33 C
Phnom Penh

ការ​ជួបគ្នាពេល​បា​យ​ថ្ងៃ​ត្រង់ នាំ​ឲ្យ​មា​ន​កា​រ​ចាប់​ខ្លួន​ស្ថាបត្យករ​បា​រាំ​ង​ បា៉ទ្រីក ឌឺវី​ឡេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​រស់នៅក្នុងរាជធានីភ្នំ​ពេញ​ ឈ្មោះបា៉ទ្រីកឌឺវីឡេ (Patrick Devillers) អាយុ​៥២​ឆ្នាំ បាន​ធ្វើ​ឲ្យ​មានការ​ចាប់​ពីអារម្មណ៍​ជា​អន្ដរ​ជាតិ​ នៅ​ពេល​មន្ត្រី​រដ្ឋាភិបាល​បារំាងកាលពី​​ថ្ងៃ​អង្គារ បាន​ទម្លាយឲ្យដឹង​ថា លោកត្រូវបាន​​​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​​សំណើ​របស់​ប្រទេស​ចិន។

ប៉ុន្ដែកាលពី​ម្សិល​មិញ​ រឿង​រ៉ាវអំពី​ថា តើ​ស្ថាបត្យករ​បារាំងរូប​នេះ​ មានជាប់​ពាក់ព័ន្ធ​នឹង​លោក បូ៉ ស៊ីឡាយ(Bo Xilai) អ្នក​នយោ​បាយ​ចិន​ ដែល​មាន​រឿង​អាស្រូវ​ និង​ភរិយា​របស់​លោក​​ឈ្មោះ ហ្គូ ខៃឡាយ(Gu Kailai)​ ​យ៉ាង​ណា​នោះទើបត្រូវ​អាជ្ញា​ធរកម្ពុជាឃាត់​ខ្លួនវាគ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​លេច​ឡើង​ប៉ុណ្ណោះ។

យោង​តាម​មិត្ត​ភក្ដិរបស់លោករស់នៅ​ក្នុងប្រទេសកម្ពុជា​បាន​ឲ្យដឹង​ថាលោកឌឺវី​ឡេត្រូវ​បាន​ជន​ជាតិ​កម្ពុជា ស្លៀក​ពាក់​ស្អាត​បាត​មួយ​ក្រុមឃាត់ខ្លួន​នៅពេល​ជួប​ពិភាក្សា​គ្នា​អំពីការរក​ស៊ី​ កាលពី​ថ្ងៃ​ទី​១៣ខែមិថុនានៅ​ឯ​ភោជនីយ​ដ្ឋាន​មួយ​​ក្នុង​ក្រុង​ភ្នំ​ពេញ។​ មិត្ត​ភក្ដិ​របស់លោកបាន​និយាយ​ថាលោកឌឺវីឡេបាន​ទៅ​ចូលរួម​ការប្រជុំនោះដែរដោយ​គិត​ថា ខ្លួននឹង​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​ក្នុង​​ការ​ទិញ​ដី​របស់ខ្លួននៅ​ក្រុង​កែប​។

ការជួបជុំគ្នានេះ​ ធ្វើឡើង​នៅក្នុង​ភោជ​នីយដ្ឋាន​រំ​ដេងតាម​ផ្លូវ​លេខ​១៧៤​ នៅ​ក្បែរ​ផ្ទះ​បីជាន់​ ដែល​លោក​ ឌឺវីឡេ បាន​ជួល​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ។

យោង​តាម​ការ​សម្ភាស​ជាមួយ​បុគ្គលិកភោជនីយដ្ឋាននោះ ​បាន​ឲ្យដឹង​ថា នៅចន្លោះ​​​​​ម៉ោង​​១១ព្រឹក​ និង​ថ្ងៃ​ត្រង់លោក​ ឌឺវីឡេ បាន​​ចេញ​ពី​ផ្ទះ​ជួល​របស់​​លោក​ជាមួយ​នឹង​គូ​កន​ម្នាក់ដែលជា​សមា​ជិក​នៃ​ក្រុមបារាំងរស់នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​បាន​អង្គុយនិងកុម្មង់​ភេសជ្ជៈ​នៅ​ក្នុងភោជនីយដ្ឋាន​នេះ។

ភ្លាម​ៗនោះ ​មុនពេលលោកឌឺវីឡេបាន​ចូល​មកដល់ ជនជាតិខ្មែរប្រាំពីរ​នាក់បាន​មក​ដល់កន្លែងនេះដែរ​ ហើយ​អង្គុយ​​​នៅ​ឯតុ​ពីរដែល​តុមួយ​មាន​មនុស្ស​ប្រាំ​នាក់ និង​តុមួយ​ទៀត​មាន​មនុស្ស​ពីរ​នាក់​ ​។ មិត្ត​ភក្ដិ​ជិតស្និទ្ធរបស់លោក ឌឺវីឡេ បាន​និយាយ​ថា ការ​ជួប​គ្នា​នេះ ត្រូវជួបពិភាក្សា ជាមួយ​ជនជាតិខ្មែរពីរ​នាក់ ដែល​ចេះ​និយាយ​​ភាសា​ចិន។ អ្នក​បម្រើ​ម្នាក់ក៏បាន​និយាយ​ផង​ដែរ​ថា ក្រុម​នេះ រួម​មាន​ជន​ជាតិខ្មែរពីរ​នាក់ហើយ​អ្នក​បម្រើ​រូប​នេះ​បាននិយាយសំដៅ​ដល់​មនុស្ស​ពីរ​នាក់នោះថាជា​“ឯក​ឧត្តម”។

អ្នក​បម្រើ​​ ដែល​សុំមិន​បញ្ចេញ​ឈ្មោះ​ ដោយសារ​ខ្លាច​មាន​បញ្ហា​បាន​និយាយថា“អ្នក​អាច​និយាយ​បានថា ពួកគេ​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​ ដោយ​ផ្អែក​​​លើរបស់ប្រើប្រាស់ដូចជាចិញ្ចៀននិងទូរស័ព្ទ​ដៃថ្លៃៗ​”។

អ្នក​បម្រើរូប​នេះ​បាន​និយាយ​ថាលោកឌឺវីឡេ និង​មិត្ត​ភក្ដិ​របស់​ខ្លួនបាន​ចេញ​ទៅ​ស្វាគមន៍​ជនជាតិ​ខ្មែរពីរ​នាក់នេះ ដែល​អង្គុយ​នៅ​តុ​ផ្សេងនោះ។ ក្រោយ​មកអ្នក​ទាំង​បួន​រូប​ បាន​ដូរ​ទៅ​តុ​លោក​ ឌឺវីឡេវិញ​។ គូ​កនជនជាតិបារាំាង​រប​ស់លោក ឌឺវីឡេបាន​ចាក​ចេញទៅ​ បន្ទាប់ពីបាននិយាយ​គ្នា​ប្រហែល១៥ទៅ​២០​នាទីដែលទំនងជាជួបពិភាក្សាគ្នាអំពី​ការ​លក់​​ដីរបស់លោក​ ឌឺវីឡេ​ នៅក្រុង​កែប។

បុគ្គលិក​រូប​នេះបាន​និយាយ​ទៀតថានៅ​ពេលការពិភាក្សាគ្នា​នេះ​បានចប់​ លោកឌឺវីឡេបាន​ដើេរចេញ​ពី​ភោជនីយដ្ឋានជាមួយ​ជន​ជាតិខ្មែរពីរ​នាក់នេះហើយ​ចូល​ទៅ​ក្នុង​រថយន្ត​​ឡិច​ស៊ីសពណ៌​មាស​មួយគ្រឿង​ ដែល​កំពុងតែ​រង់​ចាំនៅខាង​ក្រៅ​។ លោក ទូច ណារ៉ុថ ស្នងការ​នគរ​បាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថាលោក​ ឌឺវីឡេត្រូវ​បានឃាត់ខ្លួន​នៅ​ក្នុង​ភោជ​នីយដ្ឋានមួយ​ក្នុង​ខណ្ឌ​ដូនពេញ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​ព្រម​ផ្ដល់​សេចក្ដី​លម្អិត​បន្ថែម​​ទៀត​ឡើយ។

បន្ទាប់​ពី​ការ​ជួប​ជុំ​គ្នានៅ​ឯ​ភោជនីយ​ដ្ឋាន​រំដេងរួច លោក​ ឌឺវីឡេ ​ក៏បាត់ខ្លួនរហូត​តែ​ម្តង។ ផ្ទះ​ជួលរបស់លោក​ ដែល​ស្ថិត​នៅ​ជាប់​ភោជនីយដ្ឋាននោះ បច្ចុប្បន្ននេះ ត្រូវ​បាន​បោះ​​បង់​ចោល​ ហើយ​កង់​អាគុយផលិត​នៅ​ប្រទេស​ចិន​របស់លោក​ឃើញនៅចត​ខាង​ក្រៅ​ភោជនីយដ្ឋាន​រំដេង ​នៅ​ឡើយ កាលពី​ម្សិល​​មិញ​នេះ​។ មិត្ត​ភក្ដិ​មិន​បាន​ដឹង​ដំណឹង​ពី​លោក​ ឌឺវីឡេទេ​ រហូត​ដល់​ដើម​​សប្ដាហ៍នេះ ហើយ​តាម​រយៈ​ប្រភពពី​​ទូត​បារាំង​ លោក​បាន​ផ្ដាំ​ផ្ញើទៅ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ម្នាក់ ដោយ​ប្រាប់​ថាលោកត្រូវ​នគរ​បាល​ឃាត់​ខ្លួន​ហើយ​។

បន្ថែម​ទៅនឹង​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ចាប់​ខ្លួន​នេះ គណៈ​ប្រតិភូ​មួយ​ក្រុម​ ដែល​​មាន​សមាជិក​ជាន់​ខ្ពស់​នៃ​គណ​បក្ស​កុម្មុយ​និស្ត​ចិន ដែល​ក្នុង​នោះ មាន​មន្ត្រី​ម្នាក់ ដែលជាប់​ពាក់ព័ន្ធក្នុង​ការ​ស៊ើបអង្កេត​ករណី​លោក បូ៉សុីឡាយ បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​  ហ៊ុន សែន ​ក្នុង​អគារ​ខុទ្ទកាល័យ​របស់​លោក​ ​ចថ្ងៃ​ដែលលោក​ ឌឺវីឡត្រូវ​បាន​ឃាត់​ខ្លួន។

លោកហឺហ្គួឈៀង (He Guoqiang) ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​គណៈ​កម្មា​ការិយាល័យ​នយោ​បាយ​អចិ​ន្ត្រៃយ៍​​របស់បក្ស​កុម្មុយ​នីស​្តចិន បាន​ដឹកនាំ​គណ​ៈប្រតិ​ភូ​មក​កម្ពុជាកាលពី​សប្ដាហ៍​មុន​ ជាដំណើរទេសចរណ៍​អន្ដរ​ជាតិ​ដ៏ធំ​មួយ​។ លោក ហឺ ហ្គួឈៀង ក៏​ជា​លេខា​ធិការ​នៃ​គណៈ​កម្មការ​កណ្ដាល​ចិនទទួល​បន្ទុក​ត្រួតពិនិត្យផ្នែកវ​ិន័យ​ផង​ដែរ និង​តាម​សេចក្ដី​រាយ​ការណ៍​​នានាបានឲ្យ​ដឹង​ថាកំពុង​តែ​ដឹក​នាំការ​ស៊ើប​អង្កេត​កំហុស​ឆ្គង​ ដែល​នាំ​ឲ្យ​លោកបូ៉សុីឡាយធ្លាក់​ពី​តំណែងកាលពី​ក្នុង​ខែ​មិនា។

លោកហឺហ្គួឈៀងបាន​ជួប​ជាមួយនឹង​លោក​ ហ៊ុន សែន និង​លោក​ ហេង សំរិនប្រធាន​រដ្ឋ​សភព្រមទាំង​មន្ត្រី​ជាន់ខ្ពស់ផ្សេង​ទៀតដោយ​បាន​សន្យា​ផ្ដល់​ប្រាក់កម្ចី​សម្រាប់​គម្រោង​សាង​​សង់ទំនប់​ទឹក​ និង​ផ្លូវ​ថ្នល់​ ដល់​ប្រទេសកម្ពុជា​ ព្រម​ទាំង​ផ្តល់អំណោយ​ជា​យន្ដហោះ​ផលិត​នៅ​ប្រទេសចិន​ ផង​ដែរ។ ​​​​​ម្សិល​​មិញ​នេះ​។

មិត្ត​ភក្ដិ​មិន​បាន​ដឹង​ដំណឹង​ពី​លោក​ ឌឺវីឡទេ​ រហូត​ដល់​ដើម​​សប្ដាហ៍នេះ ហើយ​តាម​រយៈ​ប្រភពពី​​ទូត​បារាំង​ លោក​បាន​ផ្ដាំ​ផ្ញើទៅ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន​ម្នាក់ ដោយ​ប្រាប់​ថាលោកត្រូវ​នគរ​បាល​ឃាត់​ខ្លួន​ហើយ​។

បន្ថែម​ទៅនឹង​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ចាប់​ខ្លួន​នេះ គណៈ​ប្រតិភូ​មួយ​ក្រុម​ ដែល​មាន​សមាជិក​ជាន់​ខ្ពស់​នៃ​គណ​បក្ស​កុម្មុយ​នីស្ត​ចិន ដែល​ក្នុង​នោះ មាន​មន្ត្រី​ម្នាក់ ដែលជាប់​ពាក់ព័ន្ធក្នុង​ការ​ស៊ើបអង្កេត​ករណី​លោក បូ៉សុីឡាយ បាន​ជួប​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក្នុង​អគារ​ខុទ្ទកាល័យ​របស់​លោកចំថ្ងៃ​ដែលលោក​ ឌឺវីឡត្រូវ​បាន​ឃាត់​ខ្លួន។

លោកហឺហ្គួឈៀង (He Guoqiang) ជា​សមាជិក​ជាន់​ខ្ពស់​ម្នាក់​នៃ​គណៈ​កម្មា​ធិកា​រ​ការិយាល័យ​នយោ​បាយ​អចិ​ន្ត្រៃយ៍​​របស់បក្ស​កុម្មុយ​នីស​្តចិន បាន​ដឹកនាំ​គណ​ៈប្រតិ​ភូ​មក​កម្ពុជាកាលពី​សប្ដាហ៍​មុន ជាដំណើរ​ទេសចរណ៍​អន្ដរ​ជាតិ​ដ៏ធំ​មួយ​។ លោក ហឺ ហ្គួឈៀង ក៏​ជា​លេខា​ធិការ​នៃ​គណៈ​កម្មការ​កណ្ដាល​ចិនទទួល​បន្ទុក​ត្រួតពិនិត្យផ្នែកវ​ិន័យ​ផង​ដែរ និង​តាម​សេចក្ដី​រាយ​ការណ៍​​នានាបានឲ្យ​ដឹង​ថាកំពុង​តែ​ដឹក​នាំការ​ស៊ើប​អង្កេត​កំហុស​ឆ្គង​ ដែល​នាំ​ឲ្យ​លោកបូ៉សុីឡាយធ្លាក់​ពី​តំណែងកាលពី​ក្នុង​ខែ​មីនា។

លោកហឺហ្គួឈៀងបាន​ជួប​ជាមួយនឹង​លោក​ ហ៊ុន សែន និង​លោក​ ហេង សំរិនប្រធាន​រដ្ឋ​សភាព្រមទាំង​មន្ត្រី​ជាន់ខ្ពស់ផ្សេង​ទៀតដោយ​បាន​សន្យា​ផ្ដល់​ប្រាក់កម្ចី​សម្រាប់​គម្រោង​សាង​​សង់ទំនប់​ទឹក​ និង​ផ្លូវ​ថ្នល់​ ដល់​ប្រទេសកម្ពុជា​ ព្រម​ទាំង​ផ្តល់អំណោយ​ជា​យន្ដហោះ​ផលិត​នៅ​ប្រទេសចិន​ ផង​ដែរ។

គេ​នៅ​មិន​ទាន់​ច្បាស់​ថាតើ​លោក​ ឌឺវីឡេមានពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​ចិន​ ប្រឆាំង​ទៅនឹង​លោក​ បូ៉សុីឡាយឬយ៉ាង​ណានោះទេ បើ​ទោះ​ជាលោក​មានការ​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​បុគ្គល​ព្រម​ទាំង​ការ​រក​​ស៊ី​ជាមួយ​លោកស្រី ហ្គូ ខៃឡាយ ដែល​ជា​ភរិយា​របស់លោក​ ប៉ូសុីឡាយក៏ដោយ។

កាលពីម្សិលមិញ ​គេ​មិន​ទាន់​ដឹង​ថាលោក​ ឌឺវីឡេ នៅ​ទី​ណា​នោះទេ។ អ្នកយាម​ម្នាក់នៅនាយកដ្ឋាននគរ​បាល​អន្ដោ​ប្រវេសន៍​ នៅ​ទល់​មុខ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ភ្នំ​ពេញបាន​និយាយ​ថាមានបុរស​ជន​ជាតិ​បារំាង​ម្នាក់ត្រូវ​បាន​នាំ​ខ្លួនចូល​ទៅក្នុង​អគារ​នេះ​ កាលពី​សប្ដាហ៍មុន​ ក៏ប៉ុន្ដែ បាន​និយាយ​ថា ក្រោយ​មកលោកត្រូវ​បាន​នំា​ខ្លួន​ទៅកាន់​កន្លែង​ផ្សេង​ទៀត​។ក្រសួង​ការ​បរទេស​បារាំងនៅ​ក្នុងទី​ក្រុង​បា៉រីស បាន​លើក​ឡើង​អំឡុង​សន្និសីទ​កា​សែត​​​ប្រចាំ​ថ្ងៃ​មួយ​ កាលពី​ម្សិលមិញ​ថា  លោក​ ឌឺវីឡេ កំពុង​ជាប់​ឃុំ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឡើយ ហើយ​មន្ត្រី​កុង​ស៊ុល​បារាំង បាន​ទៅ​សួរ​សុខទុក្ខជាហូរហែ។

លោក ព្យា អុីវ៉េស ក្លេរ (Pierre- Yves Clais) ​ជា​អ្នករកសុីផ្នែក​សណ្ឋាគារ និង​ជា​មិត្ត​ភក្ដិ​របស​់​លោកឌឺវីឡេ បាន​និយាយ​ថា“គាត់ជា​មនុស្ស​ឆ្លាត​ម្នាក់។ គាត់​ជា​ស្ថាបត្យករ​ដ៏​ចំណាន​”។ លោក​បា​ន​មា​ន​ប្រ​សាសន៍បន្ថែម​ថា លោក ឌឺវីឡេ រស់​នៅក្នុង​ប្រទេស​​កម្ពុជា រយៈពេលប្រហែល​​ប្រាំ​ឆ្នាំ​ និង​មាន​ដៃ​គូ​​ភរិយា​ជានារីខ្មែរ ​ដែលលោក​រស់​នៅ​ជា​មួយ​ និង​មាន​កូន​ពីរ​នាក់ហើយ​៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស