36.1 C
Phnom Penh

TAG

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​អាច​ជួយ​កម្ពុជា​រួច​ពី​បំណុល​និង​ការ​ត្រួតត្រា​របស់​បរទេស

សកម្មជន​អត្ថាធិប្បាយ​ខ្លឹមសារ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា​បើ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​នៅ​កម្ពុជា ២៣ ខែ​តុលា ឆ្នាំ​១៩៩១ ឲ្យ​បាន​ត្រឹមត្រូវ នោះ​នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​បំណុល​បរទេស​វ័ណ្ឌក ថែម​ទាំង​មិន​ឲ្យ​រដ្ឋ​បរទេស​ណា​មួយ​ហ៊ាន​ត្រួតត្រា​អធិបតេយ្យ​កម្ពុជា​បាន​ផង​ដែរ។ សកម្មជន​សង្គម​ដែល​តែងតែ​អត្ថាធិប្បាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​អះអាង​កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ថា នៅ​ពេល​ដែល​កម្ពុជា​កាន់តែ​អនុវត្តិ​កិច្ចព្រមព្រៀង​នេះ​បាន​ល្អ នោះ​ប្រទេស​ហត្ថលេខី​ទាំងអស់​កាន់តែ​គាំទ្រ​ពលរដ្ឋ​ខ្មែរ​ឲ្យ​មាន​សិទ្ធិ និង​អំណាច​ពេញលេញ​ថែម​ទៀត។ មាត្រា​ជាច្រើន​នៃ​សន្ធិសញ្ញា​នេះ និង​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​ស្ដារ និង​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ទាំង ១៣​ចំណុច តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កើត​ពី​ការ​បោះឆ្នោត​ដោយ​សេរី...

ព្រឹទ្ធសភា​អាមេរិក​ថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​តែ​មាន​សុពលភាព​សម្រាប់​កម្ពុជា

សភា​ជាន់ខ្ពស់ ឬ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​ហៅថា Resolution S. Res. 427 ដោយ​បង្ហាញ​យ៉ាង​ច្បាស់​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ នៅតែ​ស្ថិត​ជា​ធរមាន ឬ​មាន​សុពលភាព​សម្រាប់​ប្រទេស​ហត្ថលេខី​ទាំងអស់ ជាពិសេស​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង។ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-សហរដ្ឋ​អាមេរិក​មួយ​ថ្ងៃ បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​បាន​កំណត់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​លើកស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ជាដើម ព្រមទាំង​បាន​កំណត់​អនុវត្ត​ឱ្យ​បាន​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ធានា​នូវ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា សេចក្តី​សម្រេច​ចិត្ត​របស់​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​នេះ ធ្វើឡើង​ដើម្បី​រំឭក​ខួប ៣០​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១...

ទូត​អូស្ត្រាលី​រៀបចំ​ពិព័រណ៍​រូបថត​រំឭក​ខួប​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អ៊ុនតាក់​នៅ​កម្ពុជា

ស្ថានទូត​អូស្ត្រាលី កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​នានា​ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា (United Nation Transitional Authority in Cambodia) ដែល​ហៅ​កាត់​ថា​អ៊ុនតាក់ (UNTAC) កាលពី​ឆ្នាំ​១៩៩២ រយៈពេល ១​ខែ​នៅ​កម្ពុជា។ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ថា ខ្លួន​កំពុង​រៀបចំ​ការ​តាំង​ពិព័រណ៍​រូបថត​នានា​ដើម្បី​រំឭក​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​មាន​វត្តមាន​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា...

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន បំផ្លាញ​សន្តិភាព​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អ្នក​បំផ្លាញ​សន្តិភាព​ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​ឯក​បក្ស លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk កាលពី​ថ្ងៃ​អង្គារ ទី​៥ មេសា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ​ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​រៀបចំ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ផ្តល់​សិទ្ធិ...

រដ្ឋាភិបាល​ឯកភាព​ជាតិ​ស្នើ​អាស៊ាន​យក​រូបមន្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មក​អនុវត្ត​នៅ​ភូមា

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ឯកភាព​ជាតិ​នៃ​ក្រុម​ប្រឆាំង​របប​សឹក​ភូមា ដែល​បាន​បញ្ជូន​ទៅកាន់​កិច្ចប្រជុំ​អសាធារណៈ​នៃ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ គឺ​ក្រុម​នេះ​បាន​ស្នើ​ឲ្យ​អាស៊ាន​យក​រូបមន្ត​មួយ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ មក​អនុវត្ត​នៅ​ប្រទេស​ភូមា ព្រោះ​ជា​កិច្ចព្រមព្រៀង​សកល។ សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី Zin Mar Aung រដ្ឋមន្ត្រី​កិច្ចការ​បរទេស​នៃ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ភូមា បាន​លើកឡើង​ថា ក្នុង​ស្ថានការណ៍​បែប​នេះ​នៅ​ក្នុង​ប្រទេស​ភូមា គឺ​គួរតែ​មាន​ការ​ចូលរួម​ជា​សកល មិន​ត្រឹមតែ​កិច្ចប្រជុំ​ថ្នាក់​តំបន់​នោះ​ទេ គឺ​គួរ​មាន​ការ​ចូល​ពាក់ព័ន្ធ​នៃ​ក្រុម​អ្នកជំនាញ​កិច្ចការ​សង្គ្រាម​ស៊ីវិល និង​ហិង្សា​នៃ​អង្គការ​សហប្រជាជាតិ ព្រោះ​ថា​វិបត្តិ​នៅ​ភូមា តាម​មើល​ទៅ​បើ​ពុំ​មាន​ក្រុម​អ្នកជំនាញ ឬ​ក្រុម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទេ នោះ​ដំណោះស្រាយ​នឹង​មិន​អាច​រក​ឃើញ​ឡើយ។ នៅ​ក្នុង​វីដេអូ​ឃ្លីប​ចំហ​មួយ​ដែល​ផ្ញើ​ជូន​ទៅ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន...

សង្គម​ស៊ីវិល៖ បញ្ចូល​ថ្ងៃ​២៣​តុលា​និង​១០​ធ្នូ​ក្នុង​ប្រតិទិន​ប្រសើរ​ជាង​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ

រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​នៅ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​សម្រេច​ដាក់​បញ្ចូល​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ជា «ទិវា​នយោបាយ​ឈ្នះ​ឈ្នះ» ទៅ​ក្នុង​ប្រតិទិន​ប្រចាំ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ តែ​មិន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​នោះ​ទេ ដោយ​បង្គាប់​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​ចង​បដា​ពាក្យ​ស្លោក «អរគុណ​សន្តិភាព»។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ជា​ការ​កេង​ចំណេញ​នយោបាយ។ យោង​តាម​សារាចរ​ណែនាំ​ពី​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៨...

ភាគ​៥៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។ សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង រៀបរាប់​អំពី​ដំណើរ​ជីវិត​តស៊ូ​របស់​លោក​ក្នុង​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​លោក​ចូល​និវត្តន៍​ពី​វិស័យ​ការពារ​ជាតិ​នៅ​កម្ពុជា។

ភាគ​៤៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

តើ​បេសកកម្ម​របស់​អ៊ុនតាក់ (UNTAC) ជួប​ឧបសគ្គ និង​បាន​ទទួល​លទ្ធផល​អ្វី​ខ្លះ? សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​លោកតា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។ លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។

ភាគ​៣៖ កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង

តើ​ដំណើរការ​បង្កើត​ឧត្ដមក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​កម្ពុជា មាន​ការ​ប្រព្រឹត្ត​ទៅ​បែប​ណា​ដែរ? សូម​លោក​អ្នក​ទស្សនា​កិច្ចសម្ភាសន៍​ជាមួយ​លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺន សាន និង​ជា​សមាជិក​ក្រុម​ការងារ​នៃ​ភាគី​លោកតា សឺន សាន ក្នុង​ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​កម្ពុជា។ លោក​ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១ នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​មួយ​នៃ​ជម្លោះ​កម្ពុជា។

IDEA TALK៖ តើ​ហេតុ​អ្វី​លោក ហ៊ុន សែន ចាប់ផ្តើម​ទទួល​ស្គាល់​សុពលភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ហេតុ​អ្វី​លោក ហ៊ុន សែន ចាប់ផ្តើម​ទទួល​ស្គាល់​សុពលភាព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស?»។

Latest news

© 2021, ដេលី. All rights reserved.