34 C
Phnom Penh

រដ្ឋាភិបា​ល​​ថា ក្រុម​អាវ​ក្រហម​រ៉ាប់រងស្ទើរទាំង​អស់​ ចំពោះការចំណាយលើកា​រ​ប្រមូល​ផ្តុំ​គ្នានៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីថ្នាក់​ខេត្ត​​បា​​ន​ឲ្យ​ដឹង​កា​ល​ពី​ម្សិល​មិញ​ថា កា​រ​ចំ​ណា​យ​ភាគ​ច្រើ​ន​សម្រាប់​​កា​រ​មក​ប្រមូ​ល​ផ្តុំគ្នារបស់​ក្រុ​ម​អា​​វ​ក្រហម​ កា​ល​ពី​ចុ​​ង​​សប្តាហ៍​មុន នៅ​ក្នុង​ទី​ក្រុ​ង​សៀម​រាប គឺ​ត្រូវ​បា​ន​​ចំ​ណាយ​ដោ​យ​ក្រុ​ម​អាវ​ក្រហម​ផ្ទាល់​ ទោះ​បី​ជា​យ៉ាង​ណា ​មន្ត្រី​ទាំង​នោះ​បា​ន​​បដិ​សេធ​មិនបង្ហាញអំពីទំហំនៃ​ការ​ចំ​ណាយ​ពិ​ត​ប្រា​កដ​​ទេ។

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែ​នបា​ន​ទទួ​ល​​​រង​កា​រ​រិះ​គន់នៅ​ក្នុ​ង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែ​ល​អ្វី​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ថៃ​បា​ន​ហៅ​ថា “ គឺ​ជា​​ចិត្ត​សប្បុរសដ៏​លើស​លប់​”  ក្នុ​ងកា​រ​ធ្វើ​ជាម្ចាស់​​ផ្ទះ ទទួ​ល​ក្រុម​អ្នក​គាំ​ទ្រ​អតីត​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ដែ​ល​បា​ន​និ​រទេ​ស​ខ្លួន​ គឺ​លោក ថាក់ស៊ីន សុីណាវ៉ាត្រាប្រមាណ​៣០.០០០​នាក់​។

បន្ថែ​ម​ទៅ​លើ​កង​កម្លាំ​ង​រក្សា​សន្តិ​សុ​ខ​ចំ​នួន​៧.០០០នាក់​ ដែល​ត្រូវ​បា​ន​គេ​ដាក់​ពង្រាយ​នៅក្នុ​ង​ក្រុ​ង​សៀម​រាប ដើម្បី​រក្សា​សន្តិ​សុខ​ រយៈ​ពេលបី​ថ្ងៃមក​នេះ​ រាប់ទាំង​ការ​រៀបចំទីលានទំ​​ហំ​១៥ហិកតា ​ដើម្បី​ទទួល​ក្រុ​ម​​អាវ​ក្រ​ហម ​នៅ​ក្នុ​ង​នោះ​ ក៏​មា​ន​អណ្តូ​ង​ទឹក  តង់​  បង្គន់​  បណ្តាញអគ្គិសនី  មណ្ឌល​សុខ​ភាព​  មា៉ស៊ី​ន​អុិក​សារ៉េ (X-ray) និង​មា​ន​បំពាក់​ទៅ​ដោយ​ទូរ​ទស្ស​ន៍​កា​មេរ៉ា​វី​ដេអូព្រម​ទាំ​ង​កៅ​អី​អង្គុយ​សម្រាប់​អ្នក​គាំ​ទ្រ​រាប់​ម៉ឺន​នាក់​ផង​ដែរ​។

ប៉ុន្តែ​កា​ល​ពី​ម្សិល​មិញ មន្ត្រី​នៅ​ខេត្ត​សៀម​រាប បា​ន​លើក​ឡើ​ង​ថា កា​រ​បង្កើត​ព្រឹត្តិ​​កា​រណ៍នេះ គឺ​ត្រូវ​បា​ន​ឧបត្ថម្ភ​ដោ​យ​ក្រុម​អ្ន​ក​គាំ​ទ្រ​របស់​លោក​ ថាក់​ស៊ីនដោ​យ​ផ្ទាល់។

លោកស៊ូភិរិន្ទអភិ​បា​​ល​ខេត្ត​សៀម​រាប​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ក្រុ​ម​អា​វ​ក្រហម​ថៃគឺ​បា​ន​ចំណាយ​ដោ​យ​ខ្លួន​ឯង​ផ្ទាល់​ ហើយ​យើង​មិន​ចំណា​យ​ប្រាក់​សម្រាប់​កា​រ​​ដំ​ឡើង​កន្លែង​ថែទាំ​​សុខភាព​​ បង្គន់ឬអណ្តូង​ទឹកនៅ​កន្លែងដែល​ក្រុម​អា​វ​ក្រហម​មក​ប្រមូ​ល​ផ្តុំ​គ្នា​នោះ​ដែរ”។

លោក ​ស៊ូភិរិន្ទបា​ន​​ទទូច​ថាកា​រ​​ចំ​ណាយ​របស់​រដ្ឋាភិ​បា​ល គឺ​ត្រូ​វ​បា​ន​រក្សា​ក្នុ​ង​កម្រិត​អប្ប​បរមា​ ប៉ុន្តែ​លោកមិន​ព្រមទម្លាយអំពី​ខ្ទង់​ចំ​ណា​​យ​សរុបទេ។

រីឯលោក ប៊ុន​ ថារិទ្ធ​​ អភិបា​ល​រង​​ខេត្ត​​សៀម​រាបវិញ បា​នថ្លែងថា ទាហា​ន​ នគរបា​លនិង​ក​ង​អ​ង្គ​​រក្ស​ គឺ​ទទួលខុសត្រូវចំពោះកា​រចំណា​យ​​ដោ​យ​​អង្គភាព​​របស់​ខ្លួន​ឯង​។ លោក​ ថារិទ្ធបា​ន​បន្ត​ថា “យើង​ចំណាយ​តែប្រេង​សាំ​ងសម្រាប់​អង្គភាព​នី​មួ​យៗ​ ហើយ​

​រាល់​ការចំ​ណា​យ​ទៅ​លើ​​បេសកកម្ម​ចំនួ​ន​បី​ថ្ងៃ​មក​នេះ​ គឺ​អង្គភាព​នី​មួយៗជា​អ្នក​​ទទួល​ខុស​ត្រូវដោ​យ​ផ្ទាល់​ ហើយ​លោក​ក៏​មិន​ដឹង​​ខ្ទង់ចំណា​យ​ទៅ​លើ​ប្រេង​សាំ​ង​នោះ​ដែរ។

ក្រសួ​ង​មហាផ្ទៃមិនអា​ច​ទា​ក់​ទង​​សុំ​​សេច​ក្តី​​អត្ថាធិ​ប្បាយ​​បា​ន​ទេ​ ប៉ុន្តែ លោក​ គៀត ច័ន្ទ​ថា​​រិទ្ធ​  អ្នកនាំ​ពាក្យ​នគរ​បា​ល​ជាតិ​ បា​ន​អះ​អាង​​ថា អង្គ​ភា​ព​នី​មួយៗ​បា​ន​​ចំណា​យ​សម្រាប់​បុគ្គលិក​របស់​ខ្លួ​ន​។

លោក​ឧត្តមសេនី​យ៍​ទោ ច័ន្ទ​ថា​រិទ្ធ​ ​បា​នមា​ន​ប្រ​សាសន៍​ថា “ មេដឹក​នាំ​នៃ​អង្គ​ភាព​នីមួយៗបា​ន​ចំណា​យ​ដោយ​ខ្លួន​ឯង​ផ្ទាល់។ខ្ញុំ​មិន​ច្បាស់​អំ​ពី​​ចំ​នួ​ន​នៃ​ការ​ចំណា​យ​សរុ​ប​នោះទេ​ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ​នគរ​បា​ល​រាជធា​នី​ភ្នំ​ពេញបា​ន​ចំ​ណា​យប្រ​ហែល​​៨.០០០ ទៅ​១០.០០០រៀល ​សម្រាប់​ប្រាក់​​បេសកកម្ម​(per diem)ដ៏​តិចតួ​ចនេះ។

សមា​ជិក​នៃ​កង​កម្លាំង​នគរ​បា​ល​រាជ​ធានី​ភ្នំ​ពេញ​ប្រមាណ​២០០​នាក់​​ ត្រូ​​វ​បា​ន​​បញ្ជូន​ឲ្យ​ទៅ​ចូល​រួម​ជាមួ​យ​​មន្ត្រី​នគរ​បា​ល​ជាតិ​​ចំ​នួ​ន​២.០០០​នាក់​​ ដែល​មា​ន​ស្រាប់​នៅ​ក្នុ​ង​ខេត្ត​​សៀម​រាប​។ “ មិន​មា​ន​ប្រាក់​បន្ថែ​ម​ត្រូវ​បា​ន​​ផ្តល់​នោះ​ទេ​។ យើង​គ្រាន់​តែ​ផ្តល់​ឲ្យ​ពួ​ក​​

គេ​នូវ​ប្រាក់​បេសកកម្មបន្តិ​​ចបន្តួច​​ប៉ុណ្ណោះ​។ មន្ត្រី​នគរ​បា​លរបស់​យើ​ង​បា​ន​​ដឹង​យ៉ាង​​​ច្បាស់​អំ​ពី​តួ​នាទ​ី​​របស់​ខ្លួ​ន​ ពួ​ក​គេ​​មិ​ន​ដែល​ស្នើ​សុំ​ថ្ងៃ​​ឈប់​សម្រាក​នោះ​ទេ​”។

កា​ល​ពី​ព្រឹក​ម្សិល​មិញនៅ​​ខេត្ត​​សៀម​រាប​គឺជា​ថ្ងៃ​ចុ​ង​ក្រោ​យ​​របស់​ក្រុម​គាំ​ទ្រ​អា​វ​ក្រហមដែល​គាំ​ទ្រ​​លោកថាក់​ស៊ីនគឺ​ត្រូ​វ​បា​ន​គេ​​មើ​ល​ឃើញ​ថា កំពុង​តែ​​រៀប​ចំ​ត្រឡប​់​ទៅ​កាន់​ប្រទេ​ស​ថៃ​វិញ​។

លោក​ អ៊ុកកែវ​រតនៈអ្ន​ក​នាំ​ពាក្យ​របស់​សាលា​ខេត្ត​បន្ទាយមា​ន​ជ័យ បា​ន​មា​ន​ប្រ​សា​សន៍​ថាត្រឹម​ពេលរសៀ​លថ្ងៃនេះក្រុម​អា​វ​ក្រហម​ភាគ​ច្រើន​បា​ន​ធ្វើ​​ដំណើរ​ឆ្លង​កា​ត់​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំ​ដែ​ន​ប៉ោយ​ប៉ែត​។ លោក កែវ​រតនៈ បា​ន​បន្ត​ទៀតថា “ យើង​បា៉ន​់​ប្រ​មាណថា មា​ន​ក្រុ​ម​អា​វ​ក្រហម​ចំនួន​២០.០០០នាក​់​​បា​ន​ធ្វើ​​ដំ​ណើរ​ឆ្លង​កាត់​ប៉ុស្តិ៍​ត្រួ​តពិនិត្យ​ព្រំ​ដែនប៉ោ​យ​ប៉ែត ទៅ​ប្រទេ​ស​​ថៃ​វិញកា​លពី​ថ្ងៃ​អា​ទិត្យនិងថ្ងៃ​ច័ន្ទ”៕

(រាយ​កា​រណ៍​បន្ថែម​ដោ​យ Abby Seiff )

ប្រែសម្រួ​លដោយ ស៊ាស៊ុយឈាង​​​​​

                                   

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស