24.9 C
Phnom Penh

TAG

កាក់ កុម្ភារ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​សហភាព​អឺរ៉ុប​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ

ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា និង​សាច់ញាតិ​សកម្មជន​គណបក្ស​ប្រឆាំង នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​ខាងមុខ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ទៅ​ស្ថាប័ន​នេះ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សាច់ញាតិ និង​ផ្ដល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ។ បដា​ដែល​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​លើក​នៅ​ខាងមុខ​សហភាព​អឺរ៉ុប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ធ្នូ សរសេរ​ថា អបអរ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អឺរ៉ុប «ដោះលែង​អ្នកទោស​នយោបាយ​នៅ​កម្ពុជា»។ តែ​យ៉ាងណា ការ​ប្រមូលផ្ដុំ​តវ៉ា និង​លើក​បដា​នេះ ត្រូវ​ក្រុម​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ​ហាមឃាត់ ក្រោម​ហេតុផល​ថា​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។ អ្នកស្រី ព្រំ ចាន់ថា ភរិយា​របស់​លោក កាក់ កុម្ភារ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​នៅ​ខាងមុខ​សហភាព​អឺរ៉ុប​ថា...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​លោក ស ខេង ជួយ​អន្តរាគមន៍​ផ្ទេរ​ស្វាមី​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​បញ្ជូន​ស្វាមី​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ ដោយ​ថា​ប្ដី​របស់​ពួកគេ​ត្រូវ​បាន​អ្នកទោស​អ្នក​គ្រឿងញៀន​វាយដំ បន្ទាប់ពី​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ភរិយា និង​សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១ កញ្ញា នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច​ដែល​ស្វាមី​ពួកគេ​កំពុង​ជួប។ បើ​តាម​ខ្លឹមសារ​ញត្តិ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ បាន​រៀបរាប់​ថា ស្ថានភាព​រូប​រាងកាយ​ស្វាមី​ពួកគេ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​កន្លែង​ចង្អៀត​ណែន ខ្វះខាត​ចំណី​អាហារ ខ្វះ​អនាម័យ ដោយសារ​ខ្វះខាត​ទឹក មាន​ការ​រឹតត្បិត​ការ​ចូល​សួរ​សុខទុក្ខ...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ថា​តំណាង​អឺរ៉ុប​នឹង​ទៅ​ជួប​ស្វាមី​ពួកគេ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ខេត្ត​ត្បូងឃ្មុំ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អះអាង​ថា តំណាង​សហភាព​អឺរ៉ុប សន្យា​ទៅ​ជួប​ស្វាមី​ពួកគេ​ទាំង ១៤​នាក់​ក្នុង​ពេល​ឆាប់ៗ បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ព្រៃស​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ដោយ​ស្ងាត់ៗ​កាលពី​ថ្ងៃទី​២២ ខែ​សីហា។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ប្រមាណ ១០​នាក់ នៅ​ថ្ងៃទី​២៦ សីហា នេះ បាន​នាំគ្នា​តាមដាន​ញត្តិ​ដែល​បាន​ដាក់​ទៅ​សហភាព​អឺរ៉ុប កាលពី​ខែ​កក្កដា ឆ្នាំ​២០២២ ដើម្បី​ស្នើសុំ​ឱ្យ​អឺរ៉ុប​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ស្វាមី​ពួកគេ ព្រមទាំង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត។ ក្រៅពី​តាមដាន​ញត្តិ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ក៏​បាន​ធ្វើ​ពិធី​បែប​សាសនា ដោយ​មាន​ការ​អុជ​ទៀន​ធូប​អម​ជាមួយ​ផ្កាឈូក ដោយ​ស្ត្រី ៣​នាក់​ក៏​បាន​នាំគ្នា​កោរសក់​នៅ​មុខ​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ដើម្បី​បង្ហាញ​ពី​ការ​លះបង់​សិទ្ធិ​សេរីភាព​របស់​ខ្លួនឯង។ ការ​ធ្វើ​ពិធី​បែប​សាសនា​ដោយ​មាន​កោរសក់​នេះ...

អ្នក​ឃ្លាំមើល​ថា​ការ​កាត់ទោស​កញ្ញា សេង ធារី និង​សកម្មជន​ដូច​គ្នា​ការ​បង្ក្រាប​កាលពី​ឆ្នាំ​២០១៤

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ថា​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ដែល​ជា​មេធាវី​អន្តរជាតិ និង​សកម្មជន​នយោបាយ​ជាច្រើន​នាក់​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ «ពី​បទ​ក្បត់​ជាតិ» ដូច​គ្នា​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​អ្នក​តវ៉ា​ដើម្បី​សិទ្ធិ​សេរីភាព។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ មិថុនា ថា ការ​កាត់ទោស​មេធាវី​អន្តរជាតិ កញ្ញា សេង ធារី និង​សកម្មជន​នយោបាយ​ជាច្រើន​ទៀត​ដាក់​គុក​ច្រើន​ឆ្នាំ​ពី​បទ​ក្បត់​ជាតិ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្តី​របស់​ពួកគេ និង​អ្នកទោស​មនសិការ​ជាង ២០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អ្នកស្រី ព្រុំ ចាន់ថា ជា​ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ បាន​ឈរ​លើក​បដា​ជាមួយ​ក្រុម​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​យុត្តិធម៌ និង​សន្តិភាព ព្រោះ​ប្តី​របស់​អ្នកស្រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ត្រូវ​រង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ដូច្នេះ...

ក្រុមប្រឹក្សា​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ​និង​សង្គម

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នកទោស​នយោបាយ និង​សកម្មជន​សង្គម ដោយ​បារម្ភ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ Covid-19 ប្រភេទ​ថ្មី «អូមីក្រុង» ចូល​ទៅ​ក្នុង​ពន្ធនាគារ ខណៈ​ពន្ធនាគារ​បច្ចុប្បន្ន​កំពុង​មាន​ស្ថានភាព​ចង្អៀត​ណែន។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ លើកឡើង​ថា ពន្ធនាគារ​នានា​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​មិនទាន់​បាន​ប្រតិបត្តិ​ត្រឹមត្រូវ​ទៅ​តាម​វិធាន​សុខាភិបាល​របស់​ក្រសួង​សុខាភិបាល នៅឡើយ។ ករណី​នេះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បង្ហាញ​ការ​ព្រួយបារម្ភ បើសិនជា​ជំងឺ Covid-19 ប្រភេទ​ថ្មី «អូមីក្រុង» ឆ្លង​រីក​រាលដាល​ចូល​ទៅ​ក្នុង​ពន្ធនាគារ​ព្រៃស...

តុលាការ​កាត់​ទោស​កុមារ កាក់ សុវណ្ណច្ឆ័យ ឲ្យ​ជាប់​ពន្ធនាគារ ៨​ខែ​ពី​បទ​ញុះញង់ និង​ប្រមាថ​អ្នក​រាជការ​សាធារណៈ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​កូនប្រុស​អតីត​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៨​ខែ ប៉ុន្តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ៤​ខែ ១៥​ថ្ងៃ ដោយ​ទោស​នៅ​សល់​ជិត ៤​ខែ នឹង​ត្រូវ​ព្យួរ។ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២១ ក្រោយ​មក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ» បន្ទាប់ពី​កុមារ​រូប​នេះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម Facebook និង Telegram។ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ...

Latest news