25.9 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​អំពាវនាវ​ឱ្យ​អ្នក​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង​៧០០​ហិកតារ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ទាមទារ​ឲ្យ​អ្នក​ដែល​ចូលរួម​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ជាង ៧០០​ហិកតារ នៅ​ស្រុក​ទឹកផុស បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​គិត​ចាប់ពី​ថ្ងៃ​ចេញ​ជូនដំណឹង​នេះ​តទៅ។ សេចក្ដី​ជូនដំណឹង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​កាលពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​ទើប​ត្រូវ​ផ្សព្វផ្សាយ បាន​ឱ្យ​ដឹង​ថា ជន​ទាំងឡាយ​ណា​ដែល​បាន​ឈូស​ឆាយ​ដី​គម្រប​ព្រៃឈើ​ចំនួន ៧១១​ហិកតារ ស្ថិត​ក្នុង​ឃុំ​ក្រាំងស្គារ និង​ឃុំ​ជៀប ស្រុក​ទឹកផុស នៅ​ខេត្ត​នេះ ធ្វើការ​បង្ហាញ​ខ្លួន​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ដោយ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ផង​ដែរ។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ឯកសារ​ពាក់ព័ន្ធ​នោះ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារ​កាន់កាប់​ដី​ជាដើម ដើម្បី​ឱ្យ​អាជ្ញាធរ​ពិនិត្យ​ដោះស្រាយ​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ប្រមូល​ផ្ដុំ​មុខ​សាលាដំបូង​ខេត្ត​កោះកុង​ទាមទារ​ទម្លាក់​ចោល​បទ​ចោទ​លើ​តំណាង​សហគមន៍

ប្រជា​សហគមន៍​រងគ្រោះ​រាប់​រយ​នាក់ បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​តំណាង​សហគមន៍​របស់​ពួកគេ ស្រប​ពេល​ដែល​តុលាការ​កោះហៅ​តំណាង​ពលរដ្ឋ ២​នាក់​ឱ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ធ្នូ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ពលរដ្ឋ​រាប់​រយ​នាក់​មកពី​សហគមន៍​ចំនួន​៧ ដូចជា​សហគមន៍​ក្រុម​១៧៥ និង​សហគមន៍​ក្រុម​៧៦៦ ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​សហគមន៍​របស់​ពួកគេ​ដែល​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ។ ពួកគេ​ទាមទារ​ឲ្យ​សាលាដំបូង​ខេត្ត​កោះកុង ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​តំណាង​សហគមន៍​ទាំង​ពីរ​នាក់​នោះ ព្រោះ​ថា​តំណាង​សហគមន៍​របស់​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ណា​មួយ​នោះ​ទេ ប៉ុន្តែ​តុលាការ​បែរជា​ចោទប្រកាន់​យ៉ាង​អយុត្តិធម៌​លើ​ពួកគេ​ទៅវិញ។ តំណាង​ពលរដ្ឋ ២​នាក់...

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ បើ​មិន​ព្រម​ដក​ខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ប្រាប់​ទៅ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្នុង​ខេត្ត​នេះ​ឱ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​ពួកគេ បើ​សិន​អ្នក​ទាំងនោះ​នៅតែ​មិនព្រម​អនុវត្ត​តាម។ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ព្រមាន​ដល់​បុគ្គល​ដែល​បាន​កាប់​គាស់​ឈូស​ឆាយ​ដី​ព្រៃ សង់​រោង ដាំ​ដំណាំ ឬ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​ក្នុង «ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ» ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ​និង​ដក​ចេញ​ដោយ​ខ្លួនឯង ដោយ​ដាក់​កំហិត​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ​នេះ។ សេចក្ដី​ជូនដំណឹង​នេះ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​អ្នក​ទាំងនោះ​ដែរ បើសិនជា​អ្នក​រំលោភ​យក​ដី​ព្រៃ​ក្នុង​ឧទ្យាន​ជាតិ​នៅតែ​មិនព្រម​អនុវត្ត​តាម។ ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ មាន​ផ្ទៃដី​ទំហំ​ជាង ១៥​ម៉ឺន​ហិកតារ (១៥៤ ៤៥៨​ហិកតារ)...

រដ្ឋាភិបាល​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ស្រាវជ្រាវ​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក

រដ្ឋាភិបាល​កម្ពុជា សម្រេច​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ស្រាវជ្រាវ និង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន លើ​ករណី​ដែល​អតីត​អភិបាល​ខេត្ត​រូប​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ក្បែរ​បឹង​ទន្លេសាប​ជាង ២​ពាន់​ហិកតារ។ សេចក្ដី​ជូនដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​នៅ​ចុង​សប្ដាហ៍​កន្លងមក​នេះ បាន​ប្រគល់​ភារកិច្ច​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើការ​អង្កេត​ស្រាវជ្រាវ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ឈ្មោះ ឈួរ ច័ន្ទឌឿន អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ឆ្នាំង។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​បទបញ្ជា​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ឲ្យ​អភិបាល​ខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់...

GDP៖ រដ្ឋាភិបាល​ហាក់​ទើប​ភ្ញាក់​ពី​ដំណេក​មក​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ដូចជា​ទើប​នឹង​ភ្ញាក់​ពី​ដំណេក​មក​ដាក់​វិធានការ​ទប់ស្កាត់​ការ​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេលនេះ ខណៈ​មន្ត្រី​បក្ស​នេះ​ទាមទារ​ឱ្យ​កាត់ទោស និង​ដាក់​ពិន័យ​លើ​មន្ត្រី​ដែល​បាន​រំលោភ​ដី​ព្រៃលិចទឹក​ទាំងនោះ​ទៅ​តាម​ច្បាប់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម.) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ខ្លួន​នឹង​បន្ត​តាម​ឃ្លាំមើល​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​ទន្ទ្រាន និង​អភិរក្ស​ដី​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ថា​តើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធភាព និង​បាន​យូរ​អង្វែង​ប៉ុនណា​ទៅ​ថ្ងៃ​មុខ។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​អះអាង​ថា ខ្លួន​ក៏​មាន​គោល​នយោបាយ​ការពារ និង​ស្ដារ​ឡើងវិញ​នូវ​បឹង​ធម្មជាតិ និង​ព្រៃលិចទឹក​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​សម្បូរ​ទឹក សម្បូរ​ត្រី និង​សម្បូរ​ព្រៃ​ឡើងវិញ​ផង​ដែរ។ ដូច្នេះ ខ្លួន​ក៏​ចង់​ដឹង​ថា តើ​ផែនការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ នឹង​ជួយ​អ្វី​បាន​ខ្លះ​ដល់​តំបន់​ជុំវិញ​បឹង​ទន្លេសាប​នៅ​ពេល​អនាគត។ ការ​អះអាង​នេះ...

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ជាដើម បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​មាន​ទ្រព្យ និង​អំណាច​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លួច​ធ្វើ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំងនេះ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​បាន​ចោទ​លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​បន្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ជាន់​លើ​បរិវេណ​ដី​ព្រៃកោងកាង...

ពលរដ្ឋ​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ដើម្បី​គាំទ្រ​តំណាង​ពួកគេ​ដែល​អាជ្ញាធរ​កោះហៅ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បោះ​តង់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ក្រោយ​អាជ្ញាធរ​កោះហៅ​តំណាង​សហគមន៍​របស់​ពួកគេ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា។ ពលរដ្ឋ​រាប់​រយ​គ្រួសារ​មកពី​ឃុំ​ត្រពាំងជោ និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​វេច​អង្ករ ចានឆ្នាំង ខ្ទះត្នោត ឧស និង​ចង្ក្រានបាយ ជាដើម ក្នុង​គោលបំណង​ទៅ​បោះ​តង់​ស្នាក់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​បង្ហាញ​ការ​គាំទ្រ​តំណាង​សហគមន៍​របស់​ពួកគេ និង​ជា​ការ​ដាក់​សម្ពាធ​ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​តំណាង​សហគមន៍​ទាំងនោះ​ដោយ​យក​លេស​ណា​មួយ។ ប្រភព​ដដែល​អះអាង​ថា តំណាង​សហគមន៍​មាតា​ធម្មជាតិ ៣​រូប...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រឹបអូស​ដី​ជាង​២​ពាន់​ហិកតារ​របស់​អតីត​អភិបាល​ខេត្ត​កំពង់ឆ្នាំង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ

ក្រុម​ការងារ​ចម្រុះ​មួយ​ក្រុម​ដែល​ស្ថិត​ក្រោម​ការ​បញ្ជា និង​សម្របសម្រួល​ដោយ​ផ្ទាល់​ពី​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ចេញ​នូវ​ផែនការ​ភ្លាមៗ​របស់​ខ្លួន​ក្រោយពី​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា សារ​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​គេ​ចែកចាយ​ព្រោងព្រាត​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram)។ តាមរយៈ​សារ​សំឡេង​នេះ លោក​បាន​បញ្ជា​ឱ្យ​លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ព្រមទាំង​ស្ថាប័ន​កងរាជ​អាវុធហត្ថ និង​នគរបាល​ផង ត្រូវ​ចុះ​អនុវត្ត​ដកហូត​ដី​ព្រៃលិចទឹក​ដែល​រង​ការ​កាប់​បំផ្លាញ​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ។ ជាង​នេះ​ទៀត លោក...

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​៧​សហគមន៍​ឡើង​តវ៉ា​ដាក់​ញត្តិ​នៅ​សាលាដំបូង​និង​សាលា​ខេត្ត​កោះកុង

ពលរដ្ឋ​សហគមន៍​រងគ្រោះ​ដោយ​ការ​រំលោភ​ដីធ្លី​ជាង ៧០០​នាក់​មកពី​សហគមន៍​ចំនួន ៧​កន្លែង​ផ្សេង​គ្នា ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល ស្រុក​បុទុមសាគរ ស្រុក​ថ្មបាំង នៃ​ខេត្ត​កោះកុង បាន​ឡើង​ទៅ​ជួបជុំ​គ្នា​នៅ​សាលាដំបូង និង​សាលា​ខេត្ត​កោះកុង ដើម្បី​តាមដាន​ញត្តិ​ដែល​ពួកគេ​ធ្លាប់​ដាក់​កន្លងមក និង​ដាក់​ញត្តិ​បន្ថែម​ទៀត​ទាមទារ​រក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ប្រភព​ពី​ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ​ដោយសារ​តែ​ដីធ្លី​ទាំងនោះ បាន​ឲ្យ​ដឹង​ថា ពួកគាត់​បាន​រង​ការ​រំលោភ​ពី​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង ហ៊ុយ ជាមួយ​ពលរដ្ឋ​ក្នុង​ខេត្ត​កោះកុង អស់​រាប់​ពាន់​ហិកតារ...

អង្គការ​ជិត​១០០​ស្ថាប័ន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី

ក្រុម​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ បណ្ដាញ​សម្ព័ន្ធ​សហជីព​សហគមន៍​មូលដ្ឋាន រួម​ទាំង​ជនជាតិ​ដើម​ភាគតិច បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​បម្រើ​សង្គម​ជាតិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិមនុស្ស កិច្ចការពារ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​នានា​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ...

Latest news

© 2021, ដេលី. All rights reserved.