32 C
Phnom Penh

TAG

ឃាតកម្ម

សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​ទិដ្ឋភាព និង​ស្ថានភាព​ចរិយា​ឧក្រិដ្ឋ (Criminality) នៅ​ប្រទេស​កម្ពុជា

ប្រទេស​មិន​គោរព​ច្បាប់ បទល្មើស​ឧក្រិដ្ឋ​ក្លាយ​ជា​ធម្មតា អ្នក​ក្តាប់​អំណាច​អាង​អំណាច អ្នក​មាន​អាង​ទឹកប្រាក់ យក​អ្នក​មាន​អំណាច​ជា​អ្នក​ការពារ។ គេ​ចងក្រង​គ្នា​រស់​អាស្រ័យ​នឹង​គ្នា​ទៅវិញ​ទៅមក ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ក្រុម​គ្រួសារ និង​បក្ខពួក។ លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​ពិពណ៌នា​អំពី​មូលហេតុ​អង្គការ​បរទេស​ដាក់​ពិន្ទុ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​មូលហេតុ​ក្រុមហ៊ុន​ធំៗ​ពី​បស្ចិម​ប្រទេស​មិន​ហ៊ាន​ដាក់​ទុន​រកស៊ី​នៅ​ស្រុក​ខ្មែរ។ អ្នក​សង្កេត​ហេតុការណ៍​ស្ថានការណ៍​ក្នុង​មជ្ឈដ្ឋាន​សហគមន៍​ខ្មែរ​នៅ​បរទេស​ដែល​តាមដាន​បញ្ហា​ក្នុង​ប្រទេស​ខ្មែរ (ហៅ​តាម​ការ​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៤៧) ឬ​ប្រទេស​កម្ពុជា (រាជាណាចក្រ​ទី​២ ហៅ​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣) ជា​មាតុភូមិ​កំណើត​របស់​គេ​លើ​វិស័យ​ផ្សេងៗ តែងតែ​វិភាគ​ឃើញ និង​អធិប្បាយ​រំឭក​ជារឿយៗ​ថា បើ​ចង់​ឲ្យ​មាន​សេចក្តី​សុខ​សន្តិភាព​ក្សេមក្សាន្ត ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​សង្គម​ជាតិ​ពុទ្ធសាសនា រាជរដ្ឋាភិបាល​ត្រូវ​អនុវត្ត​គោលការណ៍​នយោបាយ​ប្រជាធិបតេយ្យ​ពិតប្រាកដ។ នេះ​មាន​ន័យ​ថា...

លោក សម រង្ស៊ី អះអាង​ថា​អ្នកស្រី ប៊ុន រ៉ានី គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​បញ្ជា​ឃាតករ​ឱ្យ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​១៩៩៩ គឺជា​ថ្ងៃ​ដែល​នាដការី​របាំ​ព្រះរាជទ្រព្យ អ្នកស្រី ពិសិដ្ឋ ពីលីកា បាន​លាចាក​ភព​ផែនដី បន្ទាប់ពី​ប្រធាន​ពេទ្យ​លោក ហេង តៃគ្រី ទទួល​បញ្ជា​ពី​ភរិយា​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ថា​ត្រូវតែ​សម្លាប់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី...

IDEA TALK៖ ឃាតកម្ម​ផ្សេងៗ​ភាគច្រើន​ត្រូវ​បាន​ទម្លាយ​តាម​កាមេរ៉ា​សុវត្ថិភាព ហេតុ​អ្វី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​តែ​ស្ងាត់?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៤ ស្តីអំពី៖ «ឃាតកម្ម​ផ្សេងៗ​ភាគច្រើន​ត្រូវ​បាន​ទម្លាយ​តាម​កាមេរ៉ា​សុវត្ថិភាព ហេតុ​អ្វី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នៅ​តែ​ស្ងាត់?»។

មូលហេតុ​ខ្លះៗ​នាំ​ឱ្យ​ទេសចរ​ធ្លាក់​ចុះ​ចំនួន ក្រោយពី​ស្ថាបនា​អាកាសយានដ្ឋាន​អន្តរជាតិ​ទំនើបៗ

អ្នកវិភាគ​នយោបាយ​អះអាង​ថា វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ធ្លាក់​ចុះ​ដោយសារតែ​គេ​ចាត់ទុក​ជា​ប្រទេស​មាន​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ហើយ​ទៅ​ថ្ងៃ​មុខ កម្ពុជា​អាច​នឹង​ដូច​ប្រទេស​កូរ៉េខាងជើង ដែល​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្ពុជា គ្រាន់តែ​ដើម្បី​ស្រាវជ្រាវ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​ខ្មែរ​ជំនួស​ឱ្យ​ការ​ធ្វើ​ដំណើរ​កម្សាន្ត។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៩ កក្កដា ថា អំពើ​ឧក្រិដ្ឋ​នៅ​ប្រទេស​កម្ពុជា​ដែល​បង្ក​ឡើង​ដោយ​រដ្ឋាភិបាល សុទ្ធតែ​ជា​កត្តា​ធ្វើ​ឱ្យ​បរទេស​មាន​ការ​ភ័យខ្លាច​រហូត​លែង​ហ៊ាន​ទៅ​លេង​ប្រទេស​កម្ពុជា​តែម្តង។ លោក​បន្ត​ថា ឧក្រិដ្ឋកម្ម​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ដូចជា...

យុត្តិធម៌​ចំពោះ​ជនរងគ្រោះ​ខ្មែរ​នៅ​ឆ្ងាយ​ដាច់​សង្វែង​ដូច​ជើងមេឃ ៨​ឆ្នាំ​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៤ ជា​ខួប ៨​ឆ្នាំ​នៃ​ឃាតកម្ម​កណ្តាល​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ។ ដំណឹង​ដ៏​តក់ស្លុត​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​តៗ​គ្នា​ក្នុង​ចំណោម​អ្នក​នយោបាយ អង្គការ​សង្គម​ស៊ីវិល អ្នកវិភាគ និង​អ្នក​ឃ្លាំមើល រហូត​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ ថា​កុលបុត្រ​ខ្មែរ​ស្នេហា​ជាតិ​មួយ​រូប គឺ​បណ្ឌិត កែម ឡី កំពុង​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​ដ៏​សែន​រន្ធត់ ដោយសារ​គ្រាប់កាំភ្លើង​ឃាតករ​ផ្តាច់​ជីវិត​នៅ​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩:៤៤​នាទី​ព្រឹក។ ខណៈ​នេះ យុត្តិធម៌​ក៏​បាន​ស្លាប់​ទៅ​ជាមួយ​លោក​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ...

ឃាតកម្ម​លើ​បណ្ឌិត កែម ឡី មាន​រយៈពេល​៨​ឆ្នាំ​នៅ​ថ្ងៃទី​១០ កក្កដា ប៉ុន្តែ​រក​យុត្តិធម៌​មិន​ទាន់​ឃើញ

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ឱ្យ​តែ​ប្រទេស​កម្ពុជា​បន្ត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល​ហ៊ុន អំពើ​ឃាតកម្ម​នានា​កន្លង​មក នៅតែ​មិន​អាច​រក​មុខ​ឃាតករ​ពិត​ឃើញ​ដាច់ខាត ខណៈ​អំពើ​ឃាតកម្ម​ថ្មី​នឹង​នៅតែ​បន្ត​កើត​មាន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ កក្កដា នេះ​ថា អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អស់​រយៈពេល ៨​ឆ្នាំ​ហើយ ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​នេះ​នៅតែ​មិន​អើពើ​វែក​មុខ​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​នៅឡើយ ខណៈ​ឃាតករ​សិប្បនិម្មិត​បាន​ក្លាយ​ជា​ជនរងគ្រោះ​ជាប់​គុក​ជំនួស​ឃាតករ​ពិត​ទាំង​អយុត្តិធម៌​ដែរ​សព្វថ្ងៃ​នេះ។ ប្រភព​ដដែល​បញ្ជាក់​ថា ដើម្បី​ឱ្យ​កម្ពុជា​ចាកចេញ​ពី​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ឧក្រិដ្ឋកម្ម...

កម្ពុជា​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន

ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​បំផុត​ដែល​បាន​ដណ្តើម​យក​លេខ​១ និង​ឈរ​កំពូល​តារាង​ជា​ប្រទេស​សម្បូរ​ឧក្រិដ្ឋកម្ម​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​បាន​ផ្តួល​ប្រទេស​ភូមា ឱ្យ​នៅ​លេខ​រៀង​ទី​២។ គេហទំព័រ​អន្តរជាតិ​ឈ្មោះ NUMBEO បាន​ចេញ​ផ្សាយ​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ​២០២៤ (Crime index in Southeast Asia - 2024) កាលពី​ថ្ងៃទី​២ ខែ​កក្កដា ឆ្នាំ​២០២៤ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​តិចតួច​បំផុត​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​សម្រាប់​ឆ្នាំ​២០២៤ នេះ ខណៈ​ប្រទេស​ឡាវ និង​ប្រទេស​ទីម័រឡេស មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​របាយការណ៍​នេះ​ទេ។ របាយការណ៍​ដដែល​នេះ​បាន​ដាក់​ចំណាត់ថ្នាក់​ឱ្យ​កម្ពុជា​ជាប់​លេខ​១ ភូមា​ជាប់​លេខ​២...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​មហាជន​ប៉ុណ្ណោះ

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​បន្ថែម​បទ​ចោទ​របស់​អយ្យការ​លើ​ឃាតករ ស្រី ស៊ីណា គ្រាន់តែ​ដើម្បី​បន្សាប​កំហឹង​របស់​មហាជន​ដែល​ទាមទារ​ឱ្យ​ដាក់​ឃាតករ​រូប​នេះ​ជាប់​គុក​អស់​មួយ​ជីវិត​ប៉ុណ្ណោះ។ អតីត​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មិថុនា នេះ​ថា បើ​ផ្អែក​លើ​ការ​តាមដាន​ជុំវិញ​ករណី​នេះ គឺ​អាច​កត់សម្គាល់​លើ​ដំណើរ​រឿង​នេះ​នៅ​ត្រង់​ថា ឃាតកម្ម​នេះ​កើត​ឡើង​ក្រោយ​ជម្លោះ​រវាង​ជនរងគ្រោះ និង​អ្នក​ជិតខាង​តាំងពី ៣​ថ្ងៃ​មុន​មក​ម្ល៉េះ ដូច្នេះ​វា​បង្ហាញ​ឲ្យ​ឃើញ​ថា ឃាតកម្ម​នេះ​មាន​ភាគរយ​ខ្ពស់​ទៅ​រក​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន។ លោក​បន្ត​ថា តើ​គេ​អាច​ទិញ​កាំភ្លើង​នោះ​នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពេល​មាន​ជម្លោះ​រវាង​ជនរងគ្រោះ...

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្រកាស​លាលែង​តំណែង បើ​ឧក្រិដ្ឋជន ស្រី ស៊ីណា មាន​សេរីភាព​បន្ទាប់ពី​ជាប់​គុក​២​ឬ​៣​ឆ្នាំ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​យុត្តិធម៌ ព្រមាន​ថា លោក​នឹង​លាលែង​ពី​តំណែង ប្រសិនបើ​ឧក្រិដ្ឋជន​ឈ្មោះ ស្រី ស៊ីណា មាន​សេរីភាព បន្ទាប់ពី​ជាប់​ពន្ធនាគារ ២​ឆ្នាំ ឬ ៣​ឆ្នាំ និង​ធានា​ថា​បុគ្គល​នេះ​មិន​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​បន្ធូរ​បន្ថយ​ទោស​ឡើយ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ករណី​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនល្មើស​ឈ្មោះ ស្រី ស៊ីណា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៦ មិថុនា នេះ​ថា លោក​នឹង​លាលែង​ចេញពី​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​តុលាការ​អនុវត្ត​ច្បាប់​លើ​ឃាតករ​ឈ្មោះ ស្រី ស៊ីណា ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ដាច់ខាត

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ​យកចិត្ត​ទុកដាក់​អនុវត្ត​ច្បាប់​លើ​សំណុំរឿង​ឃាតកម្ម​របស់​អតីត​ឧកញ៉ា ស្រី ស៊ីណា ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ ដោយ​គ្មាន​ការ​អន្តរាគមន៍​ណា​មួយ​ជា​ដាច់ខាត។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ មិថុនា នេះ​ថា ក្រោយ​ថ្ងៃ​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​អតីត​ឧកញ៉ា ស្រី ស៊ីណា មាន​ការ​ជជែក​វែកញែក​គ្នា​យ៉ាង​ច្រើន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់ទោស​ជនល្មើស​នៅ​ក្នុង​ករណី​បាញ់​ប្រហារ​នេះ ក្នុង​នោះ​មាន​ការ​បង្ហាញ​ក្តី​កង្វល់ និង​បារម្ភ​ខ្លាច​ជនល្មើស​ពុំ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវច្បាប់ ឬ​អាច​មាន​ការ​ធានា​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយ​មិន​ប្រក្រតី​ណា​មួយ ជាដើម។ លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.