28 C
Phnom Penh

TAG

ឃាតកម្ម

ឧកញ៉ា​ឃាតករ​យក​កាំភ្លើង​ដើរ​ចូល​ទៅ​បាញ់​សម្លាប់​មនុស្ស​ដល់​ក្នុង​ផ្ទះ តុលាការ​ថា​គ្មាន​ចេតនា

ក្រុម​អ្នក​សង្កេតការណ៍​ចាត់ទុក​ការ​ចោទប្រកាន់​អតីត​ឧកញ៉ា ស្រី ស៊ីណា ពី​បទ​ឃាតកម្ម មិន​គិត​ទុក​ជា​មុន​តាម​មាត្រា​១៩៩ ដែល​ត្រូវ​ដាក់​គុក ១៥​ឆ្នាំ គឺជា​ការ​ចោទប្រកាន់​ប្រាសចាក​នីតិវិធី​ច្បាប់ ដោយសារ​ជនល្មើស​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​សម្លាប់ ដែល​សម​នឹង​ទទួល​ទោស​ដាក់​គុក​មួយ​ជីវិត​តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា តាមរយៈ​ភស្តុតាង​ជា​ខ្សែ​វីដេអូ​ដែល​ផ្ដិត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ជន​ដៃ​ដល់​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​អំពើ​ឃាតកម្ម​នេះ...

អ្នក​ឃ្លាំមើល​ថា​ឧកញ៉ាៗ​ខំ​សម្ដែង​សប្បុរសធម៌ មិន​អាច​លុបលាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​បាន​ទេ

អ្នក​ឃ្លាំមើល​លើកឡើង​ថា សមាគម​ឧកញ៉ា​កម្ពុជា បរិច្ចាគ​ថវិកា​ឱ្យ​កាកបាទ​ក្រហម​កម្ពុជា​ក្នុង​ជំនួយ​សប្បុរស គឺជា​ការ​បំភ័ន្ត និង​ស្ដារ​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ក្រុម​ឧកញ៉ា​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ ខែ​មិថុនា ថា ការ​បរិច្ចាគ​ថវិកា​នេះ​ដោយ​លោក​សង្ស័យ​ថា​ជា​ការ​លាង​លុយ​កខ្វក់​ដែល​បាន​មកពី​អំពើពុករលួយ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ក្រុម​ឧកញ៉ា​ទាំងនោះ។ មួយ​វិញ​ទៀត ការ​បរិច្ចាគ​នេះ ក៏​ជា​ការ​ស្ដារ​កេរ្តិ៍ឈ្មោះ​ឱ្យ​ក្រុម​ឧកញ៉ា​មួយ​ចំនួន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ប្រព្រឹត្ត​បទល្មើស​ឃាតកម្ម ជាដើម។ លោក​បន្ត​ថា ការ​បរិច្ចាគ​លុយ​ក្នុង​រូបភាព​សប្បុរសធម៌​ទៅ​កាន់​កាកបាទ​ក្រហម​កម្ពុជា​នេះ គឺ​មិន​អាច​លាង​កេរ្តិ៍ឈ្មោះ​អាស្រូវ​របស់​ក្រុម​ឧកញ៉ា​ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស...

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​មិន​មាន​ការ​ដោះលែង​ជន​ដៃ​ដល់​ឈ្មោះ ស្រី ស៊ីណា នោះ​ទេ

អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ចេញ​មក​អះអាង​ថា មិន​មាន​ការ​ដោះលែង​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ដែល​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ និង​រង​របួស ឱ្យ​មាន​សេរីភាព​នោះ​ឡើយ ពោល​គឺ​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបសួរ​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ។ ការ​ចេញ​មក​អះអាង​បែប​នេះ​របស់​អ្នក​នាំពាក្យ​រង​នៃ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម​ថា បុគ្គល​ដែល​ជា​ឃាតករ​បាញ់​ប្រហារ​បង្ក​ឱ្យ​មនុស្ស​ស្លាប់ ២​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ លោក ទូច សុខៈ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ​ថា ករណី​ដែល​ថា​ដោះលែង​បុគ្គល​ដែល​ជា​ឃាតករ​នោះ...

លោក សម រង្ស៊ី បន្ត​លើក​ឡើង​ថា​របប​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ជាង ៤​ទសវត្សរ៍​មក​នេះ លោក ហ៊ុន សែន ដឹកនាំ​ឱ្យ​សង្គម​ខ្មែរ​ពោរពេញ​ដោយ​អំពើ​ហិង្សា​ពេញ​ផ្ទៃ​ប្រទេស ដូច្នេះ​ថា​តើ​ពលរដ្ឋ​ខ្មែរ​គួរ​នាំគ្នា​រស់នៅ​ក្នុង​សង្គម​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​របប​ដឹកនាំ​ជិះជាន់​ពលរដ្ឋ​ស្លូតត្រង់​បន្ត​ទៅ​ទៀត​ដែរ ឬ​យ៉ាង​ណា? អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ មិថុនា នេះ​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​ដែល​មនុស្ស​ស្លូតត្រង់​ត្រូវ​បាន​គេ​សម្លាប់ និង​វាយដំ​ដោយ​គ្មាន​ការ​ការពារ​ដោយ​ច្បាប់ ព្រោះ​ថា​លោក ហ៊ុន សែន តែង​លើក​ទឹកចិត្ត​មនុស្ស​ក្រោម​បញ្ជា​របស់​គាត់ ឱ្យ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​ស្លូតត្រង់​ដែល​ប្រឆាំង​នឹង​គាត់​ជាង ៤០​ឆ្នាំ​មក​ហើយ។ លោក សម...

មហាជន​អំពាវនាវ​ឱ្យ​អនុវត្ត​ច្បាប់​លើ​ឃាតករ​ឱ្យ​បាន​តឹងរ៉ឹង ដើម្បី​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​នេះ​កើត​មាន​ក្នុង​សង្គម​ទៅ​ថ្ងៃ​ក្រោយ​ទៀត

ក្រុម​សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ចាត់​វិធានការ​លើ​ឃាតករ​ដែល​បាញ់​សម្លាប់​គូ​ដណ្តឹង​មួយ​គូ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ មិថុនា ឱ្យ​បាន​តឹងរ៉ឹង​ជាទីបំផុត ដើម្បី​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​បែប​នេះ​កើត​មាន​ក្នុង​សង្គម​ខ្មែរ​បន្ត​ទៀត។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា អាជ្ញាធរ​ត្រូវតែ​អនុវត្ត​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ចំពោះ​អំពើ​ដ៏​ឃោរឃៅ​នេះ​ជាដាច់ខាត ដើម្បី​ផ្តល់​ទំនុកចិត្ត​អំពី​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ ព្រោះ​រូបភាព​នៃ​ឃាតកម្ម​នេះ នឹង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ​យ៉ាង​ខ្លាំង ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​នៅ​តែ​មាន​ភាព​ធូររលុង។ លោក...

ភរិយា​សព​ឧកញ៉ា ខូវ ជឺលី ដែល​ជាប់​ទោស​២០​ឆ្នាំ​រឿង​ប៉ុនប៉ង​ឃាតកម្ម​ត្រូវ​បាន​លើកលែង​ទោស​តាម​សំណើ​នាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ត្រាស់​បង្គាប់​លើកលែង​ទោស​ដល់​អ្នកស្រី សេង ច័ន្ទដា ហៅ ខូវ ច័ន្ទដា ភរិយា​ក្រោយ​របស់​សព​ឧកញ៉ា ខូវ ជឺលី ដែល​ស្ថាប័ន​តុលាការ​តាំងពី​សាលាដំបូង​រហូត​ដល់​កំពូល សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ២០​ឆ្នាំ ពាក់ព័ន្ធ​សំណុំរឿង «ប៉ុនប៉ង​ឃាតកម្ម» ឲ្យ​មាន​សេរីភាព​វិញ តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ យោង​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០២៣...

សាធារណជន​រិះគន់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ថា​រឿង​ចោរ​ឆក់​ប្លន់​ឃាតកម្ម​និង​ក្មេង​ទំនើង​ជា​រឿង​កំប៉ិក​កំប៉ុក

សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម រិះគន់​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ដែល​ចាត់ទុក​ករណី​ចោរ​ឆក់ ចោរ​ប្លន់ ឃាតកម្ម ក្មេង​ទំនើង ឬ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ថា​ជា​រឿង​កំប៉ិកកំប៉ុក។ មហាជន​ទូទៅ​អះអាង​ថា បញ្ហា​អសន្តិសុខ​សង្គម​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ខ្លាចរអា​ក្នុង​ការ​មក​លេង​ប្រទេស​កម្ពុជា។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រទេស​ជឿនលឿន​គេ​ចាត់ទុក​បញ្ហា​អសន្តិសុខ​សង្គម​មួយ​ចំនួន​ជា​រឿង​កំប៉ិកកំប៉ុក មិន​ពង្រីក​ឲ្យ​ធំ​ឡើយ។ បញ្ហា​អសន្តិសុខ​សង្គម ដូចជា​ករណី​ចោរ​លួច ចោរ​ប្លន់ ឃាតកម្ម ក្មេង​ទំនើង ឬ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​នោះ កំពុង​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ...

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​១១​នាក់​ករណី​បាញ់​សម្លាប់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ទៀត

សមត្ថកិច្ច​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ជនជាតិ​វៀតណាម ១១​នាក់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាប់​ជនជាតិ​វៀតណាម​ដូច​គ្នា​ម្នាក់​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា នៅ​ទល់មុខ​ផ្សារ​ហេងលី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បាន​ប្រាប់​សារព័ត៌មាន​របស់​រដ្ឋាភិបាល Fresh News ថា សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម​ទាំង ១១​នាក់​នេះ​នៅ​ម្ដុំ​ផ្សារ​ហេងលី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ក្រោយពី​ឃាត់​ខ្លួន​បាន​នោះ លោក​ថា​សមត្ថកិច្ច​កំពុង​ធ្វើការ​សួរ​ចម្លើយ​ជនជាតិ​វៀតណាម​ទាំង ១១​នាក់​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​យ៉ាងណា គិត​មក​ដល់​ពេល​នេះ...

ឈាម​ដែល​ហូរ​ចេញពី​ខ្លួន​បណ្ឌិត កែម ឡី គឺជា​ឈាម​តំណាង​ឱ្យ​យុត្តិធម៌​សង្គម

ក្រុម​យុវជន​បរិស្ថាន និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា ឈាម​ក្រហម​ឆ្អិនឆ្អៅ​ដែល​បាន​ហូរ​ចេញពី​ខ្លួន​បណ្ឌិត កែម ឡី គឺជា​ឈាម​នៃ​ការពិត តំណាង​ឲ្យ​យុត្តិធម៌​សង្គម និង​បាន​ដាស់​ស្មារតី​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ជាតិ បើ​ទោះបីជា​រូបលោក​បាន​ឃ្លាត​ឆ្ងាយ​ពី​ជន​រួម​ជាតិ​ខ្មែរ​ទៅ​ហើយ​ក្តី។ ក្រុម​យុវជន​បរិស្ថាន រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល បាន​ប្រារព្ធ​ពិធី​រំលឹក​ខួប ៧​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ​២០២៣ នៅ​ស្តុប​ស្តារម៉ាត កាល់តិច ក្រោម​ប្រធានបទ «ឈាម​នៃ​ការពិត» ដោយ​អាន​នូវ​លិខិត​ចំហ​របស់​ពួកគេ​ជា​សាធារណៈ​នៅ​ថ្ងៃទី​១០ កក្កដា...

ក្រុម​យុវជន​ស្នើ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ឱ្យ​ស៊ើប​អង្កេត​ឯករាជ្យ​ករណី​ឃាតកម្ម​លោក ឈុត វុទ្ធី

ក្រុម​យុវជន​ស្រឡាញ់​បរិស្ថាន ស្នើ​ឲ្យ​ក្រសួង​យុត្តិធម៌​បន្ត​ជំរុញ​ទៅ​ស្ថាប័ន​អយ្យការ​ឲ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ករណី​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ដើម្បី​ស្វែងរក​អ្នក​ផ្តើម​គំនិត និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ផ្លូវច្បាប់ បន្ទាប់ពី​ក្រុម​គ្រួសារ​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល ១១​ឆ្នាំ។ យុវជន​ប្រមាណ ២០​នាក់​នៅ​ថ្ងៃ​ព្រឹក​ពុធ ទី​២៦ មេសា នេះ បាន​នាំគ្នា​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​សួន​វត្ត​បទុមវតី ឆ្ពោះ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ដាក់​ញត្តិ​ទាមទារ​យុត្តិធម៌​សម្រាប់​គ្រួសារ និង​លោក ឈុត វុទ្ធី។ ការ​ដើរ​ថ្មើរជើង​របស់​ក្រុម​យុវជន​អម​ជាមួយ​នឹង​រូបថត​ភ្ជាប់​ជាមួយ​សារ «យុត្តិធម៌​គង់​តែ​មាន​សម្រាប់​លោក ឈុត វុទ្ធី»។ ក្រៅពី​សរសេរ​សារ​ភ្ជាប់​នឹង​រូបថត​ហើយ ពួកគេ​ក៏​បាន​សរសេរ​អក្សរ​នៅ​លើ​អាវ​ខ្លួន​ថា «ខ្ញុំ​ជា ឈុត...

Latest news

© 2021, ដេលី. All rights reserved.