25 C
Phnom Penh

TAG

ចូសឹប បូរ៉ែល (Josep Borrell)

អឺរ៉ុប​ជំរុញ​ឲ្យ​កម្ពុជា​បញ្ចប់​សំណុំ​រឿង​លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣

មន្ត្រី​ជាន់ខ្ពស់​សហភាព​អឺរ៉ុប ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ចប់​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​តុលាការ ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០២៣ ខាងមុខ និង​ស្ដារ​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។ តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ​អឺរ៉ុប លោក ចូសិប បូររែល (Josep Borrll Fontelles) បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៩...

បុរស​ខ្លាំង​កម្ពុជា​ថា​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​នឹង​ជំនួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ទេ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ ឬ​ការ​អនុគ្រោះ​ណា​មួយ​ពី​សហគមន៍​អឺរ៉ុប​នោះ​ឡើយ បើ​ទោះបីជា​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​យ៉ាងណា​ក៏ដោយ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​សន្តិសុខ នយោបាយ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ចូសិប បូររែល (Joseph Borelle) កាលពី​ថ្ងៃទី​០៤ ខែ​សីហា...

លោក ស ខេង ថា​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ធ្វើឡើង​ដោយ​ពលរដ្ឋ​មិន​មែន​ថ្នាក់​លើ​តែងតាំង​ទេ

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លើកឡើង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ការ​លើក​ស្ទួយ​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ជ្រើសរើស​អ្នក​ដឹកនាំ​របស់​ខ្លួន​នៅ​មូលដ្ឋាន មិន​មែន​ថ្នាក់​លើ​ណា​មួយ​ជា​អ្នក​តែងតាំង​នោះ​ទេ។ លោក ស ខេង បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ (២៣ ឧសភា) នេះ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រកាន់​ឧត្តមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ នៅ​ជាមួយ​ពលរដ្ឋ​គ្រប់​កាលៈទេសៈ តស៊ូ​តាំងពី​ប្រទេស​ធ្លាក់​ក្នុង​ចំណុច​សូន្យ​ស្ថិត​ក្នុង​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ រហូត​បង្កើត​បាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ឈរ​ស្មើ​មុខ​ស្មើ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ។ លោក ស ខេង បាន​លើកឡើង​អំពី​គុណតម្លៃ​នៃ​សន្តិភាព​ថា...

តុលាការ ICC បញ្ជូន​អ្នកជំនាញ​ស៊ើបអង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន

រដ្ឋអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) លោក Karim Khan និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ឧសភា ថា លោក​បាន​បញ្ជូន​ក្រុម​អ្នក​ស៊ើប​អង្កេត​ជា​ក្រុម​ជំនាញ​ផ្នែក​នីតិបច្ចេកវិទ្យា និង​បុគ្គលិក​ជំនួយការ​ចំនួន ៤២​នាក់​ទៅកាន់​ប្រទេស​អ៊ុយក្រែន ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​លើ​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​អំឡុង​ពេល​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។ ការ​បញ្ជូន​ក្រុម​ជំនាញ​ផ្នែក​ស៊ើបអង្កេត​បទល្មើស​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទៅកាន់​ប្រទេស​អ៊ុយក្រែន ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ពេល​ថ្មីៗ​នេះ​បាន​អនុម័ត​ជា​ផ្លូវការ ដោយ​សម្រេច​ផ្ដល់​សិទ្ធិ​ឱ្យ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ចាត់ចែង​ការ​បញ្ជូន​អ្នកជំនាញ​ទៅ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ប្រព្រឹត្ត​ដោយ​កងទ័ព​រុស្ស៊ី​ទៅលើ​ជនស៊ីវិល​នៃ​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ទោះ​ជា​មហាអំណាច​ចិន បាន​ជំទាស់​ក៏ដោយ ក៏​ក្រុមប្រឹក្សា​នៅតែ​រក​សំឡេង​បាន​គ្រប់គ្រាន់​ផ្ដល់​សិទ្ធិ​ឱ្យ...

លោក កឹម សុខា ថា​តែង​លើក​បញ្ហា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​យុត្តិធម៌​រាល់​ជំនួប​ជាមួយ​ទូត​បរទេស

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ លោក កឹម សុខា បាន​បញ្ចេញ​សារ​បី​ថ្ងៃ​ជាប់​គ្នា​តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ឧសភា ថា​រាល់​ជំនួប​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​តំណាង​រដ្ឋ​បរទេស គឺ​លោក​តែងតែ​លើកឡើង​អំពី​ការ​វិវឌ្ឍ​នូវ​ស្ថានភាព​នៃ​ដំណើរ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស យុត្តិធម៌​នៅ​កម្ពុជា និង​សិទ្ធិ​សេរីភាព​របស់​លោក​ក្នុង​ការ​ចូលរួម​បម្រើ​ប្រទេស​ជាតិ។ លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ឧសភា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​រយៈពេល​ជាង​ពីរ​ម៉ោង​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Masahiro Mikami ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​អាស៊ី​មួយ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​តំណាង​ប្រទេស​មហាអំណាច​អាមេរិក និង​តំណាង​ប្រទេស​មហាអំណាច​អឺរ៉ុប...

អ្នក​នាំ​ពាក្យ៖ តុលាការ​ចោទ​តែ​លោក កឹម សុខា មិន​ចោទ​រដ្ឋ​បរទេស​ណា​មួយ​ឡើយ

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​បកស្រាយ​ជា​ថ្មី​ថា តុលាការ​ចោទប្រកាន់​តែ​លោក កឹម សុខា ពី​បទ «សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស» ប៉ុន្តែ​តុលាការ​មិន​បាន​ចោទប្រកាន់​រដ្ឋ​បរទេស​ណា​មួយ​ក្នុង​សំណុំរឿង​លោក កឹម សុខា ឡើយ។ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​១៥ ឧសភា បកស្រាយ​ថា ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​លើកឡើង​ដោយ​ព្យាយាម​ទាញ​រដ្ឋ​បរទេស​ឱ្យ​ចូល​ខ្លួន​ក្នុង​សំណុំរឿង និង​បាន​និយាយ​ថា...

សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​លោក កឹម សុខា

អនុប្រធាន​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ដំណោះស្រាយ​បន្ទាន់​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ធានា​ឱ្យ​បាន​នូវ​ការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០២២ ខាងមុខ​នេះ តាមរយៈ​នៃ​ការ​បើក​ឱ្យ​មាន​គណបក្ស​ប្រឆាំង​មួយ​ដែល​មាន​តម្លៃ​ផ្លូវច្បាប់​ពេញលេញ។ អនុប្រធាន​សហភាព​អឺរ៉ុប ដែល​តំណាង​ឱ្យ​រដ្ឋ​សមាជិក​ទាំង ២៧​រដ្ឋ​ក្នុង​សហគមន៍​អឺរ៉ុប លោក ចូសឹប បូរ៉ែល (Josep Borrell) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ដេញដោល​របស់​សភា​អឺរ៉ុប កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា សហភាព​អឺរ៉ុប​បាន​បើក​ចំហ​ក្នុង​ការ​ចូលរួម​ឡើងវិញ​របស់​កម្ពុជា​លើ​ការ​ពិភាក្សា​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ប្រសិនបើ​មាន​ការ​កែលំអ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ច្រើន​ឡើង​លើ​បញ្ហា​នៃ​លំហ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ តំណាង​សហភាព​អឺរ៉ុប លើកឡើង​ថា...

រដ្ឋសភា​កម្ពុជា​ខកចិត្ត​ចំពោះ​សភា​អឺរ៉ុប​ដែល​ព្រមាន​ដក EBA ទាំងស្រុង​ចេញពី​កម្ពុជា

រដ្ឋសភា​កម្ពុជា​សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​សភា​អឺរ៉ុប ដែល​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​ទាំងស្រុង ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ជា​បន្តបន្ទាប់​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា។ រដ្ឋសភា​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នា​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ច្រានចោល​ញត្តិ​របស់​សភា​អឺរ៉ុប​ទាំងស្រុង ដោយ​បាន​ផ្អែក​លើក ៩​ចំណុច ដើម្បី​ឆ្លើយតប​នឹង​សេចក្ដី​សម្រេច​ញត្តិ​សភា​អឺរ៉ុប​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២។ សភា​កម្ពុជា​ចាត់ទុក​សេចក្ដី​សម្រេច​របស់​សភា​អឺរ៉ុប ថា​ជា​ការ​បំភ្លៃ​ក្នុង​ន័យ​លម្អៀង មាន​ចរិត​នយោបាយ​ប្រកាន់​យក​ភាគី​តែ​ម្ខាង និង​ខ្វះ​ការ​គោរព​ដល់​រដ្ឋ​អធិបតេយ្យ។ មួយ​វិញ​ទៀត ការ​សម្រេច​នេះ និង​សេចក្ដី​សម្រេច​មុនៗ​ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា មាន​ចេតនា​មើល​រំលង​វឌ្ឍនភាព​នៃ​កំណែ​ទម្រង់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទាំងស្រុង។ បន្ថែម​ពី​នេះ សភា​អឺរ៉ុប​ផ្អែក​លើ​ប្រភព​ព័ត៌មាន​មិន​ច្បាស់លាស់ ដែល​ផ្ដល់​ដោយ​អ្នក​នយោបាយ​ឆ្វេង​និយម ពួក​ប្រជា​កល​និយម...

Latest news