30 C
Phnom Penh

TAG

កូរ៉េខាងជើង

កូរ៉េ​ខាងជើង​សម្លាប់​មនុស្ស ៧​នាក់​ក្រោម​បទ​ចោទ​មើល​វីដេអូ​ក្រុម​តន្ត្រី​កូរ៉េ​ខាងត្បូង K-pop

តុលាការ​នៃ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នៅ​អាស៊ី​ខាងកើត គឺ​ប្រទេស​កូរ៉េ​ខាងជើង បាន​កាត់ទោស​ដោយ​បាញ់​សម្លាប់​ពលរដ្ឋ​របស់​ខ្លួន ៧​នាក់ ដោយសារ​តែ​មនុស្ស​ទាំងនេះ​បាន​មើល​វីដេអូ​នៃ​ក្រុម​តន្ត្រី​កូរ៉េ​ខាងត្បូង K-pop និង​ចែកចាយ​វីដេអូ​នោះ​ទៅ​អ្នក​ដទៃ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​របស់​ក្រុម​សិទ្ធិមនុស្ស​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អាមេរិក The New York Times កាលពី​ថ្ងៃ​ទី​១៥ ធ្នូ។ អង្គការ​សិទ្ធិមនុស្ស​ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​រាយការណ៍​អំពី​ការ​បាញ់​សម្លាប់​មនុស្ស ៧​នាក់​ជា​សាធារណៈ​នៅ​ក្នុង​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ គឺ​ក្រុម​ការងារ​ដើម្បី​យុត្តិធម៌ និង​តម្លាភាព ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល។ អង្គការ​នេះ​មាន​ភស្តុតាង​ក្នុង​ដៃ ដោយសារ​បាន​សម្ភាស​ជាមួយ​នឹង​ពលរដ្ឋ​កូរ៉េ​ខាងជើង​ចំនួន ៦៨៣​នាក់​ដែល​បាន​រត់​មក​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។ ក្នុង​ចំណោម​មនុស្ស​ទាំងនេះ គឺ​មាន​សាក្សី​ឃើញ​នឹង​ភ្នែក ព្រោះ​ពួកគេ​ជា​អ្នក​កប់​សាកសព​ជន​រងគ្រោះ​ទាំង...

មេដឹកនាំ​កូរ៉េ​ខាងជើង​ប្រាប់​អាមេរិក​ថា​ការ​អភិវឌ្ឍ​អាវុធ​ទំនើបៗ​គឺ​ដើម្បី​ប្រឆាំង​អនុភាព​និយម​របស់​ចក្រព័ត្រ

នៅ​រយៈពេល​ចុងក្រោយ​នេះ កូរ៉េ​ខាងជើង​ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​បាន​បាញ់​កាំជ្រួច​អន្តរទ្វីប​បង្អើល​ពិភពលោក ជាពិសេស​បង្អើល​អាមេរិក និង​សម្ពន្ធមិត្ត​ជាច្រើន​គ្រាប់​មក​ហើយ។ យ៉ាង​តិច​កាំជ្រួច​ចំនួន ៦​គ្រាប់​ត្រូវ​បាន​បាញ់​តាំងពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។ បន្ថែម​លើស​ពី​នេះ រដ្ឋ​សន្តតិវង្ស​មួយ​នេះ​បាន​បង្កើន​ល្បឿន​អភិវឌ្ឍ​កាំជ្រួច​អន្តរទ្វីប​ថែម​ទៀត ដោយ​មិន​ខ្ចី​គោរព​តាម​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជា​ថ្មី​ម្ដង​ទៀត ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) របស់​ប្រទេស​អាស៊ី​ខាងកើត​ផ្ដាច់ការ​មួយ​នេះ បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​១២ តុលា ដោយ​ស្រង់​សម្ដី​មេដឹកនាំ Kim Jong Un...

មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង​ខណៈ​ប្រជាជន​៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស

ចំណែក​ឯ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ឯណោះ​វិញ មេដឹកនាំ​ផ្ដាច់ការ គីម ជុងអ៊ុន ប្រកាស​ថា​កូរ៉េ​ខាងជើង​ជួប​វិបត្តិ​ស្បៀង ខណៈ​ប្រជាជន ៣​លាន​នាក់​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស។ លោក គីម ជុងអ៊ុន ជា​មេដឹកនាំ​រដ្ឋ​កុម្មុយនីស្ត​កូរ៉េ​ខាងជើង​បាន​សារភាព​នៅ​ចំពោះ​មុខ​កម្មាភិបាល​របស់​លោក​ថា ពេលនេះ​ប្រជាជន​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ក្នុង​ភាព​ទុរភិក្ស​ហើយ ដោយសារ​វិស័យ​កសិកម្ម​ជួប​គ្រោះ​ទឹកជំនន់ និង​ការ​បំផ្លាញ​ដោយ​ព្យុះ​ទីហ្វុន​កាលពី​ឆ្នាំ​មុន ខណៈ​ជំងឺ​កូវីដ​ធ្វើ​ឱ្យ​ខូច​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ។ ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ KCNA បាន​ចុះផ្សាយ​ថា លោក គីម ជុងអ៊ុន បាន​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​នៃ​គណៈកម្មការ​មជ្ឈិម​បក្ស​ពលករ​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​អង្គារ ក្នុង​សប្ដាហ៍​នេះ​ដោយ​ប្រាប់​ទៅ​កម្មាភិបាល​របស់​លោក​ថា ប្រទេស​ជាតិ​ទាំងមូល​ជួប​វិបត្តិ​ស្បៀង​ហើយ​នៅ​ពេលនេះ។ លោក​បាន​ឲ្យ​ដឹង​ថា ផលវិបាក​បណ្ដាល​មកពី​វិបត្តិ​នៃ​ជំងឺ​កូវីដ-១​៩...

Latest news