30.3 C
Phnom Penh

CATEGORY

ប័ណ្ណសារ

អ្នក​ថត​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូល​ក្នុង​សាលា​ដំបូង​រាជធានី

អ្នក​ថត​រូប និង​អ្នក​ថត​​វីដេអូ​ត្រូវ​បាន​ហាម​​​ឃាត់​មិន​ឱ្យ​ចូល​​ក្នុង​បរិវេណ​សាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​ ជា​ចំណាត់​ការមួយ​​ដែល​មន្ត្រី​​​ម្នាក់​​លើក​ឡើង​ថា ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​​​​​បញ្ឈប់​អ្នក​សារព័ត៌មាន​ពី​​ការ​ចោទ​​​ប្រកាន់​​មិន​ត្រឹម​ត្រូវ​​​​លើ​​ស្ថាប័ននេះ។ គោល​​ការ​ណ៍​​ថ្មី​នេះ​ដែល​តាម​លក្ខណៈ​​បច្ចេកទេស​​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃច័ន្ទ​នោះ ក៏​តម្រូវ​ឱ្យ​​អ្នកយក​ព័ត៌មាន​ទាំង​អស់​ដាក់​​ពាក្យ​សុំការ​អនុញ្ញាត​ចូល​ទៅ​ក្នុង​បរិវេណពី​នាយក​ដ្ឋាន​រដ្ឋបាល​របស់តុលាការ​ និង​ហាម​ឃាត់​មិន​ឱ្យ​ពួកគេ​ដើរ​ត្រេត​ត្រ​តនៅក្នុង​​របង​តុលាការ​ឡើយ។ លោក លី សុផាន់ណា អ្នកនាំពាក្យ​​ព្រះ​រាជ​​អាជ្ញាអម​សាលា​ដំបូង​​មាន​ប្រសាសន៍​ថា វិធាន​​​​​ថ្មី​នេះ​​​ត្រូវ​បាន​អនុវត្ត​ជា​សំខាន់​ដើម្បី​​ធ្វើ​​ឱ្យ​សន្តិ​សុខ​កាន់​តែ​ប្រសើរ​ឡើង​ ស្រប​តាម​បទ​ដ្ឋាន​​​​​​​​អន្តរ​ជាតិ ប៉ុន្តែ​ក៏​នឹង​ប្រើ​ដើម្បី​កាត់​បន្ថយ​ការ​ធ្វើសេចក្តី​រាយ​ការណ៍​​នាំ​ឲ្យ​យល់​ខុស​ផង​ដែរ។ លោក លី សុផាន់​ណា...

បក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ធ្វើ​​តាម​​​​ការ​កោះ​​ហៅ​របស់​តុលា​​​ការ​ ខណៈ ACU ព្រមាន​ចាប់​ខ្លួន​បន្ថែម​

កាលពី​ម្សិលមិញ ​គណបក្ស​សង្គ្រោះជាតិ​​បាន​លើក​ឡើង​ថា ​តំណាង​រាស្ត្រ​របស់​ខ្លួន​​នឹង​​​​មិន​ធ្វើ​តាម​ការ​កោះ​ហៅ​​សម្រាប់​ការ​សាក​សួរ​​​​​​ពាក់​ព័ន្ធ​រឿង​អាស្រូវ​​ផ្លូវ​ភេទ​របស់​មេដឹកនាំ​បក្ស​​​ឡើយ ​ខណៈ​ លោក ឱម យ៉ិនទៀង ​ប្រធាន​​​​​អង្គភាព​ប្រឆាំងអំពើ់ពុករលួយ​ ដែលជាអ្នក​​​​ដឹកនាំ​ការ​​​​​​​ស៊ើបអង្កេតរបស់រដ្ឋាភិបាល​ ​​បាន​និយាយ​ការ​​​​ពារ​ការ​ស៊ើបអង្កេត​នេះ​​តាម​កញ្ចក់​​​ទូរទស្សន៍​ក្នុងស្រុក​មួយ ហើយបាន​ព្រមាន​អំពី​​​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​។ កាលពី​ថ្ងៃ​ច័ន្ទ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​​​​បាន​ដាក់​ការ​ចោទ​ប្រកាន់​ពីបទ​សូកប៉ាន់​លើ​លោក​...

ជន​​​ភៀស​​​ខ្លួន​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​កោះ​​​ណូរូ​​​ស្ម័គ្រចិត្ត​​​មក​ប្រទេស​​​​កម្ពុជា

មន្ត្រី​​​​​​អន្តោប្រវេសន៍​​​ម្នាក់​​​បាន​​​និយាយ​​​កាល​ពី​​​ម្សិលមិញ​​​ថា ជន​ភៀសខ្លួន​​​ពីរ​​​នាក់​​​ទៀត ​ដែល​​​ឃាត់​​​ទុក​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​នៅ​​​មណ្ឌល​​​​​ឃាត់​​​ខ្លួន​​​ក្នុង​​​សមុទ្រ បាន​​​ស្ម័គ្រ​​​ចិត្ត​​​មក​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​នៅ​​​ប្រទេស​​​កម្ពុជា ជា​​​សញ្ញា​​​មួយ​​​បង្ហាញ​​​​​​ឲ្យ​​​ឃើញ​​​ថា កិច្ចព្រមព្រៀង​​​តាំង​​​លំនៅ​​​​ជា​​​ថ្មី​​​ដ៏​ចម្រូង​ចម្រាស​រ​​​រវាង​​​ប្រទេស​​​ទាំង​​​ពីរ​​​មាន​​​ដំណើរ​ការ​​​ជា​​​ធម្មតា​​​នៅ​​​ឡើយ។ លោក កែម សារិន ប្រធាន​នាយកដ្ឋាន​ជន​​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​​​និយាយ​​​ថា អ្នក​​​ស្ម័គ្រ​​​ចិត្ត​​​ពីរ​​​នាក់​​​ថ្មី​​​មកពី​​​ជំរំ​​​ជន​​​ភៀស​​​ខ្លួន​​​នៅ​​​ប្រទេស​​​កោះ​​​ណូរូ​​​នៃ​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​មិន​​​បាន​​​ដាក់​​​ពាក្យ​​​សុំ​​​ជា​​​ផ្លូវការ​​​នៅឡើយ​​​ទេ។ ព័ត៌មាន​​​នេះ​​​លេច​​​ឮ​​​ឡើង​​​បន្ទាប់ពី​​​មាន​​​របាយការណ៍​​​ថា ជន​​​ភៀសខ្លួន​​​ពីរ​​​នាក់​​​នៅ​​​ប្រទេស​​​ណូរូ​​​បាន​​​ដុត​​​សម្លាប់​​​ខ្លួន​​​ឯង​​​កាលពី​​​សប្តាហ៍​​​មុន។ ប្រសិនបើ​​​ទទួល​​​បាន​​​ការ​​​យល់ព្រម អ្នក​​​ទាំងពីរ​​​នឹង​​​ចូលរួម​​​ជាមួយ​​​មនុស្ស​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត ដែល​​​បាន​​​ចាកចេញ​​​ពី​​​ប្រទេស​​​ណូរូ​​​មក​​​ក្រុង​​​ភ្នំពេញ និង​​​បាន​​​ស្នាក់​​​នៅ ចាប់​​​តាំងពី​​​ប្រទេស​​​កម្ពុជា​​​បាន​​​ទទួល​​​យក​​​កញ្ចប់​​​ជំនួយ​​​៣០​​​លាន​​​ដុល្លារ​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​កាលពី​​​ខែ​​​កញ្ញា​​​ឆ្នាំ​​​២០១៤ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​​​​យក​​​ជន​​​ភៀសខ្លួន​​​ច្រើន​​​រយ​​​នាក់​​​​នៅ​លើ​​​ប្រទេស​​​កូន​​​កោះ​​​នេះ។ លោក សារិន បាន​​​និយាយ​​​កាលពី​​​ម្សិល​មិញ​​​ថា "ប្រទេស​​​អូស្ត្រាលី​​​បាន​​​ជូន​​​ព័ត៌មាន​​​ដល់​​​យើង​​​ថា មនុស្ស​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​ស្ម័គ្រ​​​ចិត្ត​​​មក​​​ប្រទេស​​​កម្ពុជា"។ លោក​​​​​​និយាយ​​​ថា "នេះ​​​គ្រាន់តែ​​​ជា​​​ព័ត៌​មាន​​​​​មិន​​​ផ្លូវការ​​​ពី​​​ប្រទេស​​​អូស្ត្រាលី ​ហើយ​​​យើង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​លិខិត​​​ផ្លូវការ​​​ណាមួយ​​​នៅ​​​ឡើយ​​​ទេ។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​​​​​ឯកសារ​សំណើ​​​សុំ​​​តាំង​​​ទីលំនៅ​​​ថ្មី​​​របស់​​​ជន​​​ភៀសខ្លួន​​​ស្ម័គ្រចិត្ត និង​​​ដាក់​​​សំណើ​​​នោះ​​​ទៅ​រដ្ឋ​មន្ត្រី​ដើម្បី​​​សុំ​​​សេចក្តី​​​សម្រេច"។ លោក សារិន បាន​​​និយាយ​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​​អំពី​ភេទ អាយុ ឬ​​​សញ្ជាតិ​​​នៃ​​​អ្នក​​​ស្ម័គ្រ​​ចិត្ត​​​ពីរ​​​នាក់​​​នោះ ឬ​​​ថា​​​តើ​​​ពួកគេ​​​ជាប់​សាច់​ញាតិ​​​​គ្នា​​​ឬ​​​​យ៉ាង​ណា​នោះ​ឡើយ​។ អ្នកនាំពាក្យ​​​ការិយាល័យ​​​នៃ​​​ក្រសួង​​​អន្តោ​ប្រវេសន៍​​​អូស្ត្រាលី លោក ភីធើ ដាត់ថុន មិន​​​បាន​​​ឆ្លើយតប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​ពន្យល់​​​ទេ។ មាន​​​តែ​​​ប្រាំ​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​ភៀសខ្លួន​លើ​កោះ​​​ណូរូ​បាន​​​ផ្លាស់​​​មក​​​រស់​​​នៅ​​​ក្រុង​​​ភ្នំពេញ ចាប់​​​តាំងពី​​​មន្ត្រី​​​កម្ពុជា​​​និង​​​អូស្ត្រាលី​​​បាន​​​សម្រេច​​​កិច្ចព្រមព្រៀង​​​តាំង​​​លំនៅ​​​ថ្មី​​​នេះ​​​ដោយ​​​មាន​ការ​​​អបអរ​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ជាង​​​មួយ​​​ឆ្នាំ​​​កន្លះ​​​មក​​​ហើយ។ ​ប៉ុន្តែ ​មនុស្ស​​​បី​​​នាក់​​​ក្នុង​​​ចំណោម​​​ពួកគេ គឺ​​​បុរស​​​ម្នាក់​​​មកពី​​​ប្រទេស​​​ភូមា និង​​​ប្តី​​​ប្រពន្ធ​​​មួយ​​​គូ​​​មកពី​​​ប្រទេស​​​អីុរ៉ង់ ចាប់​​​តាំងពី​​​ពេល​​​នោះ​​​មក​​​បាន​​​សម្រេច​​​ចិត្ត​​​ត្រឡប់​​​ទៅ​​​ស្រុក​​​​​​វិញ ជាជាង​​​ស្នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ លោក អៀន រីនថូល អ្នកនាំពាក្យ​​អង្គការ​សម្ព័ន្ធ​​សកម្មភាព​ជន​ភៀស​ខ្លួន ​មាន​មូលដ្ឋាន​នៅ​ក្រុង​​ស៊ីដនី បាន​​​និយាយ​​​ថា ជនភៀស​ខ្លួន​​​មួយ​​​ចំនួន​​​នៅ​​​ប្រទេស​​​ណូរូ អាច​​​នៅ​​​តែ​​​យល់​​​ឃើញ​​​ថា​​​ប្រទេស​​​កម្ពុជា​​​ជា​​​ដំណាក់​មួយ​​​ឆ្ពោះ​​​ទៅ​​​រក​​​ប្រទេស​​​ប្រសើរ​​​ជាង​​​នេះ ​បើ​​​​​​ទោះ​​​ជា​​​​​​​ប្រទេស​អូស្ត្រាលី​​​បាន​​​បញ្ជាក់​​​ច្បាស់​​​ថា  ប្រទេស​របស់​ខ្លួន​​​មិន​​​អាច​​​ទៅ​​​ដល់​​​បាន​​​យ៉ាង​​​ណា​​​ក៏ដោយ។ លោក​​​បាន​​​និយាយ​​​ថា ការ​​​ដុត​​​សម្លាប់​​​ខ្លួន​​​នៃ​ជនភៀសខ្លួន​​​ម្នាក់​​​លើ​​​កោះ​​​ណូរូ កាលពី​​​ថ្ងៃ​​​ច័ន្ទ ជា​​​លើក​​​ទី​​​ពីរ​​​ក្នុង​​​ពេល​​​មួយ​​​សប្តាហ៍ ក៏​​​អាច​​​បង្ខំ​​​ឲ្យ​មនុស្ស​​​មួយ​​​ចំនួន​​​ពិចារណា​​​អំពី​​​ប្រទេស​​​កម្ពុជា​​​ដែរ ប៉ុន្តែ​​​នៅតែ​​​មាន​​​មន្ទិល​​​ថា ​​ការ​​​បញ្ជូន​​​នឹង​​​អាច​​​ជា​​​កិច្ចកល​​​ច្រើន​​​ជាង។ លោក​​​បាន​​​និយាយ​​​ថា "អំពើ​​​ឃោរឃៅ​​​និង​​​​​​​ភាព​​​រន្ធត់​​​នៃ​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នា​​​ពេល​​​ថ្មីៗ​​​​​​​នេះ​​​នៅ​​​ណូរូ អាច​​​ជំរុញ​​​ឲ្យ​​​មនុស្ស​​​មួយ​​​ចំនួន​​​តូច​​ពិចារណា​​​ថា​​​ប្រទេស​​​កម្ពុជា​​​ជា​​​ជម្រើស​​​មួយ។ យើង​​​ក៏​​​មាន​​​ការ​​​ខំ​​​ប្រឹងប្រែង​​​ថ្មីៗ​​​នេះ​​​របស់​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​​បញ្ជាក់​​​​ថា មិន​​​មាន​​​ជម្រើស​​​ណា​​​ផ្សេង​​​ក្រៅពី​​​ប្រទេស​​​កម្ពុជា។ ​​​អ្វី​​​ដែល​​​សម្រេច​​​បាន គឺ​​​ថា មនុស្ស​​​មួយ​​​ចំនួន​​​តូច​​​ប៉ុណ្ណោះ​​​សុខ​​​ចិត្ត​​​ពិចារណា​​​អំពី​​​ប្រទេស​​​កម្ពុជា​​​ថ្វីបើ​​ស្ថានការណ៍​កំពុង​​​ដុនដាប​​​នៅ​​​កោះ​​​ណូរូ​​​ក៏ដោយ"។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា "ខ្ញុំ​​​មិន​​​ជឿ​​​ថា​​​​នឹង​​​មាន​​​មនុស្ស​​​ច្រើន​​​ដែល​​​អាច​​​ត្រូវ​​​ជំរុញ​​​ឲ្យ​​​ពិចារណា​​​មក​​​ប្រទេស​​​កម្ពុជា​​​ទេ។ វា​​​ច្បាស់​​​ណាស់​​​ថា ដំណោះស្រាយ​​​កម្ពុជា​​​ដែល​​​ស្នើ​​​ឡើង​​​ដោយ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ជា​​​រឿង​​​លេងសើច​​​​ដែល​ចំណាយ​ច្រើន​"។ បើ​​​ទោះ​​​ជា​​​មាន​​​ប្រយោជន៍​​​តិចតួច​​​នៅ​​​កម្ពុជា​​​ក៏​​​ដោយ ក៏​​​លោក ដាត់ថុន បាន​​​បន្ត​​​ការ​ពារ​កិច្ចព្រមព្រៀង​​​នេះ ព្រោះ​​​ជា​​​ការ​​​រារាំង​​ដ៏​​​មាន​​​ប្រសិទ្ធភាព​​​មួយ​​​ទប់​​​ស្កាត់​​​ការ​​​ប៉ុនប៉ង​​​ដោយ​​​អ្នក​​​បម្រុង​​​នឹង​​​ក្លាយ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​​ជ្រកកោន​មិន​ឲ្យ​​​​មក​​កាន់​ប្រទេស​​​អូស្ត្រាលី។ ​​​ប៉ុន្តែ​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​និង​​​សមាជិក​​​សភា​​​បក្ស​​​ប្រឆាំង​​​នៅ​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចោទ​​​​ប្រទេស​​​​​​អូស្ត្រាលី​​​ថា​​​បាន​​គេច​​​ចេញ​​​ពី​​​កាតព្វកិច្ច​​​របស់​​​ខ្លួន​​ចំពោះ​​​ជន​​​ភៀសខ្លួន​​​ក្រោម​​​ច្បាប់​​​អន្តរ​ជាតិ ​​ដោយ​​​ស្វះស្វែង​​​បញ្ជូន​​​ពួកគេ​​​ចេញ​​​ទៅ​​​ប្រទេស​​​មួយ​​​ក្នុង​​​ចំណោម​​​ប្រទេស​​​ក្រីក្រ​​​បំផុត​​​​​​និង​​​ពុករលួយ​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់៕ និត​

ពន្ធនាគារ​​​​​​គឺ​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​អ្នករិះ​​​គន់​​​គណបក្ស​​​កាន់​​​អំណាច

វា​​​មិន​​​មែនជា​​​​​​​​​ពេល​​​​​​ល្អ​​​ប្រសើរ​​​សម្រាប់​​​អ្នក​​​រិះ​​​គន់​​​​​​លើ​​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​ទេ។​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ មាន​​​អ្នក​​​​​​​​​រិះ​​​គន់​​​ជាង​​​២០​​​នាក់​​​​​​កំពុង​​​ជាប់​​​ពន្ធនាគារ ហើយ​​​បញ្ជី​​​​​​ឈ្មោះ​​​នៃ​​​អ្នក​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​​​​មាន​​​ចាប់​​​តាំង​​​ពី​​​​​​តំណាង​​​រាស្ត្រ​​​​​​និង​​​អ្នក​​​ប្រើ​​​ហ្វេស​​​ប៊ុក​​​​​​រហូត​​​ដល់​​​​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស និង​​​មន្ត្រី​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប។​​​​​​​​​​​​​​​​​​​​​ នៅ​​​ក្នុង​​​យុទ្ធនាការ​​​បោស​​​សម្អាត​​​​​​ជាក់​​​ស្តែង​​​​​​​​​ប្រឆាំង​​​​​​នឹង​​​​​​អ្នក​​​ដែល​​​រំខាន​​​លោក​​​នាយករដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​​ ដែល​​​កាន់​​​អំណាច​​​​​​៣១​​​ឆ្នាំ​​​ ឬ​​​​​​​​​អ្នក​​​ដែល​​​​​​ឆាឆៅ​​​គម្រោង​​​របស់​​​លោក​​​​​​​​​​​​​​នៅ​​​​​​តែ​​​កាន់​​​អំណាច​​​ក្រោយ​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ជាតិ​​​នា​​​ឆ្នាំ​​​​​​២០១៨នោះ អាជ្ញា​​​ធរ​​​ថែម​​​ទាំង​​​​​​​​​ចោទ​​​ប្រកាន់​​​​​​មន្ត្រី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​មួយ​​​រូប​​​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក ហ៊ុន សែន បាន​​​គំរាម​​​បុរសម្នាក់​​​កាលពី​​​ថ្ងៃ​​​អាទិត្យ ដោយ​​​បញ្ជាក់​ថា អភ័យឯកសិទ្ធិ​​​របស់​​​គាត់​​​ជា​​​មន្ត្រី​​​សហប្រជាជាតិ​​​ នឹងមិនអាច​​​ការពារ​​​គាត់​​​ពីការ​​​អះអាង​​​ថា គាត់​​​បាន​​​ជួយ​​​បញ្ចុះបញ្ចូល​​​ស្ត្រី​​​មួយរូប​​​ឲ្យ​​​បដិសេធ​​​រឿង​​​ស្នេហា​​​ជាមួយ​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ថា "អ្នក​​​​​​ឯង​សូកប៉ាន់​សាក្សី​ អ្នក​ឯង​គាប​សង្កត់​​ពួកគេ"។ មេឃុំមួយរូប​​​របស់គណបក្ស​​​ប្រឆាំង​​​កំពុងជាប់​​​ពន្ធនាគារ​​​ពីការ​​​​​​អះអាង​​​ដូចគ្នានេះ​​​ ហើយ​​​មាន​​​អ្នកចូល​​​​​​ជាប់​​​ពន្ធនាគារ​​​​​​ជាមួយ​​​គាត់​​​នៅ​​​សប្តាហ៍​នេះ គឺ​​​បុគ្គលិក​​​សមាគម​​​សិទ្ធិមនុស្ស​​​អាដហុក​​​ជាន់ខ្ពស់​​​បួនរូប និង​​​អគ្គលេខាធិការរង​​​​​​​គណៈកម្មាធិការជាតិ​​​រៀបចំ​​​ការ​​​បោះឆ្នោត​​​មួយរូប គឺលោក នី ចរិយា។ រហូតមកដល់​​​ពេលនេះ គ្មាន​​​ភ័ស្តុតាង​​​ណាមួយ​​​ត្រូវ​​​បាន​​​បង្ហាញ​​​ឲ្យ​​​ដឹង​​​ជាសាធារណៈ​​​ដើម្បី​​​បញ្ជាក់​​​ថា មន្ត្រី​​​ណាមួយ​​​ក្នុង​​​បណ្តា​​​មន្ត្រី​​​ទាំង​​​ប្រាំមួយ​​​នាក់​​​ពិត​​​ជាប៉ុនប៉ង​​​សូកប៉ាន់​​​ស្រីកំណាន់​​​ ឬក៏​​​មាន​​​ហេតុផល​​​អ្វី​​​នោះទេ។ ប៉ុន្តែ រឿង​​​នោះមិនបាន​​​បញ្ឈប់​​​តុលាការ​​​ពីការ​​​ផ្តន្ទា​​​ទោស​​​អ្នករិះគន់​​​រដ្ឋាភិបាល​​​កាលពី​​​មុន​​​បាន​​​ទេ។ មន្ត្រី​​​គណបក្ស​​​ប្រឆាំង​​​បីរូប​​​ត្រូវ​​​បាន​​​កាត់ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​ពេល​​​២០ឆ្នាំ​​​​​​កាលពី​​​ឆ្នាំមុនពីបទ​​​ដឹកនាំ​​​កុបកម្ម ដោយសារ​​​តែ​​​ពួកគេ​​​មាន​​​វត្តមាន​​​នៅឯការ​​​តវ៉ា​​​មួយ​​​ដែល​​​ក្លាយ​​​ទៅ​​​ជាការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​រវាង​​​អ្នកតវ៉ា​​​និង​​​ក្រុមសន្តិសុខ​​​រដ្ឋ​​ដែល​​​ល្បីខាង​​​ប្រើ​​​ហិង្សា។ គ្មានភ័ស្តុតាង​​​ណាមួយ​​​ត្រូវ​​​បាន​​​បង្ហាញ​​​នៅក្នុងតុលាការ​​​ ដើម្បី​​​បញ្ជាក់​ថា មន្ត្រី​​​ទាំង​​​នោះ​​​បាន​​​ញុះញង់​​​ឲ្យមាន​​​អំពើហិង្សា​​​ ឬ​​​បញ្ជា​​​ឲ្យមាន​​​ហិង្សា​ទេ។សកម្មជន​​​គណបក្ស​​​សង្គ្រោះជាតិ​​​ប្រាំបី​​​រូប​​​ផ្សេងទៀត​​​ក៏ជាប់​ពន្ធនាគារ​​​រយៈពេល​​​ប្រាំពីរ​​​ឆ្នាំ​​​ដែរ​​​​​​ ដោយសារ​​​តែ​​​ការ​​​តវ៉ា​​​នេះ។ សកម្មជន​​​បីរូបទៀតកំពុង​​​ជាប់ពន្ធនាគារ​​​ចាប់តាំង​​​ពីលោក​​​ ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យចាប់ខ្លួន​​​ពួកគេ​​​កាលពី​​​ខែសីហា។ ក្នុងបញ្ជី​​​ឈ្មោះ​​​កាន់តែវែង​​​ ពួកគេ​​​ចូលរួម​​​ជាប់​​​ក្នុង​​​ពន្ធនាគារ​​​ព្រៃស​​​ក្នុង​ក្រុងភ្នំពេញ​​​ ដោយ​​​មាន​​​​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ គឺលោក​​​ អ៊ុំ សំអាន និងសមាជិក​​​ព្រឹទ្ធសភា​​​ គឺ​​​លោក ហុង សុខហួរ​ ដែលត្រូវ​​​នគរបាល​​​ចាប់ខ្លួន​​​ដោយសារ​​​តែការ​​​បង្ហោះតាម​​​ហ្វេសប៊ុក​​​កាលពី​​​ខែ​មុន និង​​​ក្នុងខែសីហា​​​ ទោះបីជាពួកគេ​​​មាន​​​អភ័យឯកសិទ្ធិ​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញដែល​​​រួចផុតពីការ​​​ចាប់ខ្លួន​​​ក៏ដោយ​​​។ គង់ យ៉ារ៉ា និស្សិត​​​ផ្នែក​​​វិទ្យាសាស្ត្រ​​​នយោបាយ​​​អាយុ​​​២៥ឆ្នាំ​​​ ដែលបាន​​​បង្ហោះ​​​តាម​​​ហ្វេសប៊ុក​​​ ដោយអំពាវនាវ​​​ឲ្យមាន​​​បដិវត្តន៍​​​ពណ៌​​​ដើម្បី​​​នាំ​​​ប្រជាធិបតេយ្យ​​​មក​​​ប្រទេស​​​កម្ពុជា​​​ គឺកំពុង​​​តែ​​​អនុវត្ត​​​ទោស​​​រយៈពេល​​​១៨ខែ​​​ពីបទ​​​ញុះញង់​​​ដែរ។ លោក ចន ខាហ្វក្លែន អ្នកស្រាវជ្រាវ​​​អង្គការ​​​លើកលែងទោស​​​អន្តរជាតិ​​​សម្រាប់​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍ថា "នេះគឺជាយុទ្ធនាការ​​​បោស​​​សម្អាត ​​​ដើម្បី​​​រំលាយចោល​​​គណបក្ស​​​​​​ប្រឆាំង និងធ្វើលែងឲ្យមាន​​​ប្រសិទ្ធភាព​​​លើការងារ​​​ដ៏មាន​​​តម្លៃរបស់​​​ក្រុម​​​សិទ្ធិមនុស្ស​​​ឯករាជ្យ​​​របស់​​​ប្រទេស​​​នេះ​​​"។ អ្នកស្រាវជ្រាវ​​​អង្គការ​​​លើកលែងទោស​​​អន្តរជាតិ​​​សម្រាប់​​​កម្ពុជា​​​រូប​​​នេះ​​​បានមាន​​​ប្រសាសន៍ថា "ដោយ​​​ពឹងផ្អែក​​​លើ​​​តុលាការ​​​ អាជ្ញាធរ​​​កំពុងព្យាយាម​​​ផ្តល់​​​ភាព​​​ស្របច្បាប់​​​ដល់យុទ្ធនាការមួយ​​​ដែលជារឿង​​​នយោបាយ​​​សុទ្ធសាធ​​​និង​​​​​​ខុសច្បាប់​​​ទាំងស្រុង"។ បញ្ជីឈ្មោះ​​​នៃ​​​អ្នកប្រឆាំង​​​រដ្ឋាភិបាលដែល​​​ស្ថិតក្រោម​​​គំនាប​​​នៃប្រព័ន្ធ​ច្បាប់ គឺរឹតតែ​​​វែងទៅទៀត​​​ ប្រសិនបើ​​​អ្នក​​​ដែល​​​ប្រឈមមុខ​​​នឹង​​​ការ​​​ចាប់​ខ្លួន​​​ត្រូវគេ​​​រាប់បញ្ចូល គឺមាន​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ពីររូប​​​ ឥឡូវនេះ​​​ត្រូវ​​​កោះហៅ​​​មក​​​បំភ្លឺទាក់ទងនឹង​​​ពេស្យាចារ​​​របស់​​​លោក​​​ សុខា​ អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​។ លោក សុខា ក៏ត្រូវ​​​តុលាការ​​​កោះហៅ​​​កាល​ពី​​​ម្សិលមិញដែរ ដើម្បី​​​បំភ្លឺការ​​​អះអាង​​​ដ៏ចម្លែក​​​ដែលថា លោក​​​បាន​​​បរិហារកេរ្តិ៍សកម្មជន​​​វ័យ​​​ក្មេងគឺ​​​ ធី សុវណ្ណថា ក្នុងពេល​​​សា​​​សងតាម​​​ទូរស័ព្ទ​​​ជាលក្ខណៈ​​​ឯកជន​​​ជាមួយ​​​​​​ស្ត្រី​​​ម្នាក់​​​ដែល​​​គេ​​​ចោទ​​​ថា​​​ជា​​​ស្រី​កំណាន់​​​ ជាសំឡេង​​​ខ្សែ​​​អាត់ដែល​​​បែកធ្លាយ​​​បង្ហោះតាម​​​អ៊ិន​​​ធឺណែត​​​កាលពី​​​ខែមុន​​​ ដោយ​​​បង្កឲ្យ​​​រឿង​​​អាស្រូវ​​​ផ្ទុះឡើង​​​។ ការកាត់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈពេល​​​ពីរឆ្នាំ​​​ចំពោះមេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​ ​គឺ​​​លោក សម រង្ស៊ី ក៏​​​ត្រូវ​​​លាត​​​ត្រដាង​​​ភ្លាមៗ​​​មួយ​​​រំពេច​​​ដោយ​​​ក្រុម​មន្ត្រី​​​ក្នុងខែវិច្ឆិកា។​​​ លោក រង្ស៊ី បាន​​​ភៀសខ្លួន​​​ទៅកាន់ប្រទេស​​​បារាំង​​​ ដែល​​​​​​​​​​លោក​​​ទទួលរង​​​បទ​​​ចោទប្រកាន់​​​ព្រហ្មទណ្ឌ​​​ថ្មីៗ​​​មួយ​​​ចំនួន​​​ដែលអាច​​​ធ្វើ​​​ឲ្យលោក​​​ជាប់ពន្ធនាគារ​​​ពីរ​​​ទសវត្សរ៍។តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រាំពីរ​​​រូបផ្សេងទៀត​​​ គឺមាន​​​ អ្នកស្រី មួរ សុខហួរ លោក ​កែវ​ ភីរម្យ​ លោក ម៉ែន ​សុថាវរិន្រ្ទ លោក ​ហូរ វ៉ាន់ លោក រៀល​...

លោក​នាយករដ្ឋមន្ត្រី​​​ហាម​​​ប្រាម​ការ​​​ធ្វើ​​​ចរាចរណ៍​​​ដោយ​​​រថយន្ត​​​តាម​​​ផ្លូវ​​​មុខ​ប្រាសាទ​​​​អង្គរវត្ត

លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​​​ប្រកាស​​​តាម​​​​​ហ្វេសប៊ុក​​​កាលពី​​​ម្សិលមិញ​​​ថា ​រថយន្ត រថយន្ត​​​ទេសចរណ៍ និង​​​យានយន្ត​​​ផ្សេង​​​​​​ទៀត​​​ដែល​​​ធ្វើ​​​ចរាចរ​​​នឹង​​​ត្រូវ​​​ហាម​​មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​តាម​​​កំណាត់​​​ផ្លូវ​​​ត្រង់​​​ទៅ​​​មុខ​​​ប្រាសាទ​​​អង្គរវត្ត ដែល​​​ជា​​​កន្លែង​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​​​ដ៏​​​ល្បី​​​បំផុត​​​របស់​​​ប្រទេស​​​កម្ពុជា។ លោក ហ៊ុន សែន បាន​​​សរសេរ​​​ថា "ចាប់​​​ពី​​​​ពេល​​​នេះ​​​តទៅ គឺ​​​មាន​​​តែ​​​អ្នកទេសចរ​​​ថ្មើរ​​​ជើង ​និង​​​អ្នក​​​ជិះកង់​​​ប៉ុណ្ណោះ នឹង​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ត្រង់​​​ទៅ​​​មុខ​​​ប្រាសាទ​​​​​​អង្គរវត្ត​​​បាន។ គ្មាន​​​រថយន្ត​​​ណា​​​នឹង​​អនុញ្ញាត​​​ឲ្យ​​បើក​​​ឆ្លង​​​កាត់​​​ផ្លូវ​​​នេះ​​​ទេ ក្នុង​​​​ករណី​​​បន្ទាន់​​​ផ្សេងៗ​​​ដូចជា​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ និង​​​រថយន្ត​​​​សង្គ្រោះ​​​បន្ទាន់​​​ប៉ុណ្ណោះ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ត្រង់​​​ទៅ​​​មុខ​​​ប្រាសាទ​​​អង្គរវត្ត​​​បាន”។ យោង​​​តាម​​​​​​អ្នកនាំពាក្យ​​​លោក​​​ស្រី ចៅ ​ស៊ុន​​កិរិយា បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​អប្សរា ​ដែល​​​គ្រប់គ្រង​​​រមណីយដ្ឋាន​​​អង្គរ បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​បម្រាម​​​នៅ​​​ដើម​​​ខែ​​​នេះ។ លោក​​​ស្រីបាន​​​​និយាយ​​​ថា ​"បម្រាម​​​​​នេះ...​​​​​​ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​ប្រើ​ប្រហែល​​​ប្រាំ ឬ​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​​​វា​​​មិន​​​ត្រូវ​​​បាន​​​អនុវត្ត"។ "គោល​​​បំណង​​​នៃ​​​បម្រាម​​​នេះ​​​គឺ​​​ដើម្បី​​​រៀបចំ​​​តំបន់​​​នៅ​​​មុខ​​​អង្គរវត្ត ដោះស្រាយ​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍ ធ្វើ​​​យ៉ាងណា​​​យក​​​ចិត្ត​​​ទុក​ដាក់​​​សុវត្ថិភាព​​​ភ្ញៀវ​​​ទេសចរ និង​​​ទប់​​​ស្កាត់​​​ការ​​​បំផ្លាញ​​​ប្រាសាទ នៅ​​​ពេល​​​ដែល​​​យានយន្ត​​​ជា​​​ច្រើន​​​គ្រឿង​​​បើក​​​ឆ្លង​​​កាត់ និង​​​ចត​​​ក្នុង​​​តំបន់​​​នោះ​​​រាល់​​​ថ្ងៃ"។ ស្ត្រី​​​អ្នកនាំពាក្យ​​​រូប​​​នេះ​​​​​​និយាយ​​​ថា ​ចំណាត់​​​​ការ​​​នេះ​ត្រូវ​​​បាន​​​ទទួល​យក​​យ៉ាង​​​រាក់ទាក់​​​ពី​​​សំណាក់​​​ភ្ញៀវ​​​ទេសចរ មគ្គុទ្ទេសក៍​​​ទេសចរ ​និង​​​​​​អ្នក​​​រត់​រ៉ឺម៉ក​​​ម៉ូតូ​​​ទេសចរ។ លោក​​​ស្រី ចៅ ​ស៊ុន​កិរិយា បាន​​​និយាយ​​​ថា "វា​​​មិន​​​ប៉ះពាល់​​​ដល់​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ដែល​​​មក​​​ទស្សនាអង្គរវត្ត ​ទេ ហើយ​​​នឹង​​​មិន​​​ប៉ះពាល់​​​ឡើយ"។ លោក​​​ស្រី​​​​​បាន​​​និយាយ​​​បន្ថែម​​​ថា អ្នកនាំ​​​ភ្ញៀវ​​​ទេសចរ ​និង​​​​​​អ្នក​​​រត់​រ៉ឺម៉ក​​​ម៉ូតូ​​​ទេសចរ​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​ពិភាក្សា​​​អំពី​​​ការ​​​កែប្រែ​​​នេះ ហើយ "សប្បាយ​​​ចិត្ត​​​នឹង​​​ការ​​​រៀបចំ​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​អាជ្ញា​ធរ​​​អប្សរា"។ លោក ឃុត ខេមរា ភ្នាក់ងារ​​​ទេសចរ​​​ម្នាក់​​​នៅ​​​ក្រុមហ៊ុន About Asia Services ក្នុង​​​ខេត្ត​​​សៀមរាប ​​​និយាយ​​​ថា បម្រាម​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​​​​ការ​​​​លំបាក​តិចតួច​​​ដល់​​​ភ្ញៀវ​​​មក​​​ទស្សនា​​​អង្គរ​វត្ត ​ដែល​​​នឹង​​​ត្រូវ​ចុះ​​​នៅ​​​កន្លែង​​​មួយ​​​ចំនួន នៅ​​​ខាង​​​​​​ក្រៅ​​​​ប្រហែល​​​១០០​​​ម៉ែត្រ​​​ពី​​​ផ្លូវ​​​ដែល​​​បិទ។ លោក​​​បាន​​​និយាយ​​​ថា "មាន​​​ពីរ​​​បី​​​កន្លែង​​​ផ្សេង​​​គ្នា ដែល​​​ភ្ញៀវ​​​ទេសចរ​​​នឹង​​​ត្រូវ​​​ចុះ​​​ពី​​​រថយន្ត ហើយ​​​ពួកគេ​​​នឹង​​​ត្រូវ​​​ចំណាយ​​​ពេល​​​​ដើរ​តែ​​​ប្រហែល​​​ប្រាំ​​​នាទី​​​​ប៉ុណ្ណោះ​​​​ពី​​​កន្លែង​​​ចុះ​​​​​​នីមួយៗ​​​ទៅ​កាន់​​​​ប្រាសាទ"។ លោក ខេមរា បាន​​​និយាយ​​​ថា ស្ថានភាព​​​ពីមុន​​​គឺ​​​ច្របូក​​​ច្របល់​​​និង​​​គ្រោះថ្នាក់ ដោយ​​​រថយន្ត​​​បើក​​​គេច​​​ចុះ​​​គេច​​​ឡើង​​​កាត់​​​ក្រុម​​​អ្នក​​​ថ្មើរ​​​ជើង។ លោក​​​បាន​​​និយាយ​​​ថា "វា​​​ធ្វើ​​​ឲ្យ​​​តំបន់​​​នៅ​​​មុខ​​​អង្គរវត្ត​​​មាន​​​សណ្ដាប់ធ្នាប់​​​ល្អ​​​ថែម​​​ទៀត ​ហើយ​​​ឥឡូវ​​​កាន់តែ​​​មាន​សុវត្ថិភាព​​​សម្រាប់​​​​ភ្ញៀវ​​​ឆ្លងកាត់​​​ផ្លូវ"៕និត  

គ.ជ.ប. សម្រេច​​មិន​ស្វែង​រក​ការ​​​ធានា​​​​លោក ​​​នី ចរិយា ​ឲ្យ​នៅ​ក្រៅ​ឃុំ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​សម្រេច​កាលពី​ម្សិល​មិញ​ថា ខ្លួន​នឹង​មិន​ព្យាយាម​អន្តរាគមន៍​​ជួស​មុខ​ឲ្យ​លោក នី​ ចរិយា ​អគ្គលេខាធិការ​រង​របស់​ខ្លួន​​​ដែល​​​បាន​ជាប់​ពន្ធនាគារកាលពី​ថ្ងៃ​ច័ន្ទ ​​ពីបទ​សូក​ប៉ាន់​ដែលជាប់​​​ទាក់ទង​​​នឹង​​​ការ​ស៊ើបអង្កេត​​របស់​រដ្ឋា​ភិបាល​លើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​​ពាក់​ព័ន្ធ​លោក​ ​កឹម សុខា...

សាលា​ដំបូង​រាជធានី​​កោះហៅ​លោក កឹម សុខា មកសាកសួរ​ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​

បន្ទាប់ពី​ការ​កោះហៅ ការ​សាកសួរ​ និង​ការ​ចាប់ខ្លួន​មនុស្ស​មួយ​ចំនួន​ដែល​ទំនង​ជា​មិន​ជាប់ពាក់ព័ន្ធនឹង​រឿង​អាស្រូវ​ផ្លូវភេទ​​របស់​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិបាន​​ប៉ុន្មាន​សប្តាហ៍​រួចមក សាលា​​​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីម្សិលមិញ​បាន​ចាត់​វិធាន​ការ​ដោយ​ផ្ទាល់​ជាលើក​ដំបូង​មក​លើ​​​អនុប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ដោយកោះហៅ​ឱ្យគាត់​មក​បង្ហាញ​ខ្លួន​ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍។ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ផ្សេង​ទៀត​ក៏ត្រូវ​បាន​កោះ​ហៅ​ដែរ​ក្នុង​នាម​ជា​ "​ជន​សង្ស័យ"...

នាយក​រដ្ឋមន្ត្រី​ដៀម​ដាម​​បក្ស​ប្រឆាំង​​ស្តីពី​ការ​ឆ្លើយ​តប​គ្រោះ​រាំង​ស្ងួត​​

ដោយ​បន្ត​​ធ្វើ​អត្ថា​ធិប្បាយ​​អំពី​ថា តើ​គណ​​​បក្ស​សង្គ្រោះ​ជាតិ​​គួរ​ចូលរួម​ក្នុងការ​ខិត​ខំប្រឹង​​​​ប្រែង​ដើម្បី​ឆ្លើយ​តប​​ចំពោះ​គ្រោះ​រាំង​ស្ងួត​ដែលកំពុង​កើត​ឡើង​​ដូចម្តេ​ចនោះ កាលពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​គូ​បដិបក្ខ​នយោបាយ​របស់​លោក​កុំឱ្យ​ធ្វើការ​សន្យា​ខ្យល់​ឱ្យ​សោះ​។ លោក ហ៊ុន សែន បាន​លើក​ឡើង​នៅ​ក្នុង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា "​ចំពោះ​អ្នក​ដែល​និយាយ​ថា ស្រឡាញ់​ជាតិ និង​​​​​ពលរដ្ឋ​គឺមាន​ច្រើន រួម​ទាំង​អ្នក​ដែល​កំពុង​សន្យា​​​​តាម​សំឡេង​ខ្យល់​​មួយ​ចំនួន​ផង​ដែរ"។

រដ្ឋាភិបាល​​​យល់​​​ព្រម​​​លើ​​​អគារ​​​កម្ពស់​​​១៣៣​​​ជាន់​​​

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​រៀប​​​ចំ​​​​ដែនដី​​​និយាយកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ថា រដ្ឋា​​​ភិបាល​​​​​​បាន​​​ផ្តល់​​​ការ​​​យល់​​​ព្រម​​​​​​ចុង​​​ក្រោយ​​​​​​សម្រាប់​​​​​​​​​សាងសង់​​​អគារ​​​​​​ភ្លោះ​​​កម្ពស់​​​១៣៣​​​ជាន់​​​​​​ដែល​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​​​​អស់​​​៣ពាន់​​​លាន​​​ដុល្លារ​​​ដែល​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​អះអាង​​​ថា​​​នឹង​​​សាង​​​សង់​​​ចប់​​​​​​នៅ​​​ឆ្នាំ​​​២០១៨។ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ លោក ជៀម​​​ សុផលមករា បាន​​​បញ្ជាក់​​​ថា​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រុ៉ង គ្រុប​​​ ​​​​​​​​​បាន​​​ទទួល​​​ការ​​​យល់​​​ព្រម​​​​​​លើ​​​គម្រោង​​​រួច​​​ហើយ ​​​ដែល​​​​​​មាន​​​សណ្ឋាគារ​​​​​​មួយ ការិយាល័យ​​​និង​​​អគារ​​​ផ្ទះ​​​ល្វែង​​​ ហើយ​​​ថា ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​​​​មាន​​​បំណង​​​​​​​​​បញ្ចប់​​​ការ​​​​​​សាងសង់​​​នៅ​​​ឆ្នាំ​​​​​​២០១៨។​​​​​​​​​ លោក សុផលមករា​​​បាន​​​និយាយថា "​​​ខ្ញុំ​​​បាន​​​សួរ​​​មន្ត្រី​​​នៅ​​​​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នៅ​​​ក្រសួង​​​ ហើយ​​​គេ​​​ប្រាប់​​​ខ្ញុំ​​​ថា​​​ គម្រោង​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​យល់​​​ព្រម​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​​​​ថ្ងៃ​​​ចុះ​​​ហត្ថ​​​លេខា​​​ទេ"។​​​ មណ្ឌល​​​​​​ពាណិជ្ជកម្ម​​​ភ្លោះ​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រ៉ុង​​​នឹង​​​​​​សាង​​​សង់​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ដី​​​​​​៥​​​ហិកតា​​​ទល់​​​មុខ​​​​​​កាស៊ីណូ​​​ ណាហ្គាវើល​​​ ហើយ​​​ស្ថិត​​​ក្នុង​​​បណ្តា​​​អគារ​​​ខ្ពស់​​​​​​បំផុត​​​​​​នៅ​​​លើ​​​ពិភព​​​លោក នៅ​​​ពេល​​​ដែល​​​សាង​​​សង់​​​រួច​​​"។ ​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រ៉ុង​​​​​​កាន់​​​កាប់​​​​​​សណ្ឋាគារ​​​ អ៊ិន​​​ធឺ​​​ខុន​​​ធី​​​ណែន​​​ថល​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ហើយ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​លោក ថេង ប៊ុនម៉ា ជា​​​សេដ្ឋី​​​​​​លាក់​​​មុខ​​​ដែល​​​មាន​​​ប្រវត្តិ​​​ដក​​​កាំ​​​ភ្លើង​​​​​​​​​​​​បាញ់​​​ពេល​​​មាន​​​ជម្លោះ ដែល​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​គឺ​​​មាន​​​ទ្រព្យ​​​ធន​​​​​​បាន​​​មក​​​ពី​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន។​​​​​​​​​ គម្រោង​​​​​​នេះ​​​​​​​​​មាន​​​កើត​​​ឡើង​​​​​​ក្នុង​​​ពេល​​​ដែល​​​​​​ទី​​​ផ្សារ​​​​​​អចលនទ្រព្យ​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​កំពុង​​​តែ​​​បង្ហាញ​​​នូវ​​​សញ្ញា​​​ហូរ​​​ហៀរ។​​​​​​​​​ ក្នុង​​​របាយការណ៍​​​នា​​​ពេល​​​ថ្មីៗ​​​បំផុត​​​នេះ​​​ដែល​​​គ្រប​​​ដណ្ត​​​ប់​​​លើ​​​​​​ឆមាស​​​ទី​​​ពីរ​​​​​​នៃ​​​ឆ្នាំ​​​២០១៥ ទីប្រឹក្សា​​​​​​អចលនទ្រព្យ​​​ ណៃ ហ្វ្រែង និយាយ​​​ថា គម្រោង​​​ការិយាល័យ​​​ លក់​​​រាយ​​​និង​​​អគារ​​​ផ្ទះ​​​ល្វែង​​​​​​បាន​​​កើន​​​ឡើង​​​​​​យ៉ាង​​​គំហុក ដោយ​​​មាន​​​​​​ការ​​​ផ្តល់​​​ខុនដូ​​​​​​ដែល​​​នឹង​​​កើន​​​ឡើង​​​​​​៦៤១​​​ភាគរយ​​​នៅ​​​ឆ្នាំ​​​២០១៨។ របាយការណ៍​​​ដែល​​​មិន​​​បញ្ចូល​​​មណ្ឌល​​​​​​ថៃ​​​ប៊ុន​​​រ៉ុង​​​ និយាយ​​​ថា វិស័យ​​​ខុន​​​ដូ​​​​​​រំពឹង​​​ថា​​​​​​នឹង​​​ទទួល​​​​​​រង​​​សម្ពាធ​​​ធ្លាក់​​​ចុះ​​​ក្រោម​​​​​​ខ្លាំង​​​ ដោយសារ​​​តែ​​​​​​ការប្រកួត​​​ប្រជែង​​​ហួស​​​ហេតុ​​​​​​ពី​​​​​​ឆ្នាំ​​​២០១៧​​​តទៅ ហើយ​​​ព្យាករណ៍​​​ថា ​​​ការិយាយល័យ​​​នៅ​​​ទំនេរ​​​​​​នឹង​​​​​​ឡើង​​​ដល់​​​​​​៣៧​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​២០១៨។​​​​​​​​​​​​​​​​​​​​​​​​ អគារ​​​ខ្ពស់​​​បំផុត​​​​​​ក្នុង​​​ប្រទេស​​​ ពោល​​​គឺ​​​​​​​​​អគារ​​​វឌ្ឍនៈ កាពីថល ​​​កម្ពស់​​​៣៩​​​ជាន់​​​​​​អាច​​​​​​ឆ្លុះ​​​បញ្ចាំង​​​ឲ្យ​​​ឃើញ​​​នូវ​​​វាសនា​​​របស់​​​អគារ​​​ភ្លោះ​​​​​​នេះ។​​​​​​ អ្នកចាត់ការ​​​ជួល​​​ជាន់​​​ខ្ពស់​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​បាន​​​ប្រាប់​​​​​​កាសែត​​​​​​ ឌឹ ហ្កាដៀន​​​​​កាល​​​ពី​​​ខែ​​​កក្កដា ​ថា សាងសង់​​​ចប់​​​ក្នុង​​​ឆ្នាំ​​​២០១៤ អគារ​​​នេះ​​​​​​ទទួល​​​បាន​​​អត្រា​​​ចូល​​​​​​នៅ​​​ប្រហែល​​​៣០​​​ភាគរយ​​​នៅ​​​ពាក់​​​កណ្តាល​​​​​​ឆ្នាំ​​​២០១៥។ លោក សឹង ប៊ុណ្ណា ប្រធាន​​​​​​ក្រុម​​​ហ៊ុន​​​អចលន​​​ទ្រព្យ​​​​​​​​​ប៊ុណ្ណា រៀល​​​ធី គ្រុប​​​ ​​​​​​កាល​​​ពី​​​មុន​​​ស្មាន​​​ថា គម្រោង​​​អគារ​​​ភ្លោះ​​​នេះ​​​នឹង​​​ប្រើ​​​រយៈ​​​ពេល​​​យ៉ាង​​​ហោច​​​ណាស់​​​បី​​​ទៅ​​​បួន​​​ឆ្នាំ​​​​​​ ដើម្បី​​​សាងសង់​​​រួច​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ស្មាន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​សារ​​​មិន​​​បាន​​​ឃើញ​​​​​​គម្រោង​​​សាង​​​សង់​​​ពិស្តារ៕  

អ្នក​​​ជំនាញ​​​សម្រេច​​​ថា​​​ការ​​​ស្លាប់​​​មន្ត្រី​​​ព្រំដែន​​​ជា​​​ការ​​ធ្វើ​អត្តឃាត

សមត្ថកិច្ច​​​បាន​​​សម្រេច​​​ថា ការ​​​បាញ់​​​ស្លាប់​​​គួរ​​​ឲ្យ​​​សង្ស័យ​​​នៃ​​​មន្ត្រី​​​នគរបាល​​​ព្រំដែន​​​ម្នាក់​​​នៅ​​​ខេត្ត​​​កោះកុង​​​កាលពី​​​សប្តាហ៍​​​មុន គឺ​​​ជា​​ការ​ធ្វើ​​​អត្ត​ឃាត បន្ទាប់ពី​​​មាន​​​ការ​​​ស៊ើបអង្កេត​​​ដោយ​​​​​​អ្នក​​​ជំនាញ​​​កោសល្យ​​​វិច័យ។ លោក ហិន គឹមហុង អនុប្រធាន​​​ប៉ុស្តិ៍​​​ច្រក​​​អន្តរជាតិ​​​ចាំយាម​ ខេត្ត​​​កោះកុង​ ជាប់​​​ព្រំដែន​​​ថៃ ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​មេសា​​​មាន​​​កាំភ្លើង​​​ខ្លី​​​មួយ​​​ដើម​​​លើ​​​ទ្រូង​​​របស់​​​គាត់ និង​​​ស្នាម​​​គ្រាប់​​​កាំភ្លើង​​​ធ្លុះ​​​ក្បាល​​​​​របស់​​​គាត់។ បើ​​​ទោះជា​​​ការ​​​ធ្វើ​​​អត្តឃាត​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​ហេតុផល​​​មួយ​​​ពី​​​ដើម​​​ដំបូង​​​ក៏​​​ដោយ ក៏​​​នគរបាល​​​កំពុង​​​ពិចារណា​​ថា វា​​អាច​​​ ជា​​​​ឃាតកម្ម​​​ដែរ។ កាលពី​​​ម្សិលមិញ លោក ឡាយ ទីរ៉ូ នាយ​​​រង​​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​​​ខេត្ត​​​កោះកុង បាន​​​និយាយ​ថា ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​​បញ្ជូន​​​ក្រុម​​​មន្ត្រី​​​កោសល្យ​​​វិច័យ​​​មក​​​ដើម្បី​​​ស៊ើប​​​​អង្កេត​​​កន្លែង​​​កើតហេតុ ហើយ​​​ថា​​​ពួក​គេ​​​​បាន​​​សម្រេច​​​ថា​​​ការ​​​ស្លាប់​​​នេះ​​​ជា​ការ​​ធ្វើ​​​​អត្តឃាត។ លោក​​​បាន​​​និយាយ​​​ថា "ហេតុការណ៍​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​សន្និដ្ឋាន​​​ថា ដៃ​​​ជន​​​រងគ្រោះ​​​នៅ​​​លើ​​​ទ្រូង​​​របស់​​​គាត់​​​ជាមួយ​​​នឹង​​​កាំភ្លើង ​ពីព្រោះ​​​​​បន្ទាប់ពី​​​គាត់​​​បាន​​​ធ្វើ​​​អត្តឃាត ខ្លួន​​​របស់​​​គាត់​​​បាន​​​ធ្វើ​​​ចលនា​​​ចុង​​​ក្រោយ។ ដៃ​​​ស្តាំ​​​របស់​​​គាត់​​​មាន​​​រំសេវ ពីព្រោះ​​​នៅ​​​ពេល​​​គាត់​​​បាញ់​​​សម្លាប់​​​​​ខ្លួន​​​ឯង គាត់​​​បាន​​​ប្រើ​​​ដៃ​​​ស្តាំ​​​របស់​​​គាត់"។ លោក អ៊ុក ណារិន អនុ​​​ប្រធាន​​​នគរបាល​​​បច្ចេកទេស និង​​​វិទ្យាសាស្រ្ត​​​ក្រសួង​​​មហាផ្ទៃ...

ព័ត៌មានថ្មីៗ

© 2021, ដេលី. All rights reserved.