28 C
Phnom Penh

លោក​នាយករដ្ឋមន្ត្រី​​​ហាម​​​ប្រាម​ការ​​​ធ្វើ​​​ចរាចរណ៍​​​ដោយ​​​រថយន្ត​​​តាម​​​ផ្លូវ​​​មុខ​ប្រាសាទ​​​​អង្គរវត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​​​ប្រកាស​​​តាម​​​​​ហ្វេសប៊ុក​​​កាលពី​​​ម្សិលមិញ​​​ថា ​រថយន្ត រថយន្ត​​​ទេសចរណ៍ និង​​​យានយន្ត​​​ផ្សេង​​​​​​ទៀត​​​ដែល​​​ធ្វើ​​​ចរាចរ​​​នឹង​​​ត្រូវ​​​ហាម​​មិន​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​តាម​​​កំណាត់​​​ផ្លូវ​​​ត្រង់​​​ទៅ​​​មុខ​​​ប្រាសាទ​​​អង្គរវត្ត ដែល​​​ជា​​​កន្លែង​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេសចរ​​​​​ដ៏​​​ល្បី​​​បំផុត​​​របស់​​​ប្រទេស​​​កម្ពុជា។

លោក ហ៊ុន សែន បាន​​​សរសេរ​​​ថា “ចាប់​​​ពី​​​​ពេល​​​នេះ​​​តទៅ គឺ​​​មាន​​​តែ​​​អ្នកទេសចរ​​​ថ្មើរ​​​ជើង ​និង​​​អ្នក​​​ជិះកង់​​​ប៉ុណ្ណោះ នឹង​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ត្រង់​​​ទៅ​​​មុខ​​​ប្រាសាទ​​​​​​អង្គរវត្ត​​​បាន។ គ្មាន​​​រថយន្ត​​​ណា​​​នឹង​​អនុញ្ញាត​​​ឲ្យ​​បើក​​​ឆ្លង​​​កាត់​​​ផ្លូវ​​​នេះ​​​ទេ ក្នុង​​​​ករណី​​​បន្ទាន់​​​ផ្សេងៗ​​​ដូចជា​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ និង​​​រថយន្ត​​​​សង្គ្រោះ​​​បន្ទាន់​​​ប៉ុណ្ណោះ​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ត្រង់​​​ទៅ​​​មុខ​​​ប្រាសាទ​​​អង្គរវត្ត​​​បាន”។

Tourist visit the Angkor Wat temple complex in Siem Reap province April 13, 2012. Tourism is one of the key currency earners for Cambodia with a reported growth of 5.0% in services, Asian Development Bank (ADB) said this week in its outlook. Tourist arrivals picked up by 14.8% to 2.9 million in 2011 with arrivals from elsewhere in Asia particularly strong. Growth in tourism benefited the hotels and restaurants, retailing, and transport. REUTERS/Samrang Pring (CAMBODIA - Tags: TRAVEL BUSINESS) - RTR30O6V
Tourist visit the Angkor Wat temple complex in Siem Reap province April 13, 2012. Tourism is one of the key currency earners for Cambodia with a reported growth of 5.0% in services, Asian Development Bank (ADB) said this week in its outlook. Tourist arrivals picked up by 14.8% to 2.9 million in 2011 with arrivals from elsewhere in Asia particularly strong. Growth in tourism benefited the hotels and restaurants, retailing, and transport. REUTERS/Samrang Pring (CAMBODIA – Tags: TRAVEL BUSINESS) – RTR30O6V

យោង​​​តាម​​​​​​អ្នកនាំពាក្យ​​​លោក​​​ស្រី ចៅ ​ស៊ុន​​កិរិយា បាន​​​ឲ្យ​​​ដឹង​​​ថា អាជ្ញាធរ​​​អប្សរា ​ដែល​​​គ្រប់គ្រង​​​រមណីយដ្ឋាន​​​អង្គរ បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​បម្រាម​​​នៅ​​​ដើម​​​ខែ​​​នេះ។

លោក​​​ស្រីបាន​​​​និយាយ​​​ថា ​”បម្រាម​​​​​នេះ…​​​​​​ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​ប្រើ​ប្រហែល​​​ប្រាំ ឬ​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​​​វា​​​មិន​​​ត្រូវ​​​បាន​​​អនុវត្ត”។

“គោល​​​បំណង​​​នៃ​​​បម្រាម​​​នេះ​​​គឺ​​​ដើម្បី​​​រៀបចំ​​​តំបន់​​​នៅ​​​មុខ​​​អង្គរវត្ត ដោះស្រាយ​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍ ធ្វើ​​​យ៉ាងណា​​​យក​​​ចិត្ត​​​ទុក​ដាក់​​​សុវត្ថិភាព​​​ភ្ញៀវ​​​ទេសចរ និង​​​ទប់​​​ស្កាត់​​​ការ​​​បំផ្លាញ​​​ប្រាសាទ នៅ​​​ពេល​​​ដែល​​​យានយន្ត​​​ជា​​​ច្រើន​​​គ្រឿង​​​បើក​​​ឆ្លង​​​កាត់ និង​​​ចត​​​ក្នុង​​​តំបន់​​​នោះ​​​រាល់​​​ថ្ងៃ”។

ស្ត្រី​​​អ្នកនាំពាក្យ​​​រូប​​​នេះ​​​​​​និយាយ​​​ថា ​ចំណាត់​​​​ការ​​​នេះ​ត្រូវ​​​បាន​​​ទទួល​យក​​យ៉ាង​​​រាក់ទាក់​​​ពី​​​សំណាក់​​​ភ្ញៀវ​​​ទេសចរ មគ្គុទ្ទេសក៍​​​ទេសចរ ​និង​​​​​​អ្នក​​​រត់​រ៉ឺម៉ក​​​ម៉ូតូ​​​ទេសចរ។ លោក​​​ស្រី ចៅ ​ស៊ុន​កិរិយា បាន​​​និយាយ​​​ថា “វា​​​មិន​​​ប៉ះពាល់​​​ដល់​​​ចំនួន​​​ភ្ញៀវ​​​ទេសចរ​​​ដែល​​​មក​​​ទស្សនាអង្គរវត្ត ​ទេ ហើយ​​​នឹង​​​មិន​​​ប៉ះពាល់​​​ឡើយ”។ លោក​​​ស្រី​​​​​បាន​​​និយាយ​​​បន្ថែម​​​ថា អ្នកនាំ​​​ភ្ញៀវ​​​ទេសចរ ​និង​​​​​​អ្នក​​​រត់​រ៉ឺម៉ក​​​ម៉ូតូ​​​ទេសចរ​​​បាន​​​ចូលរួម​​​ក្នុង​​​ការ​​​ពិភាក្សា​​​អំពី​​​ការ​​​កែប្រែ​​​នេះ ហើយ “សប្បាយ​​​ចិត្ត​​​នឹង​​​ការ​​​រៀបចំ​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​អាជ្ញា​ធរ​​​អប្សរា”។

លោក ឃុត ខេមរា ភ្នាក់ងារ​​​ទេសចរ​​​ម្នាក់​​​នៅ​​​ក្រុមហ៊ុន About Asia Services ក្នុង​​​ខេត្ត​​​សៀមរាប ​​​និយាយ​​​ថា បម្រាម​​​នេះ​​​គឺ​​​គ្រាន់​​​តែ​​​ជា​​​​​​ការ​​​​លំបាក​តិចតួច​​​ដល់​​​ភ្ញៀវ​​​មក​​​ទស្សនា​​​អង្គរ​វត្ត ​ដែល​​​នឹង​​​ត្រូវ​ចុះ​​​នៅ​​​កន្លែង​​​មួយ​​​ចំនួន នៅ​​​ខាង​​​​​​ក្រៅ​​​​ប្រហែល​​​១០០​​​ម៉ែត្រ​​​ពី​​​ផ្លូវ​​​ដែល​​​បិទ។

លោក​​​បាន​​​និយាយ​​​ថា ”មាន​​​ពីរ​​​បី​​​កន្លែង​​​ផ្សេង​​​គ្នា ដែល​​​ភ្ញៀវ​​​ទេសចរ​​​នឹង​​​ត្រូវ​​​ចុះ​​​ពី​​​រថយន្ត ហើយ​​​ពួកគេ​​​នឹង​​​ត្រូវ​​​ចំណាយ​​​ពេល​​​​ដើរ​តែ​​​ប្រហែល​​​ប្រាំ​​​នាទី​​​​ប៉ុណ្ណោះ​​​​ពី​​​កន្លែង​​​ចុះ​​​​​​នីមួយៗ​​​ទៅ​កាន់​​​​ប្រាសាទ”។

លោក ខេមរា បាន​​​និយាយ​​​ថា ស្ថានភាព​​​ពីមុន​​​គឺ​​​ច្របូក​​​ច្របល់​​​និង​​​គ្រោះថ្នាក់ ដោយ​​​រថយន្ត​​​បើក​​​គេច​​​ចុះ​​​គេច​​​ឡើង​​​កាត់​​​ក្រុម​​​អ្នក​​​ថ្មើរ​​​ជើង។

លោក​​​បាន​​​និយាយ​​​ថា “វា​​​ធ្វើ​​​ឲ្យ​​​តំបន់​​​នៅ​​​មុខ​​​អង្គរវត្ត​​​មាន​​​សណ្ដាប់ធ្នាប់​​​ល្អ​​​ថែម​​​ទៀត ​ហើយ​​​ឥឡូវ​​​កាន់តែ​​​មាន​សុវត្ថិភាព​​​សម្រាប់​​​​ភ្ញៀវ​​​ឆ្លងកាត់​​​ផ្លូវ”៕និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស