28 C
Phnom Penh

រដ្ឋាភិបាល​​​យល់​​​ព្រម​​​លើ​​​អគារ​​​កម្ពស់​​​១៣៣​​​ជាន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​រៀប​​​ចំ​​​​ដែនដី​​​និយាយកាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ថា រដ្ឋា​​​ភិបាល​​​​​​បាន​​​ផ្តល់​​​ការ​​​យល់​​​ព្រម​​​​​​ចុង​​​ក្រោយ​​​​​​សម្រាប់​​​​​​​​​សាងសង់​​​អគារ​​​​​​ភ្លោះ​​​កម្ពស់​​​១៣៣​​​ជាន់​​​​​​ដែល​​​គិត​​​ជា​​​ទឹក​​​ប្រាក់​​​​​​​​​អស់​​​៣ពាន់​​​លាន​​​ដុល្លារ​​​ដែល​​​ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​អះអាង​​​ថា​​​នឹង​​​សាង​​​សង់​​​ចប់​​​​​​នៅ​​​ឆ្នាំ​​​២០១៨។

អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ លោក ជៀម​​​ សុផលមករា បាន​​​បញ្ជាក់​​​ថា​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រុ៉ង គ្រុប​​​ ​​​​​​​​​បាន​​​ទទួល​​​ការ​​​យល់​​​ព្រម​​​​​​លើ​​​គម្រោង​​​រួច​​​ហើយ ​​​ដែល​​​​​​មាន​​​សណ្ឋាគារ​​​​​​មួយ ការិយាល័យ​​​និង​​​អគារ​​​ផ្ទះ​​​ល្វែង​​​ ហើយ​​​ថា ក្រុម​​​ហ៊ុន​​​អភិវឌ្ឍន៍​​​​​​មាន​​​បំណង​​​​​​​​​បញ្ចប់​​​ការ​​​​​​សាងសង់​​​នៅ​​​ឆ្នាំ​​​​​​២០១៨។​​​​​​​​​

លោក សុផលមករា​​​បាន​​​និយាយថា “​​​ខ្ញុំ​​​បាន​​​សួរ​​​មន្ត្រី​​​នៅ​​​​​​ច្រក​​​ចេញ​​​ចូល​​​តែ​​​មួយ​​​នៅ​​​ក្រសួង​​​ ហើយ​​​គេ​​​ប្រាប់​​​ខ្ញុំ​​​ថា​​​ គម្រោង​​​នេះ​​​​​​​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​យល់​​​ព្រម​​​រួច​​​ហើយ​​​ ប៉ុន្តែ​​​​​​ខ្ញុំ​​​មិន​​​ដឹង​​​​​​ថ្ងៃ​​​ចុះ​​​ហត្ថ​​​លេខា​​​ទេ”។​​​

cam-photo-tower-dimancheមណ្ឌល​​​​​​ពាណិជ្ជកម្ម​​​ភ្លោះ​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រ៉ុង​​​នឹង​​​​​​សាង​​​សង់​​​​​​នៅ​​​លើ​​​ផ្ទៃ​​​ដី​​​​​​៥​​​ហិកតា​​​ទល់​​​មុខ​​​​​​កាស៊ីណូ​​​ ណាហ្គាវើល​​​ ហើយ​​​ស្ថិត​​​ក្នុង​​​បណ្តា​​​អគារ​​​ខ្ពស់​​​​​​បំផុត​​​​​​នៅ​​​លើ​​​ពិភព​​​លោក នៅ​​​ពេល​​​ដែល​​​សាង​​​សង់​​​រួច​​​”។

​​​ក្រុម​​​ហ៊ុន​​​ថៃ​​​ប៊ុន​​​រ៉ុង​​​​​​កាន់​​​កាប់​​​​​​សណ្ឋាគារ​​​ អ៊ិន​​​ធឺ​​​ខុន​​​ធី​​​ណែន​​​ថល​​​​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ ហើយ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​លោក ថេង ប៊ុនម៉ា ជា​​​សេដ្ឋី​​​​​​លាក់​​​មុខ​​​ដែល​​​មាន​​​ប្រវត្តិ​​​ដក​​​កាំ​​​ភ្លើង​​​​​​​​​​​​បាញ់​​​ពេល​​​មាន​​​ជម្លោះ ដែល​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​គឺ​​​មាន​​​ទ្រព្យ​​​ធន​​​​​​បាន​​​មក​​​ពី​​​​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន។​​​​​​​​​

គម្រោង​​​​​​នេះ​​​​​​​​​មាន​​​កើត​​​ឡើង​​​​​​ក្នុង​​​ពេល​​​ដែល​​​​​​ទី​​​ផ្សារ​​​​​​អចលនទ្រព្យ​​​នៅ​​​ក្រុង​​​ភ្នំពេញ​​​កំពុង​​​តែ​​​បង្ហាញ​​​នូវ​​​សញ្ញា​​​ហូរ​​​ហៀរ។​​​​​​​​​

ក្នុង​​​របាយការណ៍​​​នា​​​ពេល​​​ថ្មីៗ​​​បំផុត​​​នេះ​​​ដែល​​​គ្រប​​​ដណ្ត​​​ប់​​​លើ​​​​​​ឆមាស​​​ទី​​​ពីរ​​​​​​នៃ​​​ឆ្នាំ​​​២០១៥ ទីប្រឹក្សា​​​​​​អចលនទ្រព្យ​​​ ណៃ ហ្វ្រែង និយាយ​​​ថា គម្រោង​​​ការិយាល័យ​​​ លក់​​​រាយ​​​និង​​​អគារ​​​ផ្ទះ​​​ល្វែង​​​​​​បាន​​​កើន​​​ឡើង​​​​​​យ៉ាង​​​គំហុក ដោយ​​​មាន​​​​​​ការ​​​ផ្តល់​​​ខុនដូ​​​​​​ដែល​​​នឹង​​​កើន​​​ឡើង​​​​​​៦៤១​​​ភាគរយ​​​នៅ​​​ឆ្នាំ​​​២០១៨។

របាយការណ៍​​​ដែល​​​មិន​​​បញ្ចូល​​​មណ្ឌល​​​​​​ថៃ​​​ប៊ុន​​​រ៉ុង​​​ និយាយ​​​ថា វិស័យ​​​ខុន​​​ដូ​​​​​​រំពឹង​​​ថា​​​​​​នឹង​​​ទទួល​​​​​​រង​​​សម្ពាធ​​​ធ្លាក់​​​ចុះ​​​ក្រោម​​​​​​ខ្លាំង​​​ ដោយសារ​​​តែ​​​​​​ការប្រកួត​​​ប្រជែង​​​ហួស​​​ហេតុ​​​​​​ពី​​​​​​ឆ្នាំ​​​២០១៧​​​តទៅ ហើយ​​​ព្យាករណ៍​​​ថា ​​​ការិយាយល័យ​​​នៅ​​​ទំនេរ​​​​​​នឹង​​​​​​ឡើង​​​ដល់​​​​​​៣៧​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​២០១៨។​​​​​​​​​​​​​​​​​​​​​​​​

អគារ​​​ខ្ពស់​​​បំផុត​​​​​​ក្នុង​​​ប្រទេស​​​ ពោល​​​គឺ​​​​​​​​​អគារ​​​វឌ្ឍនៈ កាពីថល ​​​កម្ពស់​​​៣៩​​​ជាន់​​​​​​អាច​​​​​​ឆ្លុះ​​​បញ្ចាំង​​​ឲ្យ​​​ឃើញ​​​នូវ​​​វាសនា​​​របស់​​​អគារ​​​ភ្លោះ​​​​​​នេះ។​​​​​​

អ្នកចាត់ការ​​​ជួល​​​ជាន់​​​ខ្ពស់​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​បាន​​​ប្រាប់​​​​​​កាសែត​​​​​​ ឌឹ ហ្កាដៀន​​​​​កាល​​​ពី​​​ខែ​​​កក្កដា ​ថា សាងសង់​​​ចប់​​​ក្នុង​​​ឆ្នាំ​​​២០១៤ អគារ​​​នេះ​​​​​​ទទួល​​​បាន​​​អត្រា​​​ចូល​​​​​​នៅ​​​ប្រហែល​​​៣០​​​ភាគរយ​​​នៅ​​​ពាក់​​​កណ្តាល​​​​​​ឆ្នាំ​​​២០១៥។

លោក សឹង ប៊ុណ្ណា ប្រធាន​​​​​​ក្រុម​​​ហ៊ុន​​​អចលន​​​ទ្រព្យ​​​​​​​​​ប៊ុណ្ណា រៀល​​​ធី គ្រុប​​​ ​​​​​​កាល​​​ពី​​​មុន​​​ស្មាន​​​ថា គម្រោង​​​អគារ​​​ភ្លោះ​​​នេះ​​​នឹង​​​ប្រើ​​​រយៈ​​​ពេល​​​យ៉ាង​​​ហោច​​​ណាស់​​​បី​​​ទៅ​​​បួន​​​ឆ្នាំ​​​​​​ ដើម្បី​​​សាងសង់​​​រួច​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​មិន​​​ស្មាន​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​សារ​​​មិន​​​បាន​​​ឃើញ​​​​​​គម្រោង​​​សាង​​​សង់​​​ពិស្តារ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស