​​​​​​​លើក​​​មុន​​​ក្នុង​​​ឆ្នាំ​​​២០០៣។​​​

លោក អ៊ីវឺរ៉ែត បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​នៅ​​​កម្ពុជា ការ​​​ស្ទង់​​​មតិ​​​ជា​​​សាធារណៈ​​​ដែល​​​តំណាង​​​ទូទាំង​​​ប្រទេស​​​គឺ​​​​​​ចំណាយ​​​អស់​​​ប្រាក់​​​ច្រើន ពីព្រោះ​​​​​​រហូត​​​មកដល់​​​ពេល​​​នេះ​​​ការ​​​ស្ទង់​​​មតិ​​​បែប​​​ហ្នឹង​​​​​​ គឺ​​​ពឹង​​​ផ្អែក​​​​​​លើ​​​​​​ការ​​​ប្រមូល​​​ទិន្នន័យ​​​​​​តាម​​​រយៈ​​​​​​បញ្ជី​​​សំណួរ​​​​​​ផ្អែក​​​​​​លើ​​​ក្រដាស”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ធ្វើ​​​និង​​​ដំណើរ​​​ការ​​​នៃ​​​ការ​​​សម្ភាស​​​តែ​​​មួយ​​​អាច​​​ចំណាយ​​​អស់​​​​​​១០​​​ដុល្លារ ហើយ​​​លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា ​​​ការ​​​ស្ទង់​​​​​​មតិ​​​តាម​​​ទូរស័ព្ទ​​​មាន​​​សក្តានុពល​​​​​​ ដើម្បី​​​​​​បញ្ចុះ​​​ការ​​​ចំណាយ​​​ ប៉ុន្តែ​​​​​​នៅ​​​តែ​​​ជា​​​សូចនាករ​​​គួរ​​​ឲ្យ​​​សង្ស័យ​​​​​​ទាក់​​​ទង​​​នឹង​​​មតិ​​​សាធារណជន។​​​​​​​​​​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ហួស​​​ពី​​​ការ​​​​​​ប្រមូល​​​​​​ទិន្នន័យ​​​ ដែល​​​ក្រុមហ៊ុន​​​​​​ធ្វើ​​​​​​ការ​​​ស្ទង់​​​មតិ​​​ជា​​​ប្រចាំ​​​ និង​​​បង្ហាញ​​​​​​ការ​​​រក​​​ឃើញ កាល​​​ពី​​​​​​មុន​​​បទ​​​ពិសោធន៍​​​​​​គឺ​​​ថា មាន​​​និន្នាការ​​​​​​បន្ទោស​​​លើ’​​​អ្នក​​​ប្រាប់​​​រឿង​​​អាក្រក់​​​’ ប្រសិន​​​​​​​​​បើ​​​​​​លទ្ធផល​​​​​​ស្ទង់​​​មតិ​​​មិន​​​​​​ត្រូវ​​​នឹង​​​​​​ទស្សន​​​ពិត​​​ប្រាកដ​​​របស់​​​នរណា​​​ម្នាក់​​​​​​ ឬ​​​ក៏​​​​​​​​​​​​គេ​​​​​​​​​ចង់​​​​​​ឲ្យ​​​ការ​​​ពិត​​​មើល​​​ឃើញ​​​យ៉ាង​​​​​​ម៉េច​​​នោះ។ សង្ឃឹម​​​ថា ​​​កម្លាំង​​​នេះ​​​គឺ​​​ផ្លាស់​​​ប្តូរ”។​​​​​​​​​​​​

ក្នុង​​​ប្រទេស​​​ជា​​​ច្រើន​​​ដោយ​​​មាន​​​ការស្ទង់​​​មតិ​​​​​​ជា​​​ប្រចាំ​​​ គឺ​​​បណ្តាញ​​​សារព័ត៌មាន​​​​​​បង់​​​ប្រាក់​​​ឲ្យ​​​​​​ក្រុម​​​ហ៊ុន ដើម្បី​​​​​​ធ្វើ​​​ការ​​​ស្ទង់​​​មតិ​​​ ហើយ​​​លោក សយ សុភាព​​​ ដែល​​​គ្រប់​​​គ្រង​​​វិបសាយ​​​ដើមអម្ពិល​​​ បាន​​​និយាយ​​​ថា ​​​លោក​​​​​​ក៏​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ស្ទង់​​​មតិ​​​នៅ​​​ទី​​​នេះដែរ។​​​

ប៉ុន្តែ​​​​​​លោក​​​បាន​​​និយាយ​​​ថា បណ្តាញ​​​ព័ត៌មាន​​​​​​ជា​​​ច្រើន​​​​​​ដូច​​​ជា​​​វិប​​​សាយ​​​របស់​​​លោក​​​​​​កាល​​​ពី​​​មុន​​​ពឹង​​​ផ្អែក​​​លើ​​​​​​អង្គការ​​​នានា​​​មាន​​​ដូច​​​ជា វិទ្យាស្ថាន​​​សាធារណរដ្ឋ​​​អន្តរ​​​ជាតិ​​​​​​និង​​​សម​​​ភាគី​​​​​​​​​​​​ក្នុង​​​ការ​​​ធ្វើ​​​​​​ការ​​​ស្ទង់​​​​​​​​​តាម​​​វិធី​​​សាស្ត្រ​​​​​​នៃ​​​មតិ​​​សាធារណៈ។​​​

លោក សុភាព បាន​​​និយាយ​​​ថា “​​​គេ​​​មាន​​​អ្នក​​​ជំនាញ គេ​​​មាន​​​សមត្ថភាព  ហើយ​​​គេ​​​​​​មាន​​​ធន​​​​​​ធាន​​​មនុស្ស។ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​របស់​​​យើង​​​​​​គឺ​​​ប្រសើរ​​​ជាង​​​មុន…​​​ហើយ​​​​​​យើង​​​មាន​​​គំនិត​​​បែប​​​នេះ ប៉ុន្តែ​​​​​​យើង​​​គិត​​​ថា ​​​យើង​​​មិន​​​មាន​​​អ្នក​​​ជំនាញ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ធ្វើ​​​បាន​​​ទេ។ វា​​​នឹង​​​ល្អ​​​ហើយ​​​ បើ​​​យើង​​​អាច​​​ធ្វើ​​​បាន”៕(រាយការណ៍​​​បន្ថែម​​​ដោយ ឃួន ណារិម)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស