35.4 C
Phnom Penh

TAG

កម្ពុជា-ថៃ

លោក ហ៊ុន សែន ចាត់ទុក​ទាហាន​ខ្មែរ​ទាំង​១៨​នាក់​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ជាតិ​ចាប់តាំងពី​ថ្ងៃ​កងទ័ព​ថៃ​ចាប់​ខ្លួន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទាហាន​ខ្មែរ​ទាំង ១៨​នាក់​ថា​បាន​ធ្វើ​ពលីកម្ម​ដើម្បី​ជាតិ​រួច​ស្រាប់​ទៅ​ហើយ​ចាប់តាំងពី​ថ្ងៃ​ដែល​កងទ័ព​ថៃ ចាប់​ខ្លួន​មក​ម្ល៉េះ។ អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន លើកឡើង​បែប​នេះ​នៅ​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​៣៣ នៅ​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ ដោយ​សុំទោស​ជា​សាធារណៈ​ទៅ​កាន់​ក្រុម​គ្រួសារ និង​សាច់ញាតិ​កងទ័ព​កម្ពុជា ទាំង ១៨​នាក់ ព្រោះ​លោក​បាន​ចាត់ទុក​ថា​កងទ័ព​ទាំង ១៨​នាក់​នោះ​បាន​ពលី​ដើម្បី​ជាតិ​រួច​បាត់​ទៅ​ហើយ ប៉ុន្តែ​មិនមែន​ក្នុង​នាម​ជា​ឈ្លើយសឹក​សង្គ្រាម​នោះ​ទេ។ លោក ហ៊ុន សែន លើក​ជា​សំណួរ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា...

អង្គការ​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី ថា​បញ្ហា​គ្រាប់មីន​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ កំណត់​វាសនា​ទាហាន​ខ្មែរ​ទាំង ១៨​នាក់

មន្រ្តីសិទ្ធិមនុស្សរឿងមីន និង ទាហានខ្មែរ១៨នាក់ ខណៈអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យ ប្រធាន​អង្គការ​គាំពារ​សិទ្ធិមនុស្ស និង​ការងារ​ប្រចាំ​តំបន់​អាស៊ី (Asia Human Rights and Labor Advocates) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) លើកឡើង​ថា បញ្ហា​គ្រាប់មីន​ក្នុង​ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា-ថៃ នា​ពេលនេះ គឺជា​រឿង​សំខាន់​ក្នុង​ការ​កំណត់​ជោគវាសនា​ទាហាន​ខ្មែរ​ទាំង ១៨​នាក់ ថា​ត្រូវ​បាន​ដោះលែង ឬ​យ៉ាងណា​នោះ។ លោក ហ្វីល...

លោក ហ៊ុន ម៉ាណែត ប្រកាស​ប្ដេជ្ញា​នៅតែ​រក្សា​ជំហរ​រក​សន្តិភាព​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី

ប្រមុខរាជរដ្ឋាភិបាលប្រទេសកម្ពុជា នៅតែរក្សាជំហររកសន្តិភាពជាមួយប្រទេសថៃឡង់ដ៍ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្ដេជ្ញា​បន្ត​រក្សា​ជំហរ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃឡង់ដ៍ ដោយ​សន្តិវិធី ព្រោះ​សង្គ្រាម​មិន​ផ្តល់​ផលប្រយោជន៍​ណាមួយ​ដល់​ប្រទេស​ជាតិ និង​ប្រជាជន​ឡើយ។ លោក ហ៊ុន ម៉ាណែត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ថា លោក​បាន​ជួប​ពិភាក្សា​តាម​ទូរសព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយ​សន្តិវិធី។ លោក​ថា ការ​ដោះស្រាយ​បញ្ហា​ដោយ​អំពើ​ហិង្សា ឬ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ...

មេ​គយ​កម្ពុជា លោក គុណ ញឹម ជំទាស់​នឹង​ការ​ទាមទារ​ពី​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​នាំចូល​ទំនិញ​ថៃ មក​កម្ពុជា​ទាំងស្រុង

មេគយ ជំទាស់នឹងការអំពាវនាវពីប្អូនលោក ហ៊ុន សែន រឿងធ្វើពហិការមិនប្រើទំនិញថៃ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ប្រទេស​កម្ពុជា លោក គុណ ញឹម ទាត់​ចោល​ការ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​នាំ​ទំនិញ​ថៃ ចូល​ក្នុង​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ ក្រៅពី​ទំនិញ​យុទ្ធសាស្ត្រ ៤​ប្រភេទ ដោយឡែក​ទំនិញ​ដែល​មិន​ជាប់​បម្រាម អាជីវករ​នៅតែ​អាច​នាំចូល​បាន​ធម្មតា។ ប៉ុន្តែ​ខណៈ​នេះ ព្រំដែន​ខ្មែរ-ថៃ បិទ ទោះជា​ចង់​នាំចូល​ក៏​មិន​បាន មាន​តែ​រត់ពន្ធ​ប៉ុណ្ណោះ។ លោក គុណ ញឹម ក៏ដូចជា​ដើរ​ផ្ទុយ​ពី​ប្អូនស្រី​របស់​លោក...

អ្នក​ច្បាប់​ពី​សាលាក្ដី​ខ្មែរក្រហម​ថ្លែង​ថា ភាព​តានតឹង​ខ្មែរ-ថៃ ទំនង​មកពី​ទំនាក់ទំនង​ថៃ-ចិន

អ្នកច្បាប់ពីសាលាក្តីខ្មែរក្រហមថ្លែងថា ភាពតានតឹងខ្មែរ−ថៃ មកពីទំនាក់ទំនងថៃ−ចិន អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី លើកឡើង​ថា ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ដែល​មាន​សភាព​តានតឹង​ឡើងវិញ​នា​ពេលនេះ ទំនង​ជា​ថៃ ទទួល​បាន​ភ្លើង​បៃតង​ពី​ចិន ព្រោះ​ទំនាក់ទំនង​ក្រុង​ប៉េកាំង និង​ក្រុង​បាងកក មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ប្រសិនបើ​សង្គ្រាម​កម្ពុជា-ថៃ ផ្ទុះ​ឡើងវិញ​មែន នោះ​ទំហំ និង​រយៈពេល​នៃ​សង្គ្រាម​នេះ...

នាយករដ្ឋមន្ត្រី​ថៃ អះអាង​ថា​ការ​បាញ់​ប្រហារ​ពី​ទាហាន​ថៃ ជា​ការ​តបត​ដៃ​ដើម្បី​ការពារ​ខ្លួន​និង​ធ្វើ​បាន​ល្អ​បំផុត

នាយករដ្ឋមន្រ្តីថៃ អះអាងថា ការបាញ់ពីទាហានថៃ ជាការតបតដៃ ការពារខ្លួន នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អះអាង​ថា កងកម្លាំង​ថៃ ធ្វើ​បាន​ល្អ​បំផុត​ចំពោះ​ការ​បាញ់​លើ​ពលរដ្ឋ​ខ្មែរ​បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់ ហើយ​ថា​ថៃ មាន​វិធី​ផ្ទាល់ខ្លួន​ក្នុង​ការ​ដោះស្រាយ​រួចរាល់​ហើយ។ កាសែត​ថៃ Thai Enquirer បាន​ចុះផ្សាយ​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ការ​ផ្ទុះ​អាវុធ​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ភូមិ​ព្រៃចាន់ ឬ...

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ប្ដេជ្ញា​ថា​មិន​ព្រម​ចាញ់​ប្រទេស​ថៃឡង់ដ៍​ជាដាច់ខាត

លោក ហ៊ុន សែន ប្រកាសប្តេជ្ញាថា មិនព្រមចាញ់ប្រទេសថៃឡង់ដ៍ជាដាច់ខាត ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បង្ហាញ​ជំហរ​ទៅ​កាន់​ប្រទេស​ថៃ ថា ប្រទេស​កម្ពុជា នឹង​មិន​ធ្វើ​សម្បទាន​អធិបតេយ្យ​ជាតិ ឬ​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​ចំពោះ​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ ជាដាច់ខាត ព្រោះ​ការ​វាយប្រហារ​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ គឺជា​ការ​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ដែល​មិន​អាច​ប្រកែក​បាន។ ព្រឹទ្ធសភា​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ដែល​ទើប​នឹង​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ព្រមាន​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ ទំនង​ជា​នឹង​ផ្ទុះ​ឡើងវិញ​សាជាថ្មី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ព្រមាន​ថា សង្គ្រាម​រវាង​កម្ពុជា និង​ថៃ ទំនង​ជា​នឹង​ផ្ទុះ​ឡើងវិញ​សាជាថ្មី ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ប្រទេស​ទាំង​ពីរ​មិន​អាច​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ ឬ​អំពើ​ឈ្លានពាន​របស់​ប្រទេស​ថៃ មក​លើ​កម្ពុជា បាន​ទេ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា ថា សេចក្តី​ថ្លែងការណ៍​រួម​ទីក្រុង​កូឡាឡាំពួរ វាង​កម្ពុជា-ថៃ មិនមែន​ជា «សន្ធិសញ្ញា» ឬ «កិច្ចព្រមព្រៀង» ដែល​ជា​មូលដ្ឋាន​ច្បាប់​មាន​អំណាច​ចាប់​បង្ខំ​ក្នុង​ការ​អនុវត្ត ឬ​ជា​យន្តការ​អន្តរជាតិ ដើម្បី​តាមដាន​លើ​ការ​អនុវត្ត...

អ្នក​តាមដាន​ស្ថានការណ៍​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រញាប់​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជា ត្រូវ​ប្រញាប់​បញ្ជូន​ពាក្យបណ្ដឹង​ប្តឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ក្រោយពី​ថៃ ប្រកាស​ដើរ​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​កម្ពុជា នា​ពេលនេះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា កម្ពុជា​ត្រូវ​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​សម្រាប់​ឧបសគ្គ​ចំពោះ​មុខ​ដែល​ភាគី​ថៃ បាន​ប្រកាស​លុប​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​មាន​អាមេរិក និង​ម៉ាឡេស៊ី ចូលរួម​ធ្វើ​ជា​សាក្សី​កាលពី​ពេល​កន្លង​ទៅ​នេះ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ចាំបាច់​ត្រូវ​ប្រញាប់​ស្នើ​ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​ប្រធាន​អាស៊ាន​ប្តូរ​វេន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី...

ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់​ដោយសារ​ការ​បាញ់​រះ​របស់​ទាហាន​ថៃ មក​លើ​ពលរដ្ឋ​ខ្មែរ

ជនស៊ីវិល​ខ្មែរ​ម្នាក់​ស្លាប់ និង​របួស ៣​នាក់ នៅ​ម៉ោង​ជិត ៤​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា នេះ បន្ទាប់ពី​កម្លាំង​ទាហាន​ថៃ បាន​ប្រើ​កាំភ្លើង RPD បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ជម្រក​កៅស៊ូ​តង់​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ស្ថិត​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នៃ​ការ​បាញ់​ប្រហារ​របស់​ទាហាន​ថៃ មក​លើ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ ៤​រសៀល ដោយ​ទាហាន​ថៃ...

Latest news

© 2021, ដេលី. All rights reserved.