TAG
កូរ៉េខាងជើង
ក្រុងវ៉ាស៊ីនតោននិងក្រុងសេអ៊ូល ព្រមានបញ្ចប់របបផ្ដាច់ការនៅក្រុងព្យុងយ៉ាង
ក្រោយពីបិទបញ្ចប់ជំនួបកំពូលនៅសេតវិមាន ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល បានចេញសេចក្ដីថ្លែងការណ៍រួមដោយបានចេញការព្រមានក្រុងព្យុងយ៉ាង ថាបើហ៊ានបង្កសង្គ្រាមលើឧបទ្វីប គឺរបបផ្ដាច់ការនៅកូរ៉េខាងជើងក៏នឹងត្រូវបញ្ចប់ដែរ។
សេចក្ដីថ្លែងការណ៍រួមនេះ ធ្វើឡើងក្រោយពីលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក យូន សុកយូល ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបសន្ទនាគ្នាដោយផ្ទាល់នៅសេតវិមានក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់មេដឹកនាំកូរ៉េខាងត្បូង នៅលើទឹកដីមហាអំណាចពិភពលោកមួយនេះ។
តាមទីភ្នាក់ងារសារព័ត៌មាន AFP លោក យូន សុកយូល ធ្វើទស្សនកិច្ចនៅអាមេរិករយៈពេល ៦ថ្ងៃ ដែលជាទស្សនកិច្ចផ្លូវរដ្ឋតាមការអញ្ជើញរបស់លោក ចូ...
កម្ដៅនៃភ្នក់ភ្លើងសង្គ្រាមនៅអាស៊ីកំពុងស្ថិតលើវិថីដ៏ផុយស្រួយ
អាស៊ីជាទ្វីបមួយដ៏ធំនៃពិភពលោក តែទ្វីបនេះកំពុងស្ថិតនៅលើវិថីទៅរកភ្នក់ភ្លើងសង្គ្រាម ដែលមើលទៅពិបាកជៀសរួចណាស់។ ប្រទេសដែលមានសក្ដានុពលផ្នែកកងទ័ពកំពុងតែគំរាមគ្នាទៅវិញទៅមក។ ប្រទេសធំក្នុងតំបន់ និងក្រៅតំបន់ កំពុងពង្រឹងអនុត្តរភាពរបស់ខ្លួនក្នុងទ្វីបដ៏ធំមួយនេះ។
នៅថ្ងៃនេះ កម្ដៅនៃភ្នក់ភ្លើងសង្គ្រាមនៅអាស៊ីកំពុងស្ថិតលើវិថីដ៏ផុយស្រួយហើយ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា នេះ បានរាយការណ៍មកថា ល្បែងសង្គ្រាមកំពុងប្រព្រឹត្តទៅក្នុងតំបន់អាស៊ីនេះមាននៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើតនៃឧបទ្វីបកូរ៉េ។
សហរដ្ឋអាមេរិក និងហ្វីលីពីន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដែលមានរយៈពេល ២១ថ្ងៃនៅសមុទ្រចិនខាងត្បូង ដែលជាល្បែងសង្គ្រាមធ្វើឡើងនៅចំពោះមុខប្រទេសអនុត្តរភាពដ៏ធំក្នុងតំបន់ គឺប្រទេសចិន។
ហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាមួយដែលផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់កងទ័ពហ្វីលីពីន...
ចិននិងរុស្ស៊ីនៅតែរាំងខ្ទប់មិនឱ្យមានដំណោះស្រាយប្រឆាំងកូរ៉េខាងជើងដែលបង្កសង្គ្រាមលើឧបទ្វីប
កាលពីថ្ងៃចន្ទ ទី២១ វិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកប្រជុំនៃថ្នាក់ឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីពិនិត្យដំណោះស្រាយមួយដែលឈានទៅដល់ការដាក់ទណ្ឌកម្មកម្រិតថ្មីមួយទៀតទៅលើរបបទីក្រុងព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន The New York Times បានចុះផ្សាយថា កិច្ចប្រជុំនោះពុំបានឈានដល់ការសម្រេចអ្វីមួយនោះទេក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង។ បើតាមប្រភពដដែលនេះ ប្រទេសមហាអំណាចរុស្ស៊ី និងចិន បានបោះឆ្នោតជំទាស់មិនឱ្យមានវិធានការណាមួយប្រឆាំងនឹងរបបទីក្រុងព្យុងយ៉ាង នោះទេ។
ចិន និងរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសិទ្ធិវេតូរបស់ពួកគេគឺមានអានុភាពរាំងខ្ទប់មិនឱ្យមានវិធានការណាមួយអាចចេញរួចនោះទេ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ គឺអ្នកស្រី Linda Thomas-Greenfield...
អាមេរិកនិងកូរ៉េខាងត្បូងធ្វើមហាសមយុទ្ធចំពេលកូរ៉េខាងជើងប៉ុនប៉ងធ្វើតេស្ដនុយក្លេអ៊ែរ
កាលពីថ្ងៃចន្ទនេះ សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធទ័ពជើងអាកាសរួមគ្នាដ៏ធំបំផុតមួយដែលមានរយៈពេល ៥ថ្ងៃ។
សមយុទ្ធនេះមានការចូលរួមពីយន្តហោះចម្បាំងនៃប្រទេសទាំងពីរដល់ទៅ ២៤០គ្រឿង ត្រូវបានកត់ត្រាថាជាលើកដំបូងចាប់ពីឧបទ្វីបកូរ៉េបញ្ចប់សង្គ្រាមនៅក្នុងឆ្នាំ១៩៥៣ ដែលសង្គ្រាមពេលនោះបាញរុញឲ្យមានប្រទេសពីរលើដែនដីតែមួយមកដល់សព្វថ្ងៃនេះ។
ប៉ុន្តែប្រទេសដែលកកើតថ្មី គឺប្រទេសកូរ៉េខាងជើង។ ប្រទេសនេះប្រកាន់របបកុម្មុយនីស្ត និងផ្ដាច់ការបំផុតនៅអាស៊ីខាងកើត។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា សមយុទ្ធទ័ពជើងអាកាសរួមគ្នានៃប្រទេសសម្ពន្ធមិត្តទាំងពីរ គឺសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មានយន្តហោះចម្បាំងដល់ទៅ ២៤០គ្រឿង គឺហោះយ៉ាងងងឹតមេឃលើលំហសមុទ្រនៃប្រទេសកូរ៉េខាងត្បូង។
អ្នកសង្កេតការណ៍បានហៅសមយុទ្ធនេះ គឺដូចជាការវាយប្រហារជាក់ស្ដែងទៅលើប្រទេសមួយដែលគេចង់សំដៅទៅលើកូរ៉េខាងជើង។
សមយុទ្ធទ័ពជើងអាកាសដែលមានឈ្មោះថា Vigilant Storm ប្រព្រឹត្តទៅរហូតដល់ថ្ងៃសុក្រ ទី៤...
កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ភ្លាមៗក្រោយពីអាមេរិកព្រមានផ្ដួលរំលំរបបក្រុងព្យុងយ៉ាង
ដំណើរទៅរកសង្គ្រាមនៅលើឧបទ្វីបកូរ៉េ មើលទៅកាន់តែផុយស្រួយហើយ គឺនៅថ្ងៃសុក្រ ទី២៨ ខែតុលា នេះ រដ្ឋកុម្មុយនីស្តផ្ដាច់ការកូរ៉េខាងជើង បានបន្តបាញ់មីស៊ីលផ្លោងប៉ាលិស្ទីចចំនួន ២គ្រាប់ជាថ្មីទៀត។
សារព័ត៌មានរបស់កូរ៉េខាងត្បូង យ៊ុនហាប់ បានចុះផ្សាយដំណឹងរបស់ខ្លួនថា កាលដែលកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលផ្លោង ២គ្រាប់ចុងក្រោយនៅថ្ងៃនេះ គឺជាការប្រឆាំងនឹងសហរដ្ឋអាមេរិកដែលព្រមានក្រុងព្យុងយ៉ាង ថាបើហ៊ានបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ គឺជាពេលវេលាដែលត្រូវបិទបញ្ចប់របបផ្ដាច់ការមួយនៅអាស៊ីខាងកើត។ នៅពេលអាមេរិកព្រមានដូចនេះ គឺមិនបានមួយថ្ងៃ ស្រាប់តែកូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់នេះ ដោយវាធ្លាក់ទៅក្នុងសមុទ្រខាងកើតនៃឧបទ្វីបសមុទ្រជប៉ុន។
កងទ័ពកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ បានបាញ់មីស៊ីលបាលិស្ទីច...
កូរ៉េខាងជើងបាញ់កាំភ្លើងធំ២៥០គ្រាប់ទៀតឆ្លើយតបកូរ៉េខាងត្បូងបាញ់គ្រាប់រ៉ុក្កែត
នៅក្នុងពេលនេះ ស្ថានការណ៍សន្តិសុខនៅលើឧបទ្វីបកូរ៉េឡើងកំដៅដ៏ផុយស្រួយបំផុត។ ប្រទេសបងប្អូននឹងគ្នា កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងបង្ហាញសញ្ញារត់ទៅរកសង្គ្រាមសាជាថ្មីទៀត។
នៅថ្ងៃទី១៩ តុលា កូរ៉េខាងជើងបានធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងធំចំនួន ២៥០គ្រាប់ឲ្យធ្លាក់នៅក្នុងសមុទ្រលឿងនៃសមុទ្រឧបទ្វីបកូរ៉េ។ តែការបាញ់គ្រាប់កាំភ្លើងធំរបស់ក្រុងព្យុងយ៉ាង គឺជាការឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងកូរ៉េខាងត្បូងដែលបានធ្វើសមយុទ្ធរួមគ្នាជាមួយនឹងអាមេរិក ហើយបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
តាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា នៅថ្ងៃពុធ ទី១៩ តុលា នេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំចំនួន ១០០គ្រាប់ថែមទៀត បន្ទាប់ពីបានបាញ់ ១៥០គ្រាប់កាលពីយប់ថ្ងៃអង្គារ ទី១៨ ខែតុលា...
ឧបទ្វីបកូរ៉េអាចស្ថិតលើវិថីនៃសង្គ្រាមជាថ្មី បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលរំលងជប៉ុន
នៅថ្ងៃទី៤ តុលា នេះ ស្ថានភាពតានតឹងនៅឧបទ្វីបកូរ៉េឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងហោះរំលងប្រទេសជប៉ុន ដែលជាការគំរាមទាំងជប៉ុន និងកូរ៉េខាងត្បូង រួមទាំងសហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឲ្យដឹងថា កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់មីស៊ីលផ្លោងមួយគ្រាប់ហោះរំលងប្រទេសជប៉ុន ដែលជាលើកដំបូងក្នុងរយៈពេលជាង ៥ឆ្នាំមកនេះ។ ហេតុការណ៍នេះ បានរុញឲ្យរដ្ឋាភិបាលជប៉ុន ប្រកាសអាសន្នប្រាប់ពលរដ្ឋរបស់ខ្លួនឲ្យរត់រកទីសុវត្ថិភាព ខណៈមីស៊ីលមួយគ្រាប់បានហោះរំលងឆ្លងកាត់ទឹកដីរបស់ខ្លួន មុននឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក។
មីស៊ីលផ្លោងដែលកូរ៉េខាងជើងបានបាញ់សាកល្បងថ្មីទៀតនេះ ត្រូវបានកងទ័ពជប៉ុនអះអាងថា អាចហោះបានចម្ងាយពី ៤៥០០ ទៅ...
អនុប្រធានាធិបតីអាមេរិកទៅដល់កូរ៉េខាងត្បូងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលគំរាមសន្តិសុខឧបទ្វីប
អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី កាម៉ាឡា ហារីស បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយនៅថ្ងៃព្រហស្បតិ៍ ទី២៩ កញ្ញា នេះ ដើម្បីពង្រឹងសម្ពន្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល។
ទស្សនកិច្ចរបស់អនុប្រធានាធិបតីនៃប្រទេសមហាអំណាចនេះ ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង ដែលជាសញ្ញានៃការព្រមានចំពោះវត្តមានអ្នកស្រី ហារីស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា នេះ។
ប្រភពដដែលឲ្យដឹងថា អ្នកស្រី ហារីស បានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Osan ក្រោយពីបញ្ចប់ទស្សនកិច្ចនៅជប៉ុន...
អាមេរិកនិងកូរ៉េខាងត្បូងនឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅចំពោះមុខការគំរាមកំហែងពីកូរ៉េខាងជើង
កងទ័ពនៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមួយនៅសប្ដាហ៍ក្រោយនេះ ដែលការប្រកាសនេះចំពេលកូរ៉េខាងជើង បន្តបាញ់មីស៊ីលឲ្យធ្លាក់ក្នុងសមុទ្រលឿងនៃឧបទ្វីបកូរ៉េ នៅថ្ងៃពុធ ទី១៧ ខែសីហា នេះ។
ទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា សមយុទ្ធនេះធ្វើឡើងស្របពេលដែលមានការប្រឈមនឹងភាពគឃ្លើនកើនឡើងរបស់ប្រទេសកូរ៉េខាងជើង ដែលប្រទេសនេះបានបង្កើនការសាកល្បងបាញ់មីស៊ីល និងការគំរាមកំហែងបង្កជម្លោះនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ប្រភពដដែលឲ្យដឹងថា សមយុទ្ធរដូវក្ដៅធ្វើឡើងរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សមយុទ្ធនេះត្រូវបានគេហៅថា «របាំងការពារសេរីភាព»...
ក្រុមប្រឹក្សាសន្តិសុខ UN បដិសេធមិនបានបញ្ចេញរបាយការណ៍បើកអាជីវកម្មរបស់កូរ៉េខាងជើងនៅកម្ពុជានោះទេ
ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានបញ្ជាក់មកភាគីកម្ពុជាថា ខ្លួនមិនបានផ្តល់របាយការណ៍អំពីការបើកអាជីវកម្មរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅកម្ពុជា ទៅកាន់សារព័ត៌មាននោះទេ ពីព្រោះរបាយការណ៍នេះកំពុងស្ថិតក្នុងការត្រួតពិនិត្យ ហើយត្រូវតែរក្សាជាការណ៍សម្ងាត់។
ការឆ្លើយបំភ្លឺរបស់ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញផ្សាយសេចក្តីប្រកាសព័ត៌មាននៅលើបណ្ដាញសង្គម Facebook របស់ខ្លួនកាលពីថ្ងៃទី២២ ខែកុម្ភៈ ថារបាយការណ៍ទាក់ទងនឹងកម្ពុជា គឺកំពុងស្ថិតក្នុងសេចក្តីព្រាងនៅឡើយ ហើយកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មការ ១៧១៨។
ក្រុមអ្នកជំនាញក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្តថា នៅពេលស្ថិតក្នុងសេចក្ដីព្រាង និងកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់គណៈកម្មការបែបនេះ របាយការណ៍ទាក់ទិននឹងកម្ពុជា គឺត្រូវរក្សាជាការណ៍សម្ងាត់។ ក្រោយពិនិត្យរួច...