28.4 C
Phnom Penh

TAG

កម្ពុជា-ថៃ

លោក អ៊ុំ សំអាន៖ ផែនទី​ឯកតោភាគី​របស់​ថៃ ជា​ផែនទី​ចោរ ហើយ​ថា​កម្ពុជា​នឹង​ឈ្នះ​ថៃ ១​លាន​ភាគរយ​នៅ ICJ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចាត់ទុក​ផែនទី​ដែល​រដ្ឋាភិបាល​ថៃ គូរ​ដោយ​ខ្លួនឯង ហើយ​មាន​អក្សរ​ថៃ និង​អក្សរ​ឡាតាំង នៅ​អំឡុង​ឆ្នាំ​១៩៦៣ ខ្នាត ១/៥០០០០ គឺជា​ផែនទី​ចោរ ដើម្បី​លួច​កាត់​ទឹកដី​ខ្មែរ​តែប៉ុណ្ណោះ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៧ មិថុនា នេះ​ថា ផែនទី​ដែល​រដ្ឋាភិបាល​ថៃ គូស​ដោយ​ឯកតោភាគី​គ្មាន​ការ​ទទួលស្គាល់​ដោយ​អន្តរជាតិ​ទេ ខណៈ​ផែនទី​នេះ​បាន​គូរ​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ច្រើន ក្នុង​នោះ ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជួប​បណ្ដា​អង្គទូត​ប្រចាំ​កម្ពុជា ដើម្បី​ពន្យល់​ពី​ការ​វិវឌ្ឍ​នៃ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ

រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មិថុនា នេះ បាប​ជួប​ជាមួយ​បណ្ដា​អង្គទូត​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពន្យល់​ពី​ការ​វិវឌ្ឍ​នៃ​ស្ថានការណ៍​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ហើយ​កម្ពុជា​ក៏​បាន​ពន្យល់​អំពី​ការ​បញ្ជូន​សំណុំរឿង​ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទ​តាក្របី និង​តំបន់​មុំ​បី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ផង​ដែរ។ យោង​តាម​ហ្វេសប៊ុក​របស់​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​មិថុនា នេះ បាន​សរសេរ​ថា លោក ប្រាក់...

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​សម្រួល​ដំណើរ​ត្រឡប់​មក​ស្រុកកំណើត​របស់​ពលករ​ខ្មែរ​និង​ផ្តល់​ឱកាស​ការងារ

លោក ហ៊ុន ម៉ាណែត បញ្ជា​ទៅ​បណ្តា​រដ្ឋមន្ត្រី និង​អភិបាល​ខេត្ត​ទាំង​៧ និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ត្រៀម​ខ្លួន​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ជួយ​សម្រួល​ដំណើរ​ត្រឡប់​មក​ស្រុកកំណើត​វិញ​របស់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ព្រមទាំង​ផ្តល់​ឱកាស​ការងារ​ក្នុង​ស្រុក​ដល់​ពួកគាត់។ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​មិថុនា លោក ហ៊ុន ម៉ាណែត បាន​ផ្ញើ​សារ​សំឡេង​ពិសេស​មួយ​បន្ទាប់ពី​ទទួល​បាន​សំណួរ និង​សំណើ​ជាច្រើន​របស់​ពលករ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​បាន​ណែនាំ​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឱ្យ​ចេញ​គោលការណ៍​ដល់​ស្ថានទូត​ខ្មែរ​ប្រចាំ​ក្រុង​បាងកក កុងស៊ុល​ខ្មែរ​នៅ​ខេត្ត​ស្រះកែវ និង​តំបន់​ផ្សេង​ទៀត ដើម្បី​សម្រួល​ឯកសារ​ជូន​ពលករ​ដែល​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ។ លោក ហ៊ុន...

ក្រសួង​អប់រំ​ត្រៀម​ខ្លួន​ទទួល​និស្សិត​ខ្មែរ​វិល​ពី​ប្រទេស​ថៃ មក​សិក្សា​នៅ​កម្ពុជា​វិញ បើ​មាន​ករណី​ប្រមាថ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​សម្របសម្រួល​ដល់​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​វិល​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា​វិញ ក្នុង​ករណី​ពួកគេ​រង​ការ​ប្រមាថ ស្រប​ពេល​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ កាន់តែ​តានតឹង។ អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោកស្រី ឃួន វិច្ឆិកា បាន​ថ្លែង​ថា ក្រោយពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ប្រាប់​ឱ្យ​និស្សិត​ខ្មែរ​នៅ​ថៃ ឱ្យ​មក​កម្ពុជា​វិញ បើ​មិន​អាច​ទ្រាំ​បាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ទទួល​និស្សិត​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ។ លោកស្រី...

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​បិទ​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ថៃ បើ​កងទ័ព​ថៃ មិន​បើក​ព្រំដែន​ដូច​ដើម​វិញ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ទុក​ពេល ២៤​ម៉ោង​ឲ្យ​ទាហាន​ថៃ បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ បើសិន​យោធា​ថៃ មិន​ព្រម​បើក​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​ឲ្យ​ដូច​មុន​ថ្ងៃទី​៧ ខែ​មិថុនា នោះ​ទេ កម្ពុជា​នឹង​បិទ​ខ្ទប់​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ថៃ ទាំងអស់​នៅ​ថ្ងៃទី​១៧ មិថុនា នេះ។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ពេល​ថៃ បិទ​ព្រំដែន​ជាមួយ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ គឺ​ទាហាន​ថៃ...

កម្ពុជា​អាច​ប្តឹង​ថៃ ទៅ​តុលាការ ICJ ជា​ឯកតោភាគី ដោយ​យោង​ទៅ​តាម​មាត្រា​៣៦ (២) នៃ​លក្ខន្តិកៈ​របស់ ICJ

រយៈពេល ១១​ថ្ងៃ​ក្រោយ ក្រោយពី​ប្រទេស​ថៃ រំលោភ​បំពាន​ដោយ​អាវុធ​ពី​សំណាក់​យោធា​ថៃ នៅ​តំបន់​មុំ​បី ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់​យ៉ាង​អយុត្តិធម៌ ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ប្រមុខ​ការទូត​ថៃ ដើម្បី​ជំរុញ​ឱ្យ​ភាគី​ថៃ យល់ព្រម​ដឹក​ដៃ​គ្នា​ជាមួយ​កម្ពុជា​ឡើង​ទៅ​ដោះស្រាយ​វិវាទ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ។ សំណួរ​បាន​ចោទ​សួរ​ឡើង​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា​ត្រូវ​មាន​ការ​យល់ព្រម​ពី​ភាគី​ថៃ ដើម្បី​ប្តឹង​បញ្ហា​ព្រំដែន​ទៅ​តុលាការ ICJ? តើ​កម្ពុជា អាច​ប្តឹង​ថៃ ទៅ​តុលាការ ICJ ជា​ឯកតោភាគី​បាន​ដែរ​ឬ​ទេ? ប្រមុខ​ការទូត​កម្ពុជា​បញ្ជាក់​ទៅ​កាន់​ភាគី​ថៃ ថា នេះ​ជា​ឱកាស​សម្រាប់​ប្រទេស​ទាំង​ពីរ​ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​តាម​ផ្លូវច្បាប់...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​ទិញ​ទំនិញ​ថៃ បើ​ថៃ​នៅតែ​មិន​ព្រម​បើក​ច្រក​ព្រំដែន​ឡើង​វិញ

លោក ហ៊ុន សែន ដែល​កំពុង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា បញ្ជា​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​ទិញ​ទំនិញ​ថៃ គ្រប់​ប្រភេទ បើ​ថៃ នៅតែ​មិន​ព្រម​បើក​ច្រក​ព្រំដែន​ដែល​ពួកគេ​បាន​បិទ​ជា​ឯកតោភាគី​នោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មិថុនា នេះ​ថា បើ​ថៃ នៅតែ​មិន​ព្រម​បើក​ព្រំដែន កម្ពុជា​ត្រូវតែ​អនុវត្ត​នូវ​វិធានការ​ឆ្លើយតប​ទៅ​ភាគី​ថៃ វិញ​ជាបន្ទាន់ ដូចជា ឈប់​ទិញ​ទំនិញ​របស់​ថៃ ជំនួស​ដោយ​ការ​ប្រើ​ទំនិញ​ក្នុង​ស្រុក...

IDEA TALK៖ តើ​ស្ថានការណ៍​កម្ពុជា-ថៃ អាច​នឹង​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ដែរ​ឬ​ទេ?

កម្មវិធី IDEA TALK កាលពី​រាត្រី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៥ ស្តីអំពី៖ «តើ​ស្ថានការណ៍​កម្ពុជា-ថៃ អាច​នឹង​ផុយ​ស្រួយ​ទៅ​រក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ដែរ​ឬ​ទេ?»។

អ្នក​ឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​ប្រើ​ទូរទស្សន៍​បក្ខពួក​ឃោសនា​រៃអង្គាស​ថវិកា​ជួយ​កងទ័ព

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឆ្លៀត​ឱកាស​ប្រើ​មូលនិធិ​ទូរទស្សន៍ ស៊ីធីអិន (CTN) របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បន្លប់​ព្រឹត្តិការណ៍​ដែល​គាត់​ប្រកាស​ដក​កងទ័ព​ចេញពី​ទីតាំង​ផ្ទុះ​អាវុធ​នៅ​តំបន់​មុំ​បី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​ប្រកាស​ធ្វើ​មូលនិធិ​ជួយ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន...

រដ្ឋមន្ត្រី​កម្ពុជា​អះអាង​ថា​កម្ពុជា​មាន​ភ្លើង​អគ្គិសនី​គ្រប់គ្រាន់ ទោះបីជា​ថៃ​កាត់ផ្ដាច់​ក៏ដោយ

រដ្ឋមន្ត្រី​ក្រសួង​រ៉ៃ និង​ថាមពល លោក កែវ រតនៈ បាន​បញ្ជាក់​ថា កម្ពុជា​មាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង ហើយ​កម្ពុជា​មិន​បាន​ប្រើ​អគ្គិសនី​ពី​ប្រទេស​ថៃ ឡើយ បន្ទាប់ពី​ប្រទេស​ថៃ គំរាម​នឹង​កាត់ផ្ដាច់​អ៊ីនធឺណិត ព្រមទាំង​ថាមពល​អគ្គិសនី​ដែល​លក់​មក​ឲ្យ​កម្ពុជា ប្រសិនបើ​កម្ពុជា​បន្ត​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ (JBC) តាម​របៀបវារៈ​ដែល​កម្ពុជា​បាន​គ្រោង​ទុក។ លោក កែវ រតនៈ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា កម្ពុជា​មាន​អគ្គិសនី​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​គ្រប់​កន្លែង​ដែល​ភ្ជាប់​នឹង​បណ្ដាញ​ជាតិ។ លោក​ថា ប្រទេស​កម្ពុជា​ពុំ​បាន​យក​ភ្លើង​ពី​ព្រះរាជាណាចក្រ​ថៃ ចូល​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រើ​នោះ​ទេ។ ប្រភព​ខាង​លើ​អះអាង​ថា មាន​កន្លែង​ជាប់​ព្រំដែន​មួយ​ចំនួន​បាន​ប្រើប្រាស់​អគ្គិសនី​ថៃ ប៉ុន្តែ​តាមរយៈ​តង់ស្យុង​មធ្យម​ប៉ុណ្ណោះ...

Latest news

© 2021, ដេលី. All rights reserved.