39.4 C
Phnom Penh

អ្នក​​​ជំនាញ​​​សម្រេច​​​ថា​​​ការ​​​ស្លាប់​​​មន្ត្រី​​​ព្រំដែន​​​ជា​​​ការ​​ធ្វើ​អត្តឃាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​​​បាន​​​សម្រេច​​​ថា ការ​​​បាញ់​​​ស្លាប់​​​គួរ​​​ឲ្យ​​​សង្ស័យ​​​នៃ​​​មន្ត្រី​​​នគរបាល​​​ព្រំដែន​​​ម្នាក់​​​នៅ​​​ខេត្ត​​​កោះកុង​​​កាលពី​​​សប្តាហ៍​​​មុន គឺ​​​ជា​​ការ​ធ្វើ​​​អត្ត​ឃាត បន្ទាប់ពី​​​មាន​​​ការ​​​ស៊ើបអង្កេត​​​ដោយ​​​​​​អ្នក​​​ជំនាញ​​​កោសល្យ​​​វិច័យ។

លោក ហិន គឹមហុង អនុប្រធាន​​​ប៉ុស្តិ៍​​​ច្រក​​​អន្តរជាតិ​​​ចាំយាម​ ខេត្ត​​​កោះកុង​ ជាប់​​​ព្រំដែន​​​ថៃ ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​ទី​​​២៦​​​ខែ​​​មេសា​​​មាន​​​កាំភ្លើង​​​ខ្លី​​​មួយ​​​ដើម​​​លើ​​​ទ្រូង​​​របស់​​​គាត់ និង​​​ស្នាម​​​គ្រាប់​​​កាំភ្លើង​​​ធ្លុះ​​​ក្បាល​​​​​របស់​​​គាត់។

បើ​​​ទោះជា​​​ការ​​​ធ្វើ​​​អត្តឃាត​​​ត្រូវ​​​បាន​​​គេ​​​ចាត់​​​ទុក​​​ថា ជា​​​ហេតុផល​​​មួយ​​​ពី​​​ដើម​​​ដំបូង​​​ក៏​​​ដោយ ក៏​​​នគរបាល​​​កំពុង​​​ពិចារណា​​ថា វា​​អាច​​​ ជា​​​​ឃាតកម្ម​​​ដែរ។

កាលពី​​​ម្សិលមិញ លោក ឡាយ ទីរ៉ូ នាយ​​​រង​​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​​​ខេត្ត​​​កោះកុង បាន​​​និយាយ​ថា ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​​បញ្ជូន​​​ក្រុម​​​មន្ត្រី​​​កោសល្យ​​​វិច័យ​​​មក​​​ដើម្បី​​​ស៊ើប​​​​អង្កេត​​​កន្លែង​​​កើតហេតុ ហើយ​​​ថា​​​ពួក​គេ​​​​បាន​​​សម្រេច​​​ថា​​​ការ​​​ស្លាប់​​​នេះ​​​ជា​ការ​​ធ្វើ​​​​អត្តឃាត។

លោក​​​បាន​​​និយាយ​​​ថា “ហេតុការណ៍​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​សន្និដ្ឋាន​​​ថា ដៃ​​​ជន​​​រងគ្រោះ​​​នៅ​​​លើ​​​ទ្រូង​​​របស់​​​គាត់​​​ជាមួយ​​​នឹង​​​កាំភ្លើង ​ពីព្រោះ​​​​​បន្ទាប់ពី​​​គាត់​​​បាន​​​ធ្វើ​​​អត្តឃាត ខ្លួន​​​របស់​​​គាត់​​​បាន​​​ធ្វើ​​​ចលនា​​​ចុង​​​ក្រោយ។ ដៃ​​​ស្តាំ​​​របស់​​​គាត់​​​មាន​​​រំសេវ ពីព្រោះ​​​នៅ​​​ពេល​​​គាត់​​​បាញ់​​​សម្លាប់​​​​​ខ្លួន​​​ឯង គាត់​​​បាន​​​ប្រើ​​​ដៃ​​​ស្តាំ​​​របស់​​​គាត់”។

លោក អ៊ុក ណារិន អនុ​​​ប្រធាន​​​នគរបាល​​​បច្ចេកទេស និង​​​វិទ្យាសាស្រ្ត​​​ក្រសួង​​​មហាផ្ទៃ ដែល​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​ស៊ើបអង្កេត​​​នេះ​​​ដែរ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ ​លោក ដំុ សារ៉ន អនុ​​​ប្រធាន​​​ប៉ុស្តិ៍​​​នោះ ដែល​​​ដំបូង​​​ឡើយ​​​បាន​​​គិត​​​ថា​​​មិន​​​ទំនង​​​ជា​​​ការ​​​ធ្វើ​​​អត្តឃាត​​​ទេ​​​នោះ បាន​​​និយាយ​​​កាលពី​​​ម្សិល​មិញ​​​ថា លោក​​​ជឿជាក់​​​លើ​​​លទ្ធផល​​​រក​​​ឃើញ​​​នេះ។ លោក ហិន សុផល បង​​​ប្អូន​​​ប្រុស​​​របស់​​​លោក ហិន គឹមហុង បាន​​​និយាយ​ថា ឥឡូវ​​​នេះ​​​លោក​​​ក៏​​​ជឿ​​​ដែរ​​​ថា វា​​​ជា​​​ការ​​​ធ្វើ​​​អត្តឃាត ​ដោយ​​​លោក​​​គ្រាន់តែ​​​បាន​​​និយាយ​​​ថា បង​​​ប្រុស​​​​​​របស់​​​លោក​​​មាន​​​ការ​​​ប្រឈម​​​នឹង “បញ្ហា​​​ជា​​​ច្រើន​​​​​​ក្នុង​​​គ្រួសារ”៕និត​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស