26.6 C
Phnom Penh

TAG

ជម្លោះ​ដីធ្លី

ពលរដ្ឋ​បន្ទោស​លោក គួច ចំរើន និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ​ថា​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​សាធារណៈ

ក្រុម​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម បាន​រិះគន់​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី លោក ចេង ស្រុង និង​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ ថា​ក្រោយពី​អ្នក​ទាំង​ពីរ​ចូល​កាន់​តំណែង គឺ​បាន​ធ្វើ​ឲ្យ​ធនធាន​ធម្មជាតិ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ក្នុង​ខេត្ត​នេះ​កាន់តែ​បាត់បង់​ទៅៗ។ ប្រភព​ដដែល​បាន​លើកឡើង​ថា មន្ត្រី​ទាំង​ពីរ​នេះ​បាន​ឃុបឃិត​គ្នា​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បក្ខពួក និង​សាច់ញាតិ​របស់​ខ្លួន​នៅ​លើ​បរិវេណ​ដី​សាធារណៈ​របស់​រដ្ឋ ដូចជា​ព្រៃកោងកាង គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ដី​ព្រៃ​ឧទ្យាន​ជាតិ​រាម បឹង​អូរ​ធម្មជាតិ និង​បរិវេណ​ដី​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ជាដើម។ ពួកគេ​និយាយ​ថា លោក...

ពលរដ្ឋ​ស្រុក​សំរោងទង​ថា​ក្រុមហ៊ុន​ជីក​ដី​មិន​ព្រម​ដោះស្រាយ​សំណង​ដែល​ធ្វើ​ឱ្យ​បាក់​ដី​ស្រែ​ចូល​ក្នុង​រណ្ដៅ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​គោកព្នៅ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​អះអាង​ថា ដី​ស្រែ​បង្កបង្កើនផល​របស់​ពួកគាត់​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស​ធ្វើ​អាជីវកម្ម ជីក​យក​ដី​លក់​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ដី ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​រណ្តៅ​ដី​មិន​ព្រម​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ទេ។ អ្នកស្រី ហួរ អាង ជា​ម្ចាស់​ស្រែ​ដែល​រង​ផល​ប៉ះពាល់​នោះ​បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​បង្កបង្កើនផល​របស់​ពួកគាត់​ត្រូវ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ជីក​ដី​លក់ និង​មាន​រណ្តៅ​ជ្រៅៗ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មូលដ្ឋាន​ជិត​ភូមិ​របស់​គាត់។ ស្ត្រី​រងគ្រោះ​បន្ត​ថា កន្លងមក​រូប​គាត់​រួម​ជាមួយ​អ្នកភូមិ​ច្រើន​គ្រួសារ​ទៀត បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​អាជ្ញាធរ​ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ឲ្យ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ការ​បាត់បង់​ដី​ស្រែ​បង្កបង្កើនផល​ដោយសារ​ក្រុមហ៊ុន​ជីក​រណ្តៅ​ដី​ជ្រៅៗ​ធ្វើ​ឲ្យ​ខូចខាត។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​ចាប់ពី​ឃុំ​ដល់​ខេត្ត នៅ​មិន​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ។ រហូត​មក​ដល់​ពេលនេះ ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ខាងលើ​នេះ...

ករណី​ជីក​កាយ​ដី​ភ្នំ​យក​ចាក់​លុប​ចំណី​ព្រែក​នៅ​ឃុំ​តាតៃ​ខេត្ត​កោះកុង​បាន​កក្រើក​ឡើងវិញ

ពលរដ្ឋ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា បទល្មើស​ជីក​កាយ​ដី​ភ្នំ​ដើម្បី​យក​មក​ចាក់​រំលោភ​យក​ដី​ចំណី​ព្រែក​នៅ​ចំណុច​ភូមិ​អន្លង់វ៉ាក់ ឃុំ​តាតៃ ស្រុក​កោះកុង បាន​កក្រើក​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​ដោយ​គ្មាន​អាជ្ញាធរ​ចុះ​ទប់ស្កាត់​ទេ។ ប្រភព​បន្ត​ថា អ្នក​ដែល​ដឹក​ចាក់​ដី​លុប​ចំណី​ព្រែក​នៅ​ចំណុច​ខាងលើ ឈ្មោះ ប៊ុន មួយ ដែល​កន្លងមក​ទីតាំង​មាន​សកម្មភាព​ចាក់​ដី​លុប​ព្រែក​នេះ អាជ្ញាធរ​ស្រុក​កោះកុង ក៏​ធ្លាប់​បាន​ចុះ​ហាមឃាត់ និង​តម្រូវ​ឲ្យ​បុគ្គល​រូប​នេះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រែក​ធម្មជាតិ​មួយ​នេះ​ម្តង​រួច​ហើយ ប៉ុន្តែ​ពេលនេះ អ្នកស្រី ប៊ុន មួយ ដែល​ជា​អាជីវករ​លក់​គ្រឿងសំណង់​នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង មិន​បាន​អនុវត្ត​តាម​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ឡើយ។ ពលរដ្ឋ​រស់នៅ​ឃុំ​តាតៃ រិះគន់​ថា វិធានការ​របស់​លោក ណឹម...

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ម្នាក់​រង​ការ​ចោទ​ថា​ចាក់​ដី​រំលោភ​យក​ចំណី​ឆ្នេរ​អង្កោល​ក្នុង​ខេត្ត​កែប​ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់

សាធារណជន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល ដោយសារតែ​ឈ្មោះ អង្គ វង្សវឌ្ឍន៍ ជា​មន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ «ឆ្នេរ​អង្កោល» ស្ថិត​ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ ធ្វើជា​កម្មសិទ្ធិ​ផ្ដាច់មុខ ដោយ​មិន​មាន​វិធានការ​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​អាជ្ញាធរ​ខេត្ត​កែប ឡើយ។ ប្រភព​ដដែល​បង្ហាញ​ចម្ងល់​ថា មូលហេតុ​អ្វី​បាន​ជា​លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប បណ្តោយ​ឲ្យ​មាន​បទល្មើស​ដឹក​ដី​ចាក់​រំលោភ​យក​ឆ្នេរសមុទ្រ​ពី​បុគ្គល​ខាងលើ ដោយ​គ្មាន​ការ​ទប់ស្កាត់​ទៅវិញ ឬ​មាន​អាថ៌កំបាំង​ពី​ក្រោយ​បទល្មើស​ទាំងនេះ។ សាធារណជន​ស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ និង​មាន​វិធានការ​យក​ឆ្នេរ​អង្កោល មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ និង​នាំ​ខ្លួន​អ្នក​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​យក​ឆ្នេរសមុទ្រ​ដោយ​ខុសច្បាប់​ខាងលើ​នេះ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ។ ទាក់ទិន​បញ្ហា​នេះ...

លោក ហ៊ុន សែន កាត់​ដី​ជិត ៩​ពាន់​ហិកតារ​ឱ្យ​ឧកញ៉ា គិត ម៉េង នៅ​ឧទ្យាន​ជាតិ​បុទុមសាគរ

លោក ហ៊ុន សែន បាន​កាត់​ដី​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ​ក្នុង​ខេត្ត​កោះកុង ទំហំ​ជិត ៩​ពាន់​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង ដើម្បី​រៀបចំ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស។ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ព្រមទាំង​រដ្ឋមន្ត្រី​ក្រសួង​ដែនដី...

ជន​រងគ្រោះ​ក្នុង​សំណុំរឿង​ប៉ុនប៉ង​មនុស្ស​ឃាត​ដុត​ទាំង​រស់ ខក​ចិត្ត​នឹង​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដោះលែង​ជនល្មើស

ជន​រងគ្រោះ​ម្នាក់​ក្នុង​ករណី​ប៉ុនប៉ង​មនុស្ស​ឃាត​ចាក់​សាំង​ដុត​ទាំង​រស់​នៅ​ឯ​ខេត្ត​ព្រះសីហនុ កំពុង​ទន្ទឹង​រង់ចាំ និង​ដង្ហោយ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​គាត់ បន្ទាប់ពី​សំណុំរឿង​របស់​គាត់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ផ្អឹប​ទុក​ចោល​ជិត ៣​ឆ្នាំ​មក​ហើយ។ លោក ស៊ុយ ប៊ុនថាន់ ជា​ជន​រងគ្រោះ បាន​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា រូបលោក​ត្រូវ​ជន​ដៃដល់​ឈ្មោះ លី ស្រេង រស់នៅ​ភូមិ​២ សង្កាត់​លេខ២ ក្រុង​ព្រះសីហនុ ចាប់​ដុត​ទាំង​រស់​កាលពី​ថ្ងៃ​ទី​២១ ខែ​មករា...

ពលរដ្ឋ​ស្រុក​ដងទង់​ស្នើ​អភិបាល​ខេត្ត​ចាត់​វិធានការ​ច្បាប់​លើ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កំពត

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ដងទង់ បាន​ស្នើ​ដល់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ចាត់​វិធានការ​ផ្លូវច្បាប់​ទៅលើ​លោក ដាញ់ សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​កំពត ដែល​លួច​ចេញ​ប្លង់​កម្មសិទ្ធិ​រំលោភ​ដី​បរិវេណ​អាង​ទឹក​ដងទង់ និង​ដី​កម្មសិទ្ធិ​ពលរដ្ឋ ១៩​គ្រួសារ​លក់​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុង​ពេល​វិវាទ​មិន​មិន​ទាន់​ដោះស្រាយ​ចប់។ ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សេង សម្បត្តិ បាន​ចោទ​លោក ដាញ់ សារី...

ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ​ត្រូវ​សមត្ថកិច្ច​កម្ទេច​ចោល​ដោយ​គ្មាន​សំណង

លំនៅឋាន​របស់​ពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តំបន់​ទំនប់​កប់ស្រូវ តាម​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ឬ​មហាវិថី​វិមាន​ឈ្នះៗ​ក្នុង​ភូមិ​ចែងម៉ែង និង​ភូមិ​សំរោងក្រោម សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​កម្ទេច​ដោយ​គ្មាន​សំណង និង​ចាប់​ម្ចាស់​ផ្ទះ​ឃុំ​ខ្លួន​ថែម​ទៀត ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុក​ថា​ជា​ទង្វើ​ដ៏​ឃោរឃៅ​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ពលរដ្ឋ​រងគ្រោះ​បាន​ថត​វីដេអូ​ផ្ទះ​របស់​ខ្លួន​ដែល​សមត្ថកិច្ច​បាន​វាយកម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រៀបរាប់​ថា សមត្ថកិច្ច​បាន​យក​គ្រឿងចក្រ​មក​បញ្ឈរ​រង់ចាំ​ធ្វើ​សកម្មភាព​តាំងពី​ពេល​ល្ងាច លុះ​ព្រឹក​ឡើង​ប្រហែល​ម៉ោង ៣​ទៀបភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា សមត្ថកិច្ច​ក៏​បាន​ធ្វើ​សកម្មភាព​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​តែម្តង។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋ​ស្លូតត្រង់​ដែល​រងគ្រោះ​ទាំងនោះ​បាន​ត្រឹមតែ​ស្រែក​យំ និង​នាំគ្នា​អង្វរ​អាជ្ញាធរ​ទាំងនោះ​តែប៉ុណ្ណោះ ហើយ​ទីបំផុត ផ្ទះ​របស់​ពួកគាត់​ត្រូវ​បាន​វាយកម្ទេច​រាប​ដល់​ដី​ដដែល។ ប្រភព​ដដែល​បាន​លើកឡើង​ថា ក្រោយ​អាជ្ញាធរ​ទាំងនោះ​វាយកម្ទេច​ផ្ទះ​របស់​ពួកគាត់​រួច​ហើយ សមត្ថកិច្ច​ក៏​បាន​នាំគ្នា​ចាប់​សមាជិក​ប្រុសៗ...

តុលាការ​ខេត្ត​ពោធិ៍សាត់​កោះហៅ​អភិបាល​រង​ស្រុក​វាលវែង​ចូល​បំភ្លឺ​តាម​បណ្ដឹង​មេបញ្ជាការ​រង​ម្នាក់

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​ដីកា​កោះ​ហៅ​អភិបាល​រង​ស្រុក​វាលវែង ម្នាក់​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​វិច្ឆិកា ខាងមុខ​នេះ តាម​បណ្ដឹង​របស់​មេបញ្ជាការ​រង​វរៈ​លេខ​១៤៤ ពាក់ព័ន្ធ​នឹង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២១។ ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ខាំ វណ្ណមុន្នីរ័ត្ន បាន​កោះហៅ​អភិបាល​រង​ស្រុក​វាលវែង លោក ចាន់ វិចិត្រ ឱ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​នេះ​នា​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ករណី​ចោទប្រកាន់​ថា​បាន...

រដ្ឋាភិបាល​កាត់​ដី​បឹង​តាមោក​ជាង​៣០​ហិកតារ​ប្រគល់​ទៅ​ឧត្ដមសេនីយ៍​ធំៗ​នៅ​កងយោធពល​ខេមរភូមិន្ទ

លោក ហ៊ុន សែន បាន​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ជិត ៣៦​ហិកតារ ប្រគល់​ទៅ​ឱ្យ​ឧត្ដមសេនីយ៍​ធំៗ​នៅ​ក្នុង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ធ្វើ​កម្មសិទ្ធិ ខណៈ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​ទទួល​បាន​ផ្ទៃដី​បឹង​តាមោក​ចំនួន​ពីរ​កន្លែង​ផង​ដែរ​នោះ។ យោង​តាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ដែល​សារព័ត៌មាន The Cambodia Daily ទើប​ទទួល​បាន ឱ្យ​ដឹង​ថា ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ​ទំហំ​ជាង ៣៥​ហិកតារ​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ...

Latest news

© 2021, ដេលី. All rights reserved.