29.6 C
Phnom Penh

CATEGORY

ប័ណ្ណសារ

បាតុកម្ម​តម្លៃ​ទឹក​ឡើងថ្លៃ​នឹងបន្ត​ ក្នុង​ខេត្តស្វាយ​រៀង បន្ទាប់​ពី​កិច្ចចរ​ចា​បរាជ័យ​

អ្នកស្រុក​ជាច្រើន​បាន​និយាយ​ថា“កាលពី​ថ្ងៃ​ម្សិលមិញ​ ការតវ៉ា​បាន​បន្តដល់​ថ្ងៃទីពីរ​នៅ​​​ក្នុង​ទីរួម​ខេត្ត​ព្រៃវែងខណៈ​ដែល​អ្នកស្រុក​ជាង​​​​មួយ​ពាន់នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើបាតុកម្ម​ នៅខាង​មុខ​ការិយាល័យ​ទីរួមខេត្តស្តីពីការ​ដំឡើង​​​ថ្ងៃទឹកដែល​ត្រូវបាន​តម្លើង​ដោយ​ក្រុម​​​ហ៊ុន​ឯកជនដែល​កាលពី​ពេល​ថ្មីៗនេះ​បានកាន់កាប់​លើ​រដ្ឋករទឹក​ក្រុង​​​ព្រៃវែង”។​​​ក្រុម​​​ហ៊ុន​​​​ផ្គត់ផ្គង់​ទឹកគីមទូចដែល​បានកាន់​​​កាប់​​​​ពី​រដ្ឋាភិបាលក្នុងខែមករាកំពុង​តែ​ទាមទារ​អោយ​អ្នកស្រុក​បង់​ថ្លៃទឹក​៥០​​​ភាគរយ​លើស​ពីតំលៃមុន​ រឺក៏១៨០០​រៀលក្នុង​១ម៉ែត្រ​គូប។ អ្នកតំណាង​មួយរូប​​របស់​ហ្វូង​បាតុករ​ ដែល​​​​ស្នើសុំ​​មិន​បញ្ចេញ​ឈ្មោះ​ព្រោះខ្លាច​មាន​​​ការ​យាយី​ធ្វើបាបបាននិយាយ​ថា“ហ្វូង​​​បាតុករ​​​​បានជួប​ជាមួយក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹកកាលពី​ម្សិលមិញដើម្បី​ចរចា​ពីតម្លៃទឹក​ឡើងវិញប៉ុន្តែ​កិច្ច​ចរចា​នេះត្រូវបាន​បរាជ័យ”។ អ្នក​តំណាងរូប​នេះបាន​បន្តថា“ពួកយើង​បាននាំគ្នា​ធ្វើបាតុកម្មនិង​បានបញ្ជូនអ្នកតំណាង​​​​ជាច្រើនរូបទៅ​ចរចា​ជាមួយ​អាជ្ញាធររដ្ឋករទឹកប៉ុន្តែ​មិនដែល​ទទួល​បានលទ្ធិផល​នោះទេ។​ អ្វី​ដែល​អ្នកស្រុក​ទាមទារ​គឺចង់​បាន​តម្លៃទឹក​ស្ថិតត្រឹម​១៥០០​រៀល​ក្នុង១ម៉ែត្រគូប”។ អ្នក​តំណាង​ជាច្រើន​រូប​បាន​និយាយថា​ “ក្រុមហ៊ុន​បានចេញ​គំរោង​តម្លៃ​មួយដែល​តម្រូវ​​​ឲ្យ​​​អ្នក​ប្រើប្រាស់បង់​តិចជាង​១៨០០​​​រៀល​ក្នុង១ម៉ែត្រគូបប្រសិន​បើពួក​គេប្រើ​តិចជាង​១០ម៉ែត្រគូប​”ពួកគេបានបន្តថា “គំរោង​តម្លៃ​ដែល​បាន​ដាក់ចេញ​នេះត្រូវ​​​បាន​ច្រានចោលខណៈដែល​អ្នកប្រើប្រាស់បាន​ប្រើ​លើសពី​១០ម៉ែត្រគូប​...

អ្នកភូមិ​សហគមន៍បុរី​កីឡាដាក់​ ពាក្យ​​​​បណ្តឹង​ព្រហ្មទណ្ឌ​​​ ប្តឹង​​​ក្រុម​ហ៊ុន​ ផានអីុម៉ិច

អ្នកភូមិបាន​និយាយថាប្រជាជន​១២៥​គ្រួសារ​ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​​ពី​សហ​​​គមន៍បុរី​កីឡា ​បាន​ដាក់​ពាក្យ​បណ្តឹង​ព្រហ្មទណ្ឌទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញកាល​ពីម្សិល​មិញប្តឹង​ក្រុមហ៊ុនផានអីុម៉ិច​ ជាក្រុម​​ហ៊ុន​ដែល​បាន​បញ្ជាឲ្យ​ឈូស​កម្ទេច​ផ្ទះ​សម្បែង​​​​របស់​ពួក​គាត់​ ដោយ​ស្វែង​រក​សំណង​ការ​ខូច​ខាត​ជា​ប្រាក់​ចំនួន​៣៦០.០០០ដុល្លារ។ អ្នកស្រី​ អិុនស្រីមុំជា​អតីតអ្នកភូមិសហគមន៍​​​បុរីកីឡា​បាន​និយាយា​ថាពាក្យ​បណ្តឹង​នោះ​បាន​ដាក់​​ឈ្មោះ​អ្នក​ស្រីស៊ុយសុផានប្រធាន​ក្រុម​ហ៊ុនផានអីុម៉ិចថាជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បណ្តេញ​អ្នក​ភូមិជាង​៣០០​​​គ្រួសារ​កាល​ពី​ថ្ងៃទី​៣​ ខែ​មករា។ អ្នកស្រីស្រីមុំ ​ បាននិយាយ​​​​បន្ថែម​​​ទៀត​​​ថាអ្នកភូមិ​១២០​គ្រួសារ​...

លោក ជា មុនី ប្រឈម​​នឹង​ការ​សាក​សួរ​ដោយ​តុលាការ​ជុំ​វិញ​​កូដកម្ម​របស់កម្ម​ករ​កាត់ដេរ

មន្ត្រី​សហជីព​បាននិយាយថាកាលពី​ម្សិល​​​មិញ​ សាលា​ដំបូង​ខេត្តកំពង់​ឆ្នាំងបាន​សាក​សួរលោកជាមុនី​ ប្រធាន​សហជីព​សេរី​កម្មករ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​លោក​​​ពី​បទ​ញុះ​ញង់កម្មករ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​រោង​ចក្រ​កាត់ដេរ​មួយ​របស់ក្រុម​ហ៊ុន M&V International Manufacturing Ltd។ លោកជាមុនីបាន​មាន​ប្រ​សាសន៍​​ថាសាលា​​ដំបូង​បានសាក​សួរ​រូបលោកនិងអ្នក​​​តំណាង​សហជីព​សេរីកម្មករ​ពីររូប​ផ្សេង​ទៀតគឺលោក ម៉ាន់សេងហាក់...

ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ លើក​ឡើង​ពី​កង្វល់​ជុំ​វិញ​ការ​បាញ់​ប្រហារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស

ឯកអគ្គរាជ​ទូត​ជប៉ុន លោក ម៉ាសា ហ្វូ៊មីគូរូគី (Masafumi Kuroki) ​បា​ន​មាន​ប្រ​សាសន៍កា​លពី​ម្សិល​មិញថា ​លោក​រំ​ពឹង​ថា ​រដ្ឋា​នឹង​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង​នៅ​ពី​ក្រោ​យ​​កា​រ​បាញ់​ប្រហា​រ​កា​ល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ​ទៅ​លើ​កម្មករ​តវ៉ា​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង ហើយ​ត្រូវ​ធានា​សុវត្ថិ​ភាព​ដល់​វិនិយោគិន​នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​(SEZ) នោះ។ មិន​ទាន់​មាន​ការ​ចាប់​ខ្លួន​នៅឡើយ​ទេចាប់​តាំង​ពី​បុរស​ស្លៀកពាក់​ឯក​សណ្ឋាន​ម្នាក់បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករតវ៉ា នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ម៉ាន់ហាតតាន់ ដែល​បាន​ធ្វើ​ឲ្យ​របួសកម្មការិនី​បី​នាក់។ លោក​ ឈូក បណ្ឌិត អភិ​បាល​ក្រុង​បាវិត ត្រូវ​បាន​អះ​អាង​ថាជា​ជន​សង្ស័យ ប៉ុន្តែ​សាលា​ដំបូង​ខេត្ត បានត្រឹមតែ​សុំឲ្យ​លោក បង្ហាញ​ខ្លួន​ ដើម្បី​សាក​សួរ​នៅ​ចុង​ខែ​នេះ​ប៉ុណ្ណោះ។ នៅ​ឯ​កិច្ច​ប្រ​ជំុ​រវាងវិស័យសាធារណៈ​និង​ឯក​ជន​លើក​ទី​ប្រាំមួយរបស់កម្ពុជា​ និងជប៉ុន​ នៅ​ឯក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC)...

ជនជាប់ឃុំ​ក្នុង​បទ​ល្មើស​នេសាទត្រូវ​បាន​ដោះ​លែង​តាម​បញ្ជា​

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​​​ពី​ការលើក​លែង​ទោស​ដល់​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​ឃុំខ្លួន​ និង​ចាប់​ដាក់​​ពន្ធនាគារ ដោយសារ​បទ​ល្មើស​នេសាទ​​នោះ ក្រសួង​យុត្តិធម៌​បាន​ឆ្លើយ​តប​ និង​បាន​ដោះ​លែងជន​សង្ស័យ​ជា​ច្រើន​នាក់ ពី​ពន្ធនាគារ​ខេត្ត នៅ​ទូ​ទាំង​​ប្រទេស​រួចហើយ។    ទោះជាយ៉ាង​ណា​ ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ​បាន​និយាយថា បទ​បញ្ជា​នេះ​ខុស​ប្លែក​ពីធម្ម​តា​និង​បង្ហាញ​ឲ្យ​ឃើញអំ​ពី​ឥទ្ធិ​ពល​របស់​រដ្ឋា​ភិបាល​មក​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​ទៅ ​វិញទេ។   អ្នក​វិភាគ​ទាំង​នេះ​​បាន​និយាយ​ថា ការ​លើក​លែង​ទោសក្នុង​​បទ​ល្មើស​នេសាទ​ ដែល​មនុស្ស​ជា​ច្រើន​មិន​ពេញ​ចិត្ត​​នោះ​​ទំនង​ជា​ការ​ប៉ុនប៉ងរក​ការគាំទ្រផ្នែកនយោ​បាយ​នៅ​ពេល​បោះ​ឆ្នោត​ហើយ។ លោក ទី​ សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀម​រាប បាន​និយាយ​ថា លោក​ ហ៊ី សុភា រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​បានធ្វើដំណើរ​មកកាន់​ខេត្ត​​របស់​លោក កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ ហ៊ុន​ សែន បាន​ប្រកាស​​អំពី​ការ​លើក​លែង​ទោសនេះ ដើម្បី​ណែ​នាំ​ឲ្យ​ព្រះ​រាជ​អាជ្ញា​ និង​តុលាការ​​ដោះ​លែង​មនុស្សទាំងអស់​ដែល​ជាប់ឃុំ​ ​ពី​បទល្មើស​នេសាទ​។ លោក​ ទី សុវិនថាល់  បាន​និយាយ​ថា​​តុលា​ការ​បាន​បើក​ “សវនាការ​” ទ្រង់​ទ្រាយ​ធំ​មួយភ្លាមៗកាលពី​ម្សិល​មិញ ដែល​នៅ​ក្នុង​នោះ​បាន​សម្រេចថា ​អ្នក​នេសាទ​ក្រី​ក្រ​១៧​នាក់​មិន​មាន​ពិរុទ្ធ​ភាព​ទេ  ហើយ​ដោះលែង​ពួក​គេ​ចេញ​ពី​ការ​ឃុំ​ខ្លួន​បណ្តោះ​​អាសន្ន។ បុរស​ម្នាក់​ទៀត​ ដែល​ត្រូវ​បានកាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ល្មើស​នេសាទ ​ក៏​ទទួល​បា​ន​ការ​ដោះ​លែង​ផង​ដែរ​។ លោក​ ទី​ សុវិនថាល់  បាន​និយាយ​ថា ​“តុលាការ​ជួយ​ប្រជាជន​ក្រីក្រ​តាម​សំណើ​របស​់លោក ហ៊ុន សែន ដែលស្នើ​ឲ្យ​ដោះ​លែង​ពួកគេ​។ លោក​បាន​ថ្លែង​បន្ថែម​ថា ការ​ប្រោសព្រះ​រាជទាន​លើកលែង​ទោស​ដោយ​ឡែក​​មួយ​ទៀត​​ ត្រូវ​បាន​រៀប​ចំ​ ឡើង​សម្រាប់​​ជន​ដែល​ត្រូវ​បាន​​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​បទ​ល្មើស​នេសាទ​។ លោក​បាន​ថ្លែងថា មិន​មាន​អ្វី​ខុស​ប្លែកទេ​ ការដែល​តុលាការ​អនុវត្ត​បទ​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនោះ។ “​បើ​ទោះបី​ជាសម្តេច​​ ហ៊ុន សែន​ ចេញ​បញ្ជា​ក៏ដោយ​ ក៏​យើង​នៅ​តែ​បើក​សវ​នាការ​ដែរ។ យើ​ងមិន​បាន​បំពាន​ច្បាប់​ទេ។ យើង​ធ្វើតាម​នីតិវិធី​ ” ។ នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់​ធំ​វិញ​ តុលាការ​ និង​ព្រះរាជ​អាជ្ញា​ក៏បង្ហាញ​ផង​ដែ​រ​នូវ​ការ​លើ​ក​លែង​ទោស​ជា​បន្ទាន់​ដល់​អ្នក​ដែល​បានជាប់​ឃុំ​ពីបទ​ប្រើ​ប្រាស់​មធ្យោ​បាយ​នេសាទខុស​ច្បាប់​ ដូចជា​ការ​ឆក់​ត្រី​ជា​ដើម​។ លោក​ ប៉ែន សារ៉ាត់ ព្រះរាជ​អាជ្ញា​អម​សាលា​​ដំបូង​ខេត្ត​កំពង់ធំ បាន​និយាយ​ថា​ “យើង​​ដោះ​លែង​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ​ ក៏​ព្រោះ តែ​បទល្មើសទាំង​នេះ​ជា​បទ​ល្មើស​​តូចតាច​ ហើយ​​ពួក​គេ​គឺ​ជា​ប្រជាជន​ក្រី​ក្រ”។ លោក​បាន​ថ្លែង​​ថា ជន​សង្ស័យ​១១នាក់​ ដែល​កំពុង​រង់​ចាំ​ឡើង​​សវនាការ​កាត់​ទោសនោះ​ ក៏​ត្រូវ​បាន​ដោះ​​លែង​ដែរកាលពី​ម្សិល​មិញ​។ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ លោក​ព្រះរាជ​អាជ្ញា​ តន់ សីហតេជះ ក៏បាន​និយាយ​ដែរ​ថា​ មនុស្ស​១១នាក់ ដែល​ជាប់​សង្ស័យ​ក្នុង​បទ​ល្មើស​នេសាទ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ​លោក​បាន​ថ្លែង​ថា “យើង​បាន​ដោះ​លែង​​ពួក​គេ​ឲ្យ​នៅ​ក្រៅ​ឃុំ​ក្រោយពី​មាន​សំណើ​របស់​សម្តេច​ ហ៊ុន សែន”។លោក ក៏​បាន​អះ​អាង​ដែរ​ថា លោក​ និង​តុលាការគឺ“​ឯករាជ​្យ​​” ​មិនស្ថិត​ក្រោម​អំណាច​លោក​ ហ៊ុន សែន ទេ  ហើយ​បាន​ “ធ្វើតាម​នីតិវិធី​ច្បាប់​” នៅ​ក្នុង​ការ​ដោះ​លែងនេះ។ កាលពី​ថ្ងៃ​សៅរ៍ លោក​ ហ៊ុន សែន បាន​​ប្រកាសថា លោក​លើក​លែង​ទោស​ដល់​ជន​​សង្ស័យ​ ឬ​ទណ្ឌិត​ក្នុ​ងបទ​ល្មើស​ប្រើ​ប្រាស់​មធ្យោបាយ​នេសាទ​ខុស​ច្បាប់​។  ទោះ​ជា​​យ៉ាង​ណា ការ​ដោះ​លែង​នេះ​មិន​ធ្វើ​ឡើង​ចំពោះអ្នក​ជាប់ឃុំ​ក្នុង​បទ​ល្មើស​​នេសាទ​ធ្ងន់​ធ្ងរ​ ដូច​ជាការ​កាប​់ឆ្កា​រព្រៃ​លិច​ទឹក​ដោយខុស​ច្បាប់​​នោះឡើយ។ វិធាន​ការ​នេះ​ធ្វើ​ឡើង​ក្រោយពី​មាន​​ការ​សម្រេច​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​បិទឡូត៍​នេសាទ​ពាណិជ្ជកម្ម​ទាំងអស់នៅ​តាម​បឹង​ទន្លេសាប​។ លោក​ សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិកម្ពុជា​​បាន​និយាយថា ព្រះ​រាជ​អាជ្ញា​អាច​ដក​ការ​ចោទ​ប្រកាន់​ពី​អ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន​បាន​ ប៉ុន្តែ​ការ​ប្រោស​ព្រះ​រាជទានលើក​លែងទោស​សម្រាប់​តែ​ទណ្ឌិត​ប៉ុណ្ណោះ​៕ ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតាោក  សុក  សំអឿន បាន​និយាយ​ថា ទោះ​​ជាយ៉ាង​ណា វាមាន​ភាព​ “​ខុស​ប្លែក​ពី​ធម្មតា​” ដែល​រដ្ឋាភិបាល​ផ្តល់​ការ​លើក​លែង​ទោសទូទៅ​បែប​​នេះ។  លោក​បាន​ថ្លែង​ថា “​វាប្រហែល​ជា​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ខ្លះហើយ ព្រោះការ​យក​មនុស្ស​មក​កាត់​ទោស​ពី​បទ​ល្មើស​តូចតាច​នោះ មិន​មែន​ជា​ការល្អ​ទេ”៕ ប្រែ​សម្រួល​ដោយ​  ឌឿង​ សាវតា                   

ទំនប់វារីអគ្គិសនី​សេសាន​ក្រោម​​២ នៅ​ខេត្ត​ស្ទឹង​ត្រែង​ ​​​បង្កឲ្យ​មាន​មហន្តរាយធ្ងន់ធ្ងរ

យោង​តា​មកា​រ​ស្រាវ​ជ្រាវ​ថ្មី​ ដែ​ល​អ​ំ​ពាវ​​នា​វ​​ឲ្យ​មា​ន​កា​រ​ពិចារណា​ឡើ​ង​​វិញ​​នូវ​ផែន​កា​រ​​សង់​ទំនប់​មួយ​ចំ​នួន​ បា​ន​ឲ្យដឹង​ថា​ ផែន​កា​រ​សង់ទំនប​់​វារី​អគ្គិសនី​​នៅ​​តាមដៃ​​ទន្លេ​មេគង្គ ជា​ព​ិ​សេស​ទំ​នប់​សេសានក្រោម​​២ (Lower Sesan 2) នឹង​មា​ន​ផល​ប៉ះពាល់​​ “ដ៏​មហន្ត​រា​យ​”ដល់​ធនធាន​ត្រី ​នៅ​ទូទាំង​ប្រ​ទេស។ ដោ​យ​ចងក្រងជាឯកសារដោយ​អ្នក​ស្រាវ​​ជ្រា​វ​អន្តរជា​តិ​​មួ​យ​ក្រុម និងមាន​ការ​ចូលរួម​ពី​​អ្ន​ក​វិ​ទ្យា​សាស្រ្តម្នាក់​ មកពីរដ្ឋបា​ល​​ជល​​ផល​ កា​រ​​សិក្សា ​ដែល​ផ្សព្វផ្សាយ​ កា​ល​ពី​ថ្ងៃ​ច័ន្ទនៅ​ក្នុ​ង​ន​ីតិវិធី នៃ​​កា​រ​​ស្រាវ​ជ្រាវ​វិទ្យា​​សាស្រ្ត​ជាតិបានផ្តល់​នូវ​ភស្តុតា​ង​ដ៏រឹង​មាំ​​បំផុត​ អំ​ពី​​ហា​និ​ភ័យបង្កឡើងដោយ​ទ​ំ​នប់​សេសាន​២។​ កា​រ​​សិក្សា​​នេះ​បន្ថែម​ទៅនឹង​​បរិ​មា​ណនៃកា​រ​​សិក្សា​​​ដែ​ល​​កាន់​តែ​កើន​ឡើ​​ង​​ថា​ ​ទំនប់​នេះ​នឹងមា​ន​កា​រ​​​ប​ំ​ផ្លាញព្រៃឈើ ព្រម​ទាំ​ង​មា​ន​​ផលប៉ះ​ពាល់​រហូតដល់ជលផល​ជីវចម្រុះ និង​ជី​វភាព​រស់នៅ​របស់​ប្រ​ជា​​ពល​រដ្ឋ​រាប់មុឺននាក់។ ខណៈដែ​ល​​មា​ន​កា​រ​​យក​ចិត្តទុក​ដា​ក​់​កាន់​តែខ្លាំងឡើង ក្នុង​ប៉​ុន្មាន​ខែ​ថ្មីៗនេះចំពោះវិបត្តិ​ទំ​នប់​សាយ៉ាបូរីនៅ​ក្នុង​ប្រ​ទេស​ឡាវ ផែន​កា​រ​សង់​ទំនប់​ទីមួយ ​សម្រាប់​ខ្សែ​ទឹក​មេ របស់​ទន្លេ​មេគង្គ​​ ត្រូវបានក្រុម​អ្នក​បរិស្ថាន​ និង​ជំ​នាញ​ការ​ជល​ផល​ បាន​វែក​ញែក​ជា​យូ​រមក​ហើយ​ថា ទំនប់​តូចៗ​កាត់​ដៃទន្លេ​សេសាន​នេះ​​អាច​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរជាង​នេះ​។ ការ​ស្រាវ​ជ្រាវ​ចុង​ក្រោយ​បំផុត​នេះទំនង​​ជា​គាំ​ទ្រ​ចំពោះ​ការលើកឡើងនេះ។ ដោយ​បង្ហាញ​តួ​លេខ នៃការ​បម្លាស់​ទី​ របស់ត្រី ដោយដោយប្រៀបធៀប ទៅនឹងផលចំណេញបាន​មកពីថាមពល​ នៅតាមទីតាំង ដែល​​នឹង​សាង​សង់ ក្រុម​នេះ​បាន​សន្និដ្ឋាន​ថាទំនប់​ជា​ច្រើន​នឹង​ផលិត​ថាម​ពលបានតិចជា​ងផល​ប៉ះ​ពាល់​ផ្នែកបរិស្ថាន។ ការ​សិក្សា​នេះកត់​សម្គាល់​ថា“​យើង​​យល់​ឃើញ​ថា ការ​សាង​សង់ទំនប់​កាត់​ដៃ​ទន្លេ​សេសាន​ទាំង​អស់​៧៨​កន្លែង ដោយ​មិន​រាប់​បញ្ចូល​ទំនប់​តាមខ្សែទឹក​មេ ដែលនឹង​ផលិត​ថាម​ពល​បាន​តិច ​តែអាច​បង្កផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ខ្លាំង​ជាង​​ទំនប់​ខ្សែ​តាម​ទឹក​​មេ​ខាង​លើ​ចំនួន​៦​កន្លែង នៅ​តាម​ទន្លេ​មេគង្គ​ក្រោម”។ ក្នុង​ចំណោម​ទំនប់​កាត់​ទន្លេ​សេសាន​ទាំង​អស់ ដែលស្ថិត​ក្នុង​​ផែន​ការ​នៅ​ឡើយនោះផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត គឺ​ទំនប់​សេសាន​​២​របស់​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​ប៉ាន់​ប្រមាណ​ថានឹង​បណ្តាល​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​៩,៣ភាគ​រយ នៃទិន្នផល​ត្រី​តាមដងទន្លេ​មេគង្គទាំងមូល។ លទ្ធផល​នេះ​ឲ្យ​ដឹង​ថាទំនប់​​ទី​២ និង​ទី៣ នៅ​ក្នុង​ប្រទេស​ឡាវ នឹង​បង្ក​​ប៉ះ​ពាល់​ធ្ងន់ធ្ងរបំផុត ដែលគេគិតថា អាច​បង្កឲ្យទិន្នផលត្រីធ្លាក់​ចុះ​ពី២,៣មកនៅត្រឹម០,៩​ ភាគ​រយ​។ លោក​...

ចាប់ខ្លួនអ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមហ៊ុនដី​សម្ប ទាន​ចម្ការ​កៅស៊ូពីបទបាញ់​អ្នក​ត​វ៉ា

មន្ត្រី​​នគរ​បាល​ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​កាលពី​ម្សិ ល​​មិញ​ថា នគរបាល​ខេត្ត​ក្រចេះ​ បាន​ចាប់​ខ្លួនអ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហ៊៊ុន​ចម្ការ​កៅ​ស៊ូ TTY ហើយ​ឥឡូ​វ​នេះ​គាត់កំពុង​តែ​ប្រឈម​មុខ​នឹងការ​ចោទ​ប្រកាន់ចំពោះ​ការជាប់ពាក់​ព័ន្ធនៅ​ក្នុងករណី​បាញ់​ប្រហារ កាល​ពីថ្ងៃ​ទី​ ១៨​ខែ​មករា ​លើ​​អ្នក​ភូមិ​បួន​នាក់​ ពី​សំណាក់​សន្តិសុខ​ប្រដាប់​​អាវុធ​របស់​ក្រុម​ហ៊ុន​នេះ។  អាជ្ញាធរ​បាន​ចាប់ខ្លួន​សន្តិសុខ​ពីរនាក់​របស់​​ក្រុម​ហ៊ុន​ TTY កាលពី​ខែ​មុន​ ដោយ​ជាប់​សង្ស័ យ​ថា ពួក​គេ​បានប្រើ​អាវុធ​ AK-៤៧ បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ ដោយ​បង្កឲ្យ​ មនុស្ស​ បួន​នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ ដែល​តវ៉ា​ប្រឆាំងនឹងកា​រចាប់​យក​ដី​ធ្លី​របស់​ពួក​គេ​ពី​សំណាក់​ក្រុម​ហ៊ុន​នេះរងរបួស ។ លោក​ អ៊ុំ ភី ស្នង​ការ​រង​នគរបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា នគរ​បាល​បាន​ចាប់​ខ្លួន​​លោក​ អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅ​ក្រុម​ហ៊ុន TTY កាលពី​សប្តាហ៍​មុន ក្រោយ​ពី​សាលាដំបូង​ខេត្ត​ក្រចេះ​ បានបង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់​។ លោក​បាន​ថ្លែង​ថា “​យើង​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្រោ​យពី​សាលា​ដំបូងចេញ​ដីកា​ចាប់​ខ្លួន​។ យើង​ចាប់​ខ្លួន​គាត់ ដោយ​សារ​គាត់​ បានបំពាន​ច្បា  ប់”។ លោក​ កេត​ សុជាតិ ជាចៅ​ក្រម​ស៊ើប​អង្កេតរបស់សាលាដំបូងខេត្ត​ក្រចេះ បាន​មាន​ប្រសា​សន៍​ថា លោក​ អ៊ុន ពិសិដ្ឋ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រព្រឹត្តអំ​ពើ​ហិង្សា  ​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ និង​ពី​បទរក្សា ...

ការ​ជួបគ្នាពេល​បា​យ​ថ្ងៃ​ត្រង់ នាំ​ឲ្យ​មា​ន​កា​រ​ចាប់​ខ្លួន​ស្ថាបត្យករ​បា​រាំ​ង​ បា៉ទ្រីក ឌឺវី​ឡេ

អ្នក​រស់នៅក្នុងរាជធានីភ្នំ​ពេញ​ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ​៥២​ឆ្នាំ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​ពីអារម្មណ៍​ជា​អន្ដរ​ជាតិ​ នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​បារំាងកាលពី​​ថ្ងៃ​អង្គារ បាន​ទម្លាយឲ្យដឹង​ថា លោកត្រូវបាន​​​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​​សំណើ​របស់​ប្រទេស​ចិន។ ប៉ុន្ដែកាលពី​ម្សិល​មិញ​ រឿង​រ៉ាវអំពី​ថា តើ​ស្ថាបត្យករ​បារាំងរូប​នេះ​ មានជាប់​ពាក់ព័ន្ធ​នឹង​លោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នក​នយោ​បាយ​ចិន​ ដែល​មាន​រឿង​អាស្រូវ​ និង​ភរិយា​របស់​លោក​​ឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai)​ ​យ៉ាង​ណា​នោះទើបត្រូវ​អាជ្ញា​ធរកម្ពុជាឃាត់​ខ្លួនវាគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​លេច​ឡើង​ប៉ុណ្ណោះ។ យោង​តាម​មិត្ត​ភក្ដិរបស់លោករស់នៅ​ក្នុងប្រទេសកម្ពុជា​បាន​ឲ្យដឹង​ថាលោកឌឺវី​ឡេត្រូវ​បាន​ជន​ជាតិ​កម្ពុជា ស្លៀក​ពាក់​ស្អាត​បាត​មួយ​ក្រុមឃាត់ខ្លួន​នៅពេល​ជួប​ពិភាក្សា​គ្នា​អំពីការរក​ស៊ី​ កាលពី​ថ្ងៃ​ទី​១៣ខែមិថុនានៅ​ឯ​ភោជនីយ​ដ្ឋាន​មួយ​​ក្នុង​ក្រុង​ភ្នំ​ពេញ។​ មិត្ត​ភក្ដិ​របស់លោកបាន​និយាយ​ថាលោកឌឺវីឡេបាន​ទៅ​ចូលរួម​ការប្រជុំនោះដែរដោយ​គិត​ថា ខ្លួននឹង​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​​ការ​ទិញ​ដី​របស់ខ្លួននៅ​ក្រុង​កែប​។ ការជួបជុំគ្នានេះ​ ធ្វើឡើង​នៅក្នុង​ភោជ​នីយដ្ឋាន​រំ​ដេងតាម​ផ្លូវ​លេខ​១៧៤​ នៅ​ក្បែរ​ផ្ទះ​បីជាន់​ ដែល​លោក​ ឌឺវីឡេ បាន​ជួល​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។ យោង​តាម​ការ​សម្ភាស​ជាមួយ​បុគ្គលិកភោជនីយដ្ឋាននោះ ​បាន​ឲ្យដឹង​ថា នៅចន្លោះ​​​​​ម៉ោង​​១១ព្រឹក​ និង​ថ្ងៃ​ត្រង់លោក​ ឌឺវីឡេ បាន​​ចេញ​ពី​ផ្ទះ​ជួល​របស់​​លោក​ជាមួយ​នឹង​គូ​កន​ម្នាក់ដែលជា​សមា​ជិក​នៃ​ក្រុមបារាំងរស់នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​បាន​អង្គុយនិងកុម្មង់​ភេសជ្ជៈ​នៅ​ក្នុងភោជនីយដ្ឋាន​នេះ។ ភ្លាម​ៗនោះ...

រដ្ឋាភិបា​ល​​ថា ក្រុម​អាវ​ក្រហម​រ៉ាប់រងស្ទើរទាំង​អស់​ ចំពោះការចំណាយលើកា​រ​ប្រមូល​ផ្តុំ​គ្នានៅ​កម្ពុជា​

មន្ត្រីថ្នាក់​ខេត្ត​​បា​​ន​ឲ្យ​ដឹង​កា​ល​ពី​ម្សិល​មិញ​ថា កា​រ​ចំ​ណា​យ​ភាគ​ច្រើ​ន​សម្រាប់​​កា​រ​មក​ប្រមូ​ល​ផ្តុំគ្នារបស់​ក្រុ​ម​អា​​វ​ក្រហម​ កា​ល​ពី​ចុ​​ង​​សប្តាហ៍​មុន នៅ​ក្នុង​ទី​ក្រុ​ង​សៀម​រាប គឺ​ត្រូវ​បា​ន​​ចំ​ណាយ​ដោ​យ​ក្រុ​ម​អាវ​ក្រហម​ផ្ទាល់​ ទោះ​បី​ជា​យ៉ាង​ណា ​មន្ត្រី​ទាំង​នោះ​បា​ន​​បដិ​សេធ​មិនបង្ហាញអំពីទំហំនៃ​ការ​ចំ​ណាយ​ពិ​ត​ប្រា​កដ​​ទេ។ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែ​នបា​ន​ទទួ​ល​​​រង​កា​រ​រិះ​គន់នៅ​ក្នុ​ង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែ​ល​អ្វី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ​បា​ន​ហៅ​ថា “ គឺ​ជា​​ចិត្ត​សប្បុរសដ៏​លើស​លប់​”  ក្នុ​ងកា​រ​ធ្វើ​ជាម្ចាស់​​ផ្ទះ ទទួ​ល​ក្រុម​អ្នក​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ដែ​ល​បា​ន​និ​រទេ​ស​ខ្លួន​ គឺ​លោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ​៣០.០០០​នាក់​។ បន្ថែ​ម​ទៅ​លើ​កង​កម្លាំ​ង​រក្សា​សន្តិ​សុ​ខ​ចំ​នួន​៧.០០០នាក់​ ដែល​ត្រូវ​បា​ន​គេ​ដាក់​ពង្រាយ​នៅក្នុ​ង​ក្រុ​ង​សៀម​រាប ដើម្បី​រក្សា​សន្តិ​សុខ​ រយៈ​ពេលបី​ថ្ងៃមក​នេះ​ រាប់ទាំង​ការ​រៀបចំទីលានទំ​​ហំ​១៥ហិកតា ​ដើម្បី​ទទួល​ក្រុ​ម​​អាវ​ក្រ​ហម ​នៅ​ក្នុ​ង​នោះ​ ក៏​មា​ន​អណ្តូ​ង​ទឹក  តង់​  បង្គន់​  បណ្តាញអគ្គិសនី  មណ្ឌល​សុខ​ភាព​  មា៉ស៊ី​ន​អុិក​សារ៉េ (X-ray) និង​មា​ន​បំពាក់​ទៅ​ដោយ​ទូរ​ទស្ស​ន៍​កា​មេរ៉ា​វី​ដេអូព្រម​ទាំ​ង​កៅ​អី​អង្គុយ​សម្រាប់​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​។ ប៉ុន្តែ​កា​ល​ពី​ម្សិល​មិញ មន្ត្រី​នៅ​ខេត្ត​សៀម​រាប បា​ន​លើក​ឡើ​ង​ថា កា​រ​បង្កើត​ព្រឹត្តិ​​កា​រណ៍នេះ គឺ​ត្រូវ​បា​ន​ឧបត្ថម្ភ​ដោ​យ​ក្រុម​អ្ន​ក​គាំ​ទ្រ​របស់​លោក​ ថាក់​ស៊ីនដោ​យ​ផ្ទាល់។ លោកស៊ូភិរិន្ទអភិ​បា​​ល​ខេត្ត​សៀម​រាប​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ក្រុ​ម​អា​វ​ក្រហម​ថៃគឺ​បា​ន​ចំណាយ​ដោ​យ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​យើង​មិន​ចំណា​យ​ប្រាក់​សម្រាប់​កា​រ​​ដំ​ឡើង​កន្លែង​ថែទាំ​​សុខភាព​​ បង្គន់ឬអណ្តូង​ទឹកនៅ​កន្លែងដែល​ក្រុម​អា​វ​ក្រហម​មក​ប្រមូ​ល​ផ្តុំ​គ្នា​នោះ​ដែរ”។ លោក ​ស៊ូភិរិន្ទបា​ន​​ទទូច​ថាកា​រ​​ចំ​ណាយ​របស់​រដ្ឋាភិ​បា​ល គឺ​ត្រូ​វ​បា​ន​រក្សា​ក្នុ​ង​កម្រិត​អប្ប​បរមា​ ប៉ុន្តែ​លោកមិន​ព្រមទម្លាយអំពី​ខ្ទង់​ចំ​ណា​​យ​សរុបទេ។ រីឯលោក ប៊ុន​ ថារិទ្ធ​​ អភិបា​ល​រង​​ខេត្ត​​សៀម​រាបវិញ បា​នថ្លែងថា ទាហា​ន​ នគរបា​លនិង​ក​ង​អ​ង្គ​​រក្ស​ គឺ​ទទួលខុសត្រូវចំពោះកា​រចំណា​យ​​ដោ​យ​​អង្គភាព​​របស់​ខ្លួន​ឯង​។ លោក​...

ព័ត៌មានថ្មីៗ